តារាចំរៀង ហង្ស ពិសី និង កែវ នីសា នឹង កាតុ ទទួលជោគជ័យ

តារាចំរៀង ហង្ស ពិសី កំពុងតែមាន ការគាំទ្រ យ៉ាងខ្លាំងពី សហគមន៏ខ្មែរ នៅអាមេរិក បន្ទាប៉នាង បានទៅ ច្រៀងនៅទីនោះ ហើយកំពុង តែបន្ត ការសំដែង នៅតាមបណ្តា រដ្ឋមួយ ចំនួនទៀត ។ ពេលនេះ នាងនឹងច្រៀង នៅទីក្រុង សានហ្វ្រានស៊ិស្កូ ។ មានរូបថត ជាច្រើន បាន បង្ហោះលើ ហ្វេសប៊ុក នាងមាន សម្រស់កាន់តែ ស្អាត ស្អាតជាងមុន ឆ្ងាយណាស់ ដែលមើលទៅ សឹងតែមិន ចង់ស្គាល់ ។

 

Written by ភ្នំពេញដេលីញូវ
Thursday, 25 April 2013

 

ហង្ស ពិសី មានឈ្មោះ ហៅក្រៅថា ដានី ។ នាងកើតនៅ ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ១៩៨៣ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា ក្នុងរាជធានី ភ្នំពេញ ។ នាងជាកូន ទី២ ក្នុងចំណោម បងប្អូន ៣នាក់ (ប្រុស២ ស្រី១) ហើយនាងគឺជា សមាជិក គ្រួសារតែម្នាក់ ប៉ុណ្ណោះ ដែលបាន ប្រឡូក ក្នុងពិភព សិល្បៈចម្រៀង ដើម្បីសម្រេច ឲ្យបាន គោលដៅ នៃការប៉ងប្រាថ្នា របស់ខ្លួន តាំងពីតូច ។ នាងមានកម្ពស់ ១៦០ សង់ទីម៉ែត្រ និងទម្ងន់ ៥០ គីឡូក្រាម ។

ហង្ស ពិសី បានរៀនត្រឹមថ្នាក់ ទី១២ ប៉ុណ្ណោះ នៅវិទ្យាល័យ សាមគ្គី ខណៈដែលនាង គឺជាអតីតសិស្ស នៅសាលា បឋមសិក្សា បឹងសាឡាង មុនឆ្ពោះមកដល់ អនុវិទ្យាល័យ និងវិទ្យាល័យ សាមគ្គី ក្នុងកម្រិត បាក់ឌុប ។ នាងបានចាប់ យកអាជីព សិល្បៈ បន្ទាប់ពីមាន ឱកាសហក់ ចូលពិភពលក់ សំឡេង ជាហូរហែ ដែលជួយឲ្យ នាងរកប្រាក់ យ៉ាងក្រាស់ ក្រែល ព្រមជាមួយ កេរ្តិ៍ឈ្មោះ ល្បីល្បាញ គួរសម ។ មកដល់ពេល នេះ នាងខំប្រឹង គ្រប់បែបយ៉ាង ដើម្បីដណ្ដើម យកភាពរឹងមាំ នៅក្នុងវិស័យ សិល្បៈ ក្រោយពីត្រូវ អតីតស្វាមី ធ្វើឲ្យនាង ក្លាយខ្លួនជា នារីដណ្ដើម ស្វាមីគេ ដោយមិនដឹង ខ្លួន ។

ក្នុងឆ្នាំ១៩៩៩ ហង្ស ពិសី បានចូល ប្រលងចម្រៀង ក្នុងកម្មវិធី «រលកសំនៀង» នៅទូរទស្សន៍ ប៉ុស្តិ៍លេខ៥ ដោយទទួល ចំណាត់ថ្នាក់ លេខ ។ ចាប់តាំងពី ពេលនោះមក នាងក៏មាន មុខឡើង ច្រៀងលើឆាក និងទទួលបាន ការអញ្ជើញ ឲ្យចេញច្រៀង តាមរង្គសាល ជាហូរហែ រហូតមាន សំណាងបាន ថតសំឡេង ដាក់លក់ ក្នុងផលិតកម្ម ក្រៅស្រុក ដោយនឹកស្មាន មិនដល់ ។ ក្នុងឆ្នាំ២០០៣ ហង្ស ពិសី ថតចម្រៀងឲ្យ ផលិតកម្ម ភ្នំពេញ និងផលិតកម្ម សំពៅមាស ។
ឆ្នាំ ២០០៤ ថតឲ្យ ផលិតកម្ម វីអាយភី ខណៈដែលក្នុង ឆ្នាំ២០០៧ បានថតឲ្យ ផលិតកម្ម តោមាស រ៉ៃមាស រហូតដល់ បច្ចុប្បន្ន និងក្នុងឆ្នាំ ២០០៨ បានចេញថត ឲ្យផលិតកម្ម SM ។

ក្នុងឆ្នាំ២០០៨ ហង្ស ពិសី បានប្រកាស រៀបការជាមួយ អាណិកជនខ្មែរ កាណាដា វ័យជាង៤០ឆ្នាំ ឈ្មោះ អេន ឌី បន្ទាប់ពី អះអាងថា បុរសម្នាក់នោះ បានអន្ទង ចិត្តនាង ក្នុងពេលនាង ចេញទៅ សម្ដែង។ ប៉ុន្តែនៅ មុនប៉ុន្មានថ្ងៃ ក្នុងពេលនាង ត្រូវចូលរោងការ ស្រាប់តែមាន ស្ត្រី ម្នាក់ ចេញមុខ ប្រកាសតាម កាសែតថា ហង្ស ពិសី ដណ្ដើមប្ដីខ្លួន ធ្វើឲ្យគេឯង ភ្ញាក់ផ្អើល គ្រប់គ្នា ។ នៅទីបំផុត ដោយមាន ការធានា ពីលោក អេន ឌី ថានារីនោះ គ្រាន់តែជា អតីតស្រីកំណាន់ ដែលបាន បែកបាក់គ្នា ជាយូរ មកហើយ ទើប ហង្ស ពិសី និង អតីតស្វាមី នៅតែបន្ត រៀបការតាម ការគ្រោងទុក ។

 

ការសំដែងនៅ អាមេរិកលើកនេះ ហង្ស ពីសី បានទទួលការ គាំទ្រយ៉ាងខ្លាំង មានព័តមាន ថាមានបុរស ជាច្រើន ចែចូវនាង ចង់បានធ្វើ ជាភរិយា ប៉ុន្តែ គេមិនតាន់ ដឹងថានាង សំរេចចិត្ត យ៉ាងណា នោះទេ ។

ចំណែកតារាចំរៀងស៊ិចស៊ី ២រូបទៀត ដែលកំពុងតែ ច្រៀងនៅ អាមេរិក អោយសហគមន៏ខ្មែរ កំសាន្ត ដេរមាន តារា កែវនីសា នឹង នាងកាតុ ប៉ុន្តែពួកគេមិន នៅក្នុងក្រុម ជាមួយគ្នាឡើយ ។ តាមគំរោង កែវ នីសា នឹង កាតុ ត្រូវសំដេង នៅទីក្រុង សាន់ហ្វ្រាន់ស៊ិស្កូ នៅថ្ងៃទី១១ខែ៥ខាងមុននេះ។ តាមព័តមាន តារាទាំង២នាក់នេះ កាន់តែទទួល បានការគាំទ្រ ពិទស្សនិជន ។ ពីព្រោះពួកគេ ស៊ិចស៊ីហើយមាន ទេពកោសល្យ សិល្បះពូកែ ។

 

What Next?

Recent Articles

2 Responses to "តារាចំរៀង ហង្ស ពិសី និង កែវ នីសា នឹង កាតុ ទទួលជោគជ័យ"

  1. *** says:

    Hello everyone ……. Taste chicken meat still same another chicken meat.
    Ha.ha. we can taste many kind of food making from chicken meat like: Curry, Chha kroeung, khor, nhorm or plear, Grill , Samlor mchou kroeung etc… ( Hmmmmm!!!!! not different still same ). The girls same as chicken .

  2. bongtom says:

    When they come to sing here in my city go to fuck Kato Mouy sin ha ha.