អេឡិច វិលរក គីម លីហ្សា ?

ថ្ងៃទី 21 មេសា 2013
ដោយ: ពិទូរ្យ
CEN

ភ្នំពេញ: តារាចម្រៀងប្រចាំផលិតកម្មក្រៅស្រុកស្ថិតក្នុងក្រុមតោមាស អេឡិចចាន់ត្រា ដែលនិយម ផ្លាស់ប្តូរ ដៃគូ ជាបន្តបន្ទាប់ នោះស្រាប់តែ ពេលនេះ មានពត៌មានថា ងាកមក ចាប់ដៃគូ ជាមួយកញ្ញា តូចច្រឡឹង គឹម លីហ្សា ។ គេមិនដឹងថា ការចាប់ដៃគូរ សម្តែងលើឆាក លើកនេះ មានការ បង្កប់ន័យ ទៀត ឬយ៉ាងណា នោះទេ ?

ការផ្លាស់ប្តូរដៃគូរញឹកញាប់របស់តារារូបនេះជាការចាប់អារម្មណ៍របស់ទស្សនិកជន។ បើគិតមកដល់ ពេលនេះ តារាស្រីៗ ៣ដួង ដែលមានវាសនា បានជាគូរ សម្តែងច្រៀង រាំរបស់ អេឡិច ហើយគេ សង្ឃឹមថា ដៃគូដែល សាកសម ជាងគេ ក្នុងចំណោម នារីបីនាក់ គឺមានតែ កញ្ញា ទឹម រដ្ឋា ដែលមើល ទៅសមគ្នា នឹងតារា រូបនេះ ។

ទោះជាមានការប្រៀបធៀបរបស់ ទស្សនិកជនថា គូចុងក្រោយ ជាដៃគូរ សាកសម ក៏ដោយ តែពិធីករ រូបនេះ បានបកស្រាយ ហើយថា ក្នុងចំណោម ពួកគេបីនាក់ គឺមានសមត្ថភាព និង ទេពកោសល្យ ម្យ៉ាងៗម្នាក់ មិនអាចធ្វើ ការប្រៀបធៀប គ្នាបានទេ ។

ជួបជាមួយស៊ីអ៊ីអិន តាមទូរស័ព្ទ លោកអេឡិច បានឲ្យដឹងថា “ខ្ញុំពិតជា ឡើងប៉ុស្តិ៍ ជាមួយ លីហ្សា មែន នៅល្ងាច ថ្ងៃសៅរ៍ ព្រោះខាងប៉ុស្តិ៍ គេតម្រូវឲ្យខ្ញុំ ចាប់ដៃគូ ជាមួយលីហ្សា ព្រោះមាន ឈុតឆាក សម្តែងជា សាច់រឿងផង ”។

ពេលដែលសួរថា តើអេឡិច មានគម្រោង និងងាកមក ចាប់ដៃគូ ចាស់ជាមួយ នាង គីម លីហ្សា វិញទេ? អេឡិចបានបន្តថា “រឿងនេះមិនទាន់ ច្បាស់ទេ ព្រោះពេលខ្លះ ខ្ញុំធ្វើតម្រូវ តាមទស្សនិកជន ដែលគាំទ្រ ពួកខ្ញុំប៉ុណ្ណោះ” ។

តារាស្រីបីដួង ដែលធ្លាប់ ជាដៃគូ ជាមួយ កំលោះសង្ហារ អេឡិច ចាន់ត្រារួមមាន កញ្ញា ឆៃលី ដាឡែន, កញ្ញា គីម លីហ្សា, និង កញ្ញា ទឹម រដ្ឋា៕

 

 

What Next?

Recent Articles

One Response to "អេឡិច វិលរក គីម លីហ្សា ?"

  1. *** says:

    Eat a lot of cambodian girl pancakes not delicious like vietnamese pancakes.So he want to change from one to another and turn around, because no choice to choose like Korean stars.
    ពួកអាអស់នេះស៊ីបានតែពួកមេក្របីនៅក្នុងក្រុមជាមួយគ្នាតែបុណ្ណោះ !!!!!