ប្រជាពលរដ្ឋមានបញ្ហាដីធ្លីបីកន្លែងនៅរាជធានីភ្នំពេញ ប្រមាណជិត ១០០នាក់ ជួបជុំគ្នាដាក់ញត្តិនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យជួយដោះស្រាយបញ្ហាដីធ្លីឲ្យពួកគាត់ តែមិនបានលទ្ធផលឡើយ ហើយក៏នាំគ្នាសំដៅទៅតវ៉ាដល់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀត។ កងកម្លាំងសមត្ថកិច្ចជាច្រើនរយនាក់ដែលប្រដាប់ដោយ ខែល ដំបង និងរនាំងដែក បានរារាំង។
ដោយ វណ្ណ វិចារ
2013-04-22
RFA
ពលរដ្ឋសហគមន៍បុរីកីឡា លោកស្រី ឯម លៀងសេង ថ្លែងនៅថ្ងៃទី២២ មេសា ថា រូបគាត់ធ្លាប់តវ៉ានៅមុខគណបក្សប្រជាជនអស់ពីរដងមកហើយ តែមិនមានដំណោះស្រាយ។ លោកស្រីរំលឹកថា ផ្ទះសំបែងរបស់គាត់ត្រូវបានប្រធានគណបក្សប្រជាជនរាជធានីភ្នំពេញ លោក កែប ជុតិមា អនុញ្ញាតឲ្យក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) រុះរើ និងវាយកម្ទេចចោល។ ហើយលោក កែប ជុតិមា ធ្លាប់ស្បថមុខពលរដ្ឋថា នឹងសង់អគារសហគមន៍បុរីកីឡាចំនួន ១០ខ្នង ប៉ុន្តែចុងក្រោយ ក្រុមហ៊ុនសាងសង់អគារឲ្យពលរដ្ឋតែ ៨ខ្នងប៉ុណ្ណោះ។
លោកស្រីដាក់ការសង្ស័យថា ការមិនគោរពកិច្ចសន្យារបស់អភិបាលក្រុងជិតផុតអាណត្តិ អាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ៖ «គាត់កាន់ជើងអ្នកពុករលួយច្រើន គាត់ពុករលួយ គាត់ធ្វើម៉ែឪគេ អត់ជួយកូនចៅ។ គោលនយោបាយគណបក្សប្រជាជនកាត់បន្ថយភាពក្រីក្រ ឯខ្ញុំក្រដដែល មកនៅដីវិញគេគំរាមរាល់ថ្ងៃ»។
ចំណែកឯតំណាងអ្នកភូមិបឹងកក់ លោកស្រី ទេព វន្នី មានប្រសាសន៍ថា ការតវ៉ានៅមុខគណបក្សប្រជាជនកម្ពុជា ធ្វើឡើងដើម្បីឲ្យគណបក្សកាន់អំណាចមួយនេះគោរពគោលនយោបាយរបស់ខ្លួនដែលចែងថា សមាជិកបក្សត្រូវតែមោះមុតក្នុងការបម្រើប្រជាពលរដ្ឋ។
អ្នកស្រីបន្តថា មន្ត្រីគណបក្សប្រជាជន សមាជិកព្រឹទ្ធសភា លោក ឡាវ ម៉េងឃីន ជាថៅកែក្រុមហ៊ុនស៊ូកាគូ (Shukaku) ជាអ្នកបញ្ជាឲ្យកូនចៅបូមដីពន្លិចផ្ទះអ្នកភូមិបឹងកក់ ហើយអនុប្រធានបក្សប្រជាជន លោក ហ៊ុន សែន ជាអ្នកចុះហត្ថលេខាលើអនុក្រឹត្យផ្ដល់ដីជាង ១២ហិកតារឲ្យអ្នកភូមិ។ប៉ុន្តែមន្ត្រីបក្សប្រជាជនដែលធ្វើការនៅសាលាក្រុងភ្នំពេញ ក៏មិនអនុវត្តតាមអនុក្រឹត្យហ្នឹងទៀត។
លោកស្រី ទេព វន្នី៖ «ពួកខ្ញុំទាមទារឲ្យគណបក្សប្រជាជនហ្នឹង គោរពនូវគោលការណ៍របស់ខ្លួន ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ កុំឲ្យចេះតែឃោសនារហូតមកដល់ពេលនេះជិត ៧ឆ្នាំហើយ ហើយឥឡូវជិតដល់រដូវឃោសនាហើយ»។
ទាក់ទងនឹងទំនាស់ដីធ្លីនេះ អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា បានថ្លែងក្នុងបទសម្ភាសន៍ជាមួយវិទ្យុមួយកាលពីសប្ដាហ៍មុនថា បញ្ហាដីធ្លីនៅបឹងកក់ និង បុរីកីឡា ជារឿងនយោបាយ ហើយលោកមានមោទនភាពថា ខ្លួនលោកធ្វើបានល្អក្នុងការដោះស្រាយទំនាស់នេះ៖ «រឿងបុរីកីឡា និងបឹងកក់ហ្នឹង ជារឿងនយោបាយហើយ បើមិនមែននយោបាយ យើងងាយដោះស្រាយ។ បើដោះស្រាយមិនបានល្អ ខ្ញុំមិនជាប់ឆ្នោតពេលបោះឆ្នោតរើសចៅសង្កាត់ទេ»។
ទោះជាយ៉ាងណាក្តី ប្រធានផ្នែកបច្ចេកទេសអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា មូលហេតុផ្ទុះការតវ៉ាបណ្ដាលមកពីអាជ្ញាធរមិនដោះស្រាយតាមការសន្យាជាមួយអ្នកភូមិ។
លោកបន្តថា បើសិនជាដោះស្រាយបញ្ហាទាំងនេះបាន កម្ពុជានឹងមានកេរ្តិ៍ឈ្មោះល្អផ្នែកគោរពសិទ្ធិមនុស្ស ហើយបក្សកាន់អំណាចក៏ទំនងជាបានផលល្អពីដំណោះស្រាយនេះដែរ៖ «រាជរដ្ឋាភិបាល ពិសេសគណបក្សកាន់អំណាចមានការតវ៉ាកាន់តែច្រើន អ៊ីចឹងការទាក់ទងរកសំឡេងឆ្នោតហ្នឹង ក៏មានទៅតាមហ្នឹងដែរ អ៊ីចឹងគួរតែរកវិធីដោះស្រាយទៅ កុំលាបពណ៌ដាក់គ្នាទើបប្រសើរ»។
ក្រុមសហគមន៍មានបញ្ហាដីធ្លីព្យាយាមទម្លុះរនាំងដែកការពាររបស់សមត្ថកិច្ចតាំងពីមុខទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា រហូតមកដល់វិមានឯករាជ្យ ជិតផ្ទះលោក ហ៊ុន សែន។ ចំណែកឯភាគីសមត្ថកិច្ចចម្រុះវិញ បានបង្កើនចំនួនអ្នកការពារយ៉ាងច្រើន មានទាំងអាវុធហត្ថ នគរបាលចរាចរណ៍ នគរបាលប្រឆាំងបាតុកម្ម កូដកម្ម កម្លាំងចារកម្ម និងសន្តិសុខខណ្ឌ។ ការតវ៉ាក៏កើតមានការរុញច្រានគ្នាអស់រយៈពេលជាច្រើនម៉ោង ប៉ុន្តែមិនមានអំពើហិង្សាណាមួយធ្ងន់ធ្ងរកើតឡើងទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។







នៅពេលដែលទឹកភ្នែករាស្រ្តកពុងតែហូរសស្រាក់ លោកហ៊ុន សែន កំពុងធ្វើប្រជាភិថុត ដើម្បីរកសន្លឹកឆ្នោត នៅតាមវត្តអារាម ។ វាមិនខុសអីសត្វកញ្ជ្រោងដែលស្លៀកសំពត់សរ ដើម្បី
ប្រមូលសត្វមាន់ធ្វើជាចំនីនោះទេ ។
ទីបំផុតគោនយោបាយទីក្រុងមានសណ្តាប់ធ្នាប់ លុបបំបាត់ភាពក្រីក្រ ជិតបានសំរេចហើយ ពីព្រោះ បានបណ្តេញអ្នកក្រឲ្យអស់ពីក្រុង ទុកដីឲ្យនាយទុន និងយួនរកស៊ី នេះពិតជាគោលនយោបាយ ឈ្នះឈ្នះ មែន។ GDP កើនឡើងគួរឲ្យកត់សំគាល់ តែរាស្រ្តកាន់ក្រលំបាក Cambodia Kingdom of Wonder….!
ទាំងនេះ គឺជាអំពើ កើតចេញពីការអង្គុយចុះហត្ថលេខា របស់មេដឹកនាំ
រដ្ឋាភិបាលខ្មែរ គេដំណាលក្រៅថា អ្នកមានសិទ្ធអង្គុយស៊ីញ៉េយកលុយ
មិនបាច់នឿយហត់។ ដោះស្រាយឲពួកគេ នូវផ្ទះបុរីសុខលាភ ក្នុងមួយ
គ្រួសារមួយល្វែងទៅមើស៎ ! កុំថាពួកគេមិនទៅ។
ចំនុចខ្លាំងរបស់លោកហ៊ុន សែន គឺ យកទ្រព្យសម្បត្តិជាតិទៅដូរនឹងអំនាចប៉ុណ្ណោះ ។ ក្នុងបញ្ហានយោបាយលោក ហ៊ុន សែន មិនទាន់សក្តិសមជាកីឡាករពឹតប្រាកដនោះឡើយ ថ្វីត្បិតតែលោកហ៊ុន សែនបានឡើងកាន់អំនាចអស់រយះពេលជិត ៣០ ឆ្នាំមកហើយនោះ ក៏ប៉ុន្តែការឡើងការអំនាចរបស់គាត់ គឺពុំដែលស្ថិតនៅក្នុងសុបនិ្តល្អបន្តិចណាឡើយ ។
លោកហ៊ុន សែន ជានិច្ចជាកាលតែងទស្សន៏ទាយនៅជីវិតខ្លួនអែងថាប្រហែលនឹងអាចបានដល់ ១០០ ឆ្នាំ ក៏ប៉ុន្តែសំរាប់ខ្ញុំ ពឹតជាចង់អោយគាត់រស់នៅ មានអាយុច្រើនជាងនោះទៅទៀត ដើម្បីអោយគាត់ បានបើកភ្នែកសំលឹងមើលលទ្ធផល នៃទង្វើរបស់គាត់ តើវាអាចដូចទៅនឹងការសុបិន្តរបស់គាត់ឬអត់ ? ហើយតើគាត់នឹងមានអារម្មណ៏បែបណានាពេលនោះ ។ ការស្លាប់មានន័យថាបានបញ្ចប់នៅរឿងរ៉ាវ និងទង្វើរបស់មនុស្សម្នាក់។
Hun Sen should be ashamed to the world of his cruelly action to hurt his own people as the robbery who is using military to rob civilans in the Cambodia.
Where is the Civil Law in the part of the Cambodia’s set law which is concerned with the private affairs of Cambodia, and property ownership, rather than crime?