ទីក្រុងកែប មានចំងាយ ប្រមាណ ១៥០ គីឡូម៉ែត្រ ពីទីក្រុង ភ្នំពេញ ។ រយៈពេល ៣ថ្ងៃនៃរដូវ ចូលឆ្នាំ ប្រពៃណី ជាតិខ្មែរ ឆ្នាំនេះ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ សំរុក មកលំហែក្នុង រមណីយដ្ឋាន ឆ្នេរកែប យ៉ាងច្រើន ពីព្រោះ ទីនេះ ជាតំបន់ ឆ្នេរសមុទ្រ ដែល មាន សោភ័ណ ភាព នឹងជីត ភ្នំពេញ ។
Written by ភ្នំពេញដេលីញូវ
Wednesday, 17 April 2013
យើងបាន ធ្វើដំណើរកំសាន្ត ដើម្បីចង់ភ្លក្ស រសជាតិ អាហារ គ្រឿងសមុទ្រ គ្រប់ប្រភេទ នៅទីនេះ ផងនិងចង់ ហែលទឹក កំសាន្ត បំបាត់ទុក កង្វល់ផង។ នៅអំឡុង ថ្ងៃចូលឆ្នាំ ប្រពៃណី ជាតិខ្មែរនេះ រមណីយដ្ឋាន ខេត្តកែប ត្រូវបានកកកុញ ដោយមនុស្ស បន្ថែម ដោយ យានជំនិះ គ្រប់ប្រភេទ ចតត្រៀបត្រា សឹងតែរក កន្លែងអង្គុយ មិនបាន ខ្លះត្រូវបង្ខំចិត្ត ចតម៉ូតូ ឬរថយន្ត ក្រោមដើមឈើ ដើម្បីទទួលទាន អាហារ ។ មានអ្នកខ្លះ បានរអ៊ូរថា អោយតែ ថ្ងៃបុណ្យ អ្នកលក់ចេះតែ តំលៃថ្ងៃ ស្រេចចិត្ត ។ តំលៃទំនិញ គ្រប់បែប យ៉ាង បានឡើងថ្លៃ ទ្វេដង ពិសេស ម្ហូបអាហារ ។
មានមនុស្សជាច្រ់ន ពិសេសជន បរទេស គេបានឆ្លងទូក ទៅលេងនៅ កោះទន្សាយ ដែលមាន ប្រវែងប្រមាណ ជាង៥គីឡូម៉ែត្រ ពីរមណីយដ្ឋាន ឆ្នេរកែប ។
មន្ត្រីមន្ទីរទេសចរណ៍ ខេត្តកែប បានប្រាប់ឲ្យ ដឹងថា ឆ្នាំនេះ ភ្ញៀវមាន កំណើនលើស ឆ្នាំមុន ប្រមាណ ២០% ដោយ កត្តាខាងលើ អាចសន្និដ្ឋានថា ខេត្តកែប បច្ចុប្បន្ន ត្រូវបាន តាក់តែងឡើង នូវសោភ័ណភាព ដ៏ល្អឥតខ្ចោះ ដូចជាការ ពង្រីក និងអភិវឌ្ឍន៍ ឆ្នេរ ស្ទើរ គ្រប់កន្លែង ហើយដងផ្លូវ នានា ដ៏បានស្ថាបនា ឡើងយ៉ាងធំ ទូលាយ រំលេចដោយ សួននៅ ចំកណ្តាល លំអដោយ អំពូលភ្លើង នៅតាមដង ផ្លូវសំខាន់ៗ សំរាប់ជា សុវត្ថិភាព នៃការ ធ្វើចរាចរ ដោយគ្មាន ការភ័យខ្លាច អ្វីឡើយ។ ម្យ៉ាងទៀត ការចូលមក លំហែ កំសាន្តក្នុង រមណីយដ្ឋាន នេះ ការលក់សំបុត្រ ក៏មិនបាន ដំឡើងថ្លៃ នោះដែរ ដោយរថយន្ត ខ្នាតតូច ចំនួន ៣០០០រៀល ឯរថយន្ត ធុនធំ ចំនួន ៥០០០រៀល ប៉ុណ្ណោះ ។ ចំពោះការ កំសាន្តតាម តំបន់ឆ្នេរកែប លើកនេះ ក៏បានជំរុញ លើផ្នែក បរិស្ថាន ជា ចំបង ដូចជាការ គ្រប់គ្រង កាកសំណល់ មិនត្រូវ អនុញ្ញាតឲ្យ អ្នកទេសចរ ទំលាក់ចោល ផ្ដេសផ្ដាស នោះឡើយ ៕


សួរស្តី ប្រីយមិត្ត វាគ្មិន អ្នកបញ្ចេញមតិ ក្នុង Camnews ( ឬហៅថាទីលានប្រជាធិប្បតេយ្យ) ទាំងឡាយជាទីមេត្រី! តើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែររយៈ៣ថ្ងៃនេះ តើលោក អ្នកបានអញ្ជើញទៅកំសាន្តនៅទីកន្លែងណាខ្លះ? ហើយតើបានជួបរឿងចំលែកៗអ្វីខ្លះ? ហើយមានអារម្មណ៏សប្បាយរីករាយយ៉ាងណាដែរ? ចំណែកខ្ញុំ ខ្ញុំបានទៅលេងនៅឯខេត្តស្ទឹងត្រែង ខ្ញុំមានអារម្មណ៏សប្បាយរីករាយណាស់នៅពេលដែលចាកចេញពីបានផ្ទះធ្វើដំណើរតាមផ្លូវ គយគន់ទេសភាពតាមផ្លូវ មានការរីកចំរើនលើគ្រប់វិស័យ ដូចជា ស្ពាន ផ្លូវថ្នល់ ផ្សារ សាលារៀន វត្តអារាម ទំនប់ ប្រឡាយ មន្ទីរពេទ្យ អាគារសំណង់ខ្ពស់ៗ ព្រមទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋសាងសង់យ៉ាងព្រោងព្រាត រចនាម៉ូតប្លែកៗពីគ្នាទៅតាមធនធានថវិការ ទិដ្ឋភាពបែបនេះខុសពីជាង៣០ឆ្នាំមុន ដែលមិននឹកស្មានដល់និងស្ទើរមិនគួរអោយជឿថាប្រទេសយើងមានការអភិវឌ្ឌ្យន៏និងរីកចំរើនដល់ម្លឹងសោះនេះបញ្ជាក់ពីជីវភាពរស់នៅពិតរបស់គាត់ សូម្បីទីកន្លែងដែលខ្ញុំធ្លាប់ជំលៀសខ្លួនទៅរស់នៅក្នុងសម័យខ្មែរក្រហមដូចជា ស្រុកក្រូចឆ្មារ ស្រុកអូរាំងឪ ខេត្តកំពង់ចាម ថ្មគ្រែ អូឬស្សី ក្នុងខេត្តក្រចេះ ក៏ខ្ញុំចំណាំមិនបានផង ខ្ញុំចំណាំបានតែមួយកន្លែងគត់ គឺនៅតាមផ្លូវជាតិលេខ៧ ខាងស្តាំដៃ ហួសសួងបន្តិច ត្រង់ចំណុចចំការស្លា ទីនោះហើយក្រោយថ្ងៃរំដោះខ្ញុំបានធ្វើដំណើរត្រឡប់មកស្រុកពារាំងខេត្តព្រៃវែងវិញដោយឆ្លងកាត់ចំការស្លា និងដេកនៅទីនោះក្រោមដើមស្លាខ្ញុំចំណាំច្បាស់ណាស់។ ប៉ុន្តែទន្ទឹមនឹងការសប្បាយរីករាយ ក៏នៅមានអារម្មណ៏ហ្មួរហ្មង មួរម៉ៅ បន្តិចដែរ ពីរឿង សេវាដឹកជញ្ជូន ស្នាក់នៅនិងហូបចុក ថ្លៃកប់ពពក គ្រាន់តែថ្លៃឡាន ពីឧត្តរមានជ័យមកភ្នំពេញ តំលៃ ៨៥.០០០រៀល ថ្លៃធម្មតាតែ ៤៥.០០០ប៉ុណ្ណោះ ពីភ្នំពេញទៅ ស្ទឹងត្រែង តំលៃ ៦០.០០០រៀល តំលៃធម្មតាតែ៣៥.០០០ ថ្លៃផ្ទះសំណាក់ ១យប់តំលៃ ២០ដុល្លា ធម្មតាតែ ១៣ដុល្លាប៉ុណ្ណោះ ថ្លៃម៉ូតូឌុប១ថ្ងៃតំលៃ ១០០.០០០រៀល ឌុបទៅលេង ភូមិព្រះរំកិល អន្លង់ផ្សោតព្រះរំកិល ទឹកធ្លាក់ព្រះរំកិល កុម្ម៉ង់មាន់ដុត១ថ្លៃ ៦០.០០០រៀល រួចហើយទៅលេង នៅទឹកថ្លាបុប្ផាភ្លុក កុម្ម៉ង់ត្រីក្អែកដុតមួយតំលៃ៩០.០០០(ទំងន់ជាង២គីឡូ)មាន់ដុត១ថ្លៃ៥០.០០០រៀលហើយគិតថ្លៃក្ចុះ១៥.០០០រៀលទៀត ខុសប្លែកពីនៅកំពង់សោម បើយើងកុម្ម៉ង់ម្ហូបហើយគេមិនគិតថ្លៃក្ចុះទេ ហើយកាន់តែចំលែកមួយទៀតត្រង់ថា នៅខេត្តស្ទឹងត្រែងនេះ ទាំងអ្នកលក់ដូរ ទាំងភ្ញៀវ ដែលខ្ញុំបានជួប មិនថាតែនៅក្នុងផ្សារ ហាងគុយទាវ ហាងទំនិញ ឬនៅតាមរមណីយ៏ដ្ឋានទេ គឺសុទ្ធតែនិយាយភាសារឡាវ និងវឿតណាម រឿងនេះធ្វើអោយខ្ញុំនឹកទៅដល់ខេត្តសុរិនប្រទេសថៃ ពេលខ្ញុំទៅលេងតាមភូមិនានាក្នុងខេត្តសុរិន ពលរដ្ឋនៅទីនោះនិយាយតែភាសារខ្មែរទេ ទោះបីជាពិធីធំៗអ្វីក៏ដោយដូចជា ពិធីបុណ្យ ឬរៀបការ គឺគេចាក់មេក្រូនិងភ្លេងប្រពៃណីយ៏ព្រមទាំងតាអាចារ្យៗនិយាយភាសារខ្មែរទាំងអស់ ។ តើមានប្រិយ៏មិត្តទាំងឡាយជួបរឿងចំលែកៗដូចខ្ញុំដែរឬទេ? ហើយក៏សូមអរគុណដល់ វាគ្មិន អ្នកបញ្ចេញមតិ យោបល់ ក្នុង Camnews ( ឬហៅថា លានប្រជាធិប្បតេយ្យ ) ទាំងអស់ មិនថា តែអ្នកប្រឆាំង អ្នកគាំទ្រ អ្កកប្រឆាំងទាំងពីរ ឬអ្នកគាំទ្រទាំងពីរ ដែលបានអត់ធ្មត់ ខន្តី អោយគ្នា មិនជេរប្រមាថដាក់គ្នា មិនប្រើពាក្យអសុរោះដាក់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែរ រយៈពេល៣ថ្ងៃនេះ ដែលជាថ្ងៃសិរីសួរស្តី សំរាប់ខ្មែរយើងទាំងអស់គ្នាផងដែរ សូមអាយុៈ វណ្ណៈ សុខៈ ពលៈ មានដល់លោកអ្នក កុំបីខ្លាងឃ្លាតឡើយ ហើយក៏សូមប្រកាសបើកវេទិការជេរគ្នាបន្តទៀតចុះ ពីព្រោះរដូវជេរគ្នាបានមកដល់ហើយ តែអ្នកត្រូវចាំទុកថា អ្នកដែលអ្នកជេរ អ្នកដែលអ្នកប្រមាថ អ្នកដែលអ្នកប្រើពាក្យសំដីអសុរោះនោះ គឺសុទ្ធតែជាខ្មែរទាំងអស់ ហើយអ្នកស្លាប់ទៅក៏នៅតែជាខ្មោចខ្មែរដែរ ហើយបរទេសកាន់តែមើលងាយខ្មែរថែមទៀត គ្មានបរទេសណាស្រលាញ់ខ្មែរទេ ហើយក៏គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរស្រលាញ់ខ្មែរដែរ………ដោយបំណងល្អពីគ្រួសារខ្មែរ។
This copy and past is disturbing too much.
Why some man likes to disturb or talk in the samething over and over too much like women?