លន់ នល់ (Lon Nol) ជាអ្នកនយោបាយ និង ជាឧត្តមសេនីយ៍ យោធាកម្ពុជា (សេនាប្រមុខ) ដែលធ្លាប់កាន់ តំណែងជា នាយករដ្ឋមន្ត្រី កម្ពុជា ២លើក និង ជារដ្ឋមន្ត្រី ការពារជាតិ ។ គាត់បានដឹកនាំ រដ្ឋប្រហារ យោធា ទម្លាក់សម្តេច នរោត្តម សីហនុ និង ជាអ្នកបង្កើតរបប សាធារណរដ្ឋខ្មែរ និង ជាប្រធានាធិបតី សាធារណរដ្ឋនេះ។ គាត់ក៏ជាមនុស្ស ទី១ ដែរ ដែលចេញមុខ ប្រកាសសង្គ្រាម បណ្តេញយួន ខាងជើង និងវៀតកុង ចេញពីទឹកដីខ្មែរ ។
ដោយ៖ ខឿន សាឃៀន
Wednesday 03 April 2013
The Free Press Magazine
លន់ នល់ កើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ នាខេត្តព្រៃវែង ក្នុងគ្រួសារខ្មែរ ដើមកំណើតចិន ។ ឪពុករបស់ គាត់ឈ្មោះ លន់ ហ៊ិន ម្តាយឈ្មោះ នួន, គាត់ជាកូនទី២ ក្នុងគ្រួសារដែល មានបងប្អូន ១០នាក់ ដែលក្នុងនោះ ប្អូនប្រុសទី៧ របស់គាត់ឈ្មោះ លន់ ណុន ជាមនុស្ស ដែល មានតួនាទី សំខាន់ក្នុង ប្រវត្តិសាស្ត្រ នយោបាយខ្មែរ ចាប់តាំងពីការ ចាត់ចែងធ្វើ រដ្ឋប្រហារទម្លាក់ សម្តេចសីហនុ និង ការបង្កើត របប សាធារណរដ្ឋខ្មែរ ។ ឪពុករបស់គាត់ ធ្លាប់ជា អភិបាលស្រុក នៅខេត្ត សៀមរាប និង ខេត្តកំពង់ធំ បន្ទាប់ពីបាន ដឹកនាំ ក្រុមបង្ក្រាប ចោរប្លន់ នៅខេត្តព្រៃវែង ។ លន់ នល់ ទទួលបានការ អប់រំនៅ សាលា សាសឺលូប-ឡូបា (Chasseloup-Laubat) នាទីក្រុងសាយហ្កន បន្ទាប់មកបាន ចូលសិក្សានៅ សាលាយោធា កម្ពុជា ។
លន់ នល់ ជាមន្ត្រីស៊ីវិល ក្នុងសម័យ រដ្ឋាភិបាល អាណានិគម បារាំងនាឆ្នាំ ១៩៣៧ ។ គាត់បាន ក្លាយជា អ្នកកាន់អំណាច រដ្ឋបាល ហើយក៏បានធ្វើ ខ្លួនឱ្យក្លាយជាអ្នក ប្រតិបត្តិការ ដ៏មានប្រសិទ្ធភាព របស់បារាំង ប្រឆាំងបង្ក្រាប ចលាចល ជាបន្តបន្ទាប់នៃ ការប្រឆាំង នឹងអាណា និគមបារាំង នាឆ្នាំ១៩៣៩ ។ លុះដល់ឆ្នាំ ១៩៤៦ គាត់បានក្លាយជា ចៅហ្វាយខេត្ត ក្រចេះ ។ គាត់បានក្លាយ ជាសហការី របស់សម្តេច សីហនុ ហើយនៅក្នុង អំឡុងចុង ទសវត្សរ៍ឆ្នាំ ១៩៤០ នៅពេលដែល គាត់បានបង្កើត ចលនាស្តាំនិយម, រាជាធិបតេយ្យ ជាក្រុម នយោបាយ គាំទ្រឯករាជភាព ដែលធ្វើឲ្យ គាត់ជាប់ពាក់ព័ន្ធ នឹងរឿង នយោបាយ ប្រទេសកម្ពុជា ខ្លាំងឡើងៗ ។ គាត់បានចូល បម្រើកងទ័ព នៅឆ្នាំ១៩៥២ ហើយគាត់ បានដឹកនាំ ប្រតិបត្តិការ កងទ័ព ប្រឆាំងវៀតមិញ ។
បន្ទាប់ពីប្រទេសកម្ពុជា ទទួលបាន ឯករាជ្យ ពីបារាំង គណបក្ស កំណែទម្រង់ខ្មែរ (Khmer Renovation ) របស់គាត់ (រួមនឹងគណបក្ស ស្តាំនិយមតូចៗ ដែលដឹកនាំ ដោយ សម សារី និង ដាប ឈួន ) បានក្លាយជា គណបក្សស្នូល របស់ គណបក្ស សង្គមរាស្ត្រនិយម របស់ សម្តេច នរោត្តម សីហនុ សម្រាប់ប្រជែង ការបោះឆ្នោត ឆ្នាំ១៩៥៥ ។
លន់ នល់ ត្រូវបានតែងតាំង ជានាយសេនាធិការ កងទ័ពនៅឆ្នាំ ១៩៥៥ និង ជាអគ្គមេបញ្ជាការ កងទ័ពនៅឆ្នាំ១៩៦០ និង កាន់តំណែងជា រដ្ឋមន្ត្រីក្រសួង ការពារជាតិ ផងដែរ ។
នៅពេលនោះ គាត់ជាអ្នកគាំទ្រម្នាក់ដែលទទួលបានការទុកចិត្តពីសម្តេច សីហនុ ។ ឆ្នាំ១៩៦៣ គាត់ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ខណៈដែលសម្តេច សីហនុ ព្យាយាមស្វែងរកចលនា “ អព្យាក្រឹតនិយម “ ជាអន្តរជាតិក្នុង បំណងបញ្ចៀស ប្រទេសរបស់ ព្រះអង្គពីការ ប៉ះពាល់ដោយសង្គ្រាមឥណ្ឌូចិនលើកទី២ ។
នៅឆ្នាំ១៩៦៦ ការបោះឆ្នោតសភា បានធ្វើឱ្យមានតុល្យភាពអំណាចចំពោះ លន់ នល់ និង សមាសធាតុស្តាំនិយមរបស់គណៈបក្សសង្គមរាស្ត្រនិយម នៅពេលដែលបេក្ខជនអភិរក្ស និង ពួកស្លាបស្តាំត្រូវបានជ្រើសរើសយ៉ាងច្រើន។ លន់ នល់ បានក្លាយជានាយករដ្ឋមន្ត្រី ហើយ គាត់គឺជាមនុស្សដែលប្រកៀកស្មាគ្នាជាមួយសីហនុ ក្នុងការប្រយុទ្ធជាមួយពួកកុម្មុយនិស្ត ។ ជាក់ស្តែង នៅចន្លោះឆ្នាំ១៩៦៦-១៩៦៧ កងអន្តរាគមន៍របស់គាត់ រួមជាមួយកងរាជតម្រួតរបស់សម្តេច សីហនុ បានបង្ក្រាបការបះបោររបស់កសិករនៅសំឡូត ខេត្តបាត់តំបង ដែលត្រូវ បានញុះញង់ដោយពួកកុម្មុយនិស្ត ។ ការបះបោរនេះកើតឡើងពីកសិករលក់ស្រូវទៅឱ្យកងទ័ពកុម្មុយនិស្តយួនដែលដើរប្រមូលទិញក្នុងតម្លៃថ្លៃជាងរដ្ឋាភិបាលសង្គមរាស្ត្រនិយម។ ការបង្ក្រាបនេះមានសភាពឃោរឃៅ និង មានរយៈពេលច្រើនខែ រហូតដល់មាន ការប្រយុទ្ធ ប្រដាប់អាវុធ និង មានប្រកាសផ្តល់រង្វាន់ដល់បុគ្គលណាកាត់បានក្បាលពួកកុម្មុយនិស្ត។ មនុស្សជាច្រើនបានរត់ចូលព្រៃ និង អ្នកខ្លះត្រូវបានចាប់ចងធ្វើទណ្ឌកម្មសួរចម្លើយ។ សារព័ត៌មាននានា នាសម័យនោះបានសរុបថាយ៉ាងហោចណាស់មានមនុស្ស១.០០០ ក្លាយជាជន រងគ្រោះ ហើយអ្នកខ្លះទៀតមានគំនុំជាមួយរដ្ឋាភិបាលសង្គមរាស្ត្រនិយមយ៉ាងខ្លាំង។ លន់ នល់ ធ្លាប់បានធ្វើជាអភិបាលខេត្តបាត់ដំបងនេះដែរ ។
លន់ នល់ បានរងរបួសនៅក្នុងគ្រោះថ្នាក់រថយន្តនៅចុងឆ្នាំ១៩៦៨ និង ត្រូវបានបង្ខំឱ្យថយពីកិច្ចការនយោបាយជាបណ្តោះអាសន្ន។ ទោះយ៉ាងណា នៅឆ្នាំ១៩៦៨ គាត់បានវិលត្រឡប់មកក្នុងឆាកនយោបាយវិញ ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយនៅឆ្នាំ១៩៦៩ គាត់ បានក្លាយជា នាយករដ្ឋមន្ត្រី ជាលើកទី២។
ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ លន់ នល់ ត្រូវបានគេចាត់ទុក ថាជាមេក្លោង ម្នាក់ ក្នុងចំណោមមនុស្ស សំខាន់បំផុត ទាំង៣រូប ក្នុងការទម្លាក់ សម្តេច សីហនុ ពីតំណែងជា ព្រះប្រមុខរដ្ឋ។
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ និង សេរីមតៈ បានបិទកំពង់ផែ ព្រះសីហនុ ជាទីដែល អាវុធយុទ្ធភ័ណ្ឌ ត្រូវបានដឹកជញ្ជូន ដោយលួចលាក់ សម្រាប់ពួកវៀតកុង ទៅឱ្យកងទ័ព វៀតណាមខាងជើង។
ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិ របស់ លន់ នល់ ដែលត្រូវបានបង្កើតឡើងដោយសម្តេចសីហនុ កាលពីថ្ងៃទី១៤ សីហា ឆ្នាំ១៩៦៩ ដោយសារពេលនោះស្ថានភាពប្រទេសជាតិកំពុងមានស្ថានភាពធ្ងន់ធ្ងរនោះ បានផ្ញើលិខិតទៅឱ្យ រដ្ឋាភិបាលក្រុង ហាណូយ និង រណសិរ្សរំដោះជាតិវៀតណាមខាងត្បូងដោយដាក់ឱសានវាទថា ឱ្យដកកងទ័ពរបស់ខ្លួនចេញពីទឹកដីខ្មែរឱ្យអស់ក្នុងរយៈពេល៤៨ម៉ោង ពោលគឺមិនឱ្យយឺតជាងថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧០ ពុំនោះទេពួកគេនឹងត្រូវប្រឈមមុខនឹងវិធានការយោធា។ មុននេះ លន់ នល់ ធ្លាប់បានជួបប្រធានរណសិរ្សវៀតកុង និង នាយកមន្ត្រីវៀតណាមខាងជើងនៅប៉េកាំង ជម្រុញឱ្យពួកគេដកទ័ពចេញពីទឹកដីកម្ពុជា ប៉ុន្តែគាត់ទទួលបានលទ្ធជាទីខកចិត្តយ៉ាងខ្លាំង។
ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ នាទីក្រុងប៉ារីស សម្តេចសីហនុបានមានបន្ទូលថាព្រះអង្គនឹងយាងត្រឡប់មកកម្ពុជាក្នុងពេលឆាប់ៗដើម្បីរៀបចំអព្យាក្រឹតភាពកម្ពុជាឡើងវិញ ប៉ុន្តែព្រះអង្គត្រូវយាងចាកចេញពីបារាំងទៅឈប់សំចតនៅមូស្គូ និង ប៉េកាំង ដើម្បីបញ្ចុះបញ្ចូល ឱ្យ រដ្ឋាភិបាលទាំងពីរនេះដាក់គំនៀបលើយួនខាងជើង និង វៀតកុងឱ្យដកចេញពីទឹកខ្មែរ ។
ដោយសំអាងលើសេចក្តីប្រកាសនេះ គេឃើញថារដា្ឋភិបាលភ្នំពេញដែលកំពុងត្រូវបានដឹកនាំជំនួសដោយ លន់ នល់ ក៏ដូចជាព្រះអង្គដែរកំពុងធ្វើការក្នុងគោលដៅតែមួយ ពោលគឺដើម្បីបណ្តេញកងទ័ពយួនកុម្មុយនិស្ត និង វៀតកុងឱ្យចេញពីទឹកដីកម្ពុជា គ្រាន់តែក្នុងរបៀប ផ្សេង គ្នាតែប៉ុណ្ណោះ ។ ដោយហេតុនេះ ធ្វើឱ្យគេឆ្ងល់ថាហេតុអ្វីបានជាព្រះអង្គបញ្ចេញប្រតិកម្មបែបនេះទៅវិញ ។
ស្ថានភាពនៅកម្ពុជាពុំមានភាពស្រាកស្រាន្តសោះឡើយ ។ ទឹកចិត្តរបស់រាស្ត្រខ្មែរកាន់តែពោរពេញទៅដោយកំហឹងខ្លាំងឡើងៗចំពោះកងទ័ពវៀតណាមខាងជើង និង ពួកវៀតកុង ។ ព្រឹកថ្ងៃទី១៦ មីនា ឆ្នាំ១៩៧០ បាតុកម្មដ៏ធំមួយទៀតត្រូវបានធ្វើឡើងនៅមុខរដ្ឋសភា ដើម្បីសុំឱ្យ អង្គការកំពូលនេះចោទប្រកាន់ឥស្សរជនស៊ីវិល និង យោធាមួយចំនួនពីបទសមគំនិតជាមួយវៀតណាមកុម្មុយនិស្ត៍ ដែលមនុស្សទាំងនោះសុទ្ធជាមនុស្សក្នុងរាជវង្ស ឬ ក៏ជាអ្នកស្និទ្ធនឹងអ្នកម្នាងម៉ូនិក ដូចជា អ៊ុំ ម៉ាណូរិន្ទ ជាដើម ។
ស្អែកឡើង គឺថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ បាតុកម្មបានចាប់ផ្តើមកញ្ជ្រោលឡើងម្តងទៀត ។ សភាបានបន្តការប្រជុំតាមការគ្រោងទុក ។ ការចោទប្រកាន់ចំពោះសម្តេចកាន់តែមានភាពជូរចត់ឡើងៗ ។ រថពាសដែក និង រថយន្តដឹកកងទ័ព ត្រៀមប្រយុទ្ធ បានធ្វើចលនា ខ្វាត់ខ្វែង តាមដងផ្លូវធំៗពាសពេញទីក្រុង ។
យោងតាមឯកសារខ្លះ “លន់ នល់ បានបដិសេធមិនអនុញ្ញាត្តឱ្យដកហូត សម្តេច សីហនុ ពីតំណែងជាព្រះប្រធានប្រមុខរដ្ឋឡើយ ។ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានចាក់កាសែតដែលគេលួចថតពេលសម្តេច នរោត្តម សីហនុ មានបន្ទូលនៅក្នុងអង្គប្រជុំ១ នៅទីក្រុងប៉ារីស ឱ្យ លន់ នល់ ស្តាប់ ។ ក្នុងខ្សែអាត់នោះ ព្រះអង្គបានស្តីបន្ទោសចំៗឈ្មោះនូវមនុស្សដែលព្រះអង្គហៅថាជាអ្នកក្បត់ព្រះអង្គ ហើយថាព្រះអង្គនឹងដាក់ទណ្ឌពួកអ្នកទាំងនោះភ្លាម នៅពេលព្រះអង្គយាងត្រឡប់មកដល់ភ្នំពេញ ។ ទោះយ៉ាងណា នាយករដ្ឋមន្ត្រីលោកសេនាប្រមុខ លន់ នល់ នៅតែមិនប្រាកដថានឹងញុះញង់ឱ្យសភាបោះឆ្នោតទម្លាក់សម្តេច នៅឡើយ ។ យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០នោះ ព្រះអង្គម្ចាស់ សិរិមតៈ ដោយមានមន្ត្រីយោធា៣រូប បានទៅដល់ភូមិគ្រឹះរបស់សេនាប្រមុខ លន់ នល់ ហើយភ្ជង់កាំភ្លើងបង្ខំ លន់ នល់ ដែលកំពុង ជោគជាំ ដោយជលនេត្រឱ្យចុះហត្ថលេខាលើឯកសារចាំបាច់ទាំងឡាយដើម្បីដកហូតសម្តេច សីហនុ ។ ស្អែកឡើង ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សភា បានបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេចសីហនុ ពីអំណាច” ។
ថ្វីត្បិតតែត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ តែងតែមានបំណងដកហូត សម្តេច នរោត្តម សីហនុ ពីអំណាចកំពូលក្នុងប្រទេសខ្មែរ ដោយសារតែសម្តេចជាស្រឡាយ នរោត្តម ក៏ពិតមែន ប៉ុន្តែយើងយល់ថា ការអះអាង ខាងលើនេះ មិន សូវទំនងឡើយ គឺយើងយល់ថាព្រះអង្គម្ចាស់ សិរិមតៈ មិនហ៊ានធ្វើបែបនោះចំពោះ លន់ នល់ ឡើយ។
សៀវភៅ “ សាធារណៈរដ្ឋខ្មែរ “ របស់បណ្ឌិត សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្របានតាមរុករកឃើញនូវរឿងអាថ៌កំបាំងមួយដែលនាំឱ្យ លន់ នល់ សម្រេចចិត្តអនុញ្ញាត្តឱ្យមានការដកហូតសម្តេចសីហនុ ពីអំណាចថា គឺជាល្បិចរបស់ប្អូនប្រុសគាត់គឺ លន់ ណុន។
គួររំលឹកឡើងវិញថា រហូតមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ អំណាចរបស់សម្តេចសីហនុ នៅតែមានសុវត្ថិភាពនៅឡើយ ត្បិតមនុស្សពីររូបគឺ លន់ នល់ និង ព្រះអង្គម្ចាស់ សិរិមតៈ មិនទាន់បើកផ្លូវ។
ពិតហើយថា សិរិមតៈ កំពុងតែរង់ចាំយ៉ាងអន្ទះសាបន្ទាប់ពីការប៉ុនប៉ងរបស់ព្រះអង្គក្នុងការដកហូតសីហនុ ចេញពីអំណាច ដើម្បីយកម្កុដរាជ ទៅបំពាក់ឱ្យមនុស្សណាម្នាក់ដែលជាស្រឡាយស៊ីសុវត្ថិ ។ ទោះយ៉ាងណា ព្រះអង្គទំនងជាមិនចង់ទទួលខុសត្រូវរឿងនេះតែ១អង្គឯង ទើបព្រះអង្គនៅចាំមើលការឈានមួយជំហានមុនរបស់ លន់ នល់ ដែលជាជំហានចុងក្រោយដើម្បីទម្លាក់សីហនុ ខណៈ លន់ នល់ ហាក់ដូចជាមិនទាន់ប្រាកដថាធ្វើយ៉ាងណា ដែលមានន័យថា នាយករដ្ឋមន្ត្រីរូបនេះ មិនទាន់អនុញ្ញាត្ត ឱ្យនរណាម្នាក់ ប៉ះពាល់ដល់ឋានៈ របស់ សម្តេចសីហនុ។
បណ្ឌិត សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្ត បានទំលាយឱ្យដឹងថា “ នៅយប់ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ លន់ ណុន អមដោយហង្ស ធុនហាក់ , ឆន សុខុម និង គង់ អ៊ន បានទៅភូមិគ្រឹះរបស់ លន់ នល់ ហើយបានប្រាប់លោក លន់ នល់ ថា៖ “ លោកបង ព្រះ អង្គម្ចាស់ សិរិមតៈ បានសម្រេចព្រះទ័យដកហូតតំណែងរបស់សម្តេចសីហនុ ហើយ “ ។
លោកសេនាប្រមុខ លន់ នល់ ដែលទើបតែភ្ញាក់ពីដំណេកដោយសារប្អូនប្រុសរបស់គាត់ដាស់ បន្ទាប់ពីពួកគេបានឈររង់ចាំយ៉ាងយូរមកនោះ បានប្រាប់ទៅលោកលន់ ណុន វិញថា ៖ “ បើមតៈ ព្រមព្រៀងរួចទៅហើយ យើងមានតែសម្រេចធ្វើអីចឹងទាំងអស់គ្នា !“ ។
តាមពិតព្រះអង្គម្ចាស់សិរិមតៈ មិនទាន់បានផ្តល់ការយល់ព្រមនៅឡើយ។ បន្ទាប់មកទៀត លោកលន់ ណុន បានចាកចេញពីផ្ទះបងប្រុសរបស់គាត់ ធ្វើដំណើរទៅគេហដ្ឋានរបស់ព្រះអង្គម្ចាស់សិរិមតៈ ហើយបានទូលព្រះអង្គថា បងប្រុសរបស់គាត់គឺ លន់ នល់ បានសម្រេចចិត្ត ចាត់ការទម្លាក់សីហនុ ហើយ ដែលតាមពិតទៅ លោកសេនាប្រមុខ លន់ នល់ បានចាញ់បោកគាត់( លន់ ណុន ) តែប៉ុណ្ណោះ។ ដោយហេតុនេះ ស្អែកឡើង គឺថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ រដ្ឋសភា និង ក្រុមប្រឹក្សាព្រះរាជាណាចក្រ បានសម្រេចបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេច សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ នៅម៉ោង ១៣ និង ៣០នាទី “ ។
យប់ថ្ងៃទី១៨ មីនា ១៩៧០ នាយករដ្ឋមន្ត្រី លន់ នល់ បានប្រកាស បង្កើតរបប សាធារណៈរដ្ឋមួយ នៅកម្ពុជា នាពេល ដ៏ខ្លីខាងមុខ ។ ការប្រកាស បែបនេះ បណ្ឌិត រស់ ចន្ត្រាបុត្រ បានអះអាងថា ធ្វើឡើងតាម ការស្នើសុំរបស់ វរសេនីយ៍ត្រី លន់ ណុន ។ ប៉ុន្តែបន្ទាប់ពី ត្រូវបាន គេរាយ ការណ៍ថ្វាយ អំពីសេក្តី ប្រកាសនោះ ព្រះអង្គម្ចាស់ សិរិមតៈ បានជំទាស់ ហើយបានស្នើ ឱ្យលើកសេចក្តី ប្រកាសនោះ ទៅធ្វើនៅ ថ្ងៃក្រោយ ។
នៅពេលឃើញថា ដំណើរនៃការ បង្កើតរបប សាធារណៈរដ្ឋមួយ នៅកម្ពុជាត្រូវបាន រាំងខ្ទប់ដោយ ព្រះអង្គម្ចាស់សិរិមតៈ ដែលចង់បន្ត ប្រទេសកម្ពុជា ឱ្យនៅជាប្រទេស រាធិបតេយ្យ តទៅទៀតនោះ ទើបថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧០ លន់ ណុន បានបញ្ជាឱ្យ ថាច់ ជា (ដើម កំណើត ខ្មែរកម្ពុជា ក្រោម ) រៀបចំធ្វើ បាតុកម្មដ៏ ធំមួយ ឈ្មោះថា “ ដំណើរឆ្ពោះទៅរក ភាពស្របគ្នា ខាងផ្លូវចិត្តគំនិត “ នៅក្នុង ពហុកីឡាដ្ឋាន អូឡាំពិក ក្រុងភ្នំពេញ។ បាតុកម្មនេះ ធ្វើឡើងដើម្បី សំណូមពរឱ្យ សេនាប្រមុខ លន់ នល់ បង្កើតរបប សាធារណៈរដ្ឋមួយ នៅ កម្ពុជា។ បន្ទាប់ពីការ ជួបជុំ គ្នានៃហ្វូង បាតុករនេះទៅ លន់ ណុន បានសន្យា យ៉ាងឱឡារិកថា របប សាធារណរដ្ឋមួយ នឹងត្រូវបានបង្កើតឡើង នៅក្នុងពេល ឆាប់ៗ ខាងមុខនេះ។
ប៉ុន្តែព្រះអង្គម្ចាស់ សិរិមតៈ និង មនុស្សរបស់ ព្រះអង្គនៅតែ មិនព្រម ហើយព្រះអង្គម្ចាស់ លេចធ្លោជាងគេ នៃស្រឡាយ ស៊ីសុវត្ថិ អង្គនេះលើក ហេតុផលថា ពេលវេលាពុំ ទាន់មកដល់ឡើយ ហើយថាប្រការនេះ នឹងធ្វើឱ្យខូចខាត ដល់រូបភាពនៃ របបថ្មីនេះ នៅលើឆាក អន្តរជាតិ និង ធ្វើឱ្យចុះខ្សោយ របបនេះ នៅក្នុងសម័យ ប្រជុំអង្គការ សហប្រជាជាតិ ឆាប់ៗ ខាងមុខនេះ។
វាហាក់ដូចជាថា មនុស្សរបស់ លោក លន់ ណុន បានជោគជ័យច្រើនណាស់ទៅហើយ នៅពេលដែល លន់ នល់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៧០ បានប្រកាសតាមវិទ្យុថា របបសាធារណរដ្ឋ នៅកម្ពុជា នឹងត្រូវបានបង្កើតឡើងនៅរយៈពេល២ខែខាងមុខ។
ទោះជាព្រះអង្គម្ចាស់ សិរិមតៈ ខំរាំងខ្ទប់យ៉ាងណាក៏មិនបានដែរ ហើយទីបំផុតថ្ងៃទី៩ តុលា ឆ្នាំ១៩៧០ បានមកដល់ ហើយរបបសាធារណរដ្ឋខ្មែរ បានប្រកាសបង្កើតឡើង និង ប្រកាសឱ្យមានការរៀបចំធ្វើបុណ្យទូទាំងប្រទេស។ នេះជាលើកទី១ និង តែម្តងគត់ ដែលរបប សាធារណរដ្ឋ បានចាប់កំណើតនៅលើទឹកដីកម្ពុជា។ ប្រការនេះធ្វើឱ្យមនុស្សភាគីទាំងទ្វេមានទំនាស់នឹងគ្នាកាន់តែស្រួចស្រាលឡើងថែមទៀត។ ដោយហេតុនេះ នៅឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ បានក្លាយជាប្រធានាធិបតីទី១ និង តែម្នាក់គត់របស់សាធារណរដ្ឋ នៅកម្ពុជា ។ គាត់មានឋានៈជាអគ្គសេនាធិការកងទ័ព ហើយគាត់បានចែករំលែកអំណាចជាមួយព្រះអង្គម្ចាស់សិរិមតៈ ដោយប្រគល់ថ្វាយព្រះអង្គឱ្យជាអ្នកទទួលបន្ទុកនយោបាយ ពោលគឺជាមនុស្សទី២ បន្ទាប់ពីលន់ នល់ ក្នុងរបបនេះ។
តាំងពីឡើងកាន់អំណាចមក សេនាប្រមុខ លន់ នល់ បានចាប់ផ្តើមធ្វើសង្គ្រាមបណ្តេញកងទ័ពវៀតណាមខាងជើង និង វៀតកុងចេញពីទឹកដីកម្ពុជា ។ ដោយហេតុនេះ រដ្ឋាភិបាលរបស់គាត់ទទួលបានជំនួយទាំងស្រុងពីសហរដ្ឋអាមេរិក ដែលកំពុងជួយវៀតណាមខាងត្បូង ធ្វើ សង្គ្រាមជាមួយវៀតណាមខាងជើង ។
ជាអកុសល រដ្ឋាភិបាលសាធារណរដ្ឋខែ្មរ របស់ លន់ នល់ មិនមានសំណាងល្អឡើយ ដោយសារអំពើពុករលួយនៅតែបន្តរស់រានមានជីវិតនៅលើទឹកដីនេះដដែល ហើយមានសភាពធ្ងន់ធ្ងរមិនចាញ់កាលប្រទេសនេះស្ថិតក្រោមដឹកនាំរបស់សម្តេចសីហនុឡើយ ។ មិនមានករណី ពុករលួយណាមួយត្រូវបានដោះស្រាយឡើយ ហើយបុគ្គលដែលគេធ្លាប់បានចោទថាពុករលួយដល់កំពូលក្នុងរបបសម្តេចសីហនុ ដូចជា សូស្តែន ហ្វែណង់ដេស ជាដើម នៅតែបន្តរស់នៅដោយសុខសាន្ត គ្មានទោស ថែមទាំងនៅតែមានអំណាចក្នុងរដ្ឋាភិបាលថ្មីនេះផងទៀត។ សម្ភារៈសិក ដែលជាជំនួយរបស់អាមេរិកមិនត្រូវបានគេប្រគល់ឱ្យកងទ័ពដោយគ្រប់គ្រាន់ឡើយ បែរជាត្រូវគេដាក់លក់នៅតាមផ្សារដូចជាផ្សារអូឡាំពិកជាដើម ហើយប្រជាជនខ្មែរដែលស្រលាញ់ជាតិបាននាំគ្នាលក់គោក្របី និង ស្រែចំការទៅទិញសម្ភារៈទាំងនោះ ដើម្បីធ្វើ ដំណើរចូលសមរភូមិ រីឯកងទ័ពខ្លះនាំទាំងប្រពន្ធកូនទៅជាមួយផង ។
កងទ័ពរបស់ លន់ នល់ ដែលគ្មានបទពិសោធ ពុំមានយុទ្ធភ័ណ្ឌគ្រប់គ្រាន់ ខ្វះការដឹកនាំឱ្យបានត្រឹមត្រូវនោះ ត្រូវបានកងទ័ពកុម្មុយនិស្តយួន វាយកំទេចខ្សែត្រៀម និង សម្លាប់យ៉ាងអាណោចអាធ័មជាបន្តបន្ទាប់។
របបសាធារណៈរដ្ឋខ្មែរ ត្រឹមតែរយៈពេល៥ឆ្នាំសោះគឺពី ឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ គេឃើញមានការប្តូរផ្លាស់គណៈរដ្ឋមន្ត្រីជាច្រើនលើកច្រើនសាដែលក្នុងនោះគឺគណៈរដ្ឋមន្ត្រីរបស់ព្រះអង្គម្ចាស់ សិរិមតៈ, របស់ លោក ហង្ស ធុនហាក់, របស់លោក អ៊ិន តាំ (២លើក), របស់ លោក សឺង ង៉ុកថាញ់ , របស់លោក ឡុង បូរ៉េត ( ៣លើក )។ ប៉ុន្តែមិនដែលឃើញរដ្ឋាភិបាលណាមួយទទួលបានជោគជ័យធំដុំឡើយ ។ ចំណុចគួរកត់សំគាល់មួយគឺថា ទោះជាមានការផ្លាស់ប្តូរញឹកញាប់យ៉ាងណាក្តី ប៉ុន្តែសមាសភាពនៃរដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីនោះៗ ភាគ ច្រើនគឺជាមនុស្សដដែលៗ ពោលគឺប្តូរផ្លាស់តែនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។ ប្រហែលនេះ ក៏ជាកត្តាមួយដែលមានចំណែកដល់ភាពមិនជោគជ័យ នៃ គណៈរដ្ឋមន្ត្រីទាំងនោះដែរ។
ការផ្លាស់ប្តូររបត់នយោបាយរបស់មហាអំណាចនាំឱ្យអាមេរិកព្រមទទួលយកថាជាអ្នកចាញ់សង្គ្រាមនៅវៀតណាម។ ប្រការនេះ ប្រទេសកម្ពុជាលែងក្លាយជាទឹកដីដែលអាមេរិកាំងត្រូវការចាំបាច់ទៀត ។ ហេតុនេះរដ្ឋាភិបាលអាមេរិក ក៏បានផ្តាច់ជំនួយមកឱ្យរដ្ឋាភិបាលលោក លន់ នល់ ជាបន្តបន្ទាប់។
សម្តេច សីហនុ បានមានបន្ទូលថានៅពេលក្រុមរបស់ព្រះអង្គបានចូលកាន់កាប់ប្រទេសកម្ពុជានោះ ព្រះអង្គនឹងបញ្ជាឱ្យគេបាញ់សម្លាប់ លន់ នល់ ប្រសិនបើចាំបាច់។ ប៉ុន្តែបើ លន់ នល់ ព្រមចុះចាញ់ហើយនិរទេសចេញពីកម្ពុជា គាត់នឹងមិនមានការ តាមចាប់ខ្លួន ឬតាមចងកម្ម ឡើយ ។ ដោយហេតុនេះទើបទីបំផុតសហរដ្ឋអាមេរិក បានព្យាយាមបញ្ចុះបញ្ចូលឱ្យ លន់ នល់ ទទួលយកជម្រើសចុងក្រោយនេះ។
ថ្ងៃទី១ ខែមេសា ១៩៧៥ លន់ នល់បានលាលែងពីតំណែង និង និរទេសខ្លួនទៅកាន់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់មកទៅសហរដ្ឋអាមេរិក និង បានតាំងលំនៅឋានដំបូងនៅរដ្ឋហាវ៉ៃ ហើយនៅឆ្នាំ១៩៧៩ នៅរដ្ឋកាលីហ្វូនញ៉ា។ គាត់បានស្លាប់នៅថ្ងៃទី១៧ ខែវិច្ឆិកា ១៩៨៥។
របបដែលដេញយួនរត់ជ្រុះអាវថាយ មានតែរបបលន់នល់ប៉ុណ្ណោះ។អនិច្ចារកម្ពុជាអឆ្ឆរិយះ ទឺកក៍បាត់ កោះក៍បាត់ ដីក៍អស់ យួននៅគ្រប់ទិសទី
ម្តងនេះទោះគាស់ខ្មោចតាអោយមកជួយដេញក៍យ៉ាប់ដែរ។
មូលហតុធំដោយសារខ្មោចស្តេចសីហនុ ចាញ់បោកយួន រួចមានពួកអាខ្មែរក្បាលយួននិងចិន វាក្បត់ជាតិ
សុខចិត្តយកស្តេចធ្វើជាធ្នាក់ ដើម្បីសំលាប់ខ្មែរគ្នាឯងប្តូរយកអំណាច តែមកដល់ឥឡូវ ពួលអាក្បត់ជាតិខ្មែរក្បាល
ចិនវាចុះនរកបណ្តើរៗហើយ មានដូចជា អាប្រេតតិរិច្ឆាន ពុលពត(សា ឡុតសរ) អាអៀងអាសី រួចឆាប់ៗ
ខាងមុខនេះ មានអ្នកបន្តទៀត ចុះនរកដែរ ។ ឯពួកអាខ្មែក្បាលយួនវិញក្រោយពីបានទទួលជ័យជំនះលើ
ខ្មែរក្រហមចិនហើយ វាបានប្តូរយុទ្ធសាស្រ្តថ្មីក្តៅផងត្រជាក់ផង តែទីបំផុតក្រោយពីសំលាប់ខ្មែរនៅក៥រួច
កោះត្រល់ និងដីមួយចំនួនត្រូវបានបាត់ទៅយួនស្របច្បាប់ជាបណ្តើរ ក្នុងលេសថ្មីនៃការវាស់វែងព្រំដែន
ក្នុងរាជព្រះអង្គរ សែន នាពេលបច្ចុបប្បន្ននេះ !
ខ្ញុំដឹង ហើយ អស់ លោក គាំទ្រ តែ ក្រុម ក្បត់ និង ចង់ អោយ ប្រទេស ធ្លាក់ ក្នុង សង្រ្គាម ទេ អស់ លោក ថា ល្អ ព្រោះ លន់ ណុល ប្រឆាំង ស្តេច ស៊ីហនុ ដូចដែល អស់ លោក គាំទ្រ គណៈបក្ស ប្រឆាំង ដូច្នេះឯង អស់ លោក ប្រទេស សុខសាន គ្មាន សង្រ្គាម មិនចង់ បានទេ ចង់បាន តែ ប្រទេសមានសង្រ្គាម អស់ លោក គាំទ្រ គណៈបក្ស ប្រឆាំង ចង់ ធ្វើដូច លុន ណុល ព្រោះ អស់ លោក ចាត់ទុក លុន ណុល ល្អ ដេញយ៉ួន ចេញ ពី ប្រទេស ។ អស់ លោក បាន វិភាគ និង ប្រមាណកំលាំង របស់ ខ្លួន ទេ អាមេរិក ធ្វើសង្គ្រាម ចាញ់ យ៉ួន ចុះទំរាំខ្មែរ តើធ្វើសង្គាម ទទួល បានជ៏យជំនះលើយ៉ួនទេ? ដូច្នេះ យើង កុំប្រើអាវុធ យើង ត្រូវ ប្រើខួរក្បាល បន្តិចម្តងៗ កុំ ប្រើយោធាមិនឈ្នោះ យ៉ួនទេ ខ្លួន មិនចេះ វាយបុក ផង ចង់ ឡើយវាយ ជាមួយអេ ប៊ូថង តើឈ្នោះទេ ដូច្នេះ បើចង់ ឈ្នោះ ត្រូវ ហ្វឹកហាត់ បើទះជា ១០០ឆ្នាំ ក៏ដោយ អត់ ពីយើង ទៅ ក៏មាន កូនចៅជំនាន់ក្រោយ ដែរ ។ ធ្វើដូច លន់ ណិល តើលទ្ធផល ចុង ក្រោយ ដូចម្តេច វិស បាត់បង់ទឹក ដីអស់ ពឹង អាមេរិក ទទួលបានផលទេ? អាមេរិក ផ្តល់ជំនួយ ក្នុង ពេល ដែល ងាមេរិក ទទួលបាន ផលទេ បើអត់ ទទួលបាន ផល គឺផ្តាច់ ហើយ ។
barking dog of cpp is ខ្ញុំសូមមិនបញ្ចេញឈ្មោះ ។ ខ្ញុំធ្វើការនៅសហគមន៏ និង អង្កការក្រៅរដ្ឋាភិបាល ជាង ១៤ឆ្នាំដូចជា
យួនជាក្រពើ…ឯ លន់ នល់ មិនចង់ឧបដៃឈរមើល, ដូច្នេះ លន់ នល់ ក៍សំរេចចិត្ត
យ៉ាងភ្លាមៗ! ត្រូវតែផ្តួលរំលំអ្នកបើកដៃអោយយួនចូលតាមព្រំដែន!?
តែសម្តេចថា លន់ នល់ ក្បត់ខ្លួន ក្បត់ជាតិ…
តើដើម្បីអ្វី?
តែយ៉ាងណាកុំមើលដានចាស់…
The Man With No Name ចង់អោយមានការគិតបែបថ្មីសំរាប់ខ្មែរទូទៅ! ដើម្បីអោយយើង
ដើរទាន់ជាមួយគេដែរ ក្នុងលោកនេះ!
សូមផ្លាស់ប្តូរវិធីគិត បា៎ទ!
អូ…រឿងដែលស្រឡាំងកាំងនោះ គឺស្តេចសីហនុ, ចុះឡើងៗៗ យកយួនមកវាយខ្មែរអាដែល!? ទាហានយួនខ្ទាស់រូប សីហនុ នៅហ្នឹងអាវទៀត!
អស្ចារ្យមែន…តើវាឡប់ឡែណាស់មែនទេ ដោយសារតែអំនាច?
វាជាកំហុសដ៍គួរអោយហួសចិត្ត…។
គ្រាន់តែចឹងសោះ! គេអាចពន្យុះអោយខ្មែរវាយខ្មែរបានទៀត
ហើយនេះជាអ្វីដែលមកពីការគាំទ្ររបស់ចិន!
យើងអត់ដឹងអីទេ…!! យើងល្ងង់ម្ល៉េះ?!
នៅពេលដែលខ្មែរទប់នឹងយួន ហើយមានខ្មែរមួយក្រុមទៀតបែរមក
វាយបំបាក់ខ្មែរថែមទៀត…អាហ្នឹងវាល្អមើលណាស់!
ល្អមើលមែនទែន!
តើជាស្រុកស្អី?!
ខ្ញុំមិនគាំទ្រវីរបុរស លន់ ណុល ទេ ព្រោះគាត់ដេញយួន ឯខ្ញុំឆ្កែយួន។ ឌូម៉ែរ
អ្នកដឹងទេព្រោះតែនិយាយមិនស្តាប់គ្នា,ជួយយួន,វាយយួន,វានាំគ្នាដុតផ្ទះខ្មែរ,។
ខ្មែរ មិនចេះសាមគ្គីគ្នា ។មិនយកជាតិជាធំដូចសព្វថ្ងៃខ្មែរឈ្លោះគ្នា,ហេតុអ្វីមិនត្រូវគ្នា? ហេតុតែចង់ឈ្នះ ទោះខ្ចីដៃ,សម្លែង, និគមយួន។ យួនជួយបោះឆ្នោត,ជួយ………ទោះវា
មិនមែនជាមិត្ត ក៏ព្រមដែរអោយតែបានឈ្នះ។ ៥០ទៅ១០០ឆ្នាំទៀតបើមាននាយករដ្ឋមន្រ្តីយួនមែនបោះឆ្នោតមិនឈ្នះវាទេ។ សូមរួមរួមគ្នាឡើងមិនទានហួសពេលទេ។
ខ្ញុំសូមសួរទៅលោកឈ្នោះថា ខ្ញុំសូមមិនបញ្ចេញឈ្នោះ។ខ្ញុំធ្លាប់ធ្វើការនៅសហគមន៏ និងអង្គការក្រៅ
រដ្ឋាភិបាលជាង១៤ឆ្នាំថា សមត្ថភាពប្រហែលអាមេរិច តើអាចចាញ់សង្គ្រាមនៅយួនទេ បើ
សូម្បីក្នុងសង្រ្គាមលោកលើកទី២ អាមេរិចអាចកំទេចជប៉ុនអោយចុះចាញ់បាននោះ?អាមេរិចចាញ់
សង្គ្រាមនៅយួនគឺគេចាញ់ដោយសារតែហូ ជីមិញ បានទៅបង្កើតបាតុកម្មនៅលើពិភពលោក
ដោយយកលេសថា អាមេរិចឈ្លានពានយួនដោយខុសច្បាប់អន្តរជាតិ ហើយវាស្របពេលដែល
ប្រជាជនរបស់អាមេរិចខ្លួនឯងក៏យល់ថាអាមេរិចឈ្លានពានប្រទេសយួនដោយខុសច្បាប់ដែរ ទើប
បណ្តាលអោយមានបាតុកម្មទូទាំងអាមេរិចទាមទារអោយដកកងទ័ពរបស់ខ្លួនចេញពីយួនជាបន្ទាន់។
ដោយសារការគោរពទឹកចិត្តរបស់ប្រជាជនរបស់គេអាមេរិចក៏សុខចិត្តដកកងទ័ពរបស់ខ្លួនចេញពី
យួនខាងត្បូងដោយលេងឧបត្ថមសំភារះសឹកដល់យួនខាងត្បូងទៀត។ដែលលទ្ធនៃសង្គ្រាមនេះ
អ្នកដែលឈ្នះគឺយួនទាំងពីរ ហើយអ្នកដែលចាញ់សង្គ្រាមមិនមែនអាមេរិចទេ គីកម្ពុជា នោះគឺកម្ពុជា
ក្រោមដែលបានចាញ់បោកយួនព្រមទៅធ្វើទាហានអោយយួនខាងត្បូងដោយពួកវាសន្យាថាបើ
ពួកវាឈ្នះវានិងផ្តល់សិទ្ធិដល់ខ្មែរ ដែលការអះអាងនេះគ្រាន់តែជាល្បិចសំលាប់ផ្តាច់ពូជខ្មែរក្រោម
តែប៉ុណ្ណោះដើម្បីបំបាត់ភស្តុតាងថាដីយួនផ្នែកខាងក្រោមគីជារបស់ខ្មែរដែលយួនប្លន់យកទៅ។
ដើម្បីបង្កើតសង្រ្គាមសំលាប់ផ្តាច់ពូជខ្មែរក្រោមនេះពួកយួនវាបានយកអាមេរិចជាឈ្នាន់នៃសង្គ្រាម
នៅពេលដែលពួកវាដឹងថាខ្មែរក្រោមស្លាប់ជិតអស់ហើយវាក៏ដើរប្រាប់ពិភពលោកថាអាមេរិច
ឈ្លានពានប្រទេសវាដោយខុសច្បាប់ ដែលធាតុពិតពួកយួនទាំង២ពួកនេះមិនដែលមានឆន្ទះក្នុង
ការធ្វើសង្រ្គាមដើម្បីសំលាប់ជាតិសាសន៍ខ្លួនវាឡើយ គោលបំណងតែមួយគតគឺរួមគ្នាសំលាប់
ផ្តាច់ពូជប្រជាជនកម្ពុជាក្រោមដោយស្របច្បាប់តែបុណ្ណោះ។មិនតែប៉ុណ្ណោះពួកបានទាំងបំពាក់
បំប៉ន បញ្ចូលមនោគមន៍វិជ្ជារបស់ពួកវាដល់ខ្មែរកណ្តាលដើម្បីសំលាប់ខ្មែរខ្លូនឯងថែមទៀតផង
នោះគឺរបប ប៉ុល ពត ដោយពួកយួនគិតថាបន្ទាប់ពីរបបនេះគ្រប់គ្រងប្រទេសខ្មែរហើយរបបនេះ
និងស្ថិតក្រោមការគ្រប់គ្រងរបស់ពួកវាប៉ុន្តែការគិតរបស់ពួកវាខុសស្រលះព្រោះរបបនេះមិនព្រម
ស្ថិតក្រោមការគ្រប់គ្រងរបស់យួនថែមទាំងវាយបកសំលាប់ប្រជាជនរបស់យួនថែមទៀតធ្វើអោយ
យួនខឹងសម្បាជាខ្លាំង ក៏បានបំពាក់បំប៉នដល់ខ្មែរមួយក្រុមទៀតនោះគឺក្រុមដែលកំពុងកាន់
អំណាចរបស់ខ្មែរសព្វថ្ងៃនេះឯង។ដោយពួកយួននេះឆ្លៀតពេលឈ្លានពានខ្មែរដោយយកលេសថា
ជួយរំដោះប្រជាជនខ្មែរ ដោយយួនខ្លាចក្រុមក្រោយរមើលគុណយួនដូចរបប ប៉ុល ពតទៀត ពូក
យួនបានបញ្ចូលមន្រ្តីរបស់ខ្លួនដែលជាជនជាតិយួន(យួនដែលរស់នៅស្រុកខ្មែរយូរ)
អោយចូលក្នុងជួររដ្ឋាភិបាលដើម្បីតាមដានរាល់សកម្មភាពរបស់មន្រ្តីខ្មែរក្នុងជួររដ្ឋាភិបាលក្រែង
មានមន្រ្តីណាចង់ក្បត់នឹងខ្លូន។ ដែលទង្វើរបស់យួនទាំងអស់នេះគ្មានអ្វីក្រៅពីចងបានទឹកដីខ្មែរ
ក្រោមនិងអនាគតចង់បានទឹកដីខ្មែរទាំងមូលឡើយ ដូចពាក្យចាស់ពោលថា សៀមមិនចោលក្បួន
យួនមិនចោលពុត ព្រោះថាប្រទេសទាំងពីរនេះមិនដែលបោះបង់ចោលនៅគំនិតចង់លេបត្របាក់
យកទីកដីខ្មែរនោះឡើយ ដែលគំនិតមានតាំងពីដូនតារបស់ពួកគេមកម្ល៉េះ។ដូចសព្វថ្ងៃអញ្ចឹងដែរ
មិនដឹងថារដ្ឋាភិបាលជាអ្នកក្បត់ជាតិ ឬ ក៏អ្នកប្រឆាំងក្បត់ជាតិ ប៉ុន្តែអ្នកដែលរងទុក្ខវេទនា គឺប្រជា
ជនខ្មែរស្លូតត្រង់ មិនថាខ្មែរក្រោម ខ្មែរលើ ខ្មែរកណ្តាលទេ។
លន់ ណុល! គាត់បានដឹកនាំ រដ្ឋប្រហារ យោធា ទម្លាក់សម្តេច នរោត្តម សីហនុ និង ជាអ្នកបង្កើតរបបសាធារណរដ្ឋខ្មែរ និង ជាប្រធានាធិបតី សាធារណរដ្ឋនេះ។ គាត់ក៏ជាមនុស្សទី១ ដែលក្បត់ជាតិ!
វាមិនដែល!! ចុះតាំងពីបុរាណកាលមក គិតមើលថាមានមន្រ្តីក្បត់ជាតិប៉ុន្មានលាននាក់
ដែលចុះចូលនឹង សៀម និងយួន?
សាធារណរដ្ឋក៍មិនបញ្ហា ព្រោះប្រជាជនខ្មែរសុទ្ធតែជាកូនចៅស្តេចទេតើ!
តាំងពីបុរាណមក ស្តេចមានស្រីប៉ុន្មាន…យើងដឹងហើយ! មានអគ្គ មានស្នំ មាននាង
មានមេ មានលួចលាក់ មានរំលោភ -ល- ចុះខ្សែរាជវង្សស្តេចដទៃទៀតគុណមើលប៉ុន្មាន?
គិតមើលមកដល់ឥឡូវកាត់បែកធ្វើរាស្រ្ត ធ្វើមន្ត្រីធំ…។
តែ សុទ្ធតែជាកូនចៅស្តេចទេតើ! ម៉េចក៍យើងពិបាកនឹងគ្នាម្ល៉េះ!
ហាស ហាស ហាស ហាស…សាធារណរដ្ឋ វាយ៉ាងម៉េច?
សម័យ លោក លុន នល់ យ៉ាងណាក៏ប្រទេសជាតិមានភាពសម្បូរសប្បាយដែរ មិនដូចសម័យនេះ យួនពេញស្រុក។
this dead man, was betrayed his country, due to in loving power, suck !!
because of him, USA was booming Cambodia big times,,,
caused to destroyed his own peoples & destroyed his own country
លោកសេនាប្រមុខ លុន ណុល គីជាអ្នកស្នេហាប្រទេសជាតិដ៏ពិតប្រាកដ ខ្ញុំស្រលាញ់គាត់
To mission impossible,
This golden melody of Mr. Sinn Samouth’s song was just a reminder to all of Khmer young generations not to forget who was or is the real betrayer of our own Khmer people and its nation. The USA droped B52 into Cambodian land not because of Mr. Lon Nol, but the king Sihanouk whom allowed the Viet Cong to hide in our jungle “the Ho Chi Minh trail was as an example” King Sihanouk had been cheated by Viet Cong and now Mr.Hun Sen is continually of being cheated by the same Viet Cong or in Khmer word is “Youn” and who the suck leadership you said was or is loving the power more than his own people and try to destroyed his own country?. Lessons we all Khmers should learn from the past not being cheated by anyone again and again!!.
http://www.youtube.com/watch?v=oZqm4FIr1Tk
lon nol
ខ្ញុំ នឹង សម្លាប់ពួក អ្នកសាធារដ្ធ ដោយ សេចក្តីថ្នាក់ថ្នម ។
My hero and statesman Lon Nol..
អារឿងហ្នឹង ខ្មោចតាសីហនុតើជាអ្នកអោយធ្វើរដ្ឋប្រហារនោះ…….ព្រោះតែនយោបាយផុងខ្លួនរបស់ សីហនុ….ស៊ីជោរពេក……….អាល័តតែសប្បាយជាមួយស្រីយួន…..ភ្លេចៗខ្លួនងាកមកយួនពេញស្រុក…….
អារឿងហ្នឹង ខ្មោចតាសីហនុតើជាអ្នកអោយធ្វើរដ្ឋប្រហារនោះ…….ព្រោះតែនយោបាយផុងខ្លួនរបស់ សីហនុ….ស៊ីជោរពេក……….អាល័តតែសប្បាយជាមួយស្រីយួន…..ភ្លេចៗខ្លួនងាកមកយួនពេញស្រុក…….
The Viet girls are more beautiful than the Khmers!!! They have lighter skins and are good in SEX!!!….Oh, Yes!
ជាកូនជិងរបស់សម្តេចតា មិនខុសពីលោកសាឡុត ស នៅទីបញ្ចប់នៃជីវិតនយោបាយ សុទតែបានគេចងចាំជាងរៀង
រហូត ។
អ្វីដែលល្អប្រសើរនោះ សូមបងប្អូនរួមជាតិទាំងអស់ត្រូវតែសន្សំចិត្តស្រលាញ់ជាតិទាំងអស់គ្នា ប្រយត្នដូចកម្ពុជាក្រោមជាមេរៀនស្រាប់ យួនវាស្គាល់ចរិកខ្មែរច្បាស់ថា អោយតែផលប្រយោជនដល់បុគ្គលទៅ ខ្មែរវាលែងគិតពី់ផលប្រយោជនជាតិខ្លួនហើយ បើយើងមើលទៅបណ្តាំនេះត្រូវណាស់.សូមមើលខ្មែរបច្ចុប្បន្ន.
មានតែជំនាន់តាលន់ណុលទេដែលបានដេញអាចោរយួនឈ្លានពានសឹងអស់ពីប្រទេសខ្មែរ វាផ្ទុយពី
ជំនាន់ណាៗទាំងអស់ ជាពីសេសជំនាន់សម្ដេចស៊ីជោរហ៊ុនសែនមានតែនាំចោរយួនចូលស្រុកនិង
ធ្វើជាខ្ញុំកញ្ជះវាថែមទៀត ។
ស្ដេចស៊ីហនុដែលបានអនុញ្ញាតឲ្យយួនហាណូយចូលស្រុកដើម្បីវាយយួនខាងត្បូង និងជួយជាជំនួយជាស្បៀងគ្រប់ប្រភេទ,អង្ក,ត្រី,សាច់,ថ្នាំពេទ្យ។ល ទីបំផុតអកស្សឺដេញឲ្យយួនចេញវាមិនចេញវាកាន់តែចូលច្រើនឡើង ដាក់មេផាយខ្លួនឯងទៅបរទេស ឲ្យលោកតាលន់ណុលជាអ្នកទទួលថ្មបាក់ទៅវិញ។
I love Srey khmer dark skin and have a lot pubic hair. ha.ha . Srey yuon no pubic hair no good.
អ្នកណាថា កើតសម័យនេះសំណាងនោះ ពិតជាយល់ខុសធ្ងន់ណាស់។ គំលាតអ្នក្រ និង អ្នកមានខុសគ្នាឆ្ងាយណាស់ អ្នកមានកាន់តែមាន អ្នកក្រកាន់តែត្រូវបានគេជិះជាន់ (គ្មានតំលៃ) ២០១៣ អស់ទាំងដីឲ្យយួន អស់ទាំងត្រី អស់ទាំងរ៉ែ អស់ទាំងព្រៃ អស់ទាំងសម្បត្តិដូនតារក្សាទុក នៅសល់តែក្បាលអ្នកតាទេ ដែលមិនទាន់បានលក់ (ទុកលក់ឆ្នាំក្រោយ)។
ខ្ញុំបានបំរើកងទ័ពរបបសាធារណរដ្ធដែលបានចាញ់សង្គ្រាមតែខ្ញុំមានជំនឿថាបានបំរើជាតិដ៏ត្រឹមត្រូវជាមួយប្រជាជនរាប់លាននាក់ដើម្បីជាតិនឹងសេរីភាំព។
ពិបាកយល់ណាស់នយោបាយ។សូមបងប្អូនកុំភ្លេចណាជាតិសំខាន់ជាងនយោបាយ។នយោបាយដើម្បីលក់ជាតិលក់ជាតិគឺជាគំនិតយួន។
” វាហួសពេលនឹងចរចាជាមួយ រដ្ធាភិបាលសារណរដ្ធខ្មែរហើយ ” ។ បន្ទុលរបស់ស្តេចសីហនុ
ខ្មែរគ្រប់ជាតិមិនចូលចិត្តអ្នករិះគន់លន់ នុល ព្រោះថាមនុស្សដែលកសាងនិងដឹកនាំប្រទេសក្នុងរយះពេល៣០ឆ្នាំនេះគឺជាមនុស្សរបស់លន់ នុល។
លោក សេនាប្រមុខ លន់ ណុល លោកជាវីរះបុរសស្នេហាជាតិម្នាក់ នៅក្នុងដួងចិត្តខ្ញុំជារៀងរហូត
ទោះបីជនណានិយាយពីលោកអាក្រក់ ក៏ខ្ញុំគាំទ្រលោកជានិច្ច ។
អ្នកស្នេហាជាតិក្លាយជាជនក្បត់ ឯស្តេចនិងជនក្បត់ជាតិបំផ្លាញក្លាយជាវិរៈជន
១៩៧០ជយោសាដេចអូវអាណាមិនទៅដុតផ្ទះ!!!រាជសមមិត្តសន។
២០១៣ជយោសាដេចដេកជោអាណាមិនជោនិងមិនក្បត់ជាតិ ជាប់គុកនិងបាញ់ចេតរ៉ូយ!!!រាជសមមិត្តសែន។
អ្នកស្នេហាជាតិក្លាយជាជនក្បត់ ឯស្តេចនិងជនក្បត់ជាតិបំផ្លាញក្លាយជាវិរៈជន
១៩៧០ជយោសាដេចអូវអាណាមិនទៅដុតផ្ទះ!!!រាជ្យសមមិត្តសន។
២០១៣ជយោសាដេចដេកជោអាណាមិនជោនិងមិនក្បត់ជាតិ ជាប់គុកនិងបាញ់ចេតរ៉ូយ!!!រាជ្យសមមិត្តសែន។