ខ្យល់ព្យុះ បំផ្លាញផ្ចះ ប្រជាពលរដ្ឋ ៧ខ្នង នៅខេត្ដ ឧត្ដរមានជ័យ

ភ្លៀងមួយ​មេ​ធំ​​លាយឡំ​ជាមួយ​ខ្យល់ព្យុះ បានវាយគួច បំផ្លាញផ្ចះ ប្រជាពលរដ្ឋ ​៧​ខ្នង​ព្រមទាំង​ តូច​លក់ដូរ ​របស់​អាជីវករ​ នៅ​លើ​ផ្សារ​ ច្រក​ជាំ​ស្រងាំ​ បាន​ទទួល​រង ​ខូចខាត ​ទ្រព្យសម្បត្ដិ​ ជា​ច្រើន​ និង ​ស្លាក​យីហោ​នៅ​ តាម​ដងផ្លូវ ​ក៏​ត្រូវ​ដួល​រលំ ​អស់​ជា​ច្រើន ​កន្លែង​ ​កាលពី ល្ងាច​ថ្ងៃ​ទី​២១​ ខែមេសា​ ។​

 

យូ វ.តា
Tuesday 23 April 2013 – 9:51 am
The Free Press Magazine

ខ្យល់​ព្យុះ​បាន​បំផ្លាញ​ដំបូលផ្ទះ​ប៉ើង​ ស័ង្កសី​រាប់រយ​ម៉ែត្រ និងរលំផ្ចះប្រជាពលរដ្ឋ ​៦​ខ្នង​ ​តែ​មិន​បណ្ដាល​ឱ្យ​គ្រោះ​ថ្នាក់​ ឬ​រង​របួស​មនុស្ស​ នោះ​ទេ​។ ក្នុង​ករណី​ខ្យល់​ព្យុះ ​នេះ​ដែល​ បក់​បោក​យ៉ាង​ខ្លាំង​នោះ​បាន​បំផ្លាញ​ទីតាំង​ តូប​លក់ដូរ​របស់​អាជីវករ​នៅ​ក្នុង​ផ្សារ​ ច្រក​ជាំ​ដូច​ជា​របើក​ដំបូល​ស័ង្កសី​ ស្លាក​ ប៉ាណូ​ និង​សម្ភារ​អីវ៉ាន់​អស់​មួយ​ចំនួន​ធំ​ផង​ដែរ​ ។​

​ក្រោយ​ពី​ខ្យល់​កន្ដ្រាក់​ស្ងប់ស្ងាត់​ មេឃ​រាំងភ្លៀង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ ចេញពី​ច្រក​ផ្ទះ​អ្នក​ជិតខាង​មក​រៀបចំ​ អីវ៉ាន់​ដើរ​ប្រមូល​ដំបូល​ស័ង្កសី​ដែល​ប៉ើង​ ព្រមទាំង​របស់របរ​ទ្រព្យសម្បត្ដិ​របស់​ខ្លួន​ដែល​ប៉ើង​ខ្ចាតខ្ចាយ​ពី​លំនៅ​ឋាន​។

ប៉ុន្តែរហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា​នេះ​ គេ​ នៅ​មិន​ទាន់​ឃើញ​មាន​អាជ្ញាធរ​ណា​ចុះ​ ទៅ​ត្រួតពិនិត្យ​ ពី​ការ​ខូចខាត​ទ្រព្យ​ សម្បត្ដិ​របស់​ប្រជាពលរដ្ឋ​ និង​អាជីវករ​ ដែល​រង​គ្រោះ​ពី​ខ្យល់​កន្ដ្រាក់​ខាងលើ​នេះ​ នៅឡើយ​ទេ​ ៕

 

What Next?

Recent Articles