លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានអនុញ្ញាតអោយគណបក្សសង្គ្រោះជាតិរៀបចំបាតុកម្ម ដូចការសម្រេចរបស់សាលារាជធានីភ្នំពេញដែរ ប៉ុន្តែមិនបានអនុញ្ញាតអោយដង្ហែក្បួនឡើយ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយឯក ខៀវ សុភ័គ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបញ្ជាក់ថា គណបក្សនេះនឹងនៅតែដង្ហែក្បួនតាមការគ្រោងទុក។
ថ្ងៃ អង្គារ 23 មេសា 2013
ដោយ លាង ដឺលុច
RFI

ក្បួនដង្ហែរកសំលេងឆ្នោតរបស់គណបក្សសម រង្ស៊ី កាលពីខែឧសភា ឆ្នាំ ២០១២ (RFI/Siv Channa)
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានសម្រេច នៅព្រឹកថ្ងៃអង្គារនេះ មិនអនុញ្ញាតអោយគណបក្សសង្គ្រោះជាតិដង្ហែក្បួនបាតុកម្មរបស់ពួកគេឡើយ ប៉ុន្តែអនុញ្ញាតអោយពួកគេ ត្រឹមជួបជុំសម្តែងមតិនៅលើទីលានប្រជាធិបតេយ្យ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ លោក លោកឧត្តមសេនីយឯក ខៀវ សុភ័គ។
គណបក្សសង្គ្រោះជាតិដែលកើតចេញពីការរួមគ្នារវាង គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនោះ បានស្នើសុំធ្វើបាតុកម្មអហិង្សានៅថ្ងៃទី២៤ មេសា ដើម្បីដង្ហែក្បួនទាមទារអោយ គជប កែទម្រង់នីតិវិធីបោះឆ្នោតអោយមានឯករាជ្យភាព តម្លាភាព និងសុក្រិតភាព។
អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយឯក ខៀវ សុភ័គ បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា ក្រសួងមហាផ្ទៃមិនអនុញ្ញាតអោយបាតុករដង្ហែក្បួន ដោយសារតែបញ្ហាចរាចរណ៍។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិធ្លាប់បានប្រកាសអោយដឹងថា មនុស្សប្រមាណ៤០០០នាក់នឹងចូលរួមក្នុងបាតុកម្មនេះ ហើយបានស្នើជួបជុំគ្នានៅលើទីលានប្រជាធិបតេយ្យ មុននឹងដង្ហែក្បួនទៅកាន់ទីស្នាក់ការកណ្តាលរបស់ គជប ដែលស្ថិតនៅក្នុងក្រសួងមហាផ្ទៃ។
បើទោះជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនអនុញ្ញាតអោយមានការដង្ហែក្បួនក៏ដោយ សមាជិកជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ និងជាអ្នកដឹកនាំក្បួនបាតុកម្មផង គឺលោក ហូ វ៉ាន់ បានបញ្ជាក់នៅថ្ងៃនេះហើយថា គណបក្សសង្គ្រោះជាតិនឹងនៅធ្វើតាមគម្រោងដដែល។ គម្រោងហែក្បួនដែលលោកនិងក្រុមការងារបាននិយាយព្រមព្រៀងគ្នាជាមួយអាជ្ញាធររាជធានីភ្នំពេញរួចហើយ។ លោក ហូ វ៉ាន់ ក៏មិនបានព្រួយបារម្ភអំពីលទ្ធភាពនៃការប៉ះទង្គិចគ្នារវាងបាតុករ និងក្រុមប៉ូលីសនៅថ្ងៃស្អែកដែរ។
គួររម្លឹកថា ក្រោយពីបានឃើញរបាយការណ៍របស់អង្គការ សង្កេតការណ៍បោះឆ្នោត Comfrel Nicfec NDI ស្តីពីការបាត់ឈ្មោះអ្នកបោះឆ្នោត គណបក្សសង្គ្រោះជាតិក៏ផ្តើមគំនិតរៀបចំបាតុកម្មទាមទារអោយ គជប រៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតឡើងវិញ។ អង្គការខុមហ្វ្រែលបានប៉ាន់ស្មានទុកថា វានឹងអាចមានមនុស្សជាង១លាននាក់ ដែលអាចអាចមានបញ្ហារកឈ្មោះមិនឃើញ នៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួនអ្នកបោះឆ្នោតសរុបមានជាង៩លាន៦សែននាក់ នៅក្នុងការការបោះឆ្នោតនីតិកាលទី៥ ថ្ងៃទី២៨ កក្កដា ខាងមុខនេះ៕



If one of them got hurt, it must be Hun Sen who had ordered to hurt them.
So the World will arrest Hun Sen to the International Court later.
គណបក្សសង្គ្រោះជាតិគួតែបានដឹងដែរ ការដង្ហែរក្បួនបាតុកម្មធ្លាប់ឃើញកន្លងមកច្រើនតែបង្កបញ្ហាសាធារណៈ បើអាច
បាតុកម្មដោយគ្មានក្បួនហែរហមវៃពាងវៃប៉ោត ជឿថាគ្មានអ្នកហាមឃាត់ទេ ។
បញ្ញាវ័ន្ដកូនខ្មែរអើយ!!! នេះឬប្រជាធិបតៃ របស់ប្រទេសយើង? ពេលចៅហ្វាយក្រុងឬចៅហ្វាយខេត្តចប់អាណាត់ក៏ចាប់អ្នកថ្មីមកជំនួសភ្លាមដោយគ្មានការឲ្យឈរឈ្មោះជាទូទៅសំរាប់ឲ្យរាស្រ្តប្រជាបោះឆ្នោតអញ្ចឹង???
ហើយកូននាក់ធំអាចឈរជាបេក្ខជនតំណាងរាស្រ្ត ឯបញ្ញាវ័ន្ដកូនខ្មែរទាំងឡាយគ្មានសឹទ្ធិឈរជាបេក្ខជនតំណាងរាស្រ្តមកពីហេតុអ្វីសម្ដាចម៍??? ឬក៍ឪពុកម្តាយគេមិនបានធ្វើនយោបាយជាមួយសម្ដាចម៍???………………….???
គ្មានប្រទេសប្រជាធិបតេយ្យលើលោកណាហាមប្រជាពលរដ្ឋមិនឲ្យដើរដង្ហែបាតុកម្មដោយអហង្សានិងកំណត់ចំនួនមនុស្សនិងទីកន្លែងឡើយ,វាជាសិទ្ធរបស់ប្រជាពលរដ្ឋគ្រប់គ្នា,លើកលែងតែប្រទេស
ប្រជាធិបតេយ្យក្លែងខ្លាយដូចជាប្រទេសខ្មែរ ព្រោះពួកនេះមានមេរៀនរួចម្ដងមកហើយកាលមហា
បាតុកម្មឆ្នាំ១៩៩៧ដែលដឹកនាំដោយលោកសមរង្ស៊ី,អ្នកកាន់អំណាចភ័យព្រលឹងនៅចុងសក់ដែល
ឃើញមានមនុស្សបានចូលរួមរាប់សែននាក់វិសតែធ្លាក់ពីអំណាចកុំតែដាក់ទាហ៊ានបង្ក្រាបទាន់,ក្នុង
ព្រឹត្តការនោះមានបាត់មនុស្សនិងសង្ឃជាច្រើនរយនាក់គ្មានដំណឹងរហូតទល់សព្វថ្ងៃ,តាំងពីពេល
នោះមករដ្ឋាភិបាលតែងតែមានការប្រុងប្រយ័ត្តដែលមិនអនុញាតឲ្យមានការដើរហែរហមចូលរួម
ដោយសេរីឡើយ,ជារឿយៗតែងតែមានការបង្រ្កាបទោះជាអហឹង្សាក៍ដោយ,ម៉្យាងវិញទៀត គេបានបង្កើតទីលានប្រជាធិបតេយ្យក្លែងខ្លាយនិងកំណត់ចំនួនមនុស្សចូលរួមមិនឲ្យលើសពី២០០
នាក់ឡើយដើម្បីគេងាយស្រួលក្ដោបក្ដាប់និងបង្រ្កាប។
– To Srey Khmer.
If the government said NO, but they still do it. That means this is the violation of the law. If someones get hurt, there is nothing wrong with that because they are criminals.
– To BaBaBoo , ក្មេងវត្ត, & ***.
.
Democracy, we can do what ever we want, but it must be legally. The government already told them how to do by the safe way to avoid the blocking of trafic that can cause accident but those people are stubborn and do not listen to the government. This is illegal. We are democracy, so we must go by law. But the opposit party use the barbarian law.
តែសំរាប់ពួលអាមុងសាយហែរអ្នកតារញេរញ៉ៃ តាមផ្លូវវិញ
មិនដែលឃើញអាក្រសួងមហាផ្ទៃវាស្រែកថាស្ទះចរាចរម្តងណាទេ ! នេះពិតជាឆ្កែទំលាក់កន្ទុយជាមួយបរទេសមាន ។
” U.S.First Amendment are the right to peaceably assemble (meet together with other) and to petition (appearl to) government.
The right to assembly means that citizen can use public property for meeting and demonstration.Parade, protest marchs, and political rallies are all forms of peaceful assembly protected by First Amedment.
While the First Amendment protects peaceful meeting, it does not give people to close the streets or building to protest violently. Police can arrest a speaker who urges listeners to riot or break the law.
What if an assembly is peaceful, but the people watching it are not?
This question cam up in the case of Gregory v. Chigago. The case began when comedian Dick Gregory let protest march to the home of Chicago’s mayor. Residents in the neighborhood began throw eggs and shouting insult the marchers. Fearful of riot, the police asked the marchers to leave. When the marchers refused the police arrested them.
The marchrs challenged their arrest in court, claming that their protest was protected under the First Amendment’s right of assembly. The Supreme Court agreed that the marchers had assembly peacefully. If anyone should have been arrested, it was the mayor’s neighbors.”
Quot from History Alive! The United States
សង្គមបច្ចុន្បនឹងគឹគេតែងតែវង្វក់ក្មងអោយដើរទោរកផ្លូូវមួយដ៏សែនអួលអាប់មួយដែរមនុស្សគ្រប់រូបគួរហានលះបង់ឆន្ទះមុះមុតដើម្បីការពារនូវមាតុភូមរបស់យើងអោយមានភាពល្ធប្រសើរជាងនឹងទៅទៀតគឹដើម្បីសង្គមជាតិរស់នៅមានភាពសុខសាន្តរឿងរហូតទៅ។
ឲ្យតែជ្រុលគឺត្រូវហើយពួកអានាងមីនាង
បើយួនវិញចង់អាណាធិបតេយ្យសឹងថាដើរជាន់ក្បាលអាជ្ញាធរយ៉ាងណា ក៍មិនហ៊ានក្អកដែរ។
USFirst វិសោធនកម្មគឺមានសិទ្ធិក្នុងការ peaceably assemble (ជួបរួមគ្នាជាមួយផ្សេងទៀត) និងដើម្បីដាក់ញ្ញត្តិតវ៉ារដ្ឋាភិបាល (appearl ទៅ) នេះ។
សិទ្ធិក្នុងការជួបប្រជុំគ្នានេះមានន័យថាប្រជាពលរដ្ឋដែលអាចប្រើលក្ខណៈសម្បត្តិសាធារណៈសម្រាប់កិច្ចប្រជុំនិង demonstration.Parade, ខែមិនាតវ៉ានិងការប្រមូលផ្តុំគ្នានយោបាយគឺរាល់ទម្រង់ទាំងអស់នៃការជួបប្រជុំដោយសន្តិវិធីត្រូវបានការពារដោយ Amedment ដំបូង។
ខណៈពេលដែលការវិសោធនកម្មដំបូងការពារកិច្ចប្រជុំដោយសន្តិវិធីវាមិនមានផ្តល់ជូនប្រជាជនដើម្បីបិទតាមផ្លូវឬការកសាងដើម្បីតវ៉ាប្រឆាំងអំពើហឹង្សា។ ប៉ូលីសអាចចាប់វាគ្មិនដែលបានជម្រុញឱ្យអ្នកស្តាប់ទៅភាគមួយឬបំបែកច្បាប់។
តើមានអ្វីប្រសិនបើការជួបប្រជុំគ្នាមួយគឺដោយសន្តិវិធីប៉ុន្តែប្រជាជនមើលវាមិនមាន?
Cam សំណួរនេះឡើងនៅក្នុងករណីនៃការ Gregory V. Chigago នេះ។ ករណីនេះបានចាប់ផ្តើមនៅពេលដែលតារាកំប្លែង Dick Gregory អនុញ្ញាតឱ្យការតវ៉ាពីខែមីនាដល់ផ្ទះរបស់ mayor របស់ក្រុង Chicago ។ ប្រជាពលរដ្ឋនៅក្នុងសង្កាត់បានចាប់ផ្តើមបោះស៊ុតនិងស្រែកប្រមាថ marchers នេះ។ ការភ័យខ្លាចនៃភាគ, ប៉ូលីសបានសួរ marchers ដើម្បីចាកចេញ។ នៅពេលដែល marchers នេះបានបដិសេធប៉ូលីសបានចាប់ខ្លួនពួកគេ។
marchrs នេះបេក្ខចាប់ខ្លួនរបស់ពួកគេនៅក្នុងតុលាការ claming ថាការតវ៉ារបស់ពួកគេត្រូវបានការពារនៅក្រោមខាងស្ដាំពីវិសោធនកម្មនៃការជួបប្រជុំគ្នាជាលើកដំបូងរបស់ខ្លួន។ តុលាការកំពូលបានយល់ព្រមថា marchers មានការជួបប្រជុំដោយសន្តិវិធី។ ប្រសិនបើនរណាម្នាក់គួរតែត្រូវបានចាប់ខ្លួនបានវាគឺជាប្រទេសជិតខាងរបស់ mayor “។
Quote ពីប្រវត្តិដំណើរការ! សហរដ្ឋអាមេរិក
Correction, Mayor’s neighbors, it is not the mayor’s country.
Thank you very much
How are you today ?? you have not sleep yet Beautiful my Friend SInary :) i just from some work .. so tired today.
you dinner yet ?? for me just did lunch ! don’t be late at nite take good care ..!
?????
I am fine, thank you, my friend.
I had dinner since 5:00 o’clock, I will sleep soon and week up untill 10:00 o’clock tomorrow.
However, I have always followed the new from our country in this website, and thank you to the Cam New who working for this program.
Good night, everyone