សាលា​ក្ដី​ផ្ដើម​សាក​សួរ ឈូក រីន ព្រឹក​នេះ

តាម​ការ​គ្រោង​ទុក​សាលាក្ដី​ខ្មែរក្រហម នា​ព្រឹក​ថ្ងៃ​ចន្ទ​ទី ២២ មេសា​នេះ នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​សាកសួរ ឈូក រីន អតីត​មេបញ្ជា​ការ​កង​ទ័ព​ខ្មែរ​ក្រហម ប្រចាំ​ភ្នំ​វ័ល្លិ៏ខេត្ត កំពត ទាក់ទង​ការ​បញ្ជាឲ្យ​សម្លាប់​អ្នក​ទេស​ចរ​បរទេស​៣នាក់ អំឡុង​ការ​ស្ទាក់​បាញ់ប្លន់ខ្សែរថភ្លើង​ កាល​ពី​ឆ្នាំ​១៩៩៤ ។

Monday 22 April 2013
The Free Press Magazine

ឈូក រីន ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត កាល​ពី​ឆ្នាំ ២០០៥ ទាក់ទង​ការ​បញ្ជា​ឲ្យបាញ់​សម្លាប់​អ្នក​ទេសចរណ៏ បរទេស​៣នាក់​ឈ្មោះ ដេវី​ដ​ វីល្សុន (David Wilson) ជនជាតិអង់គ្លេស ម៉ាក ស្លេទ័រ (Mark Slater) ជនជាតិអូស្ត្រាលី និង ហ្សង់-មីហ្សែលប្រាគែត (Jean-Michel Braquet) នៅក្​នុង​ស្រុក​កំពង់​ត្រាច កាល​ពី​អំឡុង ខែ កក្កដា ឆ្នាំ ១៩៩៤ ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ការ​វាយ​ឆ្មក់​ស្ទាក់​ប្លន់​រថភ្លើង​គ្រា​នោះ ក៏​បាន​ធ្វើ​ឲ្យ​ជនជាតិ​ខ្មែរ យ៉ាង​ហោច​ណាស់ ១៣​នាក់ ស្លាប់​បាត់​បង់ ជីវិត​ផង​ដែរ ៕

What Next?

Recent Articles

One Response to "សាលា​ក្ដី​ផ្ដើម​សាក​សួរ ឈូក រីន ព្រឹក​នេះ"

  1. គាត់ម្នាក់នេះក៏អាចជាសាក្សី​ដ៏សំខាន់ដែរ ។