កម្មករ​​ប្រមាណ​១​ម៉ឺន​​នាក់​ហែ​ក្បួន​ដាក់​ញត្តិ​នៅ​រដ្ឋ​សភា

ក្រុម​កម្មករ​ស្ទើរ​គ្រប់​វិស័យ​និង​គ្រូ​បង្រៀន បាន​ហែ​ក្បួន​ពី​ទីលាន​ប្រជាធិបតេយ្យ​យក​ញត្តិ​ដែល​មាន​ចំនួន ១៣​ចំណុច ដាក់​ជូន​ទៅ​អ្នក​តំណាងរាស្ត្រ​ដោះស្រាយ ប្រសិន​ជា​បាន​ជាប់​ឆ្នោត​រដ្ឋាភិបាល​ថ្មី​នៅ​អាណត្តិ​ក្រោយ។

 

ដោយ ខែ សុណង
2013-05-01
RFA


ស្តាប់សំឡេង ថតសំឡេង

កម្មករ​កម្មការិនី​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ លើក​បដា​ហែ​ញត្តិ​យក​ទៅ​ដាក់​នៅ​រដ្ឋសភា នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា។ RFA/Den Ayuthyea

 

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ ដែល​ជា​មេដឹកនាំ​សហជីព​មួយ​រូប​ក្នុង​ចំណោម​សហជីព និង​សមាគម​បាន​ថ្លែង​ថា គោលបំណង​ធំ​នៅ​ពេល​នេះ​គឺ​ស្នើ​សុំ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​ការងារ​ប៉ុណ្ណោះ។ លោក​ថា ការ​ទាមទារ​ចម្បង​ពេល​នេះ គឺ​ការ​ដំឡើង​ប្រាក់ខែ​កម្មករ​យ៉ាង​ហោច​ណាស់ ១៥០​ដុល្លារ សម្រាប់​មន្ត្រី​រាជការ​ដំឡើង​ប្រាក់​ខែ​ឲ្យ​បាន ១​លាន ឬ​ប្រហែល ២៥០​ដុល្លារ។ លោក​សង្ឃឹម​ថា ញត្តិ​នេះ​នឹង​ដល់​ដៃ​អ្នក​តំណាងរាស្ត្រ​យក​ទៅ​ពិចារណា​មិន​បោះ​ចោល​នោះ​ទេ។

អ្នក​ចូល​រួម​ហែ​ក្បួន​ដែល​ភាគ​ច្រើន​ជា​កម្មករ​កម្មការិនី​វិស័យ​ដេរ​សំលៀកបំពាក់ បាន​លើ​បដា​ពាក្យ​ស្លោក​អំពី​ការ​ត្អូញត្អែរ​ក្នុង​ជីវភាព​របស់​ពួកគេ និង​សុំ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល និង​ខ្លះ​គូស​លើ​ថ្ពាល់​សញ្ញា​សម្គាល់​ប្រាក់​ដុល្លារ​ជា​ដើម។

កម្មការិនី ចៅ ស៊ីនួន ធ្វើការ​នៅ​រោងចក្រ​ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ដែល​យក​លុយ​ដុល្លារ​ថត​ចម្លង​ពាក់​ពេញ​លើ​រាងកាយ បាន​ថ្លែង​ថា នាង​មិន​ពេញ​ចិត្ត​ចំពោះ​ប្រាក់ខែ​ដែល​នាង​បាន​ខិតខំ​ធ្វើការ​សព្វ​ថ្ងៃ​ឡើយ។

ញត្តិ​របស់​សហជីព​កម្មករ​សម្រាប់​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១២៧ ឆ្នាំ​២០១៣​នេះ មាន ១៣​ចំណុច។ ក្នុង​នោះ​រួម​មាន​ការ​ទាមទារ​ដំឡើង​ប្រាក់ខែ​កម្មករ​យ៉ាង​ហោច​ណាស់ ១៥០​ដុល្លារ សម្រាប់​មន្ត្រី​រាជការ​ដំឡើង​ប្រាក់​ខែ​ឲ្យ​បាន ១​លាន​រៀល ស្នើ​ឲ្យ​រដ្ឋាភិបាល​ជំរុញ​ក្រុមហ៊ុន​ដាក់​ប្រាក់​អតីតភាព​កម្មករ​តម្កល់​នៅ​ធនាគារ​ជាតិ​ដើម្បី​ទុក​បើក​ឲ្យ​កម្មករ​នៅ​ពេល​ក្រុមហ៊ុន​បិទទ្វារ​រោងចក្រ។ បញ្ចុះ​តម្លៃ​សាំង ព្រម​ទាំង​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ​មួយ​ចំនួន​ទៀត។

ញត្តិ​នេះ​ទៀត​សោត បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​ចាត់​វិធានការ​ចំពោះ​ជន​សង្ស័យ លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ក្នុង​សំណុំ​រឿង​បាញ់​កម្មករ ៣​នាក់​ឲ្យ​របួស និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​ឃាតក​ពិត​ដែល​បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា ហើយ​ដោះលែង ប៊ន សំណាង និង​លោក សុខ សំអឿន ដែល​ជាប់​ចោទ​ពី​បទ​បាញ់​សម្លាប់​មេដឹកនាំ​សហជីព​លោក ជា វិជ្ជា កាល​ពី​ឆ្នាំ​២០០៤។

យ៉ាង​ណា​ក៏​ដោយ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​នាក់ និង​អ្នក​តំណាងរាស្ត្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ចេញ​មក​ថ្លែងការណ៍ និង​ទទួល​ញត្តិ​ពី​កម្មករ។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​យក​ខ្លឹមសារ​នៃ​ការ​ស្នើសុំ​នៅ​ក្នុង​ញត្តិ​នេះ​ដាក់​ក្នុង​គោលនយោបាយ​របស់​បក្ស ហើយ​នឹង​ដោះស្រាយ​ទៅ​ជូន​តាម​សំណើ​របស់​កម្មករ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ស្នើ​សុំ​របស់​កម្មករ​បាន​ទេ​នៅ​ថ្ងៃ​ទី​១ ឧសភា បាន​ទេ។

ក្នុង​ការ​ហែ​ក្បួន​នោះ បាន​បញ្ចប់​ទៅ​បន្ទាប់​ពី​អ្នក​តំណាងរាស្ត្រ​ទទួល​យក​ញត្តិ​ពី​កម្មករ ហើយ​ពុំ​មាន​ការ​ប៉ះទង្គិច ឬ​មាន​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

កម្មករ​កម្មការិនី​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ។

កម្មករ​តែង​ខ្លួន​តំណាង​ថៅកែ​ក្រុមហ៊ុន និង​តំណាង​កម្មករ។

កម្មករ​លើក​បដា​រូបភាព​គូរ​រៀបរាប់​ពី​ប្រាក់​ខែ​ចាយ​មិន​គ្រប់។

អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​កម្សាន្ត​សប្បាយ ចូលរួម​ហែ​ឲ្យ​ឈប់​រើសអើង​លើ​ស្ត្រី។

កម្មករ​កម្មការិនី​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ស្រែក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល។

មេ​ដឹកនាំ​សហភាព​សហជីព និង​សមាគម មុន​ចេញ​ក្បួន​ដង្ហែ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

កម្មករ​កម្មការិនី​ចាប់​ផ្ដើម​ហែ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ។

កម្មករ​កម្មការិនី​ចាប់​ផ្ដើម​ហែ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ។

ក្រុម​គ្រួសារ ប៊ន សំណាង និង សុខ សំអឿន មក​ចូល​រួម​ហែ​ក្បួន​ទាមទារ​ដោះលែង​អ្នក​ទាំង​ពីរ។

ប្រជាពលរដ្ឋ​រង់ចាំ​ក្បួន​ដង្ហែ​តាម​ផ្លូវ​លេខ​១០៨។

ក្រុម​កម្មករ​ហែ​ក្បួន​ធ្វើ​ពិធី​ប្រោះព្រំ​នៅ​តាម​ដង​វិថី​ព្រះ​ស៊ីសុវត្ថិ ខាង​មុខ​ព្រះ​បរម​រាជវាំង។

រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៤​គ្រឿង ត្រូវ​សាលា​រាជធានី​ចត​ត្រៀម​នៅ​ក្បែរ​រដ្ឋសភា។

ក្រុម​កម្មករ​ជិះ​ឡាន​ចូលរួម​ហែ​ក្បួន។

កម្មករ​ហែ​ក្បួន​តាម​វិថី​ស៊ីសុវត្ថិ​ខាង​មុខ​ព្រះបរមរាជវាំង។

កម្មករ​ហែ​ក្បួន និង​ឈប់​ធ្វើ​ពិធី​បួង​សួង​ខាង​មុខ​ព្រះបរមរាជវាំង។

កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ទាមទារ​អោយ​និយោជក​បញ្ឈប់​ការ​បង្ខំ​អោយ​ថែម​ម៉ោង។

គ្រូ​បង្រៀន​ទាមទារ​អោយ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ចំពោះ​អំពើ​ពុក​រលួយ។

អ្នក​ប្រកប​របរ​មិន​ផ្លូវ​ការ​ទាមទារ​រក​ដំណោះស្រាយ​ចំពោះ​កន្លែង​លក់​ដូរ​តាម​ដង​ផ្លូវ។

ក្រុម​សហជីព​កម្មករ អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ព្រះសង្ឃ​រួម​គ្នា​ទាមទារ​សិទ្ធិ​ការងារ។

កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​បង្ហាញ​ពី​ប្រវត្តិ​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា។

កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​បង្ហាញ​ពី​ប្រវត្តិ​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា។

កម្មករ​និយោជិត​នាំ​គ្នា​តវ៉ា​ដាក់​ញត្តិ​នៅ​រដ្ឋសភា។

កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​បង្ហាញ​ពី​សារសំខាន់​កម្មករ​រោងចក្រ​នៅ​កម្ពុជា។

កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​បង្ហាញ​ពី​សារសំខាន់​កម្មករ​រោងចក្រ​នៅ​កម្ពុជា។

ទាមទារ​សិទ្ធិ និង​ភាព​យុត្តិធម៌​សម្រាប់​ស្ត្រី។

អ្នក​រកស៊ី​ផ្លូវ​ភេទ ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ។

បញ្ឈប់​ការ​រើសអើង​ទៅ​លើ​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ។

កម្មករ​ទាមទារ​អោយ​ស្ត្រី​មាន​ផ្ទៃ​ពោះ​បាន​សម្រាក​១​ម៉ោង​ក្នុង​១​ថ្ងៃ។

កម្មករ​បង្ហាញ​រូប​គំនូរ​ពី​ជីវភាព​កម្មករ។

 

 

 

What Next?

Recent Articles