សហជីព​កម្មករ ជួបជុំ​ហែ​ក្បួន រីឯ​នាយករដ្ឋមន្ត្រី​ជួប​កម្មករ នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា

ភ្នំពេញ: នៅ​ថ្ងៃ​ ១​ឧសភា ទិវា​ពលកម្ម​អន្តរជាតិ ក្រុម​កម្មករ​ប្រមាណ ១ ម៉ឺន​នាក់ ដឹកនាំ​ដោយ​សហជីព​កម្មករ​ជាង ១០០ ស្ថាប័ន នៅក្នុង​ប្រទេស​កម្ពុជា បាន​មក​ជួបជុំ លើក​បដា ស្រែក​មេក្រូ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ មុន​នឹង​ដើ​រហែ​ក្បួនដាក់​ញត្តិទៅ​កាន់​រដ្ឋសភា និង​រដ្ឋាភិបាល​។

 

ថ្ងៃទី 1 ឧសភា 2013
ដោយ: លី សិលា
CEN

ចំណែក​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​ ១​ឧសភា​នេះ ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ នឹង​កម្មករ ​បុគ្គលិក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ផង​ដែរ​។​

​ញត្តិ​របស់​សហជីព​ក​ម្មករ សម្រាប់​ទិវា​ពលកម្ម​អន្តរជាតិ នៅថ្ងៃ​ទី​១​ឧសភា​នេះ មាន ១៤ ចំណុច ដែល​រួមមាន​៖ ការទាមទារ​ដំឡើង​ប្រាក់ខែ​កម្មករ​យ៉ាង​តិច ១៥០ ដុល្លារ បញ្ចុះ​តម្លៃ​ប្រេងសាំង ព្រមទាំង​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួន​ទៀត​។​

​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ដែលជា​អ្នក​ផ្តួចផ្តើម​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ ១​ឧសភា បានឲ្យដឹងថា បន្ទាប់​ពី​ហែ​ក្បួនទៅមុខ​វិមាន​រដ្ឋ​សភា សហជីព​កម្មករ នឹង​ឡើង​ថ្លែងការណ៍ បង្ហាញ​ពី​ការទាមទារ​របស់​កម្ម​ករ​កាត់ដេរ​។ តំណាង​គណបក្ស​នយោបាយដែល​មាន​អាសនៈក្នុង​រដ្ឋសភា ក៏​ត្រូវ​បាន​សហជីព​ក​ម្មករ អញ្ជើញ​ឲ្យចូល​រួម ដើម្បី​ថ្លែងការណ៍ ផ្តល់​ការសន្យា​តាម​សំណើរ​បស់​ក្រុមកម្មករ ត្បិត​អី​នៅ​ខែ​កក្កដា​ខាងមុខ ជា​ថ្ងៃ​បោះឆ្នោត​។​

​លោក អាត់ ធន់ បន្តថា ញត្តិ​របស់​សហជីព​ក​ម្មករនៅ​ឆ្នាំ​នេះមាន ១៤ ចំណុច ដែល​មាន​ជាអាទិ៍ ការទាមទារ​ដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរយ៉ាងតិច ១៥០ ដុល្លារ ការ​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ ២ លាន​រៀល ការបញ្ចុះ​តម្លៃ​ប្រេងសាំង កែលម្អ​លក្ខខណ្ឌ​ការងារ ផ្តល់ឱកាស និង​បើក​សេរីភាព​សម្រាប់​កម្មករ និង​សហជីព ព្រម​ទាំង​ការទាមទារ​ឲ្យ​កាត់ទោស​តាម​ច្បាប់លើ​ករណី លោក ឈូក បណ្ឌិត ដែល​បាន​បាញ់​កម្មករ ជាដើម​។

​លោក​បន្តថា ក្នុង​ញត្តិ​ដដែល​របស់​សហជីព​ក​ម្មករ សម្រាប់​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា ឆ្នាំនេះ ក៏​បាន​អំពាវនាវ​អោយ​ក្រុមហ៊ុន​យីហោ​សម្លៀកបំពាក់​អន្តរជាតិ​ល្បីៗ ធ្វើការ​ទាមទារ​រក​យុត្តិធម៌សម្រាប់​ករណី​របស់ ប៊​ន សំណាង សុខ សំអឿន ក្នុង​សំណុំរឿង​ឃាតកម្មសម្លាប់​លោក ជា វិជ្ជា ផងដែរ​។​

​ចំណែក​លោក ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លើកឡើង​ថា រដ្ឋាភិបាល បាន​លើកកម្ពស់​សិទ្ធិ​កម្មករ និង​ផ្តល់​ឲ្យ​កម្មក​រនូវ​ប្រាក់ខែ​សមរម្យ ដែល​ត្រូវបាន​ដំឡើង​ជា​បន្តបន្ទាប់​។  

​លោក ទិត សុធា បាន​អំពាវនាវ​ដល់​សហជីព និង​កម្មករ​កាត់ដេរ គួរ​គប្បី​រក្សា​ភាព​ស្ងប់ស្ងៀម  ដើម្បី​ឲ្យមាន​សន្តិសុខ សម្រាប់​អ្នកវិនិយោគ​ផង ក៏​ដូចជា​ការរក្សា​ឆ្នាំងបាយ​របស់​កម្មករ​កាត់ដេរ​ផងដែរ​។​

​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម បង្ហាញថា ការនាំចេញ​ផលិតផល​វាយនភណ្ឌ កាត់ដេរ​របស់​កម្ពុជា ក្នុង​រយៈពេល​បី​ខែ ចាប់ពី​ខែ​មករា ដើមឆ្នាំ​២០១៣ មានតម្លៃ ១,៣៤ ពាន់​លាន​ដុល្លារ ខណៈ​ដែល​កាលពី​ត្រីមាស​ទី​១ ដើមឆ្នាំ​២០១២ មាន​តម្លៃ​ត្រឹមតែ ១,១៤ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ កាលពី​ឆ្នាំ​២០១២ ការនាំ​ចេញ​ផលិតផល​កាត់ដេរ​របស់​កម្ពុជាមានតម្លៃ ៤,៦ ពាន់​លាន​ដុល្លារ​។

​របាយការណ៍​ដដែលបង្ហាញថា ក្នុង​វិស័យ​កាត់ដេរនៅ​កម្ពុជា មាន​កម្មករ​ប្រមាណ​ជា ៥១០.៦៨២ នាក់ កំពុងតែ​បម្រើការនៅក្នុង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែក​សរុប​ជាង ៥០០ កន្លែង​។ ចំណែក​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ គិត​ជា​មធ្យម​មាន​ប្រមាណ​ជា ៤០ លាន​ដុល្លារ នៅ​ក្នុង​មួយ​ខែ​។​

​ដោយឡែក​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួបជុំ​ជាមួយ​ក្រុម​កម្មករ និង​បុគ្គលិក នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​៕​ S

 

What Next?

Related Articles

14 Responses to "សហជីព​កម្មករ ជួបជុំ​ហែ​ក្បួន រីឯ​នាយករដ្ឋមន្ត្រី​ជួប​កម្មករ នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា"

  1. CPP says:

    សម្ដេចតេជោ បានលើកឡើងថា រាជរដ្ឋា ភិបាល ចង់ឱ្យមានការកែច្នៃដំឡូងមីថែម ទៀត ចេញជាផលិតផលសម្រេច ដូចជា ម្សៅមី ដើម្បីនាំចេញទៅកាន់ប្រទេសចិន ខណៈដែលបច្ចុប្បន្នកម្ពុជា ត្រឹមតែនាំចំណិត ដំឡូងមី ទៅកាន់ប្រទេសចិនតែប៉ុណ្ណោះ ។ ដោយឡែកការនាំចេញស្រូវទៅកាន់បរទេស នាពេលបច្ចុប្បន្ននាំឱ្យ កម្ពុជាខាតបង់ អង្កាម កន្ទួក និងចុងអង្ករ ហើយបើសិនមាន ការកែច្នៃនាំចេញ អង្ករ ដែលមានស្ដង់ដារ ត្រឹមត្រូវនោះកម្ពុជា និងចំណេញបានយ៉ាង ច្រើន ។

    សម្ដេចនាយករដ្ឋមន្ដ្រី មានជំនឿថា នៅ ឆ្នាំ២០១៥ កម្ពុជា អាចសម្រេចបានជោគជ័យ ក្នុងការនាំចេញ អង្ករ ទៅកាន់បរទេស រហូតទៅដល់១លាន តោន ។

    ជាមួយបញ្ហានេះ សម្ដេចនាយករដ្ឋមន្ដ្រី បានលើកឡើងថា កាលពីឆ្នាំ២០១២ រយៈពេល៣ ខែដំបូង កម្ពុជា នាំចេញអង្ករ ៣៥០០០តោន ប៉ុន្ដែដល់ឆ្នាំ២០១៣ រយៈ ពេល៣ ខែ កម្ពុជា នាំចេញអង្ករកើនឡើង រហូតដល់ ៧២០០០តោន ។

    សម្ដេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិ បាល បាននឹងកំពុងប្រែក្លាយ តំបន់ភូមិភាគ ឦសាន ជាប៉ូលសេដ្ឋកិច្ចជាទី៤ ខណៈដែល បច្ចុប្បន្នកម្ពុជា មានប៉ូលសេដ្ឋកិច្ច ចំនួន៣ រួម មានភ្នំពេញ ខេត្ដព្រះសីហនុ និងសៀមរាប។

  2. CPP says:

    រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតនោះ គឺបានដាក់ចេញនូវយុទ្ធសាស្រ្ត ចតុកោណ បែរឆ្ពោះទៅរកការស្តារ ការកសាង និងការអភិវឌ្ឍ ដោយក្នុងនោះ ការលើកម្ពស់វិស័យអប់រំ គឺជា វិស័យអាទិភាពចម្បង ដើម្បីប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេស មួយរីកចម្រើន ដែលប្រកបដោយធនធាន យ៉ាង សម្បូរបែប។ ក្នុងនោះ គ្រឹះស្ថានសិក្សាឯកជន មានតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់បម្រើឲ្យសេចក្តីត្រូវការ របស់ សង្គមជាតិ

  3. Anonymous says:

    2 y (2008-2010)increased 20$, 3 y (2010-2013)increased 20 how to live?

  4. សុក្រិត្យជន says:

    ពិភពលោកនេះ ជាកន្លែងដែលខ្វះប្រាក់្មមិនថារស់នៅកន្លែងណាតទេ!

  5. Strey Khmer says:

    There are some of food and prdution are more expensive than in the U.S.
    The workers earns a so very low salary. The $85 dollars per a mouth, it less
    more than I make only one day in the U.S.
    For this reason, the government should pay close attention to an imbalance
    between two countries to the poor workers during in your duty.

  6. Than Sarath says:

    រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំតាមចក្ខុវិស័យ សកម្មភាព ដូចមានបញ្ជាក់ក្នុងផែនការយុទ្ធសាស្រ្ត ចតុកោណ មានរយះពេល5ឆ្នាំ ដើម្បីកសាងនិងអភិវឌ្ឍន៌សេដ្ឋកិច្ចតាមររយះពេលកំណត់. ដូចនេះ ក្រុមកម្មករ ពលករមានឯកទេស គ្មានឯកទេសត្រូវកសាង និងសមត្ថភាពដើម្បីទទួលយកប្រាក់ពីនិយោជក(អ្នកផ្ដល់ការងារ)តាមការព្រមព្រៀង បន្ថែមទៀត រាជរដ្ឋាភិបាលដែលមានប្រជាពលរដ្ឋភាគច្រើនផ្ដល់ការទុកចិត្តតាមរយះសន្លឺកឆ្នោត ជូនសម្ដេច ហ៊ុន សែន ដឺកនាំប្រទេសប្រកបដោយសុខសន្តិភាព ស្ថេរភាព និងឯកភាពបង្កើនសេដ្ឋកិច្ច និងសុខមលភាពប្រជាពលរដ្ឋទូទៅក្នុងសង្គម ហេតុដូចនេះ សកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍន៌ប្រទេសគីពលករទាំងអស់ខាងលើជាអ្នករៀបចំសកម្មភាពការងារជាមួយនិយោជក ដើម្បីសុំស្ថាប័នសម្របសម្រួលជូននាយករដ្ឋមន្ត្រីឯកភាពជាគោលនយោបាយ រឺសុំសភាអនុម័តជូនពលករ និងនិយោជកតាមផែនការយុទ្ធសាស្រ្តខាងលើ ពីខ្ញុំ ថន សារាត ក្រសួងកសិកម្ម

  7. Strey Khmer says:

    I mean, there are some food and production in Cambodia are more expensive tha in the U.S.
    And also, the President Obama will pass the law that the full time employee who work over 30
    hours a week, the company must pay the free medicare for them, it means when they are sick
    the company must pay for all the medical expense for the workers.

  8. CPP please vote for CPP I’m guaranty next 2 more terms of CPP Khmer will be minority in Cambodia.

  9. cheath says:

    អនុប្រធាន គណបក្ស សាងគ្រោះជាតិ អាតិរិច្ឆានកឹម សុខា វានិយាយថា នៅក្នុងការបោះឆ្នោត នាពេលខាង មុខនេះ គណបក្ស សាងគ្រោះជាតិរបស់វា នឹងចូលរួមប្រកួត ប្រជែង ដែល ការប្រកាសបែបនេះ ផ្ទុយស្រឡះពីការ

    ប្រកាសរបស់អាតិរិច្ឆាននេះ កាលពីគ្រាមុនថា វាមិនចូលរួមនោះទេ ដោយសារ

    តែវាទាមទារ ឱ្យមានការផ្លាស់ប្តូរ សមាសភាព គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ។ ( អាកឹមសុខាសារជាតិវាឆ្កែ សម្តីវានៅតែជាសម្តីឆ្កែ )

    អាតិរិច្ឆាននេះ វានិយាយបែបនេះ កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣ នៅមុខវិមានរដ្ឋសភា ជាតិកម្ពុជា ។
    អាតិរិច្ឆាននេះ នៅបានអួតខ្យល់ ទៀតថា (ប្រសិន ? )បើគណបក្សសាងគ្រោះជាតិ វាឈ្នះឆ្នោត វានឹងដំឡើង ប្រាក់ខែដល់កម្មករឲ្យ បាន១៥០ដុល្លារ និងមន្ត្រី រាជការឲ្យមាន២៥០ដុល្លារ និងនៅមាន លក្ខខណ្ឌបោកប្រាស់ផ្សេងៗ ទៀតដែលមាននៅក្នុងគោលនយោបាយវា ដែលគោលនយោបាយបក្សសាងគ្រោះ ជាតិវានេះ ដូចនយោបាយខ្មែរក្រហមប្រល័យពូជសាសន៏បេះដាក់ទាំង៧ ចំណុច ។ វាអះអាងថា បើវាឈ្នះវានិងរឹបអូសដីធ្លីទាំងអស់ ,ដកទ្រព្យសម្បត្តិពីអ្នកមានទាំងអស់
    បណ្តេញចេញអ្នកវិនិយោគទុនទាំងអស់យករោងចក្រ,យកដី,អោយមានការងារធ្វើ ទាំងអស់គ្នា ( របបខ្មែរក្រហម ទោះកុមារក៏ត្រូវធ្វើការ ,ធ្វើការរួម ,ស៊ីរួមដេករួម ) ( តាមចាប់ ,សម្លាប់, ដាក់គុកច្រវ៉ាក់ទាំងអស់អ្នកណាដែលមិនជឿវា ព្រោះជឿ
    ហ៊ុនសែន សុទ្ធតែជាយួន) ច្បាំងជាមួយប្រទេសជិតខាងដណ្តើមដីជាដើម ។ល។

    ( ? ) ដេកសង្ឃឹម ចាំឈ្នះទៅអ្ហែង មានគំនឹតបំផ្លាញជាតិ
    ប្រល័យពូជសាសន៏អញ្ចឹងនោះ

  10. Deputy Chief of Party building national disaster chchha Kem Sokha said that in the upcoming elections, the party built its national disaster Will participate in this competition Announcements In contrast clear
    Post chchha In kreamoun It is not because
    But it is required to change the composition of the National Election Committee (NEC). (Kem Sokha sarchate dog Agree it is still a dog trimester)
    This chchha It says this In the morning of May 1, 2013 in front of the National Assembly of Cambodia.
    This chchha Boasted the air (if? ) If the parties build national disaster, it won the election, it will install wages to workers $ 150 and officials to $ 250, and other conditions defraud In the policy Party policy that built this political disasters Khmer Rouge genocide Here are 7 points., It is argued that if it is to win it, and all the land seized Withdraw the property from all
    Eviction all investors factories, land, all of the work (the Khmer Rouge regime However, children also need to work together, sleep together) (killing all koukachraveak who did not believe it because they believe
    Hun Sen are Vietnam) war with neighboring grabbed land..
    (?), It hopes to win aheng The project will destroy
    Genocide so that

  11. Be a citizen ar Cheath!

  12. ធ្វើជាពលរដ្ឋល្អ ar-Cheath

  13. ការធ្វើបាតុកម្ម លាយ លំ នឹង នយោបាយ ប្រយ័ត្រ បាត់ ឆ្នាំងបាយ ។ ការធ្វើ បាតុកម្ម ទាមទា នេះ គឺ ត្រឹម ត្រូវ ប៉ុន្តែ អ្វី ដែល ធ្វើ បាតុកម្ម រដ្ឋាភិបាល កំពុង ដោះស្រាយ និង មាន គោលនយោបាយរួចជាស្រេច ហើយ ។ អស់ លោក ក្រលេកមើល អង្កការ ក្រៅរដ្ឋាភិបាល បុគ្គលិក អត់ ជំនាញ ប្រាក់ខែ អត់ បាន ១៥០ដិល្លាទេ អេស៊ីលីដា ដ៏ដូច្នេះដែរ បុគ្គលិក ធម្មតា ធ្វើការ ៨ម៉ាង ដូចកម្មករកាត់ដេ ដែរ ប្រាក់ខែ ចូលដំបូង ៨០ដុល្លា អង្កការក្រៅរដ្ឋាភិបាល គ្រប់អង្កការ បុគ្គលិក ធម្មតា ធ្វើការ ៨ម៉ោង ក្នុង មួយថ្ងៃ ដូចកម្មករ ប្រាក់ខែ ៩០ដុល្លា ក្នុង មួយខែ តែ មាន ប្រាក់ សុខភាព ធានារ៉ាប់រង​ ដូច្នេះ កម្មករ ទាម ទា ប្រាក់ ខែ ១៥០ដុល្លា ក្នុង មួយខែ ប្រហែល ជា មិនអាច បានគ្រប់ រោងចក្រទេ ប្រហែលបានតែ រោងចក្រ ធំៗ ។ ចំពោះ ប្រាក់ខែ មន្ត្រីរាជការ ចង់បាន ២០០០០០០រៀល ក្នុង មួយខែ ប្រហែល អត់ ទេ ព្រោះ រដ្ឋាភិបាល សន្យា តំលើង តាម សេដ្ឋកិច្ច ទីផ្សាសេរី រួចហើយ ស្រុក ខ្មែរ ពុំទាន់ មានលទ្ធភាព​តំលើង ប្រាក់ខែ មន្រ្តី រាជការ ស៊ីវិល ចំពោះបុគ្គលិក ធម្មតា ដល់ ២០០០០០០រៀល ក្នុង មួយខែបាននោះទេ ។

    ការធ្វើបាតុកម្មនេះ គឺ ធ្វើតាម អ្នកនយោបាយ មួយចំនួន ដែល ចង់ បង្កបញ្ហា មុនពេល បោះឆ្នោត ។ នយោបាយ របស់ លោក គឹម សុខា និង លោក សម រស្ស៊ី ធ្វើតាម ការនឹកឃើញ នឹកឃើញអ្វី ធ្វើភ្លាម មិន គឹត ពិចារណា​ អំពី លទ្ធផល ទៅថ្ងៃមុខ ។

    គឹម សុខា ជា អាយ៉ង របស់ ហ៊ុន សែន ដូច្នេះ អស់ លោក ដែល ជាកូនចៅ របស់ គណៈបក្ស ថ្មីប្រយ៉ាត់ បាត់ តំណែង ។ សូមក្រលេក មើល កម ថ្នាក់ក្រោម របស់ គណៈបក្សថ្មី ចាប់ពី ថ្នាក់ ខេត្ត ដល់ ឃុំ សុទ្ធ តែ មនុស្ស មានចំណះដឹង ទាប អ្នក អត់ចេះអក្ស អោយឈរឈ្មោះ ជា មេឃុំ នគរបាលឃុំ ជាប់ ឆ្នោត ដូចម្តេចបាន ប់ មិនទាន់ ដឹងអី ផង ផឹក អស់ គោអស់ ក្របី ស្រែក ជ័យយោ គឹម សុខា សម រស្ស៊ី ប្តូ អ្នកដឹកនាំថ្មី ។ គ្មាន ធ្វើអី គឹត តែ ផឹក គឹត តែ ស្រែក ១០០ឆ្នាំ ក៏មិនឈ្នោះ ដែរ ។

  14. ជនជាតិដើមភាគតិច says:

    សូមប្រើសម្តីប្រកបភាពថ្លៃថ្នូរក្នុងនាមជាជនជាតិខ្មែរមានប្រពៃណីល្អនិងគោរពព្រះពុទ្ធសាសនា ការជេរប្រមាថបន្ទាបបន្ថោកដាក់អ្នកដ៏ទែដែលគេមិនបានតតាំងជាមួយយើង វាជាការឆ្លុះបញ្ចាំងតែខ្ឡួនឯងតែប៉ុណ្ណោះ  គ្មានចំណេញប៉ុន្មានទេ ទោះយ៉ាងណានៅតែបំរើគេដដែល គេនិងមិនឲ្យយើងធ្វើមេអីទេ