លោក ប៉ា សុជាតិ​វង្ស នឹង ជំនួស​តំណែង​លោក កែប ជុតិមា ដែល​ចូល​និវត្តន៏

បើ​ទោះ​បី​ជា​ពុំ​ទាន់​មាន​ការ​ប្រកាស​ជា​ផ្លូវការ​ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ជា​សាធារណៈ​កាល​ពី​ម្សិល​មិញ ពី​ការ​ចូល​និវត្តន៏​របស់​លោក កែប ជុតិមា ចៅ​ហ្វាយ​ក្រុង​ភ្នំពេញ​ក្ដី ក៏​គេ​ជឿ​ថាលោក ប៉ា សុជាតិវង្ស ដែល​បច្ចុប្បន្ន​ជា​ភិបាលរង រាជ​ធានី​ភ្នំពេញ នឹង ឡើង​កាន់​តំណែង​នេះ ។

មាស មុន្នី
Friday 19 April 2013
The Free Press Magazine

លោក ប៉ា សុជាតិវង្ស ដែលគ្រោង ទៅកាន់តួនាទី ជាអភិបាល រាជធានី ភ្នំពេញ នាពេលឆាប់ៗនេះ

លោក ប៉ា សុជាតិវង្ស ដែលគ្រោង ទៅកាន់តួនាទី ជាអភិបាល រាជធានី ភ្នំពេញ នាពេលឆាប់ៗនេះ

លោក ប៉ា សុជាតិវង្ស បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ បន្ទាប់​ពី​ការ​ទម្លាយ​ឲ្យ​ដឹង ដោយ​សម្ដេច នាយ​ករដ្ឋមន្ត្រី​ ពី​ការ​ផ្លាស់​ប្ដូរ​ចៅ​ហ្វាយ​ខេត្ត-ក្រុង ចំនួន​១០ ទូទាំង​ប្រទេស​កាល​ពី​ម្សិល​មិញ​ថា ” ពិត​មែនហើយ ប៉ុន្តែ​ ពុំ​ទាន់​មាន​ការ​ប្រកាស ជា​ផ្លូវ​ការ​ទេ…” ។

សម្ដេច​នាយក​រដ្ឋមន្ត្រី ​បាន​ឲ្យ​ដឹង​ជា​សាធារណៈ​កាល​ពី​ម្សិលមិញ​ថា ដោយ​សារបញ្ហា សុខ​ភាព ការ​ដល់​អាយុចូល​និវត្តន៏ និង ទៅ ឈរ​ឈ្មោះ​ជា​បេក្ខ​ភាព​តំណាង​រាស្ត្រ ចំហ្វាយ​ខេត្ត-ក្រុង​​ចំនួន​១០ ពី​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​ផ្លាស់​ប្ដូរ ៕

What Next?

Recent Articles

3 Responses to "លោក ប៉ា សុជាតិ​វង្ស នឹង ជំនួស​តំណែង​លោក កែប ជុតិមា ដែល​ចូល​និវត្តន៏"

  1. ប៉ុន្តែបើតាមខ្ញុំដឹងប្រហែលជាតំណែងនេះ ត្រូវ បានទៅលើ លោក ហ៊ុន ណេង ទៅវិញទេ ។ ពីព្រោះ មានមិត្តភក្តិខ្ញុំម្នាក់ គេ ខ្សិបប្រាប់ខ្ញុំថា ឪពុកលោក ហ៊ុន សែន ចង់ អោយកូនគាត់ នៅក្បែរ គាត់ ។ បើសិនជាតំណែងនេះនឹងត្រូវ ធ្លាក់ ទៅ លើ ប៉ោ សុជាតិវង្ស មែននោះ សូមជូនពរ ប៉ោ សុជាតិវង្ស អោយ រកស៊ីឆាប់មានបានខ្ពស់កប់ពពក ដូច កែប ជុតិម៉ា ។ តែយ៉ាងណាវាហាក់ដូចជាយឺតពេលបន្តិចទៅហើយ សំរាប់ បុរសម្នាក់នេះ ពីព្រោះ កែប ជុតិម៉ា ប្រមូល អស់ ស្ទើរខ្ទិចខ្ទី ទៅហើយ ។

  2. *** says:

    Corruption people still stay…. He’s Kep chutima right hand side. So he’ll make more corruption.
    Pa socheatvong so happy with his job and make more corruption with his experience.

  3. PPC says:

    សុីហល់ រកកលចង់ក្អួត ដកទុកមួយគ្រា ដាក់មួយចូលទៀត ពេលសុីហល់

    ចំាដកទុក ដាក់មួយទៀតចូល   ចែកគ្នាបំផ្លាញ់វើុយ ពេលអញចូលគុក

    ពួកហ្អែងចូលជាមួយអញដែរណា កុំរត់ចោលគ្នាវើុយ ។