ហ៊ុយ ច័ន្ទរាជនី អ្នក​សុំ​ស្នេហ៍​ច្រើន

ភ្នំពេញៈ ទន្ទឹម​នឹង​ការងារ​ក្នុង​អាជីព​សិល្បៈ​ចាប់​ផ្តើម​មាន​សន្ទុះ​លើ​ទីផ្សា​នោះ​អតីត​ស្រី​ស្អាត​ឆ្នាំ​២០១១ វ័យ​១៨​ឆ្នាំ​កូន​កាត់​ខ្មែរ​ចិន កញ្ញា ហ៊ុយ ច័ន្ទ​រាជនី ក៏​ផ្តើម​មាន​បុរសៗ​សម្បូរ​ទ្រព្យ​ជាច្រើន​ប៉ង​ចង់​បាន​ប្រាណ​នាង​ទៅ​ថ្នាក់​ថ្នម​ហើយ​ធានា​ចិញ្ចឹម​ជ្រោម​ជ្រែង​លើ​ជីវិត​នាង​មិន​ឲ្យ​ខ្វះ​ចន្លោះ​ឡើយ​។ ប៉ុន្តែ​នាង​អះអាង​យ៉ាង​ម៉ឺង​ម៉ាត់​ថា អំណាច​ទឹក​ប្រាក់​នេះ មិន​អាច​ទិញ​បេះដូង និង​ឧត្តមគតិ​របស់​នាង​បាន​ឡើយ។

 

Tuesday, 23 April 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

តារា​សម្តែង​នាង ហ៊ុយ ច័ន្ទ​រាជនី អួត​ថា​មាន​អ្នក​សុំ​ស្នេហ៍​ច្រើន។ រូបថត ឈឹម ស្រីនាង

តារា​សម្តែង​នាង ហ៊ុយ ច័ន្ទ​រាជនី អួត​ថា​មាន​អ្នក​សុំ​ស្នេហ៍​ច្រើន។ រូបថត ឈឹម ស្រីនាង

ចូល​ឆ្នាំ​២០១៣​នេះ រាជនី ត្រូវ​បាន​ផលិតកម្ម​រស្មី​ហង្សមាស​លើក​ស្ទួយ​នាង​ឲ្យ​សម្តែង​ក្នុង​ឈុត​ខារ៉ាអូខេ​នូវ​បទ​ល្បីៗ​ដែល​ធ្វើ​ឲ្យ រាជនី កាន់​តែ​មាន​យីអ៊ុន​ឡើង​ក្រឺតៗ​។ ក្រៅ​ពី​នេះ រាជនី ក៏​បាន​បង្ហាញ​វត្តមាន​តាម​ស្ប៉ត​ពាណិជ្ជកម្ម​ធំៗ​មួយ​ចំនួន​ផង​ដែរ​។

ទន្ទឹម​នឹង​យីអ៊ុន​ឡើង​ក្រឺតៗ​ឆក់​យក​តំណែង​តារា​ល្បីៗ​ជាច្រើន​នោះ អតីត​ស្រី​ស្អាត​ឆ្នាំ​២០១១​កូន​កាត់ ហ៊ុយ ច័ន្ទ​រាជនី​ក៏​ផ្តើម​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ហ្វូង​កន្លង់​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ចោម​រាម​សុំ​ស្នេហ៍​ហើយ​នោះ​នាង​ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ។ នាង​សារភាព​ថា​៖​«ខ្ញុំ​ពិត​ជា​មាន​អ្នក​ស្រឡាញ់​ច្រើន​មាន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​។​ប៉ុន្តែ​បុរសៗ​ទាំង​នោះ​មិន​ទាន់​មាន​បុរស​ណា​ម្នាក់​មាន​សំណាង​ទទួល​បាន​ក្តី​ស្នេហ៍​ពី​ខ្ញុំ​ទេ»។ នាង​បាន​បន្ត​ទាំង​សំណើច​កក្អិក​ថា៖​«​អ្នក​ដែល​តាម​សុំ​សេចក្តី​ស្រឡាញ់​ពី​ខ្ញុំ​នោះ ភាគ​ច្រើន​ជា​អ្នក​មាន​ទ្រព្យ​ផង​ដែរ​»។

កាល​ដែល​ស្រី​ស្រស់​នៅ​មិន​ព្រម​បន្ទាប​ខ្លួន​បង្ហើប​ចម្លើយ​បេះដូង​ឲ្យ​បុរស​ម្នាក់​ដែល នាង​ពេញ​ចិត្ត​ទទួល​បាន​ចម្លើយ​ស្នេហ៍​នោះ មិន​មែន​ដោយ​សារ​នាង​មាន​ម្ចាស់​បេះដូង​ឃុំ​គ្រង​នាង​ហើយ​នោះ​ទេ ដោយ​នាង​បាន​បញ្ចេញ​ហេតុ​ផល​យ៉ាង​តូច​មួយ​ដែល​ហេតុ​ផល​នោះ​អាច​ជា​ក្តី​សង្ឃឹម​ដល់​កន្លង់​មាន​ចិត្ត​អំណត់​បាន​ទៅ​ថ្ងៃ​មុខ។

នាង​បាន​បរិយាយ​ថា៖ «ពេល​វេលា​នេះ​មិន​ទាន់​ដល់​ពេល​ខ្ញុំ​ត្រូវ​ទទួល​យក​សំណើ​ស្នេហ៍​ពី​បុរស​ណា ហើយ​ក៏​មិន​ទាន់​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​យក​ស្នេហា​មក​ដាក់​ក្នុង​ចិត្ត​ដែរ។ តែ​ក៏​មិន​មែន​ថា ខ្ញុំ​នេះ​មិន​ចង់​មាន​ស្នេហា​នោះ​ដែរ​គឺ​ចង់​មាន​ស្នេហា​និង​មាន​អនាគត​ដូច​គេ​ដូច​ឯង​ដែរ​»។ នាង​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា៖​«មូលហេតុ​ដែល​ខ្ញុំ​មិន​ទាន់​គិត​និង​ទទួល​យក​បុរស​ណា​ម្នាក់​មក​ធ្វើ​ជា​ម្ចាស់​បេះដូង​ព្រោះ​សព្វ​ថ្ងៃ​នេះ​ខ្ញុំ​នៅ​ក្មេង​ខ្ចី​ហើយ​ណា​មួយ​ខ្ញុំ​រៀន រៀន​អត់​ទាន់​ចប់​ផង​ហ្នឹង​ក្មេង​ណាស់​អត់​កើត​ទេ​ហើយ​ម៉ាក់​ក៏​អត់​ទាន់​ឲ្យ​មាន​ដែរ​»។

នាង​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា៖​«នៅ​មាន​ការងារ​ចំពោះ​មុខ​ច្រើន​ទៀត​ក្រៅ​ពី​ការ​សិក្សា​មិន​ទាន់​ចប់​និង​ម៉ាក់​មិន​ទាន់​ចង់​បាន​កូន​ប្រសា គឺ ការងារ​សិល្បៈ​ដែល​ជា​ក្តី​ស្រឡាញ់​នោះ​ក៏​នៅ​មាន​កម្រិត ចាំ​ល្បី​ជាង​នេះ​ទៀត​ចាំ​គិត​រឿង​អនាគត​ប្តី​សី​ក៏​មិន​ហួស​ពេល​ដែរ​ហើយ​ក៏​មិន​ខ្វះ​អ្នក​ស្រឡាញ់​ដែរ ដល់​ពេល​នោះ​បើ​សម្រស់​យើង​ប៉ុណ្ណឹង​ដែរ​»។

ដោយ​ឡែក​មុន​នេះ អ្នក​ស្រី ស៊ាង ហៀង ដែល​ត្រូវ​ជា​ម្ដាយ​របស់​នាង ហ៊ុយ ច័ន្ទ​រាជនី ក៏​ធ្លាប់​បាន​និយាយ​ផង​ដែរ​ដោយ​គាត់​និយាយ​ថា៖ «ធម្មតា​ឪពុក​ម្តាយ​មិន​មែន​ចិញ្ចឹម​កូន​ទុក​ឃុំ​គ្រង​រហូត​នោះ​ទេ​ដល់​ពេល​ត្រូវ​ឲ្យ​នាង​មាន​គូ​គ្រង​នោះ​គឺ​មិន​ទុក​ទេ​ឲ្យ​តែ​មើល​ទៅ​បុរស​នោះ អាច​ឲ្យ​កូន​យើង​ពឹង​ពាក់​ពុំ​នាក់​អាស្រ័យ​សាង​សុភមង្គល​ជាមួយ​គ្នា​បាន​នោះ នឹង​មិន​ទុក​ទេ»។

ប៉ុន្តែ​អ្នក​ស្រី ស៊ាង ហៀក ក៏​បញ្ជាក់​ដែរ​ថា៖​«តែ​ពេល​នេះ​កូន​ស្រី រាជនី នាង​នៅ​ក្មេង​ណាស់​វ័យ​មិន​ទាន់​ឆ្លង​២០​ឆ្នាំ ខ្ញុំ​មិន​ចង់​នាង​សេពគប់​ស្នេហា​អី​ទេ ឲ្យ​នាង​រៀន និង​ការងារ​សិល្បៈ​នាង​រឹង​មាំ​ជាង​នេះ​បន្តិច​ទៀត​សិន​»៕

 

What Next?

Recent Articles

2 Responses to "ហ៊ុយ ច័ន្ទរាជនី អ្នក​សុំ​ស្នេហ៍​ច្រើន"

  1. *** says:

    បានប្តីឆាប់ក៏ល្អម្យ៉ាងដែរ គឺកាត់តាមម្ដាយមានប្តីតាំងពីអាយុ១៧ឆ្នាំ…
    បើនាងនៅយូរប្រយ័ត្នជាប់អន្ទាក់តាតា ឬ តាឯកឧត្ដមមេទាហ៊ាន ហើយពិសេសគឺនាយវីស្គី(អាកញ្ញារឹត) ឬ បុរសដៃទោល(អាកញ្ចាស់ ញឹម វ៉ាន់ដា) វាទាំងពីរចូលចិត្តតែស្រីក្មេងស្អាតពុ……..

  2. អាឆ័ង says:

    និង​អា​គីមយ៉ាន