ភ្នំពេញៈ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក សូណូ ដែលលោកអ្នកស្គាល់ថាជាតារាចម្រៀងរូបសង្ហាហើយកំពុងមានមុខមាត់នៅផលិតកម្មរស្មីហង្សមាសនោះ តាមពិតកំពុងធ្វើឲ្យនារីម្នាក់ឱបកូនស្រីយំរាល់ថ្ងៃស្ទើរក្អួតឈាម ទាំងគ្មានទំនួលខុសត្រូវ។ នារីម្នាក់នោះគឺប្រពន្ធមិនបានរៀបការរបស់ សូណូ ឈ្មោះនាង ច័ន្ទ សុផានី។ ជួបជាមួយភ្នំពេញ ប៉ុស្តិ៍ អ្នកនាង ច័ន្ទ សុផានី បានរៀបរាប់តាំងពីស្នេហាគ្រាដំបូងរហូតដល់ដំណាក់កាលចុងក្រោយដែល តារាចម្រៀង សូណូ បានធ្វើបាបចិត្តចុះចោលខ្លួននិងកូនស្រីដោយគ្មានអាល័យ។
Wednesday, 10 April 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

អតីតពិធីការិនីល្បីឈ្មោះនាង ច័ន្ទ សុផានី និងកូនស្រី ដែលទទួលរងការឈឺចាប់ដោយសារតារាចម្រៀង សូណូ ។ រូបថត សហការី
អ្នកនាង ច័ន្ទ សុផានី បាននិយាយថា ខ្ញុំបានស្គាល់ សូណូ តាមរយៈមិត្តភក្តិ គេឧស្សាហ៍ទូរស័ព្ទមកលេងខ្ញុំ និងណាត់គ្នាញ៉ាំបាយណាស់ ហើយក្រោយមកក៏បានស្រឡាញ់គ្នាកាលពីឆ្នាំ២០០៦ និងសម្រេចចិត្តរួមរស់ជាមួយគ្នានៅក្នុងខែមេសា ឆ្នាំ២០០៦នោះតែម្តង គឺ សូណូ គេបានរួមរស់ជាមួយខ្ញុំដោយជួលផ្ទះមួយកន្លែង។ ខ្ញុំស្រឡាញ់គាត់ ព្រោះគាត់ជាមនុស្សស្ងប់ស្ងាត់មិនចេះនិយាយច្រើន ហើយពួកយើងក៏សម្រេចចិត្តយកកូនម្នាក់នៅក្នុងឆ្នាំ២០០៨នៅពេលនេះ កូនស្រីខ្ញុំមានអាយុជាង៤ឆ្នាំហើយ។
នាងបានឲ្យដឹងថា ខ្ញុំអត់ដែលមានបញ្ហាអីនោះទេ តែបញ្ហាមកពីគ្រួសារគាត់។ កន្លងមកខ្ញុំរវល់ណាស់ ខ្ញុំមិនសូវមានពេលវេលាផ្អែមល្ហែមជាមួយគ្រួសារគាត់ទេ តែនោះក៏ជាកំហុសរបស់ សូណូ ដែរព្រោះគាត់មិនព្រមប្រាប់គ្រួសារគាត់ទេ ចុងក្រោយក៏មានរឿង។ នៅខែប្រាំ ឆ្នាំ២០១២សូណូ ក៏បានរើអីវ៉ាន់ទៅនៅផ្ទះម្តាយគាត់ ដោយយូរៗមកផ្ទះខ្ញុំម្តង ពេលមកម្តងគេរើអីវ៉ាន់យកទៅរហូត ឥឡូវនេះគេយកអស់ហើយ គេឈប់មកហើយ។
នាងបានបន្តថា នៅពេលគាត់ទៅអត់ដែលមកផ្ទះមើលប្រពន្ធកូនវិញខ្ញុំក៏ទៅតាមគាត់នៅផ្ទះម្តាយគាត់ ស្រាប់តែម្តាយគាត់ជេរខ្ញុំសព្វបែបយ៉ាង ហើយពេលនោះ សូណូ ក៏បានប្រាប់ថា ម្តាយគេឲ្យបែកគ្នា បើមិនអ៊ីចឹងទេ ម្តាយគាត់នឹងដាក់បណ្តាសាគេមិនខាន។ ខ្ញុំគិតថា នោះមកពីគេចង់បែកពីខ្ញុំ បើម្តាយគេចង់ឲ្យបែកប្រហែលជាកន្លងមក យើងមិនបានរស់នៅជាមួយគ្នាទេ។
ជាមួយនឹងទុក្ខសោកពេញខ្លួន យំស្ទើរខ្សោះខ្លួននោះ អ្នកនាង ច័ន្ទ សុផានី បាននិយាយថា កាលពីមុន បើទោះបីជាមានរឿងយ៉ាងណាក៏ដោយ ក៏សូណូ មិនដែលចេះនិយាយអ្វីធ្វើឲ្យខ្ញុំឈឺចាប់ទេ តែនៅពេលដែលគេឃើញខ្ញុំជាស្រីក្បាលមួយតែឯងទន់ខ្សោយ មិនអាចធ្វើអ្វីគេកើតនោះ ថ្មីៗនេះ សូណូ ក៏បានដើរនិយាយប្រាប់គេថា គេបែកគ្នាជាមួយប្រពន្ធ ហើយគេមិនខ្វល់ខ្វាយអ្វីទៀតទេ ហើយគេក៏មិនអាចវិលទៅរកប្រពន្ធកូនវិញដែរ ព្រោះគេមិនចង់ឲ្យឪពុកម្តាយ បងប្អូនគេ ឈឺចាប់ដោយសារគេទៀតទេ។ នៅពេលដែលបានឮសម្តីប្តីជាទីស្រឡាញ់ស្មើជីវិតនិយាយបែបនេះ ធ្វើឲ្យខ្ញុំស្ទើរតែក្អួតឈាម ទៅហើយ។ ខ្ញុំសួរថា តើទង្វើដែលសូណូ ធ្វើមកលើរូបខ្ញុំ ពេលដែលគាត់បានទ្រនំខ្ពស់ បោះបង់ចោលកូនប្រពន្ធនេះ តើអ្នកណាឈឺចាប់ជាងអ្នកណា?
អតីតពិធីការិនី និងជាអ្នកគ្រប់គ្រងកម្មវិធីល្បីឈ្មោះរូបនេះបានរំឭករឿងរ៉ាវស្នេហារបស់ខ្លួនបន្តថា «អស់រយៈពេលជិត១០ឆ្នាំមកនេះ ខ្ញុំស្រឡាញ់គេស្មោះ អស់ពីបេះដូង ធ្វើតាមប្តីសព្វបែបយ៉ាង ប្តីចង់បានកូនក៏បង្កើតកូនឲ្យទៀត សង្ឃឹមថា បានរស់នៅជាមួយគ្នាដល់ខាំចេករបូត ខាំពោតរបេះ តែតាមពិត គេស្មោះជាមួយខ្ញុំតែនៅលើបបូរមាត់ប៉ុណ្ណោះ។ គេថា ស្រឡាញ់ប្រពន្ធកូនគ្រប់ម៉ាត់ តែតាមពិត បេះដូងសូណូ មិនដូចសម្តីដែលគេបាននិយាយចេញឡើយ។ នាងបានបញ្ជាក់ថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ ប្តីខ្ញុំសូណូ គាត់លែងមកជួបខ្ញុំ និងកូន រហូត ទោះបីខ្ញុំទូរស័ព្ទហៅ ឬផ្ញើសារឲ្យមកផ្ទះ និយាយគ្នាឲ្យដឹងពីមូលហេតុយ៉ាងណា ក៏គាត់មិនមកជួបខ្ញុំដែរ។ បើគេស្អប់ខ្ញុំគេក៏គួរគិតពីកូនដែរ កូនខ្ញុំគេនឹកប៉ាគេណាស់ ពេលឃើញប៉ាគេសម្តែងលើកញ្ចក់ទូរទស្សន៍ម្តងៗ គេស្រែកហៅប៉ាៗ ហើយរត់ទៅឱប។ នាងបានបញ្ជាក់ថា កុំថាឡើយតែរូបខ្ញុំដែលសូណូ បោះបង់ ចោល សូម្បីតែកូនស្រី ដែលតែងហៅប៉ាៗពេញៗមាត់ ឈឺម្តងៗក៏គេមិនខ្វល់ដែរ គេបែរជានិយាយថា ឲ្យខ្ញុំនៅជាមួយកូន មើលកូនដោយខ្លួនឯងទៅ! ការមិនទទួលខុសត្រូវរបស់សូណូ នៅពេលនេះ តើស្រីណាដែលមិនយំនោះ? នាងបានស្រែកយំថា វាពិតជាអយុត្តិធម៌ណាស់ សម្រាប់រូបនាង។
ជាមួយនឹងទុក្ខសោកនេះ ស្ត្រីដែលរងទុក្ខដោយសារតារាចម្រៀង សូណូ បាននិយាយទាំងអស់ខ្យល់ថា នៅពេលនេះ ខ្ញុំពិតជាទាល់ច្រក អស់សង្ឃឹមគ្រប់យ៉ាង គ្មានយោបល់ទាល់តែសោះ គ្មានពាក្យនិយាយពេលនេះ ខ្ញុំរឹតតែអស់សង្ឃឹមមិនដឹងថា ទៅពឹងពាក់អ្នកណាជួយខ្ញុំទេព្រោះខ្ញុំធ្លាប់ទៅជួបមេគេហើយ គឺលោក អ៊ឹង សុងលាភ តែហាក់ដូចជាមិនបានលទ្ធផលអ្វីទាល់តែសោះ។ នៅពេលនេះខ្ញុំចង់តែម្យ៉ាងគឺឲ្យ សូណូ ចេញមុខមកនិយាយគ្នាដោយត្រង់ៗថា ត្រូវបែកគ្នា ឬក៏ត្រូវធ្វើអ្វីព្រោះខ្ញុំចង់ឲ្យច្បាស់លាស់ដោយសារតែយើងមានកូន។
ជាមួយនឹងលំហូរទឹកភ្នែក និងការអស់សង្ឃឹមនេះ ទស្សនិកជនបានផ្តល់ជាយោបល់ថា ក្នុងនាមជាតារាចម្រៀងល្បីម្នាក់មានកិត្តិយស និងកេរ្តិ៍ឈ្មោះគ្រាន់បើដែរ គួរណាស់តែ សូណូ មានទំនួលខុសត្រូវខ្លះចំពោះប្រពន្ធនិងកូន បើទោះបីជាមិនបានរៀបការពេញច្បាប់ក៏ដោយ។ សូណូ ចង់ ឬមិនចង់ក៏គួរតែចេញមុខដោះស្រាយឲ្យបានស្រួលបួលផ្តល់យុត្តិធម៌ និងក្តីសង្ឃឹមខ្លះដល់មនុស្សដែលខ្លួនធ្លាប់ស្រឡាញ់មិនគួរណារស់នៅយកសុខស្រួលតែម្នាក់ឯង ហើយប្រពន្ធកូនយំស្ទើររាល់ថ្ងៃនោះឡើយ៕
មនុស្សប្រុសដូចសូណូ គេហៅថាជាសត្វប្រឡាំងកាស ដែលតោងស្រីស៊ីនិងស្រវាយកកេរ្តិ៍ឈ្មោះ។
អំពើរបស់សូណូគឺអន់ជាងសត្វទៅទៀត ព្រោះសត្វវាចេះស្រលាញ់ហួងហែងកូននិងដៃគូរបស់វា
ប៉ុន្តែសូណូមិនត្រឹមតែមិនស្រលាញ់ប្រពន្ធ គឺមិនព្រមស្រលាញ់កូនរបស់ខ្លួនថែមទៀតផង ប្រយ័ត្ន
មានបាបកម្មទៅសូណូ ដូចពាក្យចាស់ពោលថា ខ្ពស់កប់ពពកជ្រោកអាចម៍ជន្លេន។ថ្ងៃនេះអ្នកល្បី
ប៉ុន្តែថ្ងៃក្រោយមិនប្រាកដថាអ្នកល្បីទៀតនោះទេ។
នេះហើយជាមេរៀនសម្រាប់មនុស្សស្រី កុំងាយគិតខ្លីស្តីប្រដៅមិនស្តាប់ កុំឆាប់
ទទួលយកគិតថ្ងៃមុខសិនទៅ ។ មនុស្សស្រីច្រើនណាស់មកពីជនបទធ្វើជាកម្មករ ដែលមានរូបសម្រស់ស្អាត
ត្រូវចាញ់បោកបុរសទីក្រុង ទីបំផុតក្លាយមេអំបៅរាត្រី ឬអ្នកខ្លះត្រលប់ទៅស្រុកវិញជាមួយនឹងកូនអត់ប្តី ក្រីក្រស្ទើរដាច់បាយ ។
It is an example to all Sreis Khmer!!
Why would he marry you after he has known everyting from you?
So we must not allow a man to touch us before we got married.
If I was Sophany, I would be sued for child sopport to my doughter and forget about him.
I would take a class as the clothes designer in school, and take the carea to work to support my family.
So women, we must be strong and survive in a hard life to stand on our both feets.
” Never Say Die.” Tims would cure your heart .
After rain the sky would clear and the green grass would crow quickly.
មិនខ្វះទេ ពពួកអាអ្នកចំរៀងប្រភេទនេះនោះ នៅក្នុងស្រុកខ្មែរ ។
តារានេះវាអន់ជាងឆ្កែ ទៅទៀតហ៊ានយកស្ត្រីអ្នកស្រុកស្រែទៅធៀបនិងជីវិតថោកទាបដូចតារាអចម៌ឆ្កែនេះបើសិនប្អូនស្រីវាវិញវាគិតយ៉ាងណា?