ក្រុមមន្ត្រីក្រសួងការបរទេស បានថ្លែងនៅថ្ងៃពុធនេះថា ប្រជាពលរដ្ឋកម្ពុជាបានស៊ាំទៅនឹងសំណុំរឿងព្រះវិហារជាមួយថៃទៅហើយ ។ ខណៈដែលថៃបានធ្វើការទាមទារឲ្យតុលាការអន្តរជាតិ (ICJ) បកប្រែពីសវនាការ ដែលគ្រោងធ្វើនៅថ្ងៃទី ១៦-១៩ មេសា ខាងមុខនេះ ជាភាសាថៃ ផង ដើម្បីឲ្យពលរដ្ឋថៃបានស្ដាប់។
ប្ញទ្ធិពល
Wednesday 03 April 2013
The Free Press Magazine
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានថា ” កម្ពុជា មិនមានវិធានការអ្វីប្លែកទេ ដោយសារកន្លងមកប្រជាជនកម្ពុជា យល់ច្បាស់ពីប្រវត្តិរឿងក្តីប្រាសាទព្រះវិហារ ហើយកម្ពុជា មានភាពចាស់ទុំខាងផ្នែកនយោបាយ និងមិនមានភាពជ្រុលនិយម ជ្រួលជ្រើមទេ” ។
ប៉ុន្តែយ៉ាងណាក៏ដោយ ICJ បានឲ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មានមួយរបស់ខ្លួនកាល ពីពេលថ្មីៗនេះថា នឹងធ្វើការផ្សាយផ្ទាល់តាមរយៈគេហទំព័ររបស់ខ្លួន (www.icj-cij.org) និងទូរទស្សន៍អនឡាញ(http://webtv.un.org) ពីសវនាការនោះ ៕
