កាលបរិច្ឆេទនៃការចុះបញ្ជីឈ្មោះគណបក្សនយោបាយ និងបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ បានចាប់ផ្ដើមនៅថ្ងៃច័ន្ទ ទី២៩ ខែមេសា នេះហើយ។
ដោយ ដែន អយុធ្យា
2013-04-29
RFA

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា ធ្វើសន្និសីទកាសែត នាទីស្ដីការ គ.ជ.ប កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២។ (RFA/Sok Serey)
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា មានប្រសាសន៍នៅថ្ងៃច័ន្ទ ទី២៩ ខែមេសា ថា គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច បានមកចុះបញ្ជីឈ្មោះគណបក្ស និងបេក្ខជនរួចហើយ នៅទីស្ដីការ គ.ជ.ប។ លោកថា កាលបរិច្ឆេទនៃការចុះបញ្ជីគណបក្ស និងបេក្ខជនសម្រាប់ការបោះឆ្នោតសភាអាណត្តិទី៥ ចាប់ផ្ដើមពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣។
តាមពេលវេលានេះ លោក ទេព នីថា បានស្នើសុំឲ្យគ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ហើយមានបំណងចូលរួមប្រកួតបោះឆ្នោត ត្រូវមកចុះបញ្ជីគណបក្ស និងបេក្ខជននៅទីស្តីការ គ.ជ.ប ឲ្យបានទាន់ពេល ដើម្បីជៀសវាងបញ្ហារអាក់រអួល។
ប្រធាននាយកដ្ឋានបូកសរុបនៃខុទ្ទកាល័យគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោក អ៊ក គីមហាន មានប្រសាសន៍ថា បក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានចុះឈ្មោះនៅ គ.ជ.ប រួចហើយ វេលាម៉ោង ៩ព្រឹក ថ្ងៃច័ន្ទ ទី២៩ ខែមេសា។
លោកថា ឯកសារចុះឈ្មោះបក្ស និងបេក្ខជន គឺបានសម្រិតសម្រាំងត្រឹមត្រូវ មុននឹងដាក់ជូនស្ថាប័ន គ.ជ.ប៖ «គណបក្សប្រជាជនបានត្រៀមលក្ខណៈ ឬបំពេញឯកសាររួចរាល់អស់ហើយ ហើយបេក្ខជនរបស់គណបក្សប្រជាជនដាក់ទាំង ២៤រាជធានីខេត្តហ្នឹង គឺមានបេក្ខជនសរុបចំនួន ២៦៨នាក់។ ពេញសិទ្ធិ ១២៣នាក់ និងបម្រុងចំនួន ១៤៥នាក់។ ក្នុងនោះមានស្ត្រីចំនួន ៤៨នាក់ ហើយស្ត្រីដែលឈរលេខរៀងលេខ១ លេខ២ លេខ៣ និងលេខ៤ គឺឈរលេខជាប់មានប្រហែលជា ៨ ទៅ ៩ភាគរយ ដែលសង្ឃឹមថាជាប់»។
ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ក៏បានទៅចុះបញ្ជីបក្ស និងបេក្ខជនរួចហើយដែរ នៅវេលាម៉ោង ២ រសៀលថ្ងៃច័ន្ទ ទី២៩ ខែមេសា។ លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច បាននាំយកឯកសារបក្ស និងបេក្ខជនទៅចុះឈ្មោះផ្ទាល់ដៃនៅទីស្តីការ គ.ជ.ប។
ដោយឡែកគណបក្សសង្គ្រោះជាតិដែលទើបបញ្ចប់ធ្វើមហាបាតុកម្មសុំឲ្យដូរ គ.ជ.ប ដោយចោទថា មិនឯករាជ្យនោះ មិនទាន់បានចុះបញ្ជីបក្ស និងបេក្ខជនទេ នៅថ្ងៃចុះឈ្មោះដំបូងនេះ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ទោះគណបក្សលោកមិនទាន់បានទៅចុះបញ្ជីឈ្មោះគណបក្ស និងបេក្ខជននៅថ្ងៃចុះឈ្មោះដំបូងក្តី ក៏ប៉ុន្តែបក្សនេះនឹងអនុវត្តទៅតាមកាលបរិច្ឆេទកំណត់របស់ គ.ជ.ប មិនឲ្យខកខានទេ៖ «យើងរៀបចំហើយៗ ក៏ប៉ុន្តែយើងនៅផ្ទៀងផ្ទាត់ និងធ្វើលិខិតបញ្ជាក់ពីសង្កាត់នូវឈ្មោះបេក្ខជន។ យើងត្រៀមខ្លួនចុះបញ្ជីបក្ស និងបេក្ខជន ទៅតាមពេលកំណត់របស់ គ.ជ.ប ឲ្យបានទាន់ពេលវេលា គឺអត់មានបញ្ហាអីទេ។ ប៉ុន្តែយើងមិនទាន់ដាក់ថ្ងៃចុះឈ្មោះទី១ហ្នឹងភ្លាមទេ»។
គ.ជ.ប បានឲ្យដឹងថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ តម្រូវឲ្យគណបក្សនីមួយៗ ត្រូវបង់ប្រាក់តម្កល់ចំនួន ១៥លានរៀល។ ប្រាក់តម្កល់នេះត្រូវបង់ទៅអគ្គនាយកដ្ឋានរតនាគារជាតិ ក្នុងគណនីប្រាក់តម្កល់របស់ គ.ជ.ប ហើយប្រាក់តម្កល់នេះ នឹងបង្វិលជូនទៅសាមីគណបក្សវិញ ក្នុងករណីដែលគណបក្សនយោបាយនោះបានទទួលសន្លឹកឆ្នោតយ៉ាងតិច ៣ភាគរយនៃចំនួនសន្លឹកឆ្នោតបានការ ឬបានអាសនៈមួយកៅអីក្នុងរដ្ឋសភា។
មន្ត្រី គ.ជ.ប ឲ្យដឹងថា កាលបរិច្ឆេទនៃការផ្ដល់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។ រីឯពេលវេលាឃោសនាបោះឆ្នោតចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា។ ការបិទផ្សាយបញ្ជីបោះឆ្នោត និងបញ្ជីទីតាំងនៅការិយាល័យបោះឆ្នោត និងនៅគណៈកម្មការឃុំសង្កាត់ ធ្វើនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣។ ចំណែកកាលបរិច្ឆេទនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផលបឋមនៅការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ទី៥ នឹងចាប់ផ្ដើមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ហ៎ក.. បក្សលោកសែនបោះមេមុនទៅ ហើយចាំមើលថា តើមានពួកបក្សអាយ៉ងប៉ុន្មាន
តាមពីក្រោយ?
ខ្យល់ផាត់ពីជើង – ត្រូវខ្យល់ផាត់ប៉ើង-ពួកអាប្រឆាំង
រងាររណ្តំ – ក្រៀមក្រំស្លើកស្លាំង- ក្នុងផ្ទះផ្កាប់ឆ្នាំង
អត់មានស្អីស៊ី ។
ខ្យល់ផាត់ពីត្បូង -ចេកធ្លាក់ត្រយូង -ចាកស្ទងមានពីរ
ផ្ទះអាប្រឆាំង -ប្រាប់រឿងទុក្ខភ័យ- ថាកុំចូលដៃ
រង្សី-សុខា ។
ខ្យល់ផាត់ពីកើត – បក្សអត់កំណើត- សង្ក្រោះស្អីហ្អា៎ ?
ខ្លួនក្រអត់ស៊ី- តែស្រែកហ៊ឺហា – ឆ្នាំងបាយលែងផ្ងារ
អួតថាសង្គ្រោះ ។
ខ្យល់ផាត់ពីលិច- បង្ហាញពិល្បិច- ពួកអាទុរយស
រង្សី-សុខា -អាមេបោកហួស- អួតដាក់ធ្មេញជួស
សង្គ្រោះម៉េមាយ ។
គិតដោយឡាក់ឡាំង -ពួកអាប្រឆាំង-មានសណ្ថានវា
អាមេប្រពន្ធចុង- ជាប់កែងជើងវា- មីប្រពន្ធអត់គ្នា
រកប្រុសដោះកូយ ។
ឯអាបន្ទាប់- អានេះក៏គ្រប់- អត់ខុសតិចអី
គឺដូចមេវា -ខុសត្រឹមតែស្រី- ដែលវាបានចុយ
គឺប្រពន្ធគេ ។
ឯប្រពន្ធវា- មិនចាញ់ពុះពារ- ក៏ស្រវាដែរ
អាប្រុសកូនចៅ -ដែលនៅជិតក្បែរ -តាមខេត្តនានា
យកចុយស្អំទ្រូង ។
ឯអាកូនចៅជាបន្ទាប់- ខ្ញុំប្រាប់មិនស្អប់ច្បាស់ទើបថា
អាខ្លះងប់បៀរភ្លេចគ្រួសារ -ទោះកូនក៏វាបញ្ចាំដែរ ។
អាខ្លះប៉ិនផឹកប្រមឹកខួប- បានផឹកអុងអាត់ស្រែកឡូឡា
ខ្លាំងគឺរូបវាជើងប៉ាវផ្សារ- ចុងចប់អាត្មាត្រូវគេវ៉ៃ ។
រីអាតូចតាចចក់អាចែម- មិនល្មមសុទ្ធតែមនុស្សបាតផ្សារ
មិនខំរកស៊ីសុទ្ធពារលា- ស្កាត់រកជួបគ្នាក្នុងបក្សពាល ។
លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
វាស្រែកហឺហារថាសង្គ្រោះ- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
សង្គ្រោះអ្នកណាអាប្រកាច់- សម័យហ៊ុនសែនសុទ្ធផ្ទះធំ ។
ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
អញឆ្ងល់អ្ហែងដែរពួកប្រឆាំង- ដែលអ្ហែងស្រែកច្បាំងតែរាល់ថ្ងៃ
អ្ហែងចង់សង្គ្រោះៗស្អី ? – ឫុអ្ហែងឃ្លានក្រៃអំណាចដឹង ? ។
ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថាសង្រ្គោះ ។
តើសង្គ្រោះស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
អាចធ្វើអ្នកមាន ? ។
អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលហួស
ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
តែអួតហួសឃ្លាន ។
គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
ថាចង់សង្គ្រោះ- តើសង្គ្រោះស្អី?- ប្រពន្ធជេរចាស់ដៃ
ជេរ ព្រោះអត់ស៊ី ។
អួតនេះអាខា -បងប្អូនដឹងទេ- វាអួតរាល់ថ្ងៃ
អួតប្រូបោកប្រាស់- អួតអត់តម្លៃ-ឥឡូវវាច្នៃ
ញឹងប្រពន្ធចូល ។
កុំអោយគេថា- ប្រពន្ធវាជេរ- វាអួតសុខណាស់
ទោះមានស្រីចុង- ប្រពន្ធអត់ឆ្នាស់- តែពេលដល់ផ្ទះ
ត្រូវក្បាលវែកឆា ។
ពិតណាស់អាខាវាកំសត់- ក្បាលគ្របសំពត់ក៏មានដែរ
ក្បាលនិងកន្ថោរបូកអត់ល្ហែរ- អាខាតែវែឆ្កួតខ្លាចផ្ទះ ។
ប្រទេសបានសុខ ប្រជាស្រណុក ទាំងកាយវាចារ
សុខទាំងផ្លូវចិត្ត មានទ្រព្យហ៊ឺហារ ចុះអ្ហែងស្រែកឡា
ចង់សង្គ្រោះស្អី ? ។
ខ្លួនថោកសំគិះឆ្កួតតែវែ ហាឡើងខុសគេចង់ចាប់ថ្ងៃ
មកចងអោយជាប់កាប់ឆា. ខ្វៃ សម្តីអត់ន័យ អួតអត់ខ្នាត ។
ខ្លួនក្រកើតស្រែងសំញែងអេះ ខ្លួនកំជិលផេះតែប្រដៅ
អោយគេអ្នកស្អាតតាមខ្លួនទៅ គ្មានផ្លូវអេះស្រែងតែឯងចុះ ។
កំណាព្យនេះខ្ញុំសង្ខេបទេ រឿងរ៉ាវពួកវាមានច្រើនណាស់
តែខ្ញុំដាស់តឿនសុំមើលច្បាស់ ឃើញវាត្រូវជៀសកុំនៅក្បែរ ។
បងប្អូននៅឆ្ងាយអាល័យស្រុក មកនិងបានសុខដឹងរឿងច្បាស់
កុំជឿពួកវាអាបោកប្រាស់ ទុកលុយមកផ្ទះលេងបងប្អូន ៕
ឃើញមុខអាស្រមូមខាងលើហ្នឹង ដូចជាជ្រិញដល់ហើយ មួយមាត់ណាក៏ឯករាជ្យដែរ យ៉ាប់មែនពួកឆ្កែសុីពែអស់នេះ !
ក្មេងវត្តត្រឡែងកែង(លង្វែក) =====> ពួកឆ្កែស៊ីពែ ឬឆ្កែអង្គែរស៊ី ???
ដូចអាផៃស៊ីផោម នឹង អាទឹតលឹទ្ធគូថទាសុធាជាដើម………. ហា៎! ហា៎!
ជាតិជាឆ្កែយួន
ជាតិជាឆ្កែយួន ពូជឆ្កែពាក់ឌួន
ពូជយួនបង្កាត់ ទើបវាប្រឹងព្រុស
ដូចឆ្កែប្រកាច់ សំដីដូចអាចម៏
មាយាទបាតផ្សារ ។
អាជាតិឆ្កែយួន ពូជសុីត្រកួន
ពូជឆ្កែចោរម្សៀត ចំនេះក៏តិច
ចេះត្រឹមលក់ជាតិ លក់ហើយលក់ទៀត
ក្លាយជាអាយ៉ងគេ ។
បទភ្លេង និងទំនុកច្រៀងៈ តន្ត្រីយោធាលង្វែក ប្រគុំជាចង្វាក់ៈ សារ៉ាវ៉ាន់ ។