រដ្ឋមន្ត្រី​ការបរទេស​ថៃ​អួតថា នឹង​អាច​តបត​កម្ពុជា ក្នុង​រឿង​ព្រះវិហារ

 

ភ្នំពេញ: ​រដ្ឋមន្ត្រី​កាបរទេស​ថៃ​អះអាង​ភាគី​ថៃ នឹង​មាន​ចម្លើយ​ត្រឹមត្រូវ ឆ្លើយតប​នឹង​កម្ពុជា នៅ​ក្នុង​ការ​តទល់​គ្នា​នៅ​តុលាការ​យុទ្ធ​ត្តិ​ធម៌​អន្តរជាតិ​នៅ ទី​ក្រុងឡាអេ បន្ទាប់​ពី​កម្ពុជា​បាន​ធ្វើ​បទបង្ហាញ​កាលពីថ្ងៃទី​១៥ ខែ​មេសា ហើយ​ភាគី​ថៃ នឹង​ដល់​ពេល​ធ្វើការឆ្លើយតប នៅវេលាម៉ោង ​៣​រសៀលថ្ងៃនេះ​។

ថ្ងៃទី 17 មេសា 2013
ដោយ: គ្រី​ទិច
CEN

​លោក​ ស៊ូ​រ៉ា​ពង្ស ​រដ្ឋមន្ត្រីការបទេស​ថៃ ​បាន​ត្រូវ​កាសែត​ដឺ​ណេ​សិន​ របស់​ថៃ ​ដកស្រង់​សម្តី​នៅ​ថ្ងៃទី​១៦មេសា ដែល​និយាយថា សេចក្តីថ្លែងការណ៍របស់​កម្ពុជា ​នៅ​ថ្ងៃ​ទី​មួយ គឺ​មិន​មាន​អ្វី​ហួស​ពី​ការរំពឹងទុក​ទេ ហើយ​ថៃ​អាច​នឹង​តទល់បាន​យ៉ាង​ស្រួល​។​

​លោក ស៊ូ​រ៉ា​ពង្ស បាន​និយាយ​បន្ថែម​ថា “​យើង​បាន​ត្រៀម​ហើយ​។ ក្រុម​របស់​យើង​ នឹង​មាន​​ចម្លើយ​ដ៏​ត្រឹមត្រូវ​ទាំងអស់​”​។​

​កម្ពុជា​តាមរយៈមេធាវី​បរទេស​របស់​ខ្លួន បាន​ប្រើប្រាស់​ថ្ងៃ​ទី​មួយ នៅ​តុលាការ​ទី​ក្រុង​ឡាអេ ដើម្បី​ពន្យល់​ពី​ភាពចាំបាច់ ដែល​ត្រូវ​មានការបកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​ដែល​ប្រគល់​ប្រាសាទ​ព្រះវិហារ​ មក​អោយ​កម្ពុជា​និង​ស្នើ​អោយ​ថៃ ​ដកទ័ព​ចេញពី​តំបន់​ជុំវិញ​នោះ​។​

លោក ​រ៉ូ​តមែន ប៊ុន​ឌី (Rodman Bundy) បាន​ពន្យល់ថា អត្ថន័យ​ និង​វិសាល​ភាព​នៃ​សាលក្រម​ឆ្នាំ​១៩៦២ ត្រូវតែ​វិភាគ ​និង​បកស្រាយ​។​

​លោក​ពន្យល់​ពី​ការបកស្រាយ​ខុស​គ្នា រវាង​កម្ពុជា​ និង​ថៃ អំពី​សាលក្រម​នោះ​។ ចំណែក​​កម្ពុជា​តែងតែ​សម្តែង​ការជំទាស់​របស់​ខ្លួន ទៅ​លើ​ការបកស្រាយ​របស់​ថៃ​។​

​នៅ​រសៀល​ថ្ងៃ​ទី​១៧ ​ខែ​មេសា​នេះ ថៃ​នឹង​ឡើងពន្យ​ល់ត​ទល់នឹងអំណះអំណាង របស់កម្ពុជា រហូតដល់​ម៉ោង ៩​ និង ​៣០ ​នាទី​យប់ ម៉ោង​នៅ​ប្រទេស​កម្ពុជា​។ កម្ពុជា​និង​ថៃ​ នឹង​តទល់​គ្នា​ រហូត​ដល់​ថ្ងៃទី​១៩ ​ខែ​មេសា ​នៅ​តុលាការ​ទី​ក្រុងឡាអេ​៕

ស្នាមញញឹម​របស់​រដ្ឋ​មន្ត្រី​ការបរទេស​ក​ម្ពុជា​ និង​ថៃ ដែល​មាន​ជម្លោះ​នៅ​ពីក្រោយ​

What Next?

Recent Articles

12 Responses to "រដ្ឋមន្ត្រី​ការបរទេស​ថៃ​អួតថា នឹង​អាច​តបត​កម្ពុជា ក្នុង​រឿង​ព្រះវិហារ"

  1. តេជោយ៉ត says:

    សូមវត្ថុសាក់សិទ្ទនៃទឹកដីខ្មែរ-អង្គរ ជួយអោយខ្មែរបានឈ្នះពួកអាសៀមចង្រៃឱត្បាត!!!

  2. គ្មានភាគីណាមួយដែលមិននិយាយថាជាចម្លើយដែលមិនត្រិមត្រូវនោះទេ ។ ប៉ុន្តែការពឹតនៅជាការពឹតដដែល ពីព្រោះខ្មែរ មានអែកសារអំណះអំណាងច្បាស់លាស់ជាងសៀម ដូច្នេះហើយ វាអាស្រ័យលើភាគីខាងខ្មែរយើងប៉ុណ្ណោះដែលត្រូវសំរេចចិត្ត។

  3. អាសូរព្រលឹងជាតិខ្មែរ says:

    សួរថាហេតុអ្វី ខ្មែរត្រូវឡើងតតាំងនិងតុលាការមុន
    ថៃរហូត ដែលជាហេតុអោយថៃមានពេល យក
    ប្រៀប អាចរកគន្លឺះដោះសារនិងការចោទរបស់ខ្មែរបាន?????

  4. មកពីយើងបានធ្លាក់ចូលអន្ទាក់របស់សៀមរួចទៅ ។

  5. Khmer Family says:

    សួរស្តី ប្រីយមិត្ត វាគ្មិន អ្នកបញ្ចេញមតិ ក្នុង Camnews ( ឬហៅថាទីលានប្រជាធិប្បតេយ្យ​​​​​​​​​​​​​​​​​​​​​​) ទាំងឡាយជាទីមេត្រី! តើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែររយៈ៣ថ្ងៃនេះ តើលោក អ្នក​បានអញ្ជើញទៅកំសាន្តនៅទីកន្លែងណាខ្លះ? ហើយតើបានជួបរឿងចំលែកៗអ្វីខ្លះ? ហើយមានអារម្មណ៏សប្បាយរីករាយយ៉ាងណាដែរ? ចំណែកខ្ញុំ ខ្ញុំបានទៅលេងនៅឯខេត្តស្ទឹងត្រែង ខ្ញុំមានអារម្មណ៏សប្បាយរីករាយណាស់នៅពេលដែលចាកចេញពីបានផ្ទះធ្វើដំណើរតាមផ្លូវ គយគន់ទេសភាពតាមផ្លូវ មានការរីកចំរើនលើគ្រប់វិស័យ ដូចជា ស្ពាន ផ្លូវថ្នល់ ផ្សារ សាលារៀន វត្តអារាម ទំនប់ ប្រឡាយ មន្ទីរពេទ្យ អាគារសំណង់ខ្ពស់ៗ ព្រមទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋសាងសង់យ៉ាងព្រោងព្រាត រចនាម៉ូតប្លែកៗពីគ្នា​ទៅតាមធនធានថវិការ​ ទិដ្ឋភាពបែបនេះខុសពីជាង៣០ឆ្នាំមុន ដែលមិននឹកស្មានដល់និងស្ទើរមិនគួរអោយជឿថាប្រទេសយើងមានការអភិវឌ្ឌ្យន៏និងរីកចំរើនដល់ម្លឹងសោះនេះបញ្ជាក់ពីជីវភាពរស់នៅពិតរបស់គាត់ សូម្បីទីកន្លែងដែលខ្ញុំធ្លាប់ជំលៀសខ្លួនទៅរស់នៅក្នុងសម័យខ្មែរក្រហមដូចជា ស្រុកក្រូចឆ្មារ ស្រុកអូរាំងឪ ខេត្តកំពង់ចាម ថ្មគ្រែ អូឬស្សី ក្នុងខេត្តក្រចេះ ក៏ខ្ញុំចំណាំមិនបានផង ខ្ញុំចំណាំបានតែមួយកន្លែងគត់ គឺនៅតាមផ្លូវជាតិលេខ៧ ខាងស្តាំដៃ ហួសសួងបន្តិច ត្រង់ចំណុចចំការស្លា ទីនោះហើយក្រោយថ្ងៃរំដោះ​ខ្ញុំបានធ្វើដំណើរត្រឡប់មកស្រុកពារាំងខេត្តព្រៃវែងវិញដោយឆ្លងកាត់ចំការស្លា និងដេកនៅទីនោះក្រោមដើមស្លាខ្ញុំចំណាំច្បាស់ណាស់។ ប៉ុន្តែទន្ទឹមនឹងការសប្បាយរីករាយ ក៏នៅមានអារម្មណ៏ហ្មួរហ្មង​ មួរម៉ៅ បន្តិចដែរ ពីរឿង សេវាដឹកជញ្ជូន ស្នាក់នៅ​និងហូបចុក ថ្លៃកប់ពពក គ្រាន់តែថ្លៃឡាន ពីឧត្តរមានជ័យមកភ្នំពេញ តំលៃ ៨៥.០០០រៀល ថ្លៃធម្មតាតែ ៤៥.០០០ប៉ុណ្ណោះ ពីភ្នំពេញទៅ ស្ទឹងត្រែង តំលៃ ៦០.០០០រៀល តំលៃធម្មតាតែ​៣៥.០០០ ថ្លៃផ្ទះសំណាក់ ១យប់តំលៃ ២០ដុល្លា ធម្មតាតែ ១៣ដុល្លាប៉ុណ្ណោះ ថ្លៃម៉ូតូឌុប១ថ្ងៃតំលៃ ១០០.០០០រៀល ឌុបទៅលេង ភូមិព្រះរំកិល អន្លង់ផ្សោតព្រះរំកិល ទឹកធ្លាក់ព្រះរំកិល កុម្ម៉ង់មាន់ដុត១ថ្លៃ ៦០.០០០រៀល រួចហើយទៅលេង នៅទឹកថ្លាបុប្ផាភ្លុក កុម្ម៉ង់ត្រីក្អែកដុតមួយតំលៃ​៩០.០០០(ទំងន់ជាង២គីឡូ)​មាន់ដុត១ថ្លៃ៥០.០០០រៀលហើយគិតថ្លៃក្ចុះ១៥.០០០រៀលទៀត ខុសប្លែកពីនៅកំពង់សោម បើយើងកុម្ម៉ង់ម្ហូបហើយគេមិនគិតថ្លៃក្ចុះទេ ហើយកាន់តែចំលែកមួយទៀតត្រង់ថា នៅខេត្តស្ទឹងត្រែងនេះ ទាំងអ្នកលក់ដូរ ទាំងភ្ញៀវ ដែលខ្ញុំបានជួប មិនថាតែនៅក្នុងផ្សារ ហាងគុយទាវ ហាងទំនិញ ឬនៅតាមរមណីយ៏ដ្ឋានទេ គឺសុទ្ធតែនិយាយភាសារឡាវ និងវឿតណាម រឿងនេះធ្វើអោយខ្ញុំនឹកទៅដល់ខេត្តសុរិនប្រទេសថៃ ពេលខ្ញុំទៅលេងតាមភូមិនានាក្នុងខេត្តសុរិន ពលរដ្ឋនៅទីនោះនិយាយតែភាសារខ្មែរទេ​ ទោះបីជាពិធីធំៗអ្វីក៏ដោយដូចជា ពិធីបុណ្យ ឬរៀបការ គឺគេចាក់មេក្រូនិងភ្លេងប្រពៃណីយ៏ព្រមទាំងតាអាចារ្យៗនិយាយភាសារខ្មែរទាំងអស់ ។ តើមានប្រិយ៏មិត្តទាំងឡាយជួបរឿងចំលែកៗដូចខ្ញុំដែរឬទេ? ហើយក៏សូមអរគុណដល់​ វាគ្មិន អ្នកបញ្ចេញមតិ យោបល់ ក្នុង Camnews ( ឬហៅថា លានប្រជាធិប្បតេយ្យ ) ទាំងអស់ មិនថា តែអ្នកប្រឆាំង អ្នកគាំទ្រ អ្កកប្រឆាំងទាំងពីរ ឬអ្នកគាំទ្រទាំងពីរ ដែលបានអត់ធ្មត់ ​ខន្តី អោយគ្នា មិនជេរប្រមាថដាក់គ្នា មិនប្រើពាក្យអសុរោះដាក់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែរ រយៈពេល៣ថ្ងៃនេះ ដែលជាថ្ងៃសិរីសួរស្តី សំរាប់ខ្មែរយើងទាំងអស់គ្នាផងដែរ សូមអាយុៈ វណ្ណៈ សុខៈ ពលៈ មានដល់លោកអ្នក កុំបីខ្លាងឃ្លាតឡើយ ហើយក៏សូមប្រកាសបើកវេទិការ​ជេរគ្នាបន្តទៀតចុះ ពីព្រោះរដូវជេរគ្នាបានមកដល់ហើយ តែអ្នកត្រូវចាំទុកថា អ្នកដែលអ្នកជេរ អ្នកដែលអ្នកប្រមាថ អ្នកដែលអ្នកប្រើពាក្យសំដីអសុរោះនោះ គឺសុទ្ធតែជាខ្មែរទាំងអស់ ហើយអ្នកស្លាប់ទៅ​ក៏នៅតែជាខ្មោចខ្មែរដែរ ហើយបរទេសកាន់តែមើលងាយខ្មែរថែមទៀត គ្មានបរទេសណាស្រលាញ់ខ្មែរទេ ហើយក៏គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរស្រលាញ់ខ្មែរដែរ………ដោយបំណងល្អពីគ្រួសារខ្មែរ។

    .

    .

  6. PPC says:

    លោកតេជោយ៉តអើយ មិនបាច់បន៉សន់ដល់វត្ថុស័កសិទ្ធិស្អី ក្រែងព្រះវិហារ

    ជារបស់់ខ្មែរយើងទេតើ វាត្រូវតែជារបស់ខ្មែរ រឿងអីក្លាយជារបស់សៀម?

  7. Ratha says:

    តាមមើលទៅភាគីខ្មែរបានបញ្ជាក់ផ្ទាល់មាត់មុនសៀម
    ឲ្យយើងប៉ានស្មានទុកជាមុនថា ខ្មែរយើងត្រូវទទួលបរាជ័យមិនខាន
    ព្រោះសៀមអាចស្វែងរកភស្ដុតាងមកតទល់បានស្ទើរតែទាំងអស់់។

  8. Sva watpnom says:

    ចេះរត់រកតុលាការអន្តរជាតិដែរ ម៉េចមិនរត់ទៅរកចិនទៅ?។

  9. Srey Khmer says:

    *Do not look down your enemy that they are not stronger than you!
    *Do not counts your eggs before they hatch.
    *You must becareful most of the time, than you will be successful.

  10. មិនអាចឈ្នះទេដ៍រាបណាមានអាកញ្ចាស់ហោ (HỒ NĂM HỒNG) ជារដ្ឋ​មន្ត្រី​ការបរទេស​ក​ម្ពុជា

  11. រាហូ says:

    សូមទោសផងលោកសង្គ្រាមត្រជាក់និយាយដោយត្រង់ចុះខ្ញុំគ្មានចេតនាចង់ភ្លេច
    ឣស់លោកណាម្នាក់ដែលធ្លាប់បានបង្ហាញមតិនៅក្នុង(camnews)នេះទេទោះបីជាមាន
    ពេលខ្លះគាត់ធ្លាប់ប្រមាថដល់ខ្ញុំក៏ដោយក៏ខ្ញុំមិនប្រកាន់តែរឿងពិតគឺខ្ញុំចាំឈ្មោះមិនឣស់ម្យ៉ាង
    ទៀតឣស់លោកខ្លះគាត់បានបង្ហាញមតិមួយរយៈក៏បាត់ធ្វើឲ្យខ្ញុំចងចាំមិនបានសូមមេត្តាយោគ
    យល់និងឣធ្យាស្រ័យដល់ខ្ញុំផងសង្ឃឹមថាឣាចមានសំណាងបានទាន់ឆ្នាំថ្មីនៅឆ្នាំក្រោយៗ
    ទៀតខ្ញុំពិតជាខំរកនឹកឈ្មោះឣស់លោកទាំងឣស់ដើម្បីជូនពរមិនឲ្យខ្វះទៀតទេណាលោក!ឥឡូវខ្ញុំសូមឣរគុណលោកសង្រ្គាមត្រជាក់ជាឣនេកដែលបានជួយរំលឹករូបខ្ញុំភ្ជាប់ជាមួយនេះក៏
    សូមមេត្តាខន្តីផងដែរពីលោក«វិជ័យ»លោក«សង្កេតមើល»លោក«ក្រៅសង្វៀន»លោក
    «មានចិត្តមិនលោភលន់»លោក«Khmer rouge»លោក«Ly Seanteur»លោក«ម្ចាស់ឆ្នោត២១៣»
    លោក«មភួនដប់បី»លោក«កញ្ចាស់សុំសីល»លោក«សិស្សព្រះឥន្ទ»លោក«កុយពីចិត្ត»
    លោក«កញ្ចាស់ព្រើល»លោក«មហានគរ»លោក«ខ្មែរឣង្គរ»លោក«យុវជនខ្មែរ»លោក«Neak ta»
    «តេជោយត»លោក«ត្រូវឆ្លាត»លោក«Money Talks»លោក«mission Impossible»លោក
    «//|\_/|\_//|\»លោក«ក្មេងពាល»លោក«យសោធរៈបុរៈ»លោក«ចល័តស្រែក្រចៅ»លោក
    «Former Hia lola»លោក«ក្មេងបាត់បង់ដី»លោក«ព្រាននារី»លោក«***»លោក«PPC»លោក
    «www.com.com.com»លោក«?????»លោក«Cambodia»លោក«…»លោក«Ponnara»លោក
    «USA»លោក«Raksasok»លោក«Khmer USA»លោក«ខ្មែរពីបារាំង»ព្រមទាំងបងប្ឣូនឣស់លោក
    ទាំងឡាយដែលខ្ញុំមានការរៀបរាប់ឈ្មោះមិនបានគ្រប់សូមមេត្តាសន្តោសនិងឣធ្យាស្រ័យដោយ
    ឣនុគ្រោះផងហើយក៏សូមទទួលពរជ័យពីទេវតាឆ្មាំថ្មីទាំងឣស់គ្នាសូមទេវតាឥន្ទព្រហ្មមេត្តាផ្តល់
    សេចក្តីសុខរកទទួលទានមានបានគ្រប់ៗក្រុមគ្រួសារនិងគ្រប់ស្រទាប់វណ្ណៈជារៀងរហូតទៅ។
    ដោយក្តីរាប់ឣាននិងស្រឡាញ់ពីខ្ញុំ!រាហូ!!!

  12. Srey Khmer says:

    If the Cambodia lost, Cambodia have the rights to appeal al the Court of Law.
    And Cambodia should have the better representative with intelliually who speds
    a lot of time studying and thinking about complicaed ideas to resist with Thai.