កែវ ពេជ្រពិសី ល្បី​មាន​មន្ត្រី​យោធា​ធំ​លើក​ស្ទួយ

ភ្នំពេញៈ តារា​សម្តែង​ដែល​ក្រសោប​យក​តំណែង​ពិធីការិនី​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​នាង កែវ ពេជ្រ​ពិសី ថ្មីៗ​កន្លង​មក​នេះ បាន​លេច​ឮ​ពី​ចំណង​ស្នេហា​ថ្មី​របស់​នាង​ជាមួយ​បុរស​មាន​អំណាច​ម្នាក់​មាន​តួនាទី​ធំ​នៅ​ក្នុង​ជួរ​កង​ទ័ព​។ ប៉ុន្តែ​យ៉ាង​ណា​ការ​លើក​ឡើង​ពី​ការ​ជួប​ស្នេហ៍​ថ្មី​ជា​មន្ត្រី​យោធា​ក្រោយ​បរាជ័យ​ស្នេហា​ក្រោម​ដំបូល​អាពាហ៍​ពិពាហ៍​ជាមួយ​បុរស​អាណិក​របស់ កែវ ពេជ្រ​ពិសី មិន​ត្រូវ​នាង​លាត​ត្រដាង​ឡើយ ដោយ​នាង​បញ្ជាក់​ថា ស្នេហា​មិន​សំខាន់​ទេ​!

 

Tuesday, 23 April 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

 

តារា​សម្តែង​នាង កែវ ពេជ្រពិសី ​​។ រូបថត សេត គឹមសឿន

តារា​សម្តែង​នាង កែវ ពេជ្រពិសី ​​។ រូបថត សេត គឹមសឿន

ការ​ចំណាយ​ពេល​ថត​ភាពយន្ត​ភាគ​រឿង «ពន្លក​ស្នេហ៍​ក្បែរ​ជាយ​ដែន» ដែល​បាន​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​កន្លង​មក ត្រូវ​បាន​អ្នក​រស់​នៅ​ក្នុង​សិល្បៈ​បញ្ជាក់​ថា ជាយ​ដែន​នោះ​ហើយ​ជា​ទីកន្លែង​ដែល​ជួយ​ឲ្យ កែវ ពេជ្រ​ពិសី បាន​ជួប​ស្នេហ៍​ថ្មី ជា​មន្ត្រី​យោធា ប្រចាំ​ការ​នៅ​តំបន់​នោះ​។

យោង​តាម សារ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា បុគ្គលិក​ទូរទស្សន៍​បាយ័ន​ដែល​ស្និទ្ធ​នឹង កែវ ពេជ្រពិសី បាន​បង្ហើប​ឲ្យ​ដឹង​ថា គូ​ស្នេហ៍​ថ្មី​របស់ កែវ ពេជ្រ​ពិសី នោះ គឺ​ជា​មិត្តភក្តិ​ជិត​ស្និទ្ធ​នឹង​លោក​ទិត ថាវរិទ្ធ អគ្គ​នាយក​រង​ទូរទស្សន៍​បាយ័ន ហើយ​នៅ​ក្នុង​អំឡុង​ពេល​នៃ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី កែវ ពេជ្រពិសី ក៏​បាន​ជួន​គ្នា​នឹង​គូ​ស្នេហ៍​នោះ ខណៈ​ពេល​ដែល​រូប​នាង រួម​នឹង​ក្រុម​ការងារ​បាយ័ន បាន​ចំណាយ​ពេល​ទៅ​ថត និង​លេង​ល្បែង​កម្សាន្ត​ចូល​ឆ្នាំ​ថ្មី​នៅ​សមរភូមិ​មុខ​តាម​បន្ទាត់​ព្រំដែន ជាមួយ​កង​ទ័ព​ដែល​ឈរ​ការពារ​ព្រំដែន​នោះ​។

ទោះ​យ៉ាង​ណា​ចំពោះ​ព័ត៌មាន​នេះ តារា​សម្តែង​ដែល​ឡើង​កាលីប​ខ្លាំង​ដោយ​សារ​ដើរ​ម៉ូដ​នាង កែវ ពេជ្រពិសី បាន​បដិសេធ​សុំ​មិន​ធ្វើ​ការ​បញ្ជាក់​ចំពោះ​រឿង​ស្នេហា​ផ្ទាល់​ខ្លួន​របស់​នាង​ឡើយ។ នាង​និយាយ​ប្រាប់​សារ​ព័ត៌មាន​មួយ​ថា៖ «​ខ្ញុំ​សុំ​មិន​និយាយ​រឿង​ស្នេហា​ឡើយ ព្រោះ​ខ្ញុំ​មិន​បាន​គិត​ថា នោះ​ជា​សំខាន់​សម្រាប់​ខ្ញុំ​ទៀត​ទេ! អ្វី​ដែល​ខ្ញុំ​កំពុង​គិត គឺ​ការងារ​របស់​ខ្ញុំ​នៅ​បាយ័ន និង​មុខ​ជំនួញ​ដែល​កំពុង​មមាញឹក»។

នាង​បញ្ជាក់​ថា៖ «​ខ្ញុំ​គ្មាន​ពេល​ទំនេរ គិត​រឿង​ស្នេហា​ឡើយ។ នៅ​ចូល​ឆ្នាំ​ខ្ញុំ​ត្រៀម​ទៅ​ព្រះវិហារ តាម​ក្រុម​ការងារ​បាយ័ន គឺ​ទៅ​ជា​ច្រើន​នាក់ ពុំ​មែន​ទៅ​ជួប​អ្នក​ណា​គេ​ម្នាក់​ឯង​ស្ងាត់ៗ​ឡើយ​»៕

 

What Next?

Recent Articles

4 Responses to "កែវ ពេជ្រពិសី ល្បី​មាន​មន្ត្រី​យោធា​ធំ​លើក​ស្ទួយ"

  1. *** says:

    No more virgin and now big hole,too.
    Spider have from butt hole same as her.

  2. tan toeung says:

    Don say like this. This the natural

  3. សុក្រិត្យជន says:

    មិនមែនមិនដែលមានអែណាបាជារឿងធម្មតានៅស្រុកខ្មែ!

  4. bongtom says:

    She sex many time but she still has a good pussy.