ភ្នំពេញៈ ខ្មែរកម្ពុជាក្រោមមួយក្រុមបានបញ្ចេញប្រតិកម្មប្រឆាំងអាជ្ញាធរវៀតណាមដែលបានចាប់ឃាត់ខ្លួន និងហាមឃាត់ មិនឲ្យពួកគេចូលទៅលេងស្រុកកំណើត នៅឯដែនដីកម្ពុជាក្រោម ជាអ្វីដែលពួកគេហៅថាជាការរំលោភទៅលើសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស និងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិចដែលវៀតណាមក៏ជាប្រទេសហត្ថលេខីផងដែរនោះ។
Monday, 22 April 2013
ឆាយ ច័ន្ទនីដា
ភ្នំពេញ ប៉ុស្តិ៍
ដែនដីកម្ពុជាក្រោម ដែលមាន ២១ ខេត្ត ក្រុង ត្រូវបានអាណានិគមបារាំង កាត់ប្រគល់ទៅឲ្យប្រទេសវៀតណាមត្រួតត្រា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។
នៅក្នុងសន្និសីទកាសែតមួយ ក្នុងទីក្រុងភ្នំពេញ កាលពីម្សិលមិញ អង្គការសមាគមខ្មែរកម្ពុជាក្រោមនិងអ្នកចូលរួមបានលើកឡើងថា ការរំលោភបំពានទៅលើសិទ្ធិធ្វើដំណើររបស់ខ្មែរកម្ពុជាក្រោមនៅតែមានសភាពធ្ងន់ធ្ងរ ខណៈដែលព្រះសង្ឃ និងខ្មែរកម្ពុជាក្រោមបានឆ្លងដែនទៅលេងស្រុកកំណើតនៅកម្ពុជាក្រោមត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន កោះហៅសាកសួរដកហូតលិខិតឆ្លងដែននិងបញ្ជូនមកកម្ពុជាវិញ ហើយមានខ្លះត្រូវបានអនុញ្ញាតឲ្យចូលដល់ដីវៀតណាមហើយ តែត្រូវនគរបាល ឬគិញសម្ងាត់របស់វៀតណាម តាមឃ្លាំមើលជាប់ជាប្រចាំ។
កាលពីថ្ងៃ ទី១២ ខែមេសា លោក លី ឈួន ចាងហ្វាងសារព័ត៌មានព្រៃនគរ និងភរិយាព្រមទាំងកូនស្រីត្រូវបានអាជ្ញាធរវៀតណាម ធ្វើការឃាត់ខ្លួន៤៨ ម៉ោង ដោយធ្វើការឆែកឆេររកឯកសារប្រឆាំងនឹងវៀតណាមហើយក្រោយមកបញ្ជូនមកកម្ពុជាវិញ។ លោកលី ឈួន បានថ្លែងនៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញថា នៅថ្ងៃចន្ទនេះ លោកនឹងដាក់ពាក្យបណ្តឹងទៅសមាគមខ្មែរកម្ពុជាក្រោម (KKKHRDA) ប្តឹងប្រឆាំងរដ្ឋាភិបាលវៀតណាម។
លោក លី ឈួនបន្តថា៖ «ខ្ញុំប្តឹងវៀតណាមរឿងរំលោភសិទ្ធិឯកជនរបស់ខ្ញុំដែលឃុំខ្លួនខ្ញុំ២យប់ ២ ថ្ងៃមិនឲ្យទៅលេងស្រុកកំណើត»។
ព្រះ តេជគុណ សៀង សុវណ្ណារ៉ា ព្រះចៅអធិការវត្តសាមគ្គីរង្ស៊ី ដែលជាវត្តខ្មែរកម្ពុជាក្រោមស្ថិតនៅភូមិទ្រា ក្នុងខណ្ឌមានជ័យ បានឲ្យដឹងថា ព្រះអង្គត្រូវបានអាជ្ញាធរវៀតណាម ដកហូតលិខិតឆ្លងដែននៅព្រំដែន តែពេលតវ៉ាខ្លាំង ទើបប្រគល់ឲ្យវិញ។ ពេលព្រះអង្គទៅដល់ស្រុកកំណើត នៅខេត្តឃ្លាំងក្នុងខែកុម្ភៈឆ្នាំ ២០១៣ នេះ ត្រូវនគរបាលវៀតណាមមកនិមន្តព្រះអង្គទៅផ្ទះមន្ត្រីម្នាក់និងចោទសួរជាច្រើន។ ព្រះតេជគុណបន្តថា៖«គេប្រាប់កុំឲ្យអាត្មាធ្វើអី(ជំទាស់វៀតណាម) តែតាមពិតអាត្មាគ្រាន់តែទៅធ្វើបុណ្យនៅវត្តនៅកម្ពុជាក្រោមប៉ុណ្ណោះ។ គេហាមអាត្មាមិនឲ្យអាត្មាចូលរួមការងារពាក់ព័ន្ធចលនាទាមទារសិទ្ធិសេរីភាពខ្មែរក្រោមពេលមកដល់កម្ពុជាវិញ»។
ព្រះតេជគុណ លី ចាន់នេន និមន្តមកពីប្រទេសកាណាដា ដែលនិមន្តទៅលេងស្រុកកំណើតនៅខេត្តឃ្លាំងកាលពីខែកុម្ភៈ មិនត្រូវបានរដ្ឋការវៀតណាមអនុញ្ញាតឲ្យចូលទៅឡើយ។ ព្រះអង្គ មានសង្ឃដីកាថាព្រះអង្គនឹងដាក់ពាក្យបណ្តឹងទៅគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសអង្គការសិទ្ធិមនុស្សអន្តរជាតិស្តីបញ្ហាខាងលើនេះ។
កាលពីខែមីនាកន្លងទៅនេះលោក សឺន ស៊ូបែរ្តិ៍ ជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលមានដើមកំណើតជាខ្មែរកម្ពុជាក្រោមត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួនជាច្រើនម៉ោងរួចឲ្យត្រឡប់មកកម្ពុជាវិញ។
លោក គឹម ស៊ីសំណា លេខាធិការនៃលេខាធិការដ្ឋានសមាគមខ្មែរកម្ពុជាក្រោម (KKKHRDA) ឲ្យដឹងថា ករណីខាងលើនេះ គឺគ្រាន់តែជាករណីខ្លះដែលអាជ្ញាធរវៀតណាមបានធ្វើទុក្ខបុកម្នេញ ក្នុងការបំបិទសិទ្ធិសេរីភាពមកលើប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ។ លោកកត់សម្គាល់ថា៖ «យើងឃើញថាវៀតណាមធ្វើកាន់តែធ្ងន់ធ្ងរទៅៗមកលើខ្មែរកម្ពុជាក្រោម។ នេះគឺបំពាននឹងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស និងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិចដែលវៀតណាមក៏ជាហត្ថលេខីដែរ»។ លោកបានបន្តទៀតថា អង្គការសមាគមខ្មែរកម្ពុជាក្រោមនឹងសរសេររបាយការណ៍ស្តីពីទង្វើរំលោភបំពានច្បាប់របស់វៀតណាមនេះផ្ញើជូនទៅការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងសហគមន៍អន្តរជាតិឲ្យជួយធ្វើអន្តរាគមន៍លើការរំលោភបំពាននេះ។
លោក ឡេ ម៉ិញង៉ុក អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជាមិនអាចទាក់ទងសុំការអធិប្បាយបានទេកាលពីម្សិលមិញ ដោយទូរស័ព្ទរបស់លោកពុំមានអ្នកទទួល៕

( ទំនាយចាស់ទុំបុរាណ ចំពោះឈ្មោះអាអ្នកលេង )
ឈ្មោះអ្ហែងផ្តើមដោយអក្សរ (គ) -ឈ្មោះនេះមិនភរប្រែថាយ៉ាប់
គគ្រើមគគ្រាតវាជាស័ព្ទ- មានន័យអភ័ព្វកើតគ្រោធគ្រាត ។
ម៉្យាងទៀត(គ) នេះគ- តែភិត-ពូជអត់គំនឹតចេះត្រឹមភរ
ពូជថោកគម្រក់មិនស្មោះស- គ្រប់ញាតិចង់ល្អត្រូវជៀសឆ្ងាយ ។
បញ្ចប់ទៅវិញដោយស័ព្ទ(អ៊ី)- អាក្រក់គ្មានពិសូរស័ព្ទនេះ
ពូជចិត្តទ្រឹស្តស្មូរអន់តំរិះ- ពូជល្ងង់មិនខ្មេះកំណាញ់ស្វិត ។
ពូជកោងទ្រឹស្តស្មូរអួតខ្លួនឯង- បានធំឫុកស្ញែងលែងស្គាល់ផៅ
ពូជចិត្តអាក្រក់ថោកកំឡៅ-ចេះតិចអួតស្លៅថាចេះខ្លាំង ។
ឃើញគេចេះជាងផ្តើមក្តិចត្រួយ- ខ្លួនវិញរលួយអន់តំរិះ
តែខ្លាំងខាងអួតអំណួតផេះ- ប្រើឈ្មោះដូចនេះអន់អប្បល័ក្ខ ៕
អ្នកលេង
says:
April 22, 2013 at 1:30 pm ឈ្មោះអញ ត្រកូល ផ្តើមដោយអក្សរ ” គ” ហើយបញ្ចប់ទៅវិញដោយសំលេង “អ៊ី “ស្ថិតនៅក្នុងជួរមន្រ្តីជាន់ខ្ពស់ម្នាក់មកពីគណះបក្សប្រឆាំង ។ ខំរកទៅអានាងក្រែងរួចផុតពីខួរក្បាលល្ងង់ខ្លះ ។
(ទំនាយចាស់ទុំបុរាណ ចំពោះឈ្មោះអាអ្នកលេង )
ឈ្មោះអ្ហែងផ្តើមដោយអក្សរ (គ) -ឈ្មោះនេះមិនភរប្រែថាយ៉ាប់
គគ្រើមគគ្រាតវាជាស័ព្ទ- មានន័យអភ័ព្វកើតគ្រោធគ្រាត ។
ម៉្យាងទៀត(គ) នេះគ- តែភិត-ពូជអត់គំនឹតចេះត្រឹមភរ
ពូជថោកគម្រក់មិនស្មោះស- គ្រប់ញាតិចង់ល្អត្រូវជៀសឆ្ងាយ ។
បញ្ចប់ទៅវិញដោយស័ព្ទ(អ៊ី)- អាក្រក់គ្មានពិសូរស័ព្ទនេះ
ពូជចិត្តទ្រឹស្តស្មូរអន់តំរិះ- ពូជល្ងង់មិនខ្មេះកំណាញ់ស្វិត ។
ពូជកោងទ្រឹស្តស្មូរអួតខ្លួនឯង- បានធំឫុកស្ញែងលែងស្គាល់ផៅ
ពូជចិត្តអាក្រក់ថោកកំឡៅ-ចេះតិចអួតស្លៅថាចេះខ្លាំង ។
ឃើញគេចេះជាងផ្តើមក្តិចត្រួយ- ខ្លួនវិញរលួយអន់តំរិះ
តែខ្លាំងខាងអួតអំណួតផេះ- ប្រើឈ្មោះដូចនេះអន់អប្បល័ក្ខ ។
ឈ្មោះ(អ៊ី)អ៊ីវ៉ាច់ច្បាស់អាចម៏វ៉ី- ដូចកាលដើមមុន៣អាណត្តិ
ដេកបៀមអាចម៏ស៉្បឹមជាប់មាត់ច្បាស់- ២០១៣និរាសអន្តរាយពូជ ។
សរុបវិញមក(គ)តែភិត-បូក(អ៊ី)វ៉ាច់ទៀតថែមចូលគ្នា
គណនាដោយស្មោះឥតនិន្ទារ-អន្តរាយចូលគ្នាស្មើនិងសត្វ ។
សសាប់កុកធំទុំដំបូល- ទោះផ្ទះធំក្តិគង់វិនាស
ត្រូវភ្លើងឆាបឆេះអន្តរាយអស់- បើក្រទុរគតរឹតអត់ខ្លាំង ។
មានកូនលក់កូនដើម្បីស៊ី- អត់កូនសំភីលក់ប្រពន្ធ
លក់ក្តិតដោះស៊ីព្រោះតែកុន-ព្រោះឈ្មោះនេះជាន់ក្បាលពន្លិច ៕