ពលរដ្ឋ នៅ​សង្កាត់ ក្រាំង​ធ្នង់ ជិត​២ពាន់គ្រួ​សារ ត្អូញ​ត្ត្អែរ រឿង​អត់​ទឹក​ស្អាត

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ក្រាំង​ ធ្នង់​ ខណ្ឌ​ពោធិ​សែន​ជ័យ ប្រមាណ​ជិត​ ២​ពាន់​គ្រួសារ​​ បាន​ត្អូញត្អែរ​ អំពី​បញ្ហា​គ្មាន​ទឹក​ប្រើប្រាស់​ពោល​គឺ​ប្រើ​តែ​ទឹកស្រះ​ និង​ទឹក​បឹង​ដែល​ទឹក​ទាំងនេះ​ មាន​ក្លិន​មិនល្អ​ ហើយ​ផ្គត់ផ្គង់​មិន​បាន​ គ្រប់គ្រាន់​ និង​ថ្លៃ​ថែម​ទៀត​ផង​ ។​

 

វ.ឍ្ឍតី
Tuesday 23 April 2013
The Free Press Magazine

​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ត្អូញត្អែរ​ ប្រាប់​អ្នកកាសែត​ឱ្យ​ដឹង​ថា​ ពួក​គាត់​រស់​ នៅ​ក្នុង​សង្កាត់​នោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ តែ​ពុំ​ទាន់​មានទឹក​ស្អាត​ប្រើប្រាស់​នៅ​ ឡើយ​គឺ​ប្រើ​តែ​ទឹក​បឹង​និង​ទឹកស្រះ​តែ​ ប៉ុណ្ណោះ​ដោយ​ទិញ​គេ​តាម​ឡាន​និង​ដឹក​ ជា​ប៊ីដុង​ជាដើម​ ។​

​ស្ដ្រី​ម្នាក់​ឈ្មោះ​ វឿ​ន​ ណា​ន​ បាន​និយាយ​ថា​ អ្នកស្រី​បាន​រស់នៅ​ភូមិ​វិមាន​ទ្រង់​ សង្កាត់​ក្រាំងធ្នង់​នេះ​អស់​រយៈពេល​ជាង​ ៣​ឆ្នាំ​មក​ហើយ​ តែ​ពុំ​មានទឹក​ស្អាត​ប្រើ​ ប្រាស់​នោះ​ទេ​ ពោល​គឺ​អ្នកស្រី​ប្រើ​តែ​ ទឹក​ទិញ​គេ​តាម​រយៈ​ដឹក​ឡាន​ដែល​ទឹក​ទាំង​ នោះ​គឺ​គេ​បូម​ចេញពី​ស្រះ​ក្នុង​ក្នុង​វត្ដ​និង​បឹង​ដែល​នៅ​ក្បែរ​ភូមិ​តែ​ប៉ុណ្ណោះ​ ។​

​លោក​ សោម​ សុខុម​ ប្រធាន​ភូមិ​ ជាងទង​បាន​និយាយ​ថា​ ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​សង្កាត់​ក្រាំងធ្នង់​នេះ​ មាន​៧​ភូមិ​ស្មើនឹង​ជាង​២​ពាន់​គ្រួសារ​ ដែល​ពុំ​ទាន់​មានទឹក​ស្អាត​ប្រើប្រាស់​ ហើយ​ លោក​ក៏​បាន​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ​ដែរ​តែ​ពុំ​ទាន់​មានការ​ឆ្លើយ​តប​នៅ​ ឡើយ​ទេ​ ។​ លោក​ សោម​ សុខុម​ បាន​ បន្ដ​ថា​ បច្ចុប្បន្ន​នេះ​គឺ​ប្រជាជន​ទាំងអស់​ ពឹងផ្អែក​តែ​ទឹកស្រះ​លោក​និង​ទឹក​បឹង​តែ​ប៉ុណ្ណោះ​ហើយ​នា​ពេល​នេះ​ស្រះ​ទឹក​ក្នុង​ វត្ដ​ក៏​រីង​ហើយ​ នៅ​តែ​ទឹក​បឹង​តែ​ទឹក​ទាំង​ នោះ​មិន​មាន​អនាម័យ​ថែម​ទាំង​រមាស់​ ទៀត​ផង​ ។​ ​

ជុំវិញបព្ហាខាងលើនេះ យើងពុំ​អាច​សុំ​ការ​អធិបាយ​ពី​លោក​ចៅ​ សង្កាត់​ក្រាំងធ្នង់​បាន​ទេ​ដោយ​ទូរស័ព្ទ​ ចូល​ហើយ​តែ​គ្មាន​អ្នក​ទទួល​ ។​

​តែ​យ៉ាងណា​ក៏​ដោយ​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​សូម​អំពាវនាវ​ដល់​អាជ្ញារ​រាជ​ ធានី​ភ្នំពេញ​ ជា​ពិសេស​ខាង​រដ្ឋាករទឹក​ សូម​ជួយ​ត​បណ្ដាញទឹក​ជូន​ទៅ​ដល់​ភូមិ​ និង​សហគមន៍​របស់​គេ​ផង​ ពីព្រោះ​ថា​ ពួក​គេ​មានការ​លំបាក​ខ្លាំង​ណាស់​ពេល​ ដែល​គ្មាន​ទឹក​ប្រើប្រាស់​ម្ដងៗ​នោះ​ ហើយ​ ថា​ ទឹក​ដែល​ទិញ​គេ​តាម​ឡាន​នោះ​ពុំ​បាន​ ទាន់ចិត្ដ​ឡើយ​ ពោល​គឺ​ប្រាប់​គេ​ពី​ពីរ​ថ្ងៃ​ រហូត​ដល់​៣​ថ្ងៃ​ទើបបាន​មិនតែប៉ុណ្ណោះ​ ថ្លៃ​ទៀត​ផង​ ។​

​គួរ​បញ្ជាក់​ថា​ ភូមិ​ក្នុង​សង្កាត់​ក្រាំង​ ធ្នង់​នេះ​គឺ​មាន​ចំងាយ​តែ​ជាង​៤​គីឡូម៉ែត្រ​ តែ​ប៉ុណ្ណោះ​ពី​រាជធានី​ភ្នំពេញ​ ហើយ​មាន​ ភូមិ​១១​ ក្នុង​នោះ​មាន​តែ​បួន​ភូមិ​តែ​ ប៉ុណ្ណោះ​ដែល​មានទឹក​ម៉ាស៊ីន​ប្រើប្រាស់​គ្រប់គ្រាន់​ ៕

 

What Next?

Recent Articles