តាមរយៈកិច្ចប្រជុំនៅព្រឹកថ្ងៃពុធនេះ គណៈកម្មការជំនាញរដ្ឋសភា បានសម្រេចច្រានចោលសេចក្តីស្នើច្បាប់របស់តំណាងរាស្ត្រគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស លើការបង្កើតច្បាប់កំណត់ពីប្រាក់ខែទាបបំផុត សម្រាប់កម្មករកាត់ដេរ ១៥០ ដុល្លារ និងប្រាក់ខែមន្ត្រីរាជការ ១លានរៀល ស្មើនឹង ២៥០ ដុល្លារ។ គណៈកម្មការជំនាញរដ្ឋសភា បានចាត់ទុកថា សំណើរបស់គណបក្សប្រឆាំង ផ្ទុយពីសេដ្ឋកិច្ចទីផ្សារសេរី និងមានលក្ខណៈជានយោបាយប្រជាភិថុត ដែលជាការបញ្ជោរ ឬការបញ្ចើចលើកជើងប្រជារាស្ត្រ ហើយមិនអាចយកទៅអនុវត្តបានទេ។
ថ្ងៃ ពុធ 03 មេសា 2013
ដោយ លី ម៉េងហួរ
RFI
គណៈកម្មការជំនាញរដ្ឋសភា បានផ្តល់ហេតុផល ៧ ចំណុច លើការបដិសេធមិនទទួលយកសេចក្តីស្នើច្បាប់ស្តីពីប្រាក់បៀវត្ស និងប្រាក់កម្រៃអប្បបរមា សម្រាប់មន្ត្រីរាជការ និងកម្មករកាត់ដេរ របស់អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។
ហេតុផលទាំងនោះរួមមាន ការលើកឡើងថា បើបង្កើតច្បាប់កំណត់ប្រាក់ខែ ដូច្នេះវាជាការកំណត់បែបសេដ្ឋកិច្ចទីផ្សារផែនការ ផ្ទុយពីសេដ្ឋកិច្ចទីផ្សារសេរី ដែលកម្ពុជាអនុវត្តសព្វថ្ងៃ។ ម្យ៉ាងទៀត សេចក្តីស្នើច្បាប់របស់គណបក្សប្រឆាំងនោះ ក៏មានលក្ខណៈជានយោបាយប្រជាភិថុត (ការបញ្ជោរ ឬការបញ្ចើចលើកជើងប្រជារាស្ត្រ) ដែលមិនអាចយកទៅអនុវត្តបានទេ។
សេចក្តីបដិសេធដូច្នេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំដោយបិទទ្វាររវាងគណៈកម្មការជំនាញរបស់រដ្ឋសភាទាំង៩ និងតំណាងក្រសួងជំនាញ ៣ ទៀត របស់រាជរដ្ឋាភិបាល ដឹកនាំដោយលោក ជាម យៀប ជាមួយក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅរដ្ឋសភា កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៣។ កិច្ចប្រជុំនេះ មិនបានឲ្យអ្នកកាសែត ចូលស្តាប់ឡើយ។
តំណាងរាស្ត្រគណបក្សប្រឆាំងទាំងពីរ បានចុះហត្ថលេខា លើសេចក្តីស្នើច្បាប់ ស្តីពី ប្រាក់បៀវត្ស និងប្រាក់កម្រៃអប្បបរមា សម្រាប់មន្ត្រីរាជការ ១ លានរៀល ស្មើនឹង ២៥០ ដុល្លារ និងប្រាក់ខែកម្មករកាត់ដេរ ១៥០ ដុល្លារ។
បន្ទាប់ពីកិច្ចប្រជុំ លោកតំណាងរាស្ត្រ ស្មាន ទៀត អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មរបស់រដ្ឋសភា បានប្រាប់ក្រុមអ្នកកាសែតថា ការតម្លើងប្រាក់ខែកម្មករកាត់ដេរ គឺអាស្រ័យលើការពិភាក្សារវាងថៅកែ និងកម្មករ ដោយរាជរដ្ឋាភិបាលមិនលូកដៃទេ។ រីឯការតម្លើងប្រាក់ខែមន្ត្រីរាជការវិញ គឺផ្អែកលើឋានុក្រម និងកាំប្រាក់របស់មន្ត្រីរាជការនិមួយៗ។ ក្នុងនោះ រាជរដ្ឋាភិបាលក៏បានសម្រេចតម្លើង ២០% ក្នុងមួយឆ្នាំ ហើយនឹងតម្លើងប្រាក់ខែមន្ត្រីរាជការនៅឆ្នាំខាងមុខៗទៀត ផ្អែកតាមសេដ្ឋកិច្ចរីកចម្រើនជាក់ស្តែង ដូចអ្វីដែលលោកនាយករដ្ឋមន្ត្រី បានលើកឡើងថ្មីៗនេះ។
លោកតំណាងរាស្ត្រ ស្មាន ទៀត ដែលមកពីគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច បានបញ្ជាក់ថា "គណៈកម្មការទាំងពីររបស់រដ្ឋសភា សម្រេចទាត់ចោល មិនទទួលយកសេចក្តីស្នើច្បាប់នោះទេ ដោយផ្អែកថា សេចក្តីស្នើច្បាប់ទាំងពីរនេះ មិនសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៅប្រទេសកម្ពុជា ដែលប្រកាន់សេដ្ឋកិច្ចទីផ្សារសេរី។ បើសេដ្ឋកិច្ចទីផ្សារផែនការ ទើបអាចកំណត់ប្រាក់ខែទាបសម្រាប់កម្មករ និងមន្ត្រីរាជការបាន"។
ក៏ប៉ុន្តែក្នុងសន្និសីទកាសែត បន្ទាប់ពីកិច្ចប្រជុំ លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី បានលើកឡើងថា បើសិនជាលុបបំបាត់ករណីដែលក្រុមហ៊ុនកាត់ដេរ បង់លុយក្រៅផ្លូវការ លើការដឹកជញ្ជូន មន្ត្រីពន្ធដារ និងផ្នែកសន្តិសុខ ជាដើមនោះ គឺគេអាចតម្លើងប្រាក់ខែដល់កម្មករកាត់ដេរ បានរហូតដល់ទៅ ២០០ ដុល្លារអាមេរិក ក្នុងមួយខែ។ រីឯប្រាក់ខែមន្ត្រីរាជការស៊ីវិលវិញ ក៏អាចតម្លើងបាន ២៥០ ដុល្លារ លើសពីប្រាក់ខែសព្វថ្ងៃ ដែលទទួលបានក្រោម ១០០ ដុល្លារ តាមរយៈការលុបបំបាត់ការបំប៉ោងចំនួនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ រួមទាំងលុបបំបាត់ការបាត់បង់ចំណូលពន្ធគយ និងពន្ធពីកាស៊ីណូ ជាដើម។
លោក សុន ឆ័យ បានបញ្ជាក់ថា "រាល់ការទាត់ចោលសំណើរបស់យើងខ្ញុំជាតំណាងរាស្ត្រនេះ សុទ្ធតែមានការរើសអើងដោយគណបក្សកាន់អំណាច។ ចេះតែចោទប្រកាន់ថា ជាការស្នើ ដើម្បីចំណេញនយោបាយបែបនេះ បែបនោះ។ តែជាគោលការណ៍យើងបានពន្យល់ហេតុផលនៃការស្នើសុំរបស់យើង គឺដើម្បីតែប្រយោជន៍កម្មករ និងមន្ត្រីរាជការប៉ុណ្ណោះ។
ដើម្បីតម្លើងប្រាក់ខែមន្ត្រីរាជការស៊ីវិល ឲ្យបាន ១ លានរៀល ក្នុងម្នាក់ នៅក្នុងមួយខែ គឺរាជរដ្ឋាភិបាល ត្រូវការចំណាយបន្ថែមត្រឹមតែ ៣៦០ លានដុល្លារអាមេរិកប៉ុណ្ណោះ”។
ទោះជាយ៉ាងណាក៏ដោយ កាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា គណបក្សប្រជាជនកម្ពុជាដែលដឹកនាំរាជរដ្ឋាភិបាល បានកំណត់ថា ចាប់ពីឆ្នាំក្រោយទៅ ប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវតម្លើង ដោយគិតតាមកំណើនសេដ្ឋកិច្ច ដោយមិនត្រូវតម្លើងត្រឹមតែ ២០% ដូចរៀងរាល់ឆ្នាំឡើយ។ រីឯប្រាក់ខែកម្មករកាត់ដេរ ត្រូវតម្លើងរៀងរាល់ឆ្នាំ តាមយន្តការប្រជុំចរចាត្រីភាគី រវាងសហជីពកម្មករ ថៅកែរោងចក្រកាត់ដេរ និងតំណាងរាជរដ្ឋាភិបាល។
ការតម្លើងប្រាក់ខែមន្ត្រីរាជការស៊ីវិល និងប្រាក់ខែកម្មករ គឺជាប្រធានបទដ៏ក្តៅគគុកមួយរបស់គណបក្សប្រឆាំង សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជាតិ នាខែកក្កដា ឆ្នាំ២០១៣៕
មានតែគណបក្សប្រជាជននោះទេ ដែលបម្រើប្រជាពលរដ្ឋដោយស្មោះ មិនគិតពីការលំបាក ហើយសម្ដេច ទាំង ៣ និងថ្នាក់ដឹកនាំទាំងអស់របស់គណ បក្ស បានប្រកាន់យកនូវធម៌ខន្ដី ព្រមទាំង ប្រកាន់យកនូវអំពើល្អ ជារៀងរហូត។ ដោយសារតែទង្វើបែបនេះហើយ ទើបធ្វើឱ្យ គណបក្ស កាន់អំណាចមួយនេះ ឈរជើងយ៉ាងរឹងមាំ ជាម្លប់ដ៏ត្រជាក់ សម្រាប់ប្រជាជននៅទូទាំងប្រទេស កម្ពុជា។
CNRP
រួមគ្នាសង្គ្រោះជាតិ សង្រ្គោះទាំង CPP សង្គ្រោះទាំងប្រជាជន សង្រ្គោះទាំងស្មារតី
សង្រ្គោះជីវភាព សង្រ្គោះវប្បធម៌ខ្មែរ សង្រ្គោះទំនិញខ្មែរ សង្រ្គោះសម្បតិ្តខ្មែរ
សង្រ្គោះលុយជាតិ សង្រ្គោះសិល្បៈខ្មែរ សង្រ្គោះទឹកដីខ្មែរ…សង្រ្គោះសរុប!
ចង់អោយពួកតំណាងរាស្រ្តចោលម្សៀតCPP នឹង ស៊ីប្រាក់ខែ៨០ ដុល្លារវិញមើល តើមុខពួកនឹងដូចស្វាអត់? ចង់តែជេរថា អាចោលម្សៀតទេ តែខ្លាចដាច់សីល។
If you votes for CPP&Hun Sen as votes for take aways your$$ salary to the corruption and
make low pay for you.
សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា, សង្គ្រោះខ្មែរទាំងអស់គ្នា!
បោះឆ្នោតឲ្យ CNRP សង្គ្រោះ សម រង្ស៊ី ។ បោះឆ្នោតឲ្យ CPP សង្គ្រោះខ្មែរទាំង អស់គ្នា ។
គូសឆ្នោតឲ្យ CNRP សង្គ្រោះ CPP អោយចេញពីអាយ៉ងយួន!
សង្រ្គោះខ្មែរមិនអោយស្លាប់!
we do not vote for cpp! we have to បោះឆ្នោតឲ្យ CNRP សង្គ្រោះខ្មែរទាំង អស់គ្នា ។
វាជាការល្អ តែប្រថុយពេក ព្រោះប្រាក់ខែ 1លានរៀន វាស្មើនឹង 250ដុល្លា វាដូចជាច្រើន ព្រោះរដ្ឋមិនសូវសំបូរលុយទេ បើតំឡើងហើយមិនអាចបន្ថយទេ ។
រាល់លើកដែលនាយករដ្ឋមន្ត្រីថ្លែងសន្ទរកថា តែងតែស្រែកថាសេដ្ឋកិច្ចប្រទេសកម្ពុជារីកចំរើនណាស់
ការព្យាករណ៏របស់រដ្ឋាភិបាលមួយឆ្នាំកើនឡើង ៦ទៅ៧ ឬ ៨ ភាគរយ ហេតុអ្វីក៏ការតំលើងប្រាក់ខែ
របស់បុគ្គលិករដ្ឋយឺតម្ល៉េះ បើជាតំលៃ ត្រី សាច់ អង្ករ ជាពិសេស ប្រេងសាំង ឡើងលឿនដូចព្យុះទៅ
វិញ។នេះមានន័យថាការព្យាករណ៏នៃការកើនឡើងរបស់សេដ្ឋកិច្ចជាតិរបស់រដ្ឋាភិបាលដោយផ្អែកលើ
តំលៃត្រីសាច់ ប្រេងសាំងយកមកវាស់វែង មិនមែនយកGDPមកគិតទេដឹង?ស្រុកខ្មែរអ្នកមានមាន
ដល់កំពូលអ្នកក្រក្រដល់បាត ដូចនេះការយកGDPមកវាស់វែងកំរិតជីវភាពប្រជាជនគឺវាធ្វើអោយ
មានលំអៀងខ្លាំងណាស់ ខ្ញុំនិយាយបែបនេះព្រោះថាខ្ញុំបានឃើញផ្ទាល់នៅស្រុកភូមិខ្ញុំអ្នកក្របានយក
ប្លង់ដីប្លង់ផ្ទះទៅបញ្ចាំនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៉ុន្តែនៅពេលពួកគាត់រកលុយមិនបានដើម្បីយកទៅ
បង់រំលោះអោយគេត្រូវបានគេមកជេរស្តីដល់ផ្ទះធ្វើអោយពួកគាត់ត្រូវបង្ខំចិត្តចាកចោលកូនចៅទៅ
ធ្វើការដោយខុសច្បាប់នៅប្រទេសថៃចង់ស្ងាត់ភូមិអស់ហើយ។នេះជាលទ្ធផលដែល
រដ្ឋាភិបាលនិយាយថាសេដ្ឋកិច្ចស្រុកខ្មែររីកចំរើនខ្លាំងនោះ។
ការបកស្រាយ របស់ គណៈកម្មការជំនាញ រដ្ឋសភា គឺ គេធ្វើសមហេតុ ផល និង អាច ទទួលយកបាន ។ ម្នាក់ៗ អ្នកណាមិនចង់បាន ប្រាក់ខែ ខ្ពស់ ដើម្បី ចិញ្ចឹម គ្រួសារ ប៉ុន្តែ ការទាម ទា ត្រូវតែ ស្របច្បាប់ និង ពិភាក្សា គ្នា ហើយ កុំចេះតែសន្យា លឿន មុន ធ្វើ ម្យ៉ាងទៀត សំណើខ្លះ តែ ជា ផលប្រយោជន៏ រួម កុំ យក នយោបាយ មកលាយ ឡំ ខ្ញុំបាន រុំលឹក ដល់ គណៈបក្ស ប្រឆាំង មួយដងជាពី ដង ហើយចា ប្រសិនបើ ចង់ជួយដោយ ស្មោះ គឺ កុំ និយាយ លាយ ឡំ ជាមួយនយោបាយ ។ លោក ដឹង ទេ មុនពេល ប្រជុំ សភា និង ស្នើទៅ សភា កុំនិយាយ សន្យា នេះសន្យានោះ លោក កឹម សុខា បាន និយាយថា ខ្លួន សន្យា តំលើងប្រាក់ខែ អោយ កម្មករ ទាំងអស់ បានទទួលប្រាក់ខែ ១៥០ដុល្លា គ្រប់គ្នា តើនេះ មិន ចូលរឿង នយោបាយរឺ? មិនទាន់បានស្នើសុំ អោយជោគជ័យ ផង សន្យារួចជាស្រេច តើ អ្នកណាយល់ព្រម នេះ ជាអំពើអួតអាង មួយ ដែលជាប្រភេទ មនុស្ស មិនចេះ គឹត មុខ គឹត ក្រោយ ពុំទាន់ ដឹង ច្បាស់ ផង គ្រាន់តែ រហៀងៗ សន្យា មុន នេះ មិនកើតទេ ដូច្នេះ យើង មិនអាច បន្ទោស រដ្ឋភាបាន ទេ ។ ដល់ពេល សំណើរបស់ គណៈបក្ស ប្រឆាំង មិនបានសំរេច រដ្ឋាភិបាល និង រក វិធី តំលើង ប្រាក់ ខែ កម្មករ និង មន្រ្តី រាជការ តាម មធ្យោបាយ ស្រប ច្បាប់ ដូចដែ នាយក រដ្ឋមន្រ្តី បាននិយាយ សន្យា នឹង តំឡើង ប្រាក់ ខែ មន្រ្តី រាជការ នៅឆ្នាំ ក្រោយ។ដូច្នេះ គណៈបក្ស ប្រឆាំង មិនចាំបាច់ ខ្វាយខ្វល់ទេ តែ បើខ្វល់ និង ជួយ កុំលាយឡំជាមួយនយោបាយ ចាំ បាន សំរេច ចាំ គឹត តាមដែល ចង់ តែ ត្រូវធ្វើសំណើ អោយ ស្រប ច្បាប់ កុំចេះតែ គឹតឃើញធ្វើភ្លាម មិន បាន ពិភាក្សា អំពី បញ្ហានោះ បើសំណើស្រប ច្បាប់ និង ត្រឹម ត្រូវ ពុំមានអ្នកណា អាច ប្រកែចបានឡើយ ដូច្នេះ លើកក្រោយ កុំចេះតែធ្វើមិនគឹត ហើយ កុំ ចោទគេ កុំថា អោយ គេ ព្រោះ គេ ឆ្លាត គេ មានដំណោះស្រាយសមស្រប អាច បដិសេធ សំណើរបស់ អ្នកស្នើបាន ដូច្នេះ គួតែ រៀនសូត្រ អំពី គេ ថាមូលហេតុ អ្វី បានជា គេ ពូកែ ដោះស្រាយបញ្ហាម្លេះ? ហេតុ អ្វី គេ ត្រូវការ ទីប្រឹក្សា ច្រើន ម្លះ ហេតុ អ្វី បាន ជាគេ យក អ្នកចេះ អ្នកមានបទពិសោធ អ្នកបណ្ឌឹត មកធ្ចើជា ទីប្រឹក្សា ។
ការងារ ដូច្នេះឯង មិនមេន ចេះតែថា ចេះតែ ចេ ចេះតែ រិះគន់ ចោលនោះទេ បើ ធ្វើការដូច អស់ លោក គណៈបក្ស ប្រឆាំង របៀបនេះ ពុំដឹង ពេល ណា ការងារ ទទួលបាន ជោគជ័យទេ ។
ក្នុង ពេលបច្ចុប្បន្ន នេះ អស់ លោក ប្រឹង ត្រឹម តែ រក្សាតំណែង បានហើយ ពុំអាច យក ឈ្មោះ លើ គណៈបក្ស ប្រជាជនបានទេ ព្រោះ ធនធាន មនុស្ស របស់ គណៈបក្ស ប្រជាជន ខ្ពស់ណាស់ មានចំណះដឹង ខ្ពស់ ព្រមទាំង មានប្រាក់ ច្រើន ដូច្នេះការងារ ធ្វើទៅ គេទទួលបានជោគជ័យ គ្រប់ពេល តែ មន្រ្តី សមាជិក គណៈបក្ស ប្រឆាំង ពុំទាន់មានលទ្ធភាព ដូចគណៈបក្សប្រជាជនទេ ម្យ៉ាង ទៀត សមាជិករបស់គណៈបក្ស ប្រឆាំង ថ្នាក់ក្រោម ត្រឹម ខេត្ត ស្រុក ឃាំ ភូមិ សុទ្ធ តែ អ្នក ពុំមានបទពិសោធ ការងារ នយោបាយ និង ដឹកនាំ និង មានចំណះដឹង ទាប ព្រម ទាំង រចនាសម្ព័ន្ធ ចាត់តាំង គឺ នៅខ្សោយ ដូច្នេះ គ្មាន ផ្លូវ ឈ្នោះ ឆ្នោត ទេ ។
បច្ចុប្បន្ន ពុំអាច អត់ ហ៊ុន សែន បានទេ បើអត់ ហ៊ុន សែន ប្រទេស ធ្លាក់ចុះ មួយកំរឹត ដូច្នេះ បើ ចង់ អោយ ប្រទេស រុង រឿង អាច បំបាត់ អំពើពុករលួយ បាន អស់ លោក គាំទ្រ ហ៊ុន សែន អោយធ្វើជា នាយក រដ្ឋមន្រ្តី ដ៏ដែល អស់ លោក ចាំតែ កែតំរូវ នូវ កន្លែងណា ដែល មិនត្រឹម ត្រូវ(និយាយ រួម អស់ លោក នៅជាបក្ស ប្រឆាំង) ។
មូលហេតុ អ្វី បានជាខ្ញុំនិយាយ ដូច្នេះ ព្រោះ បក្ស ប្រឆាំង សមាជិក អ្នកមាន ភាគតិច ណាស់ មនុស្ស គ្រប់រូប បូកទាំង អ្នកធ្វើការ តាអត់ លុយ ហើយ ពុំគឹត រឿង កេរ្តិឈ្មោះប៉ុន្មានទេ និង បុំសូវគោរពពេល វេលាដែរ ដូច្នេះ ដើម្បី គ្រួសារ ដើម្បី ខ្ពស់ខ្ពស់ ទៅថ្ងៃមុខ ពេលមានឪកាស បូមសិនហើយ គុណភាពការងារ ពុំសូវគឹត ទេ ដូច្នេះ អំពើពុករលួយ កើត លើសដើម ។ អាមេរិក អ្នកធំគេ គឺ សុទ្ធតែ អ្នកមានប្រាក់ច្រើន និង មានសមត្ថភាព ធ្វើការងារ ទើប គេ អាច អោយ ធ្វើនយោបាយ អ្នក ជាតំណាងរាស្រ្ត ព្រោះ គេបញ្ជៀស កើត អំពើពុករលួយ និង ដើម្បីការងារ បានល្អរ ។
ការចាំកែតំរូវ ជាមួយលោកហ៊ុន សែន និង គណះបក្សប្រជាជន វាប្រៀបបានយក ធុងបាស់ដែលមានសំលេង លាន់ឮខ្ទរខ្ទារ ទៅ អោយគោស្តាប់អញ្ចឹង ។
ក្រៅពីបងយួន ពួកអាក្បត់ជាតិវាស្តាប់មិនចូលទេ វាតែងតែរកឡេសនេះឡេសនោះ ដូចដែលអាស្រវឹងខួបខាងលើនោះ
ចឹង យើងមិនលឺវានិយាយទេអី វាចង់ប្រាប់ថា សព្វថ្ងៃវារស់ដោយអំពើពុករលួយស្របនិងស្ថានភាពជាក់ស្តែង
ហើយច្បាប់ទីផ្សារេរីរបស់ពួកវា គឹវាជាអ្នកកំនត់ បានវាអោយប៉ុណ្ណឹងអគុណវាទៅ ប្រយត្ន័វាមិនអោយក៏មិនដឹងជាធ្វើអី
វាដែរ ព្រោះវាជាច្បាប់ទីផ្សារេសរី ដែលម្តាយឳពុកវាជាអ្នកបង្កើត ។
CPP
April 4, 2013 at 11:47 am
សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា, សង្គ្រោះខ្មែរទាំងអស់គ្នា ចេញពីពួកប្រឆាំងអោយទៅធ្វើខ្ញុំយួន
ពួកអាយ៉ាប់់!!
បក្សកាន់អំណាច យកប្រាក់កម្ចីពីបរទស ទៅកសាងនេះ កសាងនោះ ដើម្បីឲ
ប្រជារាស្ត្រសាមញ្ញមើលឃើញ និងបន្តការបោះឆ្នោតគាំទ្រ។ បក្សកាន់អំណាច
ចាត់ទុកមន្ត្រី រាជការ គ្រូបង្រៀន កម្មករ ទាហាន នគរបាលនៅថ្នាក់ក្រោមមាន
ចំនួនតិច មិនចំណេញដល់ការគាំទ្រសន្លឹកឆ្នោត។ តើមាននរណា ហ៊ានភ្នាល់ឫ
ទេ? ចាប់ពីឥឡូវនេះទៅ បើគណបក្សប្រឆាំងកាន់អំណាច ពួកគេមានខ្ទង់រូបីយ៏
វត្ថុដោះស្រាយតំឡើងបៀវត្សន៏ជូនថ្នាក់ក្រោម សម្រេចជូនបាន។ មាននរណា
ចង់ពេបជ្រាយមតិសេរីនេះដែរទេ ?សូមលោកអ្នកប្រឆាំងរងចាំសង្កេតមើល។
បក្សកាន់អំណាច កំពុងអសមត្ថភាព ។
សូមបងប្អួនជួយ មើល នឹង ពិនិត្យលោក ចម ប្រសិទ្ធ
ប៉ុន្មានអាណត្តិមកហើយ ដែល លោក ចម ប្រសិទ្ធ ត្រូវបានតែងតាំងឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហើយគាត់ក៏អាចពង្រឹងអំណាចគ្រួសារយ៉ាងរឹងមាំនៅទីនោះ ដោយគ្មានខ្លាចក្រែងអ្វីឡើយក្នុងការតែងតាំងភរិយានិងកូនៗរបស់គាត់ឲ្យកាន់តំណែងធំៗកន្លែងដែលមានផលប្រយោជន៍យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន។ ជាក់ស្តែងរបៀបដឹកនាំរបស់លោក ចម ប្រសិទ្ធ ដែលមានលក្ខណៈគ្រួសារនិយមគឺជាផ្នែកមួយធ្វើឲ្យមានការវាយតម្លៃទាបចំពោះការដឹកនាំរបស់លោក ហ៊ុន សែន ដែលអសកម្មមិនបានផ្តល់ឱកាសឲ្យកូនខ្មែរជំនាន់ក្រោយ គឺបញ្ហាអស់ទាំងនេះកំពុងធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ហើយធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿយ៉ាងខ្លាំង។
មន្ត្រីតូចតាចនៅក្រសួងពាណិជ្ជកម្មបានបង្ហើបឲ្យដឹងថា ភរិយារបស់លោក ចម ប្រសិទ្ធ គឺលោកស្រី ទេព បុប្ផាប្រសិទ្ធ ត្រូវបានតែងតាំងជាអគ្គនាយកទទួលបន្ទុកការងាររដ្ឋបាលនិងហិរញ្ញវត្ថុក្នុងក្រសួងពាណិជ្ជកម្ម ដែលជាតួនាទីដ៏មានអំណាចក្នុងការចាត់ចែងរចនាសម្ព័ន្ធនិងការពង្រឹងអំណាចគ្រួសារ ហើយកូនស្រីរបស់លោក ចម ប្រសិទ្ធ ឈ្មោះ ចម និមល ត្រូវបានតែងតាំងជាប្រធានខុទ្ទកាល័យជាអ្នកកាន់ឯកសារចេញចូលបន្ទប់លោក ចម ប្រសិទ្ធ ដើម្បីសុំហត្ថលេខាឬយោបល់ផ្សេងៗ។ដូច្នេះ កូនស្រីរបស់លោក ចម ប្រសិទ្ធ មានឥទ្ធិពលក្នុងការរៀបចំឯកសារទៅតាមជំនាញរបស់គាត់ដើម្បីទាញយកប្រយោជន៍ពីបញ្ហាមួយចំនួនឬជាអ្នករៀបចំសម្រួលការងារជូនលោក ចម ប្រសិទ្ធ យ៉ាងងាយស្រួលបំផុត។ ដោយឡែក លោក ចម បូរិទ្ធ ដែលជាកូនរបស់លោក ចម ប្រសិទ្ធ ក៏ត្រូវបានតែងតាំងជាអគ្គនាយករងកាំកុងត្រូល ដែលនៅទីនោះឋានៈរបស់គាត់មានឥទ្ធិពលនិងអំណាចខ្លាំងជាងលោក ម៉ក់ ពេជ្ជរិទ្ធ ដែល ជាអគ្គនាយកកាំកុងត្រូលទៅទៀត ហើយមន្ត្រីកាំកុងត្រូលទូទៅដែលមានជំនាញពុករលួយប្រមូលលុយយកទៅច្រកហោប៉ៅផ្ទាល់ខ្លួនសុទ្ធតែត្រូវលន់តួ លុតក្រាប ទៅជ្រកក្រោមស្លាបរបស់លោក ចម បូរិទ្ធ ទើបអាចចៀសផុតពីការដកហូតមុខតំណែងឬការដាក់ពិន័យ។
ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ មិនបានធ្វើអ្វីជាដុំកំភួនក្នុងការលើកស្ទួយជីវភាពរបស់ប្រជារាស្ត្រខ្មែរក្រីក្រ ដែលប្រកបរបរកសិកម្មនោះទេ ព្រោះសព្វថ្ងៃនេះកសិផលដែលប្រជាកសិករខ្មែរដាំដុះប្រមូលផលបានគ្មាន ទីផ្សារសម្រាប់លក់ដូរ ជាពិសេសស្រូវ ពោត សណ្តែក ដំឡូងមី តម្លៃឡើងចុះទៅតាមតែឈ្មួញកណ្តាលក្រឡុកធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់កសិករខ្មែររាប់លាននាក់។ ការបើកចំហជើងមេឃឲ្យមានការនាំចូលផលិតផលមួយចំនួនពីប្រទេសជិតខាងរាប់ទាំងបន្លែ ត្រី សាច់កំពុងសម្លាប់អាជីវកម្មក្នុងស្រុក របស់ប្រជាពលរដ្ឋខ្មែរគួរឲ្យសោកស្តាយបំផុត។ ដូចជាករណីនាំចូលជ្រូកយ៉ាងអនាធិបតេយ្យមកពីស្រុក យួន និងស្រុកសៀម ធ្វើឲ្យពលរដ្ឋខ្មែរដែលចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារនិងតាមបែបអាជីវកម្មត្រូវបិទទ្វារ ហើយសម្រាប់ការនាំចូលបន្លែផ្លៃឈើយ៉ាងអនាធិបតេយ្យពីប្រទេសក្បែរខាងនាំឲ្យកសិករខ្មែររកទីផ្សារលក់កសិផលមិនបាននាំឲ្យតម្លៃចុះថោកលុះយូរៗទៅកសិករខ្មែរបានលះបង់អាជីពបង្កបង្កើនផលនាំគ្នាធ្វើចំណាកស្រុកដោយប្រថុយប្រថានទៅលក់កម្លាំងពលកម្មនៅក្រៅប្រទេសរាប់សែននាក់។
ការចាត់ចែងរបស់លោក ចម ប្រសិទ្ធ ក៏បង្កបញ្ហាជាច្រើនសម្រាប់ក្រុមអ្នកវិនិយោគទុន ដូចជាករណីរោងចក្រកាត់ដេរ ត្រូវរត់ការសុំសេអូ ដើម្បីនាំចេញផលិតផលសម្លៀកបំពាក់តាមប្រព័ន្ធអនុគ្រោះពន្ធ ដែលធ្វើឡើងដោយមិនស្មើភាពបង្កប់នូវអំពើពុករលួយ បក្ខពួកនិយម បើគ្មានប្រាក់ទិញកូតា ឬបង់លុយឲ្យមន្ត្រីដើម្បីសម្របសម្រួលជួយចេញសេអូ ទេនោះច្បាស់ជាមិនអាចមានលទ្ធភាពនាំចេញផលិតផលកាត់ដេរទៅលក់នៅក្រៅប្រទេសឲ្យក្រុមអ្នកបញ្ជាទិញទាន់ពេលវេលាបានទេ។ ករណីមួយចំនួនទៀតដូចជា ការបើកក្រុមហ៊ុនអាជីវកម្មរកស៊ីនាំចេញនាំចូលទំនិញមួយចំនួនគេដឹងថា លោក ចម ប្រសិទ្ធ ក៏មានចំណែកឬភាគហ៊ុនខ្យល់ជាមួយក្រុមហ៊ុនទាំងនោះយ៉ាងងាយស្រួលបំផុត ទើបការងាររកស៊ីធ្វើពាណិជ្ជកម្មមានភាពរលូនល្អដែលបញ្ហានេះកើតមានជាទម្លាប់សម្រាប់ក្រុមអ្នកកាន់អំណាចមួយចំនួនដែលប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីទទួលបានហ៊ុនខ្យល់ នៅតាមក្រុមហ៊ុនពាណិជ្ជកម្មទាំងក្រុមហ៊ុនក្នុងស្រុក និងអ្នកវិនិយោគទុននៅក្រៅប្រទេស។
មានការបញ្ជាក់ផងដែរថា លោករដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏ធ្លាប់បានប្រើប្រាស់ឥទ្ធិពលអំណាចរបស់ខ្លួនប្រទាំងប្រទើសទៅលើការងាររបស់ស្ថាប័នផ្សេងៗទៀត រហូតធ្វើឲ្យលោក ហ៊ុន សែន ក្តៅស្លឹកត្រចៀក ហើយក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីកន្លះខែមុននេះ លោក ហ៊ុន សែន ធ្លាប់បានបង្ហាញការខឹងសម្បាចំពោះលោក ចម ប្រសិទ្ធ ក្នុងកិច្ចប្រជុំ ហើយក៏មានការព្រមានឲ្យកែទម្រង់របៀបរបបការងារឡើងវិញផងដែរ។ លោក ចម ប្រសិទ្ធ មានឱ កាសពង្រឹងអំណាចគ្រួសាររបស់គាត់ នៅក្នុងក្រសួងពាណិជ្ជកម្មដោយប្រើប្រាស់តួនាទីជារដ្ឋមន្ត្រី ហើយការឈ្នះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា មានន័យស្មើនឹងការពង្រឹងអំណាចផ្ទាល់ខ្លួន និងពង្រីកឥទ្ធិពលគ្រួសាររបស់គាត់នៅក្នុងក្រសួងពាណិជ្ជកម្មប្រកបដោយជោគជ័យ។
លោក ចម ប្រសិទ្ធ ធ្លាប់ត្រូវបានបណ្តាញសារព័ត៌មានក្នុងស្រុកផ្សព្វផ្សាយពីភាពមានបាន ហើយពេលនោះក៏ធ្លាប់មានការប្តឹងផ្តល់កងអង្គរក្សពីបទលួចលុយដែលច្រកបាវលាក់ទុកលើពិដានផងដែរ ហើយ បើតាមមន្ត្រីតូចតាចមួយចំនួនបានឲ្យដឹងថា ក្រៅពីការចំណាយប្រាក់សង់ភូមិគ្រឹះដ៏ស្កឹមស្កៃ មានស្រះដ៏ធំល្វឹងល្វើយអាចបើកអូប័របាន លើផ្ទៃដីរាប់សិបហិកតានៅក្នុងខណ្ឌពោធិ៍សែនជ័យ គឺលោក ចម ប្រសិទ្ធ កំពុងសាងសង់ភូមិគ្រឹះថ្មីមួយទៀត នៅលើទីតាំងចាស់នៅក្នុងសង្កាត់បឹងកេងកងដែលមានតម្លៃមិនតិចជាង១០លានដុល្លារនោះទេ ហើយបើយើងពិនិត្យលើភាពមានបាននិងទ្រព្យសម្បត្តិដ៏ច្រើនហូរហៀររបស់លោក រដ្ឋមន្ត្រី ចម ប្រសិទ្ធ ហាក់ដូចជាមិនមានតុល្យភាពទៅនឹងប្រាក់ខែរបស់គាត់ដែលតិចតួចនោះឡើយ៕
សូមជួយគិតទាំងអស់ គ្នាណាបងប្អួន បើមិនដូច្នេះតែ សង្គមយើង មាតុភូមិយើង និងពិបាករស់នៅ
ចប់ហ្មងពួកអាអស់នេះវាថាដំឡើងខុសអត់បាន តែពួកវាក្នុងមួយថ្ងៃវារកបានប៉ុន្មាន? ពួកអាតំណាងរាស្រ្តឆ្កែរ ដែលបំរើតែបក្ស គេសុំស្នើច្បាប់វាថាមិនកើត និយាយសុទ្ឋតែបញ្ជោរាស្រ្ត ចុះពួកអាឆ្កែរអស់ឯងជាអ្នកបញ្ជោឧកញ្ញ៉ាមែនទេ? ពួកអាតំណាងរាស្រ្តឆ្កែរ វាបំរើតែពួកគ្នាវាដើម្បីលាភ គ្នាវា វាមិនដែលគិតពីទុក្ខលំបាករបស់រាស្រ្តទេ បើអោយប្រាក់ខែវា 80 វាចាយមួយខែវិញបើគ្រាន់អោយវាមកកាត់ករខ្ញុំចុះ ខ្ញុំគិតថាគ្រាន់តែថ្លៃចាក់សាំងឡានវាមិនគ្រាប់
ផង ប៉ុន្តែពួកអាអស់នេះ វាមិនដែលចំណាយទៀតសូម្បីអាកាចាក់សាំងព្រោះវាសុទ្ឋតែមានបុងសំរាប់ចាក់ ស្រាប់ទៀត ពួកអាឆ្កែរៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ អាក្បត់ជាតីៗៗៗៗៗៗៗៗអាក្បត់រាស្ត្រខ្លួនៗៗៗៗៗៗៗ
កូនខ្មែរជំនាន់ក្រោយតស៊ូ , You’re absolutely right !!!!!