អ្នក​បុរី​កីឡា​ដែល​អស់​ផ្ទះ​ត្រូវ​ហៅ​ចូល​តុលាការ​ទៀត​ហើយ

ភ្នំពេញៈ តំណាង​ពលរដ្ឋ​ក្នុង​សហគមន៍​បុរី​កីឡា​ម្នាក់ កាល​ពី​ម្សិល​មិញ​បាន​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ជុំវិញ​បណ្ដឹង​ចោទ​ប្រកាន់​របស់​អ្នក​ស្រី​ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន ផាន​អ៊ីម៉ិច ជា​ក្រុមហ៊ុន ដែល​អ្នក​ភូមិ​បាន​ចោទ​ថា បាន​ប្រើ​កម្លាំង​និង​គ្រឿង​ចក្រ​ឈូស​បំផ្លាញ​ផ្ទះ​និង​ទ្រព្យ​សម្បត្តិ របស់​ពួក​គាត់​ដោយ​ពុំ​មាន​ការ​ផ្តល់​សំណង​។

 

Thursday, 25 April 2013
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍

ស្ត្រី​បឹង​កក់​ និង​បុរី​កីឡា​ដាក់​បណ្តាសា​មន្ត្រី​តុលា​ការកាល​ពី​ម្សិល​មិញ​​​។ រូបថត ម៉ៃ វីរៈ

ស្ត្រី​បឹង​កក់​ និង​បុរី​កីឡា​ដាក់​បណ្តាសា​មន្ត្រី​តុលា​ការកាល​ពី​ម្សិល​មិញ​​​។ រូបថត ម៉ៃ វីរៈ

 

អ្នក​ភូមិ​បុរី​កីឡា​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន បាន​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​អ្នក​ស្រី​ស៊ុយ សុផាន តាំង​ពី​យូរ​មក​ហើយ ពី​បទ​មិន​គោរព​កិច្ច​សន្យា ក្នុង​ការ​សាង​សង់​អគារ​ចំនួន​១០ សម្រាប់​ចែក​ជូន​ពួក​គាត់​ដោយ​សាង​សង់​តែ ៨ អគារ ហើយ​បាន​ប្រើ​កម្លាំង​ឈូស​បំផ្លាញ​ផ្ទះ​សំបែង និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គាត់ ក្នុង​ការ​បណ្តេញ​ចេញ​ដ៏​ហិង្សា​មួយ កាល​ពី​ដើម​ឆ្នាំ ២០១២។ ប៉ុន្តែ​មិន​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​អើ​ពើ​ឡើយ​បែរ​ជា​ទៅ​ចាត់​ការ​បណ្តឹង​របស់​អ្នក​ស្រី​ស៊ុយ សុផាន ដែល​ជា​ភាគី​រំលោភ​យក​ផ្ទះ​ពួក​គាត់​ទៅ​វិញ​។

អ្នក​ស្រី ស ស៊ន តំណាង​ពលរដ្ឋ​ចំនួន ៤៥ គ្រួសារ ក្នុង​សហគមន៍​បុរី​កីឡា ដែល​បាន​ចូល​ទៅ​បោះ​តង់​ស្នាក់​នៅ​បណ្ដោះ​អាសន្ន នៅ​លើ​ដី​ដែល​ជា​អតីត​ផ្ទះ​របស់​ខ្លួន​ដែល​ម្ចាស់​ក្រុមហ៊ុន​សាង​សង់​អគារ​ផ្ទះ​ល្វែង​បុរី​កីឡា បាន​លក់​ផ្ទេរ​ទៅ​ឲ្យ​លោក ឧកញ៉ា ស៊ី គង់ទ្រីវ នោះ បាន​និយាយ​ថា អ្នក​ស្រី ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​ទៅ​បំភ្លឺ​ជុំវិញ​បណ្ដឹង​ចោទ​ប្រកាន់​មួយ របស់​អ្នក​ស្រី ស៊ុយ សុផាន ដែល​បាន​ប្ដឹង​អ្នក​ស្រី​ពី​បទ «​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​កាន់​កាប់​អចលន​វត្ថុ​ដោយ​សុចរិត»។ អ្នក​ស្រី​ថ្លែង​ថា៖«ខ្ញុំ​មិន​តក់​ស្លុត​ទេ ព្រោះ​ខ្ញុំ​មិន​បាន​ប្រព្រឹត្តិ​ដូច​បទ​ចោទ​ប្រកាន់​នេះ​ឡើយ»។

អ្នក​ស្រី​បន្ត​ថា ទី​តាំង​ដី​ដែល​ពួក​គាត់​បាន​នាំ​គ្នា​ចូល​ទៅ​បោះ​តង់​ស្នាក់​នៅ​ជា​បណ្ដោះ​អាសន្ន​នោះ គឺ​ជា​អតីត​ដី​លំនៅដ្ឋាន​របស់​អ្នក​ស្រី​ដែល​ត្រូវ​បាន​ម្ចាស់​ក្រុមហ៊ុន​ផាន​អ៊ីម៉ិច ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ រំលោភ​យក​កាល​ពី​ដើម​ខែ​មករា​ឆ្នាំ​មុន ដែល​រហូត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​អ្វី​ទាំង​អស់​។

អ្នក​ស្រី​បាន​បញ្ជាក់​ថា ៖​«​ខ្ញុំ​នឹង​រុះ​រើ​តង់​ចេញ​ពី​ទី​នេះ​ភ្លាម​នៅ​ពេល​ខ្ញុំ​ទទួល​បាន​ដំណោះ​ស្រាយ​ជា​ផ្ទះ​ល្វែង​»​។ អ្នក​ស្រី​បន្ត​ថា​អ្នក​ស្រី បាន​ព្យាយាម​ទៅ​តុលាការ​តាម​កាល​កំណត់ ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​នោះ ប៉ុន្តែ​តុលាការ​បែរ​ជា​មិន​បាន​ធ្វើ​ការ​សាក​សួរ​អ្វី​ទាំង​អស់។ អ្នក​ស្រី​បាន​បញ្ជាក់​ថា​៖​«​ខ្ញុំ​បាន​ទៅ​តាម​កាល​កំណត់ ប៉ុន្តែ​លោក ស៊ឺ វណ្ណនី ព្រះ​រាជ​អាជ្ញា​រង​តុលាការ​រាជធានី​ភ្នំពេញ ដែល​បាន​ចេញ​ដី​ការ​កោះ​ហៅ​ខ្ញុំ​មក​បំភ្លឺ​នោះ បាន​ប្រាប់​ថា​សុំ​លើក​ពេល ហើយ​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​វិញ ដោយ​រង់​ចាំ​រហូត​ដល់​មាន​ដីការ​កោះ​ជា​ថ្មី​ទៀត»។

លោក ស៊ឺ វណ្ណនី មិន​អាច​ទំនាក់​ទំនង​សុំ​ការ​ពន្យល់​បាន​ទេ ចំពោះ​ការ​ពន្យារ​ពេល​នៃ​ការ​សាក​សួរ​នេះ​កាល​ពី​ម្សិល​មិញ ប៉ុន្តែ​បើ​តាម​មន្ត្រី​តុលាការ​ម្នាក់​ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ការ​លើក​ពេល​នេះ គឺ​បណ្ដាល​មក​ពី​អ្នក​ភូមិ​លើក​គ្នា​មក​ស្រែក​ឡូឡា​ច្រើន​ពេក​នៅ​មុខ​តុលាការ ដែល​ជា​ការ​រំខាន​ដល់​ដំណើរ​ការ ការងារ​របស់​តុលាការ។

ខណៈ​ពេល​ដែល​ក្រុម​ប្រជា​ពលរដ្ឋ​សហគមន៍​បុរី​កីឡា រៀប​នឹង​ត្រឡប់​ទៅ​កាន់​លំនៅឋាន​ក្រោម​តង់​កៅ​ស៊ូ​រយីក​រយាក​របស់​ពួក​គាត់​វិញ ក្រុម​ប្រជា​ពលរដ្ឋ​មក​ពី​សហគមន៍​បឹង​កក់​បាន​នាំ​គ្នា​ទូល​កញ្ជើ​លាជ និង​ក្អម ដែល​មាន​ដាក់​អង្ករ ម្ទេស អំបិល និង​មាន​ទាន ធូប ក្រដាស ប្រាក់​ដុល្លារ [សម្រាប់​ដុត​សែន​ខ្មោច] បាន​មក​ដល់​មុខ​តុលាការ​នេះ ហើយ​ពួកគេ​បាន​នាំ​គ្នា​ស្រែក​ដាក់​បណ្ដាសា​ដល់​ក្រុម​មន្ត្រី​តុលាការ​មួយ​ចំនួន ជា​អ្វី​ដែល​ពួក​គាត់​ថា មន្ត្រី​តុលាការ​ទាំង​នោះ ពុក​រលួយ បម្រើ​តែ​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន និង​អ្នក​មាន​ប្រាក់ ហើយ​ធ្វើ​ឲ្យ​ពួក​គាត់​ជា​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​កាន់​តែ​រង​ទុក្ខ​វេទនា​៕

 

What Next?

Recent Articles

4 Responses to "អ្នក​បុរី​កីឡា​ដែល​អស់​ផ្ទះ​ត្រូវ​ហៅ​ចូល​តុលាការ​ទៀត​ហើយ"

  1. JML says:

    លេងផ្លូវច្បាប់មិនឈ្នេះមកលេងផ្លូវងងឹតហើយតើនេះ !
    ព្រះមានបារមី គឺយុត្តិធម៌នៃមនុស្សមិនមែនសំរោចទៅលើបណ្តាសារនោះទេ

  2. chourn says:

    ការចង់ចាញ់ចងឈ្នះគ្នារវាងរដ្ឋាភិបាលនិងអ្នកក្រីក្រតោកយ៉ាក។ គ្រាន់តែមើលមួយត្រួសគឺឃើញ ភាពខុសឆ្ងាយគ្នាណាស់រវាងគូរទំនាស់ទាំងពីរនេះ មួយអ្នមហាមានអំណាចមានផ្ទះរស់​នៅយ៉ាង​ធំៗ​ស្កឹមស្កៃទៅឈ្លោះជាមួយអ្នកក្រីក្រដែលគ្មានអំណាចគ្មានផ្ទះសំបែងរស់នៅ។ ទីបញ្ចប់តើមួយណា​អាចយកជ័យជំនៈបាន។ នេះហើយជារូបភាពពិតដែលធ្លាប់តែមានជាទ្ត្រឹស្តីគឺ (ពងមាន់កុំជល់និងថ្មរ)។ បើគ្រាន់តែមើលគឺពងមានទន់ៗហេតុអីក៍អាចជល់និងថ្មរបាន??? ហេតុអីបានជាថ្មមានសភាពរឹង ហើយនៅស្ទាក់ស្ទើរមិនហ៊ានជល់និងពងមាន់???

  3. ហ៊ុន សែន says:

    ស៊ឺ វណ្ណនី ជា​​មន្ត្រី​តុលាការ​ ពុក​រលួយ បម្រើ​តែ​ផល​ប្រយោជន៍​​​អ្នក​មាន​ប្រាក់ មានអំណាច

  4. Srey Khmer says:

    Hun Sen’s government should not have allowed, to use policement or military, to force against with civilan out from their homes, without concerning the condition of being human right abuse, to your own poor people inside the country.
    Why don’t in the Cambodia have Civil Law is the part of country set of laws which is concerned with private affairs of citizen, for example property ownership, rather than with crime in the country?