ចលនា​​រត់​ហាត់​ប្រាណ​មាន​ប្រសិទ្ធភាព​ជាងហាត់​ដើរ

Wednesday, 10 April 2013
ភ្នំពេញប៉ុស្តិ៍

ក្រុង​ញូវយ៉ក : យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​ ការ​ធ្វើ​លំហាត់​ប្រាណ​ដោយ​​ចលនា​រត់​មាន​អត្ថ​ប្រយោជន៍​ជាង​ការ​ដើរ​ហាត់​ប្រាណ។

លោក ប៉ូល វីលៀម អ្នក​វិទ្យា​សាស្រ្ត​មក​ពី​មន្ទីរ​ពិសោធន៍​រដ្ឋ​កាលី​ហ្វ័រ​នីញ៉ា​នៃ​សហ​រដ្ឋ​អាមេរិក ​បាន​ប្រៀប​ធៀប​លើ​ទិន្ន​ន័យ​នៃ​ការ​សម្រក​ទម្ងន់​ដោយ​ការ​រត់​ និង​ដើរ​ហាត់​ប្រាណ​នេះ​អស់​រយៈ​ពេល​៦​ឆ្នាំ​មក​ហើយ។

លោក​និយាយ​ថា៖ «​ការ​រត់​ និង​ដើរ​ហាត់​ប្រាណ​អាច​សម្រក​ទម្ងន់បាន​ដូច​គ្នា ប៉ុន្តែ​ចលនា​រត់មានប្រសិទ្ធភាព​ជាង»៕ PR

 

 

​កាល់ស្យូម​ក្រៅ​ពី​ទឹក​ដោះ​គោ​មិន​បង្ក​ក្រួស​​​​តម្រង​នោម

ក្រុង​ញូវយ៉ក : ការ​ស្រូប​យក​ជាតិ​​កាល់​ស្យូមពី​ចំណី​អាហារ​​ក្រៅ​ពី​ទឹក​ដោះ​គោ ត្រូវ​បាន​គេ​រក​ឃើញ​ថា អាច​កាត់បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺក្រួស​ក្នុង​តម្រង​នោម។

ជាទូទៅ ពពួក​ក្រួស​​ផ្សំ​ឡើង​ពី​សារធាតុគីមី​កាល់ស្យូម​អុក​សាលេត ​ប៉ុន្តែ​​វេជ្ជបណ្ឌិត​ជំនាញ​អះអាង​ថា ការ​ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិកាល់ស្យូមដូច​ជា​ បន្លែ ត្រី និង​សាច់នោះ​​មិន​បង្ក​ឲ្យកើត​ជា​ក្រួស​ក្នុង​តម្រង​នោម​ឡើយ ដរាប​ណា​​កុំ​ឲ្យ​បរិមាណ​​របស់​​វា​ច្រើន​ជ្រុល។ តាមការ​ណែនាំមនុស្ស​ម្នាក់​គួរ​តែ​មានកាល់ស្យូម​ពី​១ពាន់​ ទៅ​១២០០​មិល្លីក្រាម​ក្នុង​មួយថ្ងៃ៕ Reuters / PR

ទំហំ​ចាន​​​មាន​​ឥទ្ធិពល​ដល់​ការ​ឡើង​ទម្ងន់​របស់​កុមារ

ក្រុង​ញូវយ៉កៈ យោង​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយរបស់​អាមេរិក ការ​ប្រើ​ចាន​អាហារ​​តូចៗ​​​អាចជំរុញ​​ឲ្យ​កុមារ​ទទួល​ទាន​អាហារតិច និង​​​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ដែល​នេះ​អាច​ការពារ​ពួកគេ​ពី​ការ​ធាត់​ឡើង​ទម្ងន់។ កុមារ​ដែល​បរិភោគ​អាហារ​កំប៉ិក​កំប៉ុក​ច្រើន​ដងនៅ​ពេល​ថ្ងៃ ប្រឈម​នឹង​ការ​ធាត់​ តិច​ជាង​កុមារ​ដែល​ទទួលទាន​អាហារ​តិច​ដង​ ដល់​ទៅ​២២​ភាគរយ។

អ្នកស្រី​វេជ្ជ​បណ្ឌិត​ចេននីហ្វឺរ ហ្វីស័រ ដែល​ដឹកនាំ​ការ​សិក្សា​នេះ​​បាន​បញ្ជាក់ថា ឪពុក​ម្ដាយ​គួរ​ប្រើ​ចាន​តូចៗ​សម្រាប់កុមារ និង​ឲ្យ​ពួកគេ​ទទួលទាន​ញឹក​ញាប់​នៅពេល​ថ្ងៃ៕ Reuters / PR


What Next?

Recent Articles