គ្រោះថ្នាក់ចរាចរណ៏នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២១ខែមេសា ឆ្នាំ២០១៣ បានឆក់ស្រូបជីវិតមនុស្សយ៉ាងហោចណាស់ រងរបួសធ្ងន់ស្រាល៥នាក់ទៀត។ នេះបើតាមតួលេខដែលស្រង់បានដោយនាយកដ្ឋាន សណ្ដាប់់ធ្នាប់ចរាចរណ៏ នៃ អគ្គស្នងការនគរបាលជាតិ។
សណ្តាប់
Monday 22 April 2013
The Free Press Magazine
របាយការណ៏ដែលគេរកឃើញនៅលើគេហទំព័រ ស្នងការនគរបាលជាតិបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងដល់ទៅ ០៣លើក (យប់ ០១លើក), បណ្តាលឲ្យមនុស្ស របួសធ្ងន់ ០២នាក់ (ប្រុស) និងរបួសស្រាល ០៣ នាក់ (ប្រុស) ក្នុងនោះបានបង្កឲ្យខូចខាតយានយន្តសរុប ០៥គ្រឿង ក្នុងនោះម៉ូតូ ០៤គ្រឿង, រថយន្តធុនតូច ០១គ្រឿង ។
របាយការណ៏ដដែលបន្តថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ស្លាប់និងរងរបួសនេះ គឺបណ្តាលមកពីល្បឿន ០២លើក , មិនប្រកាន់ស្តាំ ០១លើក, ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ០៣នាក់ (យប់ ០៣នាក់) ។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣នេះ មានចំនួន ១២៨គ្រឿង គឺ រថយន្តទេសចរណ៍ ៣៤គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ៧០គ្រឿង, រថយន្តដឹកអ្នកដំណើរធុនធំ ០៨គ្រឿង , និង រថយន្តដឹកទំនិញធុនធំ ១៦គ្រឿង ។
រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅ អធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ៩៦គ្រឿង, និង នៅស្នងការដ្ឋាននគរបាល រាជធានី/ខេត្ត ៣២គ្រឿង៕