សវនាការកាលពីថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ២០១៣ម្សិលមិញ ជាវេទិការបស់ភាគីកម្ពុជារួចមក គឺនៅថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០១៣នេះ មិនមានសវនាការនោះទេ។ រហូតដល់ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៣ ទើបតុលាការឡាអេ បើកសវនាការ លើសំណុំរឿង បកស្រាយ សាលក្រម ឆ្នាំ១៩៦២ ស្តីពីប្រាសាទ ព្រះវិហារ របស់កម្ពុជា ហើយជាវេទិកា របស់ភាគីថៃ ។
តុលា
Tuesday 16 April 2013
The Free Press Magazine
តាមកម្មវិធីដែលបានព្រាងទុក តុលាការយុត្តិធម៌ អន្តរជាតិ ទីក្រុងឡាអេ ICJ នៅទីក្រុងឡាអេ បានបើក សវនាការលើ សំណុំរឿង ប្រាសាទ ព្រះវិហារ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣។
សវនាការនោះ ត្រូវធ្វើជាពីរជុំ ដែលមានការ ផ្សាយបន្តផ្ទាល់ http://webtv.un.org រួមមាន៖
-ជុំទី១ នៅថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ២០១៣ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១ រសៀល ( ម៉ោងនៅ ប្រទេសហូឡង់ ) និងនៅម៉ោង ៣ ដល់ម៉ោង ៤ និង ៣០ នាទី រសៀល ជាវេទិកាទាញ អំណះអំណាង ផ្ទាល់មាត់របស់ ភាគីកម្ពុជា។ ម៉ោងនៅកម្ពុជា ដើរលើសម៉ោង នៅ ប្រទេស ហូឡង់ ៥ ម៉ោង។
ចំណែកនៅថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៣ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១ រសៀល និងចាប់ពីម៉ោង ៣ ដល់ម៉ោង ៤ និង ៣០ នាទី រសៀល ជាវេទិការបស់ ភាគីថៃ។
-ជុំទី២ សវនាការនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៣ ចាប់ពីម៉ោង ៣ ដល់ម៉ោង ៥ រសៀល ជាវេទិការបស់ភាគីកម្ពុជា។
ចំណែកនៅថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៣ ចាប់ពីម៉ោង ៣ ដល់ម៉ោង ៥ រសៀល ជាវេទិការបស់ ភាគីថៃ។
ក្នុងសវនាការ កាលពីថ្ងៃចន្ទ ទី១៥ ខែមេសា ភាគីកម្ពុជា ដឹកនាំគណៈប្រតិភូរដ្ឋាភិបាល ដោយលោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងនូវសន្ទរកថា ជាភាសាបារាំង នៅក្នុងសវនាការនោះ លោកបានបញ្ជាក់ ច្បាស់ថា ប្រទេសកម្ពុជា មិនបានស្នើ ឲ្យមានការ វាស់វែង ព្រំដែន កម្ពុជាថៃឡើងវិញ នោះឡើយ។ ប៉ុន្តែថា ការស្នើ បកស្រាយ សាលក្រមឆ្នាំ ១៩៦២ ស្តីពីប្រាសាទ ព្រះវិហារនេះ កម្ពុជាចង់អោយ តុលាការរបស់ អង្គការសហ ប្រជាជាតិ មួយនេះ បញ្ជាក់ឡើងវិញអំពី អត្ថន័យ និងវិសាលភាព នៃសាលក្រម ថ្ងៃទី១៥ មិថុនាឆ្នាំ១៩៦២។
រីឯមេធាវីបរទេស ៣ រូប របស់កម្ពុជា ក៏បានធ្វើការវិភាគ យល់ឃើញថា បញ្ហាកើតឡើងរវាងកម្ពុជា និងថៃ ដោយសារតែខាងភាគីថៃ ប្រើប្រាស់ផែនទី ដែលគូសវាស ដោយ ឯកតោភាគី និងដោយសារ បញ្ហាប្រែប្រួល នយោបាយ នៅក្នុង ប្រទេសថៃ។ ហើយបានចាត់ទុកថា ការប្រែ ប្រួលនយោបាយ នៅក្នុងប្រទេសថៃ បាននាំអោយ មានជម្លោះ រវាងកម្ពុជា និងថៃ នៅតំបន់ ព្រះវិហារ ៕

សួរស្តី ប្រីយមិត្ត វាគ្មិន អ្នកបញ្ចេញមតិ ក្នុង Camnews ( ឬហៅថាទីលានប្រជាធិប្បតេយ្យ) ទាំងឡាយជាទីមេត្រី! តើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែររយៈ៣ថ្ងៃនេះ តើលោក អ្នកបានអញ្ជើញទៅកំសាន្តនៅទីកន្លែងណាខ្លះ? ហើយតើបានជួបរឿងចំលែកៗអ្វីខ្លះ? ហើយមានអារម្មណ៏សប្បាយរីករាយយ៉ាងណាដែរ? ចំណែកខ្ញុំ ខ្ញុំបានទៅលេងនៅឯខេត្តស្ទឹងត្រែង ខ្ញុំមានអារម្មណ៏សប្បាយរីករាយណាស់នៅពេលដែលចាកចេញពីបានផ្ទះធ្វើដំណើរតាមផ្លូវ គយគន់ទេសភាពតាមផ្លូវ មានការរីកចំរើនលើគ្រប់វិស័យ ដូចជា ស្ពាន ផ្លូវថ្នល់ ផ្សារ សាលារៀន វត្តអារាម ទំនប់ ប្រឡាយ មន្ទីរពេទ្យ អាគារសំណង់ខ្ពស់ៗ ព្រមទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋសាងសង់យ៉ាងព្រោងព្រាត រចនាម៉ូតប្លែកៗពីគ្នាទៅតាមធនធានថវិការ ទិដ្ឋភាពបែបនេះខុសពីជាង៣០ឆ្នាំមុន ដែលមិននឹកស្មានដល់និងស្ទើរមិនគួរអោយជឿថាប្រទេសយើងមានការអភិវឌ្ឌ្យន៏និងរីកចំរើនដល់ម្លឹងសោះនេះបញ្ជាក់ពីជីវភាពរស់នៅពិតរបស់គាត់ សូម្បីទីកន្លែងដែលខ្ញុំធ្លាប់ជំលៀសខ្លួនទៅរស់នៅក្នុងសម័យខ្មែរក្រហមដូចជា ស្រុកក្រូចឆ្មារ ស្រុកអូរាំងឪ ខេត្តកំពង់ចាម ថ្មគ្រែ អូឬស្សី ក្នុងខេត្តក្រចេះ ក៏ខ្ញុំចំណាំមិនបានផង ខ្ញុំចំណាំបានតែមួយកន្លែងគត់ គឺនៅតាមផ្លូវជាតិលេខ៧ ខាងស្តាំដៃ ហួសសួងបន្តិច ត្រង់ចំណុចចំការស្លា ទីនោះហើយក្រោយថ្ងៃរំដោះខ្ញុំបានធ្វើដំណើរត្រឡប់មកស្រុកពារាំងខេត្តព្រៃវែងវិញដោយឆ្លងកាត់ចំការស្លា និងដេកនៅទីនោះក្រោមដើមស្លាខ្ញុំចំណាំច្បាស់ណាស់។ ប៉ុន្តែទន្ទឹមនឹងការសប្បាយរីករាយ ក៏នៅមានអារម្មណ៏ហ្មួរហ្មង មួរម៉ៅ បន្តិចដែរ ពីរឿង សេវាដឹកជញ្ជូន ស្នាក់នៅនិងហូបចុក ថ្លៃកប់ពពក គ្រាន់តែថ្លៃឡាន ពីឧត្តរមានជ័យមកភ្នំពេញ តំលៃ ៨៥.០០០រៀល ថ្លៃធម្មតាតែ ៤៥.០០០ប៉ុណ្ណោះ ពីភ្នំពេញទៅ ស្ទឹងត្រែង តំលៃ ៦០.០០០រៀល តំលៃធម្មតាតែ៣៥.០០០ ថ្លៃផ្ទះសំណាក់ ១យប់តំលៃ ២០ដុល្លា ធម្មតាតែ ១៣ដុល្លាប៉ុណ្ណោះ ថ្លៃម៉ូតូឌុប១ថ្ងៃតំលៃ ១០០.០០០រៀល ឌុបទៅលេង ភូមិព្រះរំកិល អន្លង់ផ្សោតព្រះរំកិល ទឹកធ្លាក់ព្រះរំកិល កុម្ម៉ង់មាន់ដុត១ថ្លៃ ៦០.០០០រៀល រួចហើយទៅលេង នៅទឹកថ្លាបុប្ផាភ្លុក កុម្ម៉ង់ត្រីក្អែកដុតមួយតំលៃ៩០.០០០(ទំងន់ជាង២គីឡូ)មាន់ដុត១ថ្លៃ៥០.០០០រៀលហើយគិតថ្លៃក្ចុះ១៥.០០០រៀលទៀត ខុសប្លែកពីនៅកំពង់សោម បើយើងកុម្ម៉ង់ម្ហូបហើយគេមិនគិតថ្លៃក្ចុះទេ ហើយកាន់តែចំលែកមួយទៀតត្រង់ថា នៅខេត្តស្ទឹងត្រែងនេះ ទាំងអ្នកលក់ដូរ ទាំងភ្ញៀវ ដែលខ្ញុំបានជួប មិនថាតែនៅក្នុងផ្សារ ហាងគុយទាវ ហាងទំនិញ ឬនៅតាមរមណីយ៏ដ្ឋានទេ គឺសុទ្ធតែនិយាយភាសារឡាវ និងវឿតណាម រឿងនេះធ្វើអោយខ្ញុំនឹកទៅដល់ខេត្តសុរិនប្រទេសថៃ ពេលខ្ញុំទៅលេងតាមភូមិនានាក្នុងខេត្តសុរិន ពលរដ្ឋនៅទីនោះនិយាយតែភាសារខ្មែរទេ ទោះបីជាពិធីធំៗអ្វីក៏ដោយដូចជា ពិធីបុណ្យ ឬរៀបការ គឺគេចាក់មេក្រូនិងភ្លេងប្រពៃណីយ៏ព្រមទាំងតាអាចារ្យៗនិយាយភាសារខ្មែរទាំងអស់ ។ តើមានប្រិយ៏មិត្តទាំងឡាយជួបរឿងចំលែកៗដូចខ្ញុំដែរឬទេ? ហើយក៏សូមអរគុណដល់ វាគ្មិន អ្នកបញ្ចេញមតិ យោបល់ ក្នុង Camnews ( ឬហៅថា លានប្រជាធិប្បតេយ្យ ) ទាំងអស់ មិនថា តែអ្នកប្រឆាំង អ្នកគាំទ្រ អ្កកប្រឆាំងទាំងពីរ ឬអ្នកគាំទ្រទាំងពីរ ដែលបានអត់ធ្មត់ ខន្តី អោយគ្នា មិនជេរប្រមាថដាក់គ្នា មិនប្រើពាក្យអសុរោះដាក់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែរ រយៈពេល៣ថ្ងៃនេះ ដែលជាថ្ងៃសិរីសួរស្តី សំរាប់ខ្មែរយើងទាំងអស់គ្នាផងដែរ សូមអាយុៈ វណ្ណៈ សុខៈ ពលៈ មានដល់លោកអ្នក កុំបីខ្លាងឃ្លាតឡើយ ហើយក៏សូមប្រកាសបើកវេទិការជេរគ្នាបន្តទៀតចុះ ពីព្រោះរដូវជេរគ្នាបានមកដល់ហើយ តែអ្នកត្រូវចាំទុកថា អ្នកដែលអ្នកជេរ អ្នកដែលអ្នកប្រមាថ អ្នកដែលអ្នកប្រើពាក្យសំដីអសុរោះនោះ គឺសុទ្ធតែជាខ្មែរទាំងអស់ ហើយអ្នកស្លាប់ទៅក៏នៅតែជាខ្មោចខ្មែរដែរ ហើយបរទេសកាន់តែមើលងាយខ្មែរថែមទៀត គ្មានបរទេសណាស្រលាញ់ខ្មែរទេ ហើយក៏គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរស្រលាញ់ខ្មែរដែរ………ដោយបំណងល្អពីគ្រួសារខ្មែរ។
.
.