អ្នក​ការពារ​សិទ្ធិ​មនុស្ស​បារម្ភ​ពី​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ប្រឆាំង​ពួក​គេ

មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​មិន​មែន​រដ្ឋាភិបាល បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ការ​កើន​ឡើង​បណ្ដឹង​តាម​ផ្លូវ​តុលាការ ចំពោះ​អាជ្ញាធរ​របស់​រដ្ឋាភិបាល​ដែល​តែង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​នេះ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ស្រប​តាម​នីតិវិធី​ច្បាប់​ក្នុង​ទំនាស់​ដីធ្លី។

 

ដោយ ម៉ម មុនីរតន៍
2013-05-01
RFA


ស្តាប់សំឡេង ថតសំឡេង

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក លោក ចាន់ សុវ៉េត (ឆ្វេង) ដើរ​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ង​ទី​២៤ ធ្នូ ឆ្នាំ​២០១២។

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក លោក ចាន់ សុវ៉េត (ឆ្វេង) ដើរ​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ង​ទី​២៤ ធ្នូ ឆ្នាំ​២០១២។ RFA/Uon Chhin

ជាក់ស្តែង មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc ) ម្នាក់ ត្រូវ​រង​បណ្ដឹង​តាម​ផ្លូវ​តុលាការ ព្រោះ​ត្រូវ​គេ​រក​ឃើញ​ថា មាន​កំហុស​ពី​បទ​ញុះញង់​តាម​រយៈ​សារព័ត៌មាន ក្នុង​វិវាទ​ដីធ្លី​នៅ​ខេត្ត​ពោធិ៍សាត់ រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន អ៊ឹម.ឌី.អេស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ហៅ​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ប្រឆាំង​នឹង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ការពារ​សិទ្ធិ​មនុស្ស គឺ​ជា​ផ្នែក​មួយ​បង្ហាញ​ឲ្យ​ឃើញ​ថា កំពុង​ព្យាយាម​គំរាម​កំហែង និង​ជា​សារ​អវិជ្ជមាន​កាន់​តែ​ធ្ងន់ធ្ងរ​សម្រាប់​សង្គម​ប្រជាធិបតេយ្យ ដែល​ពិបាក​នឹង​ធ្វើ​ឲ្យ​ប្រទេស​រីក​លូតលាស់​បាន។

លោក ចាន់ សុវ៉េត អនុប្រធាន​ការងារ​ដីធ្លី​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១ ឧសភា ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​នៅ​ពេល​ដែល​ដឹង​ថា​លោក​ត្រូវ​ជាប់​បណ្ដឹង​មួយ​ថ្មី​ទៀត នៅ​ខេត្ត​ពោធិ៍សាត់។ លោក​បន្ត​ថា ការ​ព្យាយាម​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ពី​សំណាក់​អាជ្ញាធរ​របស់​រដ្ឋាភិបាល ប្រឆាំង​នឹង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ព្រោះ​តែ​ការពារ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ លោក​គិត​ថា នោះ​គឺ​ជា​ចំណុច​រាំង​ស្ទះ​ដល់​ដំណើរ​ការ​កំណែទម្រង់ ដើម្បី​ជំរុញ​ឲ្យ​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​អនុវត្ត​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​ដ៏​ពិត​ប្រាកដ។

លោក ចាន់ សុវ៉េត៖ «មិន​ថា​តែ​ចំពោះ​ខ្ញុំ​ទេ ឲ្យ​តែ​មាន​ការ​ប្ដឹង គឺ​ច្បាស់​ជា​យើង​មាន​ការ​ព្រួយ​បារម្ភ​ហើយ។ ប៉ុន្តែ​ការ​ព្រួយ​បារម្ភ​របស់​យើង​ខ្ញុំ ក្នុង​នាម​សង្គម​ស៊ីវិល ខ្ញុំ​នៅ​តែ​មាន​ការ​ជឿជាក់​ខ្លួន​ឯង​ផ្ទាល់​ថា ខ្ញុំ​ផ្ទាល់​នេះ​មិន​បាន​ប្រព្រឹត្ត​ដូច​អ្វី​ដែល​មាន​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នោះ​ទេ។ ហើយ​យើង​ខ្ញុំ​ក៏​គិត​ថា វា​ជា​បញ្ហា​មួយ​ដែល​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​សម្រាប់​សង្គម​ប្រជាធិបតេយ្យ»

កាល​ពី​ថ្ងៃ​ទី២៥ មេសា សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​សុវត្ថិភាព​លោក ភួង សុធា អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​ពោធិ៍សាត់។ ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស និង​បង្ហាញ​ការ​ព្រួយ​បារម្ភ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ដឹង​ថា បុគ្គលិក​សមាគម​អាដហុក ប្រចាំ​ខេត្ត​ពោធិ៍សាត់ ត្រូវ​រង​បណ្ដឹង​តាម​ផ្លូវ​តុលាការ​ពី​បទ​ញុះញង់​តាម​រយៈ​សារព័ត៌មាន។

ក៏ប៉ុន្តែ នៅ​ទីបំផុត លោក ចាន់ សុវ៉េត អនុប្រធាន​ការងារ​ដីធ្លី​បញ្ជាក់​ថា អ្នក​ដែល​ជាប់​បណ្ដឹង​ក្នុង​សំណុំ​រឿង​បទ​ញុះញង់​ផ្សាយ​ព័ត៌មាន​មិន​ពិត​នេះ គឺ​ជា​រូប​លោក មិន​មែន​លោក ភួង សុធា នោះ​ទេ។ ទោះ​ជា​បែប​ណា នេះ​ជា​លើក​ទី២ ដែល​លោក ចាន់ សុវ៉េត ត្រូវ​រង​បណ្ដឹង​តាម​ផ្លូវ​តុលាការ។

កាល​ពី​ខែ​កុម្ភៈ លោក​ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ឆែ វីរៈ សម្រេច​លើកលែង​ការ​ចោទ​ប្រកាន់ និង​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ដោយ​តុលាការ។ កាល​ពី​ខែ​សីហា ឆ្នាំ​២០១២ លោក ចាន់ សុវ៉េត ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​ជួយ​ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​រដ្ឋាភិបាល​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​បញ្ជាក់​លើ​បញ្ហា​ប្ដឹង​នេះ​ពី​មេ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ លោក ព្រំ ង៉ុន ដែល​ជា​ដើម​បណ្ដឹង​តំណាង​ឲ្យ​ក្រុមហ៊ុន អ៊ឹម.ឌី.អេស របស់​លោក​ឧកញ៉ា ទ្រី ភាព និង​ព្រះរាជ​អាជ្ញា​លោក តាន់ ស៊ីហាក់តេជៈ បាន​ទេ នៅ​ថ្ងៃ​ទី១ ឧសភា ដោយ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ។

ទោះ​ជា​បែប​ណា មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​ពោធិ៍សាត់ អះអាង​ថា តុលាការ​តម្កល់​សំណុំ​រឿង​ក្ដី​នេះ​ទុក​ឥត​ចាត់​ការ​នៅ​ឡើយ។

មូលហេតុ​ដែល​ឈាន​ដល់​ការ​ប្ដឹង​ផ្ដល់​តាម​ផ្លូវ​តុលាការ​នេះ កើត​ឡើង​នៅ​បន្ទាប់​ពី​ដី​ទំនាស់​ប្រហែល ៣០​ហិកតារ ក្នុង​ចំណោម​ដី​ជាង ៤​ពាន់​ហិកតារ នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ មាន​ជម្លោះ​រវាង​ពលរដ្ឋ​ចំនួន ២០​គ្រួសារ ក្នុង​ចំណោម​គ្រួសារ​សរុប ៣០០​គ្រួសារ ជាមួយ​នឹង​ក្រុមហ៊ុន អ៊ឹម.ឌី.អេស របស់​លោក​ឧកញ៉ា ទ្រី ភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Recent Articles

6 Responses to "អ្នក​ការពារ​សិទ្ធិ​មនុស្ស​បារម្ភ​ពី​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ប្រឆាំង​ពួក​គេ"

  1. cheath says:

    អនុប្រធាន គណបក្ស សង្គ្រោះជាតិ អាតិរិច្ឆានកឹម សុខា វានិយាយថា នៅក្នុងការបោះឆ្នោត នាពេលខាង មុខនេះ គណបក្ស សាងគ្រោះជាតិរបស់វា នឹងចូលរួមប្រកួត ប្រជែង ដែល ការប្រកាសបែបនេះ ផ្ទុយស្រឡះពីការ

    ប្រកាសរបស់អាតិរិច្ឆាននេះ កាលពីគ្រាមុនថា វាមិនចូលរួមនោះទេ ដោយសារ

    តែវាទាមទារ ឱ្យមានការផ្លាស់ប្តូរ សមាសភាព គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ។ ( អាកឹមសុខាសារជាតិវាឆ្កែ សម្តីវានៅតែជាសម្តីឆ្កែ )

    អាតិរិច្ឆាននេះ វានិយាយបែបនេះ កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣ នៅមុខវិមានរដ្ឋសភា ជាតិកម្ពុជា ។
    អាតិរិច្ឆាននេះ នៅបានអួតខ្យល់ ទៀតថា (ប្រសិន ? )បើគណបក្សសាងគ្រោះជាតិ វាឈ្នះឆ្នោត វានឹងដំឡើង ប្រាក់ខែដល់កម្មករឲ្យ បាន១៥០ដុល្លារ និងមន្ត្រី រាជការឲ្យមាន២៥០ដុល្លារ និងនៅមាន លក្ខខណ្ឌបោកប្រាស់ផ្សេងៗ ទៀតដែលមាននៅក្នុងគោលនយោបាយវា ដែលគោលនយោបាយបក្សសាងគ្រោះ ជាតិវានេះ ដូចនយោបាយខ្មែរក្រហមប្រល័យពូជសាសន៏បេះដាក់ទាំង៧ ចំណុច ។ វាអះអាងថា បើវាឈ្នះវានិងរឹបអូសដីធ្លីទាំងអស់ ,ដកទ្រព្យសម្បត្តិពីអ្នកមានទាំងអស់
    បណ្តេញចេញអ្នកវិនិយោគទុនទាំងអស់យករោងចក្រ,យកដី,អោយមានការងារធ្វើ ទាំងអស់គ្នា ( របបខ្មែរក្រហម ទោះកុមារក៏ត្រូវធ្វើការ ,ធ្វើការរួម ,ស៊ីរួមដេករួម ) ( តាមចាប់ ,សម្លាប់, ដាក់គុកច្រវ៉ាក់ទាំងអស់អ្នកណាដែលមិនជឿវា ព្រោះជឿ
    ហ៊ុនសែន សុទ្ធតែជាយួន) ច្បាំងជាមួយប្រទេសជិតខាងដណ្តើមដីជាដើម ។ល។

    ( ? ) ដេកសង្ឃឹម ចាំឈ្នះទៅអ្ហែង មានគំនឹតបំផ្លាញជាតិ
    ប្រល័យពូជសាសន៏អញ្ចឹងនោះ

  2. ‹ អាជាតិអាយ៉ងយួន ›

    បទភ្លេងនិងទំនុកច្រៀងៈ តន្រ្តីយោធាលង្វែក ច្រៀងជាពួកដោយៈ THE TEAM OF DEMOCRACY

    អាជាតិក្បាលយួន – ពេលគេជេរផ្ទួន – វាព្រុសវិលក្បុង

    ម្តងឆ្វេងម្តងស្តាំ – ឡប់ខួរឡាក់ចុង – ដោយទឹកសារុង

    កាហ្វេស្រីយួន ។

    ដល់វាខឹងខ្លាំង – អស់អ្វីតតាំង – ភ្លេចទាំងច្បាប់ក្បួន

    ទើបវាសំងំ – ប្រឹងសុីត្ររកួន – ដែលស្រស់ស្រីយួន

    ដាំក្បែរបង្គន់ ។

    ពេលហូបយូរទៅ – ភ្លេចភ្លាំងអស់នៅ – ពង្សសាវតាខ្លួន

    ប្រែឆ្កួតលីលា – ជេរកាន់ជើងយួន – បំផ្លាញជាតិខ្លួន

    ក្លាយជាអាយ៉ងគេ ។

    បទនេះប្រគុំជាចង្វាក់ TWIST !

  3. ជាការពិតណាស់ ពួកអាប្រេតដុល្លាការអាយ៉ងពីឌុបអស់នេះ វាគ្រាន់តែជាសុនខសំរាប់អោយហ៊ុនសែន

    បញ្ជាទៅខាំខ្មែរគ្នាឯងតែប៉ុណ្ណោះ ។

  4. Sen-Gaddaffi says:

    គេមិនបានប្រើប្រពន្ធ័តុលាការដើម្បប្រឆាំងឯណាគឺគេគ្រាន់តែប្រប្រពន្ធ័តុលាការធ្វើជាឈ្នាន់ដើម្បី កំទេច ពួកអ្នកដែលពូកែរជួយអ្នកក្រនិងបង្រៀនប្រជាជនឲ្យយល់ដឹងពីសិទ្ធមនុស្សតែប៉ុណ្ណោះ។ ហ៊ុនសែនកាលពីមុនដើម្បីរក្សាអំណាចបានយូរគឺត្រូវតែលួចបាញ់សំលាប់អ្នកណាដែលប្រឆាំង និងខ្លួន តែក្រោយមកពួប្រទេសខាងលិចឬអង្គការសហប្រជាជាតិគេដឹងហ៊ុនសែនបានប្តូរយុទ្ធសាស្ត្រ​ពីសំលាប់អ្នកមានមតិផ្ទុយពីខ្លួនមកប្រើប្រពន្ធ័តុលាការជំនោះវិញ។ តែឥឡូវប្រហែលជាអង្គការ សហប្រជាជាតិក៍បានដឹងទៀត ហើយហ៊ុនសែនសព្វថ្ងៃកំពុងតែភ័យព្រោះថ្ងៃទីបញ្ចប់របស់ហ៊ុនសែន ដែលធ្លាប់តែដើរតាមផ្លូវរបស់ខ្មោចមេដឹកនាំកាដាហ្វីនោះជិតមកដល់ហើយ។ ខ្ញុំមិនហ៊ានទទួល ស្គាល់ថាហ៊ុនសែនខ្លាំងដូចខ្មោចកាដាហ្វីនោះទេតែហ៊ុនសែនច្បាស់ណាស់អន់ជាងខ្មោចកាដាហ្វី ឆ្ងាយណាស់ ដូច្នេះហ៊ុនសែនមានរបៀបងាប់របស់ខ្លួនតាមអំពើរដែលខ្លួនបានប្រព្រឹត្ត។

  5. chourn says:

    ប្រពន្ធ័តុលាការខ្មែរមានលក្ខណៈស្តង់ដារដល់ថ្នាក់ពិភពលោកហើយនៅតែរិះគន់ទៀត។ សួរថាតុលា ការនៅប្រទេសណាមានភាពឯករាជ្យដូចនៅតុលាការខ្មែរ? សូម្បីតុលាការកំពុងតែកាត់ទោសខ្មែរ ក្រហមសព្វថ្ងៃក៍នៅចាញ់តុលាការខ្មែរសព្វថ្ងៃនេះឆ្ងាយណាស់។ កាត់ទោសបន្លាយពេលវេលាយូរ មិនដូចតុលាការខ្មែរឲ្យតែត្រូវខ្សែអូសយកទៅកាត់ទោសមួយព្រឹកនោះនិងឃើញលទ្ធផលថាតើ ត្រូវជាប់ទោសប៉ុន្មានឆ្នាំហើយ។

  6. cheath says:

    ហាស ! ហាស អានេះជេរអាតិរិច្ឆានកឹម សុខាហើយតើ
    **********************
    ក្មេងវត្តត្រឡែងកែង(លង្វែក)
    says:
    May 2, 2013 at 7:33 am ជាការពិតណាស់ ពួកអាប្រេតដុល្លាការអាយ៉ងពីឌុបអស់នេះ
    ***************
    វាគ្រាន់តែជាសុនខសំរាប់អោយហ៊ុនសែន

    បញ្ជាទៅខាំខ្មែរគ្នាឯងតែប៉ុណ្ណោះ ។

    ហាស! ហាស អោយវាអញ្ចឹងទៅ ក្រែងពួកអ្ហែងនៅបក្សសាងគ្រោះជាតិជាមួយគ្នាហ្អី ?