១៣សហជីពកម្មកររួមគ្នា ដង្ហែក្បួនដាក់ញត្តិ ទៅរដ្ឋសភា ទាមទារលក្ខខណ្ឌការងារ

ព្រៃវែង
Wednesday 01 May 2013
The Free Press Magazine

-នាយករដ្ឋមន្ត្រី​ជួប​ សំណេះសំណាលជាមួយក្រុមកម្មករ – កម្មការិនី នៅក្រុងព្រះសីហនុ

នាថ្ងៃ១ ឧសភា ឆ្នាំ២០១៣នេះ ដែលជាថ្ងៃ ទិវាពលកម្មអន្តរជាតិ ១ឧសភា លើកទី១២៧ នោះ ក្រុមកម្មករ – កម្មការិនី ប្រមាណជាង២ម៉ឺននាក់ មកពី​សហជីព​​កម្មករចំនួន១៣ នៅក្នុងប្រទេស​កម្ពុជាបានជួបជុំគ្នា នៅទីលាន​ប្រជាធិបតេយ្យ

លើកបដាស្រែក​មេក្រូ មុននឹងដើរហែក្បួនបាតុកម្ម ដាក់​ញត្តិទៅកាន់វិមានរដ្ឋសភា ទាមទារលក្ខខណ្ឌការងារ របស់កម្មករ និងមន្រ្តីរាជការ ។

ទិវាពលកម្មអន្តរជាតិ លើកទី១២៧ នៅថ្ងៃទី០១ ឧសភា ប្រារព្ធឡើង ក្រោមប្រធានបទ “ទាមទារលក្ខខណ្ឌការងារ របស់កម្មករ និងមន្រ្តីរាជការ ” ។

ញត្តិរបស់​សហជីពកម្មករនៅឆ្នាំនេះ មាន​១៤ចំណុចដែលរួមមាន ការទាមទារលក្ខខណ្ឌការងារ របស់កម្មករ និងមន្រ្តីរាជការ ដំឡើងប្រាក់​ខែកម្មករយ៉ាងតិច១៥០​ដុល្លារ បញ្ចុះ​តម្លៃ​ប្រេង​សាំង ព្រមទាំងទាមទារ​លក្ខខណ្ឌការងារមួយចំនួន​ទៀត ។​

នៅក្នុង​ញត្តិ​ដដែល​របស់​សហជីព​ក​ម្មករ សម្រាប់​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា ឆ្នាំនេះ ក៏​បាន​អំពាវនាវ​អោយ​ក្រុមហ៊ុន​យីហោ​សម្លៀកបំពាក់​អន្តរជាតិ​ល្បីៗ ធ្វើការ​ទាមទារ​រក​យុត្តិធម៌សម្រាប់​ករណី​របស់ ប៊​ន សំណាង សុខ សំអឿន ក្នុង​សំណុំរឿង​ឃាតកម្មសម្លាប់​លោក ជា វិជ្ជា ផងដែរ​។

បន្ទាប់ពីហែក្បួន​ទៅដល់មុខវិមានរដ្ឋសភា​​ ក្រុម​សហជីព​កម្មករ ដឹកនាំ​ដោយ​លោក អាត់ ធន់ និង​លោក​រ៉ុង​ឈុន ក៏​ឡើង​ថ្លែង​ការណ៍បង្ហាញពីការ​ទាម​ទាររបស់កម្មករកាត់​ដេរ ។ តំណាងគណបក្ស​នយោបាយ​ដែលមាន​អាសនៈក្នុង​​រដ្ឋសភា ក៏ត្រូវ​បាន​សហជីព​កម្មករ​អញ្ជើញឲ្យ​ចូលរួម ដើម្បីថ្លែងការណ៍ ផ្តល់​ការសន្យាតាមសំណើរបស់ក្រុមកម្មករ​​ដ្បិតអីនៅខែកក្កដាខាងមុខ ជាថ្ងៃបោះ​ឆ្នោត ។

ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង ព្រមទាំង​តំណាងរាស្ត្រ​របស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ក៏បាន​ឈរ​ចាំជាស្រេច នៅមុខ​វិមាន​រដ្ឋ​សភា ដើម្បី​ទទួល​ញត្តិ​ពី​ក្រុម​សហជីព​កម្មករ ។​

ចំណែកលោក ទិត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លើកឡើង​ថា រដ្ឋាភិបាល បាន​លើកកម្ពស់​សិទ្ធិ​កម្មករ និង​ផ្តល់​ឲ្យ​កម្មក​រនូវ​ប្រាក់ខែ​សមរម្យ ដែល​ត្រូវបាន​ដំឡើង​ជា​បន្តបន្ទាប់​។

​លោក ទិត សុធា បាន​អំពាវនាវ​ដល់​សហជីព និង​កម្មករ​កាត់ដេរ គួរ​គប្បី​រក្សា​ភាព​ស្ងប់ស្ងៀម ដើម្បី​ឲ្យមាន​សន្តិសុខ សម្រាប់​អ្នកវិនិយោគ​ផង ក៏​ដូចជា​ការរក្សា​ឆ្នាំងបាយ​របស់​កម្មករ​កាត់ដេរ​ផងដែរ​។​

ដោយឡែក​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា​លើកទី១២៧នេះ ប្រមុខរដ្ឋាភិបាល សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោកជំទាវអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកម្មករ – កម្មការិនី និង បុគ្គលិក នៃ កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ក្នុងសង្កាត់លេខ ៣ ក្រុង ព្រះសីហនុ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា ជា​គោល​នយោបាយ​រដ្ឋាភិបាល​បាន​អនុញ្ញាត ឲ្យ​កម្មករ – កម្មការិនី ធ្វើ​បាតុកម្ម​ ដើម្បី​ទាមទារ​លក្ខណ​ការងារ ឲ្យ​ល្អ​ប្រសើរ ៕

ក្បួនបាតុកម្មដឹកនាំ ដោយលោក រ៉ុង ឈុន និង លោក អាត់ ធន់ កាលពីព្រឹកមិញ

ក្បួនបាតុកម្មដឹកនាំ ដោយលោក រ៉ុង ឈុន និង លោក អាត់ ធន់ កាលពីព្រឹកមិញ

 

What Next?

Recent Articles

3 Responses to "១៣សហជីពកម្មកររួមគ្នា ដង្ហែក្បួនដាក់ញត្តិ ទៅរដ្ឋសភា ទាមទារលក្ខខណ្ឌការងារ"

  1. CPP says:

    សម្ដេចតេជោ បានលើកឡើងថា រាជរដ្ឋា ភិបាល ចង់ឱ្យមានការកែច្នៃដំឡូងមីថែម ទៀត ចេញជាផលិតផលសម្រេច ដូចជា ម្សៅមី ដើម្បីនាំចេញទៅកាន់ប្រទេសចិន ខណៈដែលបច្ចុប្បន្នកម្ពុជា ត្រឹមតែនាំចំណិត ដំឡូងមី ទៅកាន់ប្រទេសចិនតែប៉ុណ្ណោះ ។ ដោយឡែកការនាំចេញស្រូវទៅកាន់បរទេស នាពេលបច្ចុប្បន្ននាំឱ្យ កម្ពុជាខាតបង់ អង្កាម កន្ទួក និងចុងអង្ករ ហើយបើសិនមាន ការកែច្នៃនាំចេញ អង្ករ ដែលមានស្ដង់ដារ ត្រឹមត្រូវនោះកម្ពុជា និងចំណេញបានយ៉ាង ច្រើន ។

    សម្ដេចនាយករដ្ឋមន្ដ្រី មានជំនឿថា នៅ ឆ្នាំ២០១៥ កម្ពុជា អាចសម្រេចបានជោគជ័យ ក្នុងការនាំចេញ អង្ករ ទៅកាន់បរទេស រហូតទៅដល់១លាន តោន ។

    ជាមួយបញ្ហានេះ សម្ដេចនាយករដ្ឋមន្ដ្រី បានលើកឡើងថា កាលពីឆ្នាំ២០១២ រយៈពេល៣ ខែដំបូង កម្ពុជា នាំចេញអង្ករ ៣៥០០០តោន ប៉ុន្ដែដល់ឆ្នាំ២០១៣ រយៈ ពេល៣ ខែ កម្ពុជា នាំចេញអង្ករកើនឡើង រហូតដល់ ៧២០០០តោន ។

    សម្ដេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិ បាល បាននឹងកំពុងប្រែក្លាយ តំបន់ភូមិភាគ ឦសាន ជាប៉ូលសេដ្ឋកិច្ចជាទី៤ ខណៈដែល បច្ចុប្បន្នកម្ពុជា មានប៉ូលសេដ្ឋកិច្ច ចំនួន៣ រួម មានភ្នំពេញ ខេត្ដព្រះសីហនុ និងសៀមរាប។

  2. CPP says:

    ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ អញ្ជើញទៅចូល រួមបោះឆ្នោត ឱ្យបានគ្រប់គ្នា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីបាន សម្តេចតេជោ បន្តដឹកនាំប្រទេស ឱ្យកាន់តែរីកចម្រើនលូតលាស់ ដូចអរិយ្យប្រទេសនានា លើសាកលលោក។

  3. CPP please vote for CPP I’m guaranty next 2 more terms of CPP Khmer will be minority in Cambodia.