សវនាការស្ដាប់សក្ខីកម្មដើមបណ្ដឹងរដ្ឋប្បវេណីរបស់សាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅព្រឹកថ្ងៃទី២៩ ខែមេសា ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារតែដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ ស សារិន សុំផ្អាកការផ្ដល់សក្ខីកម្ម ព្រោះភ័យខ្លាចអំពីបញ្ហាអសន្តិសុខផ្ទាល់ខ្លួន និងគ្រួសារ។
ដោយ ឡេង ម៉ាលី
2013-04-29
RFA
ការសុំផ្អាករបស់ដើមបណ្ដឹងរដ្ឋប្បវេណីរូបនេះ គឺនៅពេលដែលសហព្រះរាជអាជ្ញាសាកសួរគាត់ អំពីខ្លឹមសារ និងពាក្យពេចន៍របស់ជនជាប់ចោទ ខៀវ សំផន ក្នុងវគ្គបង្រៀនកម្មាភិបាលនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ដើមបណ្ដឹងរដ្ឋប្បវេណី ស សារិន បានទាមទារលក្ខខណ្ឌឱ្យអង្គការសហប្រជាជាតិ និងរដ្ឋាភិបាល ជួយការពារសន្តិសុខផ្ទាល់ខ្លួន និងគ្រួសារ មុននឹងលោកនិយាយអំពីព័ត៌មានទាក់ទងនឹងខ្លឹមសារនៃការបង្រៀនរបស់ជនជាប់ចោទ ខៀវ សំផន ក្នុងរបបខ្មែរក្រហម។
ប្រធានអង្គជំនុំជម្រះសាលាដំបូង លោក ចៅក្រម និល ណុន សម្រេចប្រកាសផ្អាកសវនាការជាបណ្ដោះអាសន្ន ដោយដកឃ្លាទៅពិចារណា ហើយត្រឡប់មកបន្តវិញនៅរសៀល។ អង្គជំនុំជម្រះកំពុងពិភាក្សារកមធ្យោបាយដោះស្រាយបញ្ហានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។