ប៉េអឹម ឃាត់ខ្លួន​ជន​ជាតិចិន ​២៦​នាក់ ពាក់ព័ន្ធ​ករណី ​ចាប់ជំរិត តាម​អ៊ី​ន​ធើ​ណេត នៅ​ខេត្ត ​កំពង់ចាម

ខេត្ត​កំពង់ចាម: ជនជាតិ​ចិន​២៦​នាក់ ដែល​ជាប់​សង្ស័យ ក្នុងករណី​ចាប់ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត ត្រូវបាន​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​ប៉េអឹម​ខេត្តកំពង់ចាម បាន​ឃាត់ខ្លួន​ក្នុង​ភូមិគ្រឹះ​មួយកន្លែង​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៣ ស្ថិតក្នុង​ភូមិ​សួង​លិច សង្កាត់​សួង ក្រុង​សួង ខេត្ត​កំពង់ចាម​។​

 

ថ្ងៃទី 24 មេសា 2013, ម៉ោង 10:29:PM
ដោយ: កងមាស
CEN

​មន្ត្រី​អាវុធហត្ថ​បានឲ្យដឹងថា ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​តាំងពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៤ រហូតដល់​ម៉ោង​ខាងលើ ទើប​សម្រេច​ឃាត់ខ្លួន ជនជាតិ​ចិន ២៦​នាក់ ស្រី ៦​នាក់ ក្នុងនោះ​មាន​ចិន​ដីគោក​២៤​នាក់ ចិន​តៃវ៉ាន់​២​នាក់ ដែល​ជា​មេខ្លោង និង​វត្ថុតាង​មួយចំនួន យកទៅ​រក្សាទុក​នៅ ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម កសាង​សំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការ​តាម​នីតិវិធី​៕

 

What Next?

Recent Articles