តើត្រូវប្រាប់គាត់យ៉ាងដូចម្តេច ?

Written by ភ្នំពេញដេលីញូវ
Tuesday, 30 April 2013

 

សំណួរ ពេលខ្លះចង់ឱ្យដៃគូធ្វើការ ញប់ហើយខ្លាំងៗ ជាងធម្មតា ពេលដែលយើង ទាំងពីរនាក់ កំពុងតែ រួមភេទសម្ព័ន្ធ តើត្រូវ ប្រាប់គាត់ យ៉ាងដូចម្តេច ?

ចម្លើយ នេះជារឿងងាយៗ ហើយធម្មតាបំផុត ឱ្យតែអ្នកមាន ភាពក្លាហាន នោះ អ្នកនឹងទទួល បាននូវអ្វី ដែលអ្នក ត្រូវការហើយ ។ វេជ្ជបណ្ឌិត អេមីលី ដាប់បីរ៍លេយ៍ ដែលជាអ្នក សរសេរសៀវភៅ Things a Woman Should Know about Seduction បាន សរសេរ ប្រាប់ថា បើអ្នកចង់ឱ្យ ដៃគូបង្កើនល្បឿន ខ្លាំងៗ លឿនៗ អ្នកត្រូវធ្វើ យ៉ាងណាឱ្យគេ ដុតរោល ពុះកញ្ជ្រោល ដូចអ្នក ដែរ ។ ម៉្យាងវិញទៀត ប្រសិន បើគេ ចាប់ផ្តើមលេង ទន់ភ្លន់ថ្នមៗ ដាក់អ្នក ពេលនោះ អ្នកត្រូវនាំ អាថ៌គេដោយ ការបញ្ចោញ្ញនូវ ប្រតិកម្ម ឱ្យវា កាន់តែ លឿនឡើងៗ ។

សំណួរ នាងខ្ញុំចង់បញ្ចៀស បញ្ហាសំឡេងខ្យល់ ដែលកើតឡើង ចន្លោះពេល កំពុងរួមភេទ តើត្រូវធ្វើដូចម្តេច ?

ចម្លើយ លោកស្រីវេជ្ជបណ្ឌិត អាលីហ្សាប៊ែត ក៏បាននិយាយ អំពីបញ្ហា “សំឡេងខ្យល់ ពេលរួមភេទ” នេះដែរ ។ សំឡេង ខ្យល់ចន្លោះ ពេលរួមភេទនេះ វាកើតពីការ ដែលមានខ្យល់ ចូលទៅក្នុង ទ្វារមាស ក្នុងបរិមាណ ច្រើនជាងធម្មតា នៅចន្លោះពេល មានសិច ។ បញ្ហា នេះវាកើត មកពីកម្លាំង កកិតគ្នា នោះឯង ដើម្បីបញ្ចៀស នូវបញ្ហានេះ លោកស្រី វេជ្ជបណ្ឌិត អាលីហ្សាប៊ែត បាន ណែនាំថា ការគ្រប់គ្រង ស្ថានភាព ឥរិយាបថ នៃរាងកាយ ជាពិសេស តាំងពីផ្នែក ត្រគាកចុះទៅ ដើម្បីកុំឱ្យ វាឆ្អឹបណែន លើសពីការ ចាំ បាច់ពេក ធ្វើបែបនេះ វាអាច ជួយឱ្យផុតពី ស្ថានការណ៍ បែបនេះបាន ។ ការធ្វើ លំហាត់សាច់ដុំ ទ្វារមាស ឱ្យបាន ជាប់លាប់ ក៏អាចជួយ គ្រប់គ្រង រឿងនេះ ឱ្យបានល្អ បានដែរ ។

សំណួរ តើប្រុសៗ ចូលចិត្តទេ បើស្ត្រីៗកោររោម ប្រដាប់ភេទ ឱ្យរលីងណិលនោះ ?

ចម្លើយ ឆ្លងតាមការស្រាវជ្រាវ ចុងក្រោយមួយ បានឱ្យដឹងថា មានបុរស ១១% បានប្រាប់ថា គេនឹងបែរមុខ ចេញភ្លាម ប្រសិនបើ ឃើញប្រដាប់ភេទ របស់ស្ត្រី ដែលជាដៃគូ របស់គេ កោររោមរលីង ណិលនោះ ។ ដូច្នេះសូម ណែនាំថា បើចង់កោរ គួរតែកោរ ល្មមៗ ឱ្យវា នៅ ចំនួនតិច បានហើយ កុំកោរ រហូតទាល់តែ រលីងណិល នោះ ? ព្រោះបើកោរ ឱ្យអស់រលីង វានឹងធ្វើឱ្យ បាត់បង់ភាពជា ធម្មជាតិ ព្រោះអីប្រុសៗ ភាគច្រើន ចង់ឱ្យស្ត្រី ដែលជា គូកំណាន់ របស់គេ មានលក្ខណៈ ជាធម្មជាតិ ពិតៗ ។

សំណួរ បញ្ហាផ្លូវភេទ របស់នាងខ្ញុំ ជាមួយនិងដៃគូ ដែលជាស្វាមី គឺកម្រដំណើរការ បានល្អ ប៉ុន្តែឆ្នាំទៅមិញ ស្វាមីនាងខ្ញុំ គាត់បានទិញ ឧបករណ៍សិច ជួយខ្លួនឯង ឱ្យនាងខ្ញុំ នាងខ្ញុំ ចូលចិត្តណាស់ ហើយបានប្រើវា ជារៀងរាល់ថ្ងៃ ។ ចង់សួរថា បើប្រើរាល់ថ្ងៃ តើ វាមាន គ្រោះថ្នាក់ទេ ? នាងខ្ញុំគិតថា ឥឡូវនេះ នាងខ្ញុំ ដូចជាញ្ញៀន និង ឧបករណ៍ ទាំងនោះហើយ ។

ចម្លើយ កុំបំផ្លាញរាងកាយ និង បេះដូងរបស់ខ្លួនឯង ដោយការប្រើ ឧបករណ៍ ទាំងនោះអី ។ បើអ្នកគិតថា ការជួយ ខ្លួនឯង ប្រសើរជាងការ រួមភេទ ជាមួយ ស្វាមីនោះ អ្នកអាចបាត់បង់ ស្វាមីដ៏ល្អ របស់អ្នកបាន ។ ហេតុអ្វីអ្នក មិនសាកល្បង ដកបទ ពិសោធន៍ រួម គ្នាមួយ ជាមួយ និង ស្វាមីជំនួស ការប្រើ ឧបករណ៍ជួយ ខ្លួនឯងវិញ ដែលវិធីនេះ ជាជម្រើស ល្អជាង ។

សំណួរ ចន្លោះពេលមានសិច នាងខ្ញុំមានអារម្មណ៍ ដូចជាលេចនោម ចេញមក តើនាងខ្ញុំ ខុសប្រក្រតីឬទេ ?

ចម្លើយ ដើម្បីការពារ ឧបទ្ទវហេតុ ដែលអាច កើតឡើង អ្នកគួរតែចូល បន្ទប់ទឹក ឱ្យបានរួច រាល់សិន មុននឹង មានសិច ដើម្បីកុំឱ្យ ផ្លោកនោម ធ្វើការធ្ងន់ពេក ។ ក្រោយពី សោយសុខ រួចហើយ ស្ត្រីភាគច្រើន តែងតែចង់ ចូលបន្ទប់ទឹក ដែលជារឿង ធម្មតា ។ និយាយជា រួមគឺការ យល់ដឹង និងយល់ពី ធម្មជាតិរបស់ ខ្លួនឯងថា អ្វីដែលអាច កើតឡើង ក្រោយពីការ ដល់ចំណុច កំពូល របស់អ្នក ៕

 

What Next?

Recent Articles