កុមារី​ក្រីក្រ​នៅ​តាកែវ​ទទួល​បាន​ផ្ទះ​ពី​សប្បុរសជន

មេ​ភូមិ​នៀល ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ លោក ណោម សារឿង ថ្លែង​នៅ​ថ្ងៃ​២៣ ខែ​មេសា ថា កុមារី​ឈ្មោះ ធិន ចន្ធី អាយុ ៨​ឆ្នាំ ដែល​បាន​រ៉ាប់រង​ចិញ្ចឹម​សមាជិក​គ្រួសារ​ចំនួន ៥​នាក់​នោះ បន្ទាប់​ពី​មាន​ការ​ផ្សាយ​ជា​សាធារណៈ​មក បាន​ទទួល​អំណោយ​សប្បុរស​ពី​មន្ត្រី​ក្នុង​រាជរដ្ឋាភិបាល និង​សប្បុរសជន​ក្នុង និង​ក្រៅ​ប្រទេស ដូច​ជា​ថវិកា ស្បៀង​អាហារ សម្ភារៈ​សិក្សា​ជាដើម។

 

ដោយ អ៊ុក សាវបូរី
2013-04-23
RFA

កុមារី ធិន ចន្ធី អាយុ ៨​ឆ្នាំ និង​ប្អូន​ប្រុស​ពៅ​អាយុ ៣​ឆ្នាំ អូស​រទេះ​ដឹក​ទឹក ក្នុង​ភូមិ​នៀល ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី២៥ ខែ​មីនា ឆ្នាំ​២០១៣។

កុមារី ធិន ចន្ធី អាយុ ៨​ឆ្នាំ និង​ប្អូន​ប្រុស​ពៅ​អាយុ ៣​ឆ្នាំ អូស​រទេះ​ដឹក​ទឹក ក្នុង​ភូមិ​នៀល ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី២៥ ខែ​មីនា ឆ្នាំ​២០១៣។ RFA/Ouk Savborey

មេ​ភូមិ​នៀល ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ លោក ណោម សារឿង ថ្លែង​នៅ​ថ្ងៃ​២៣ ខែ​មេសា ថា កុមារី​ឈ្មោះ ធិន ចន្ធី អាយុ ៨​ឆ្នាំ ដែល​បាន​រ៉ាប់រង​ចិញ្ចឹម​សមាជិក​គ្រួសារ​ចំនួន ៥​នាក់​នោះ បន្ទាប់​ពី​មាន​ការ​ផ្សាយ​ជា​សាធារណៈ​មក បាន​ទទួល​អំណោយ​សប្បុរស​ពី​មន្ត្រី​ក្នុង​រាជរដ្ឋាភិបាល និង​សប្បុរសជន​ក្នុង និង​ក្រៅ​ប្រទេស ដូច​ជា​ថវិកា ស្បៀង​អាហារ សម្ភារៈ​សិក្សា​ជាដើម។

ក្រៅ​ពី​នេះ លោក ណោម សារឿន បញ្ជាក់​ថា អ្វី​ដែល​សំខាន់​នោះ គឺ​ផ្ទះ​មួយ​ខ្នង​ត្រូវ​សប្បុរសជន​នៅ​ក្រៅ​ប្រទេស​កំពុង​ជួយ​សង់ ដែល​មាន​គម្រោង​ទឹក​ប្រាក់​ជាង ៦​ពាន់​ដុល្លារ។

កុមារី ធិន ចន្ធី ជា​ក្មេង​កំព្រា​ឪពុក​ម្ដាយ រស់​នៅ​ជាមួយ​បង​ប្អូន​ប្រុស ៣​នាក់​ទៀត និង​ជីដូន​មេម៉ាយ។

ក្រោយ​ពី​ជីដូន​ធ្លាក់​ខ្លួន​ឈឺ មិន​អាច​ដើរ​រក​ប្រាក់​ចិញ្ចឹម​ចៅ​កំព្រា​ទាំង ៤​នាក់​បាន កុមារី និង​បង​ប្រុស ធិន ចំរើន អាយុ ១០​ឆ្នាំ នាំ​គ្នា​ឡើង​ភ្នំ​ដំរីរមៀល ស្វែង​រក​អង្ក្រង និង​អនុផល​ព្រៃ​ឈើ ហើយ​ដើរ​យក​ទៅ​លក់​ដល់​ផ្សារ​ត្រាំកក់ ដែល​មាន​ចម្ងាយ ៣គីឡូម៉ែត្រ ដើម្បី​លក់​ទិញ​ស្បៀង​ចិញ្ចឹម​ក្រុម​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Recent Articles

3 Responses to "កុមារី​ក្រីក្រ​នៅ​តាកែវ​ទទួល​បាន​ផ្ទះ​ពី​សប្បុរសជន"

  1. BaBaBoo says:

    នៅក្នុងសង្គមកម្ពុជា មេដឹកនាំតែងមើលរំលងនូវបញ្ហាកុមារភាពនៃពលរដ្ឋ ហើយភាគច្រើនតែងមិនខ្វល់តែម្តង ។ ការ

    ធ្វែសប្រហែសបែបនេះ វាក្លាយជាវប្បធម៌រើសអើងរវាងអ្នកមាននិងអ្នកក្រ ។ វាខុសប្លែកនៅប្រទេសដែលគេគោរព

    លិទ្ធប្រជាធិបតេយ្យពិតប្រាកដ មេដឹកនាំគេគិតក្មេងមុនមនុស្សចាស់ ពីព្រោះក្មេងជាសសរទ្រូងជាតិនៃអនាគតប្រជា

    ពលរដ្ឋ ។

  2. ក្មេងវត្ត says:

    សូមចូលរួមនិងកោតសរសើរនូវទឹកចិត្តសប្បុរសធម៌ពីសំណាក់បងប្អូនខ្មែរក្នុងនិងក្រៅប្រទេសដែលបានគិតដល់អ្នកក្រីក្រដូចជាគ្រួសារកុមារីចន្ធីនេះដែលមន្ត្រីៗនិងលោកឧកញ៉ាៗមានលុយរាប់លានដុល្លាម្នាកៗតែងតែមើលរំលង,សូមអរគុណម្ដងទៀតជំនួសគ្រួសារកុមារីចន្ធី។

  3. សូមសរសើរដោយស្មោះសប្បុរសជននៅក្រៅប្រទេសដែលបានជួយកុមារីអាយុរ៨ឆ្នាំដែលទទួលបន្ទុកគ្រួសារដ៏ធ្ងន់ធ្ងរ។