សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៩ មេសានេះ សមេ្តចបានបង្ហាញជូនប្រជាពលរដ្ឋខេត្តព្រៃវែង នូវយុវជនរបស់គណបក្សប្រជាជនកម្ពុជាម្នាក់ទៀត ដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខេត្តព្រៃវែង។
ព្រៃវែង
Monday 29 April 2013
The Free Press Magazine

សម្ដេច ហ៊ុន សែន អញ្ជើញ ជា អធិបតី ក្នុង ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តពោធិមង្គល ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង (រូបថត៖ នគរវត្ត)
ការថ្លែងដូច្នេះ បានធ្វើឡើងនៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តពោធិមង្គល ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។
នៅចំពោះមុខប្រជាពលរដ្ឋរាប់រយនាក់ សម្តេច ហ៊ុន សែន បានហៅយុវជន ស សុខា ឡើងឈរនៅមុខវេទិកា ហើយផ្តាំផ្ញើដល់ប្រជាពលរដ្ឋអ្នកខេត្តព្រៃវែង ដើម្បីឲ្យបោះឆ្នោតគាំទ្រ ក្នុងសម័យបោះឆ្នោតតំណាងរាស្ត្រ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា សម្តេចសូមផ្ញើក្មួយមួយនៅទីនេះ ដើម្បីឲ្យថែរក្សាសមិទ្ធផលនានាដែលបន្សល់ទុកពីឪពុកមក និងដើម្បីជួយកសាងអភិវឌ្ឍន៍បន្តទៀត។
សម្តេចបន្ថែមថាការដាក់យុវជនចូលក្នុងរដ្ឋសភា ដើម្បីបន្តវេនពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺមិនមែនជាបក្ខពួកនិយម ឬក៏គ្រួសារនិយមទេ គ្រាន់តែជាការបន្តវេន ហើយបើគណបក្សប្រឆាំងនិយាយថា មិនទទួលស្គាល់យុវជន គឺជានយោបាយមួយដ៏ខុសឆ្គងហើយ ព្រោះរាល់ការងារអីក៏ដោយ ក៏ត្រូវចាប់ផ្តើមពីយុវជនដែរ។ ដូច្នេះនៅក្នុងដំណាក់កាលនេះ ដែលគណបក្សប្រជាជនកម្ពុជា ចាំបាច់ត្រូវតែជ្រើសរើសយុវជនបន្តវេន ដោយដាក់បញ្ចូលយុវជនទៅក្នុងសមាជិករដ្ឋសភា ដែលមានចំនួន ១២៣ រូប។
សម្តេច ហ៊ុន សែន ក៏បានបន្តថា ក្នុងចំណោមយុវជនរបស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រ ក៏មានកូនប្រុសរបស់លោក ជាម យៀប សមាជិករដ្ឋសភា របស់គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តព្រៃវែងម្នាក់ដែរ។ កូនប្រុសលោក ជាម យៀប ទៅឈរឈ្មោះនៅខេត្តបាត់ដំបង។
សម្តេចបញ្ជាក់បន្ថែមថា «បើស្រឡាញ់ ហ៊ុន សែន ស្រឡាញ់សន្តិភាព សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍន៍ សូមបោះឆ្នោតអោយគណបក្សប្រជាជនកម្ពជា» ។
សូមរម្លឹកថា ថ្មីៗគន្លងទៅនេះ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញពីឈ្មោះយុវជនបេក្ខជនតំណាងរាស្ត្រថ្មីមួយចំនួនដែលជាកូនរបស់ឥស្សរជនជាន់ខ្ពស់គណបក្ស នឹងឈរឈ្មោះបោះឆ្នោតដើម្បីអាសនៈរដ្ឋសភា នៅក្នុងការបោះឆ្នោតខែកក្កដា ខាងមុខនេះ ក៏មានកូនប្រុសរបស់សម្តេច ហ៊ុនសែន គឺលោក ហ៊ុន ម៉ានី។លោក ហ៊ុន ម៉ានី វ័យ៣១ ឆ្នាំ ជាកូនប្រុសពៅរបស់សម្តេច ដែលជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ថា ជាបេក្ខភាពតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ ។ រីឯកូនមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ជាច្រើនផ្សេង ទៀតនោះ និងត្រូវបញ្ចូលឈ្មោះជាបន្តបន្ចាប់ សម្រាប់ក្លាយជាតំណាង រាស្ត្រផងដែរសម្រាប់ការបោះឆ្នោតរដ្ឋសភា អាណត្តិទី៥ នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ៕
យុវជនមានសមត្ថភាពនៅស្រុកខ្មែរ គឺមានតែកូនអ្នកមានអំណាចទេ មើលទៅ
សម្តេចបន្ថែមថាការដាក់យុវជនចូលក្នុងរដ្ឋសភា ដើម្បីបន្តវេនពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺមិនមែនជាបក្ខពួកនិយម ឬក៏គ្រួសារនិយមទេ គ្រាន់តែជាការបន្តវេន។
ពិតជាត្រឹមត្រូវហើយ ព្រោះបើអ្នកដ៏ទៃក្រៅពីកូនចៅពួកអស់លោក សុទ្ធតេជាអ្នកឃ្វាលគោទាំងអស់គឺគ្មានសមត្ថិភាពទេ ។
ចឹងមានន័យថាបើគណបក្សប្រជាជនធ្លាក់ ចាញ់ការបោះឆ្នោតអណត្តិថ្មីនេះប្រទេសនឹងគ្មានសន្តិភាព
គ្មានសន្តិសុខ ចឹងមានថាចងបង្ករសង្រ្គាម។ នេះជាសំដីលក្ខណៈគំរាមធ្វើឳប្រជាជនភិតភ័យ
នេះជាទស្សនៈកំសាកណាស់
អត់ដែលលឺសម្តេចនិយាយថាបើស្រលាញ់ជាតិ ស្រលាញ់បូរណភាពទឹកដីខ្មែរ ស្រលាញ់ប្រជាពលរដ្ឋខ្មេរសូមបោះឆ្នោតអោយសម្តេចសោះ។ រឺក៏គាត់ចង់បានតែប៉ុណ្ណឹង
សុខសន្តិភាពការអភិវឌ្ឍន៍ ដែលមានបានតែខ្សែស្រឡាយគ្នាគាត់ចង់ជនបរទេសប្លន់យកទឹកដីមិន
ខ្វល់ឳតែបានក្រាញអំណាច
មានតែសម្តេចមួយទេមែនទេដែលអាចរកសន្តិភាពជូនប្រជាពលរដ្ឋបាននោះ! ចឹមានន័យថាបើ
មានបក្សថ្មីឈ្នះឆ្នោតក្នុងអណត្តិថ្មី ប្រទេសខ្មែរនឹងវឹកវគ្មានសន្តិភាពមែន នេះជាល្បែងថោកទាប
ក្នុងនាមជាកីឡាករបើចាញ់ហើយត្រូវទទួលចុះចាញ់តាមសំរួលទៅ។ តែមិនអោយសម្តេចក្រាញ
អំណាចយ៉ាងមិចកើត តែហ៊ានអស់អំណាចសម្តេចនឹងអស់អ្វីៗគ្រប់យ៉ាង។
ជាតិជាឆ្កែយួន
ជាតិជាឆ្កែយួន ពូជឆ្កែពាក់ឌួន
ពូជយួនបង្កាត់ ទើបវាប្រឹងព្រុស
ដូចឆ្កែប្រកាច់ សំដីដូចអាចម៏
មាយាទបាតផ្សារ ។
អាជាតិឆ្កែយួន ពូជសុីត្រកួន
ពូជឆ្កែចោរម្សៀត ចំនេះក៏តិច
ចេះត្រឹមលក់ជាតិ លក់ហើយលក់ទៀត
ក្លាយជាអាយ៉ងគេ ។
បទភ្លេង និងទំនុកច្រៀងៈ តន្ត្រីយោធាលង្វែក ប្រគុំជាចង្វាក់ៈ សារ៉ាវ៉ាន់ ។
គាំទ្របេក្ខភាព សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី ៥ និងនីតិកាលបន្តបន្ទាប់ទៀត។
បើស្រលាញ់ បើអាណិត បើទុកចិត្ត សូមបោះឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជា
តើចឹងរឺ? ចុច…