ប្រជាពលរដ្ឋរស់នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ អះអាងថា ក្រោយការបង្ក្រាបដោយកងយោធានៅភូមិប្រម៉ា មក មន្ត្រីយោធាមួយចំនួនដែលមានបេសកកម្មបោះទីតាំងនៅការពារតំបន់នោះ បានដណ្ដើមយកដីប្រជាពលរដ្ឋ ហើយជួលកម្មករចូលទៅដាំដំណាំលើដីយកជាកម្មសិទ្ធិផ្ទាល់ខ្លួន និងដាក់កងទាហានការពារគំរាមមិនឲ្យប្រជាពលរដ្ឋតវ៉ាឡើយ។
ដោយ រដ្ឋា វីសាល
2013-05-01
RFA

កម្លាំងសមត្ថកិច្ចក្នុងពេលចុះធ្វើយុទ្ធនាការបង្ក្រាបពលរដ្ឋដែលមានជម្លោះដីនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២។
Provided Photo
ប្រជាពលរដ្ឋរស់នៅតំបន់ស្រែអំប៉ោង ភូមិប្រម៉ា ៤គ្រួសារ នៅថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០១៣ អំពាវនាវសុំឲ្យប្រមុខរាជរដ្ឋាភិបាលស៊ើបអង្កេតសកម្មភាពកងទាហានដែលកំពុងបោះទីតាំងនៅតំបន់នោះ ប្រើប្រាស់អំណាចយោធារំលោភយកដីប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋឈ្មោះ ផុន ទី រស់នៅភូមិប្រម៉ា អះអាងថា មន្ត្រីយោធាថ្នាក់អនុសេនីយ៍ទោនៃកងប្រតិបត្តិការតំបន់ប្រម៉ា ឈ្មោះ ប្រាក់ វណ្ណា កាលពីដើមសប្ដាហ៍នេះ បានដឹកនាំទាហាន ៤នាក់ ការពារកម្មករឲ្យចូលទៅដាំដំឡូងលើដីប្រជាពលរដ្ឋ។
លោកបន្តថា បានដាក់ពាក្យប្ដឹងករណីរំលោភដីនេះជូនក្រុមនិស្សិតវាស់វែង និងអាជ្ញាធរឃុំឲ្យជួយដោះស្រាយ ប៉ុន្តែជិតបីខែកន្លងទៅ មន្ត្រីយោធានោះមិនព្រមចូលខ្លួនមកដោះស្រាយតាមការអញ្ជើញរបស់មន្ត្រីឃុំឡើយ៖ «គាត់យកទាហានមកការពារដាក់ប្រជាជនប្រហែល២០នាក់ ពីរថ្ងៃហើយ ដាំពីរថ្ងៃហើយ។ ទាហាន ៥នាក់ ថ្ងៃដំបូង ថ្ងៃនេះ ៤នាក់ មានកាំភ្លើងពីរដើម កាំភ្លើងខ្លីមួយ កាំភ្លើងវែងមួយ ធ្វើច្រងេងច្រងាងតែម្តង»។
ឆ្លើយតបការចោទប្រកាន់នេះ អនុសេនីយ៍ទោ ប្រាក់ វណ្ណា មានប្រសាសន៍បញ្ជាក់ថា ដីនោះលោកបានកាប់ឆ្ការព្រៃដោយមានការឯកភាពពីប្រជាពលរដ្ឋមានព្រំដីជាប់គ្នា និងបានចុះបញ្ជីវាស់វែងដីដោយក្រុមនិស្សិត។ លោកបន្តថា មិនបានដាក់កងទាហានគំរាមប្រជាពលរដ្ឋដូចការចោទនោះទេ ពីព្រោះរឿងទំនាស់ដីនេះ ប្រជាពលរដ្ឋបានប្ដឹងទៅក្រុមនិស្សិតមិនឲ្យចេញប័ណ្ណកម្មសិទ្ធិដីលោកដែលក្រុមនិស្សិតបានវាស់វែង ហើយអាជ្ញាធរឃុំក៏កំពុងធ្វើការដោះស្រាយ៖ «ទាល់តែខាងក្រុមការងារដោះស្រាយជម្លោះដីធ្លី គេចុះត្រួតពិនិត្យមើល តើហេតុផលដីហ្នឹងពិតជាដីខាងណាៗបានដឹងច្បាស់ ដោះស្រាយនៅតែដោះស្រាយរហូត»។
ជំទប់ទី២ ឃុំកំពង់ដំរី លោក ឆេង ឆាត់ ទទួលស្គាល់ថា ប្រជាពលរដ្ឋពិតជាបានដាក់ពាក្យប្ដឹងករណីនេះមែន ប៉ុន្តែដោយសារមន្ត្រីអាជ្ញាធរឃុំរវល់មិនទាន់បានចុះអង្កេតបញ្ហាជម្លោះដីធ្លីនេះ។ លោកបញ្ជាក់ថា គណៈកម្មការដោះស្រាយវិវាទដីធ្លីមូលដ្ឋាន នឹងចុះពិនិត្យករណីនេះជូនប្រជាពលរដ្ឋ ដើម្បីផ្តល់ឱកាសជូនក្រុមនិស្សិតចុះវាស់វែងចេញប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋដែលកាន់កាប់ដីជាក់ស្តែងមិនមានទំនាស់៖ «ខ្ញុំបានសួរនាំមិនមែនថាយើងមិនសូរនាំទេ។ យើងកុំថាអាងសិទ្ធិទាហានចេះតែទៅបំពាន មិនមែនទេ។ យើងមិនចង់បានទេ ខ្ញុំបបួលស្បថទៀត ខ្ញុំកាន់កាំភ្លើង ខ្ញុំថាអ៊ីចឹងណា!»។
មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ បានកត់សម្គាល់ថា ប្រសិនមានការប្រើប្រាស់កងកម្លាំងដើម្បីគំរាមរំលោភដីប្រជាពលរដ្ឋមែន គឺជាការធ្វើផ្ទុយទៅនឹងបទបញ្ជាលោកនាយករដ្ឋមន្ត្រី ដែលបានហាមមិនឲ្យមន្ត្រីកងប្រដាប់អាវុធចូលពាក់ព័ន្ធដីប្រជាពលរដ្ឋ។
លោកបន្តថា តំបន់ប្រម៉ា បានវិលមករកភាពប្រក្រតីឡើងវិញ ដូច្នេះរាជរដ្ឋាភិបាលគួរពិចារណាដកកងកម្លាំងចេញពីតំបន់នោះ ដើម្បីផ្តល់ឱកាសឲ្យអាជ្ញាធរមូលដ្ឋានមានសិទ្ធិបំពេញការងារជូនប្រជាពលរដ្ឋ៖ «គួរតែដកកម្លាំងយោធាចេញទៅ ដើម្បីទុកឱកាសឲ្យប្រជាពលរដ្ឋដែលតវ៉ាធ្វើការដោះស្រាយសម្របសម្រួលជាមួយអាជ្ញាធរ ដើម្បីផ្តល់ដីធ្លីគាត់ឲ្យបានស្របច្បាប់»។
សេចក្តីរាយការណ៍របស់អ្នកភូមិប្រម៉ា ឲ្យដឹងថា ក្រោយការបង្ក្រាបដោយកងយោធានៅតំបន់ប្រម៉ា ប្រជាពលរដ្ឋដែលមានដីចម្ការនៅតំបន់នោះមួយចំនួន បានចូលមកប្រមូលផលដំឡូង និងកាន់កាប់ដីរបស់ពួកគាត់ ប៉ុន្តែក្រុមយោធាបោះទីតាំងការពារនៅតំបន់នោះ ខ្លះបានហាមប្រាមមិនឲ្យប្រជាពលរដ្ឋចូលកាន់កាប់ដីនោះទៀតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
គិតទៅ ! ឃាតករចេញមុខ វាពិតជាខ្លាំងជាងឃាតករនៅទីងងឹតទៅទៀត !
វាគ្មានចោរអ្វីដែលធ្វើអោយយើងខ្លាចជាងប៉ូលីសធ្វើចោរប្លន់ទេ !
ក្រុមអ្នកដឹកនាំល្អ…ច្បាប់ល្អ ។ មេដឹកនាំជាប្រេតមកចាប់កំណើត មិនចេះឱ្យគំរូល្អដល់ប្រជាពលរដ្ខទេ ។
សង្គមរបស់ហ៊ុន សែនជាសង្គមនៃហ្វូងចោរហារយ…ដែលរកស៊ីផ្លូវទុច្ចរិត តាមហ្វូងៗ ធំស៊ីតាមធំ តូចស៊ីតាម
តូច …លក្ខណៈទន្សោងគោព្រៃ ។ និយាយឱ្យខ្លីគឺគេប្លន់ពលរដ្ឋយកស្រស់ៗអញ្ចឹងតែម្តង ។ ដីតំបន់បឹងកក់
និងបុរីកីឡាមានតម្លៃមិនតិចជាងប្រាំរយលានដុល្លា ។ តើពួកគេយកប្រាក់លក់ដីនោះទៅណា? គឺគេចែកគ្នា
ស៊ីដាច់…មិនបាច់សងដល់អ្នកដែលបានរស់នៅទីនោះជាយូរមកហើយទេ ។ ប្រាក់មួយចំណែក ហ៊ុន សែនប្រមូល
ផ្សំជាមួយប្រាក់លួចប្លន់សេដ្ឋកិច្ចជាតិីវិស័យដទៃទៀត ដើម្បីទិញរថក្រោះនិងឧទ្ធម្ភាគចក្រ ទុកច្បាំងជាមួយ
ខ្មែរស្នេហាជាតិ …ហ្នឹងជាគោលការណ៍ក្តាប់អំណាចរបស់ហ៊ុន សែន ពីព្រោះហ៊ុន សែនមិនអាចអត់អំណាចបានទេ!
អនុប្រធាន គណបក្ស សាងគ្រោះជាតិ អាតិរិច្ឆានកឹម សុខា វានិយាយថា នៅក្នុងការបោះឆ្នោត នាពេលខាង មុខនេះ គណបក្ស សាងគ្រោះជាតិរបស់វា នឹងចូលរួមប្រកួត ប្រជែង ដែល ការប្រកាសបែបនេះ ផ្ទុយស្រឡះពីការ
ប្រកាសរបស់អាតិរិច្ឆាននេះ កាលពីគ្រាមុនថា វាមិនចូលរួមនោះទេ ដោយសារ
តែវាទាមទារ ឱ្យមានការផ្លាស់ប្តូរ សមាសភាព គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ។ ( អាកឹមសុខាសារជាតិវាឆ្កែ សម្តីវានៅតែជាសម្តីឆ្កែ )
អាតិរិច្ឆាននេះ វានិយាយបែបនេះ កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣ នៅមុខវិមានរដ្ឋសភា ជាតិកម្ពុជា ។
អាតិរិច្ឆាននេះ នៅបានអួតខ្យល់ ទៀតថា (ប្រសិន ? )បើគណបក្សសាងគ្រោះជាតិ វាឈ្នះឆ្នោត វានឹងដំឡើង ប្រាក់ខែដល់កម្មករឲ្យ បាន១៥០ដុល្លារ និងមន្ត្រី រាជការឲ្យមាន២៥០ដុល្លារ និងនៅមាន លក្ខខណ្ឌបោកប្រាស់ផ្សេងៗ ទៀតដែលមាននៅក្នុងគោលនយោបាយវា ដែលគោលនយោបាយបក្សសាងគ្រោះ ជាតិវានេះ ដូចនយោបាយខ្មែរក្រហមប្រល័យពូជសាសន៏បេះដាក់ទាំង៧ ចំណុច ។ វាអះអាងថា បើវាឈ្នះវានិងរឹបអូសដីធ្លីទាំងអស់ ,ដកទ្រព្យសម្បត្តិពីអ្នកមានទាំងអស់
បណ្តេញចេញអ្នកវិនិយោគទុនទាំងអស់យករោងចក្រ,យកដី,អោយមានការងារធ្វើ ទាំងអស់គ្នា ( របបខ្មែរក្រហម ទោះកុមារក៏ត្រូវធ្វើការ ,ធ្វើការរួម ,ស៊ីរួមដេករួម ) ( តាមចាប់ ,សម្លាប់, ដាក់គុកច្រវ៉ាក់ទាំងអស់អ្នកណាដែលមិនជឿវា ព្រោះជឿ
ហ៊ុនសែន សុទ្ធតែជាយួន) ច្បាំងជាមួយប្រទេសជិតខាងដណ្តើមដីជាដើម ។ល។
( ? ) ដេកសង្ឃឹម ចាំឈ្នះទៅអ្ហែង មានគំនឹតបំផ្លាញជាតិ
ប្រល័យពូជសាសន៏អញ្ចឹងនោះ
នយោបាយហ៊ុនសែនគឺខ្លាចខ្លាំងជាងគេគឺខ្លាចប្រជាជនខ្លួនមានបានហើយរៀនបានចេះដឹង។ ជាពិសេស គឺនយោបាយផ្តល់ឪកាសឲ្យអ្នកមានអំណាចទៅឆក់ប្លន់រឹបអូសដីពីអ្នកទន់ខ្សោយ និងមិនមានអំណាច។
the freedom of talk
I dont understand why many people in this discusion always blaimed Hun Sen??? maybe he is a good leader or bad leader?????, From the voice of Commune Election 2012, shown that there are more than 3 millions people voted to support CPP/Hun Sen but more people complain Hun Sen, So in conclusion maybe all the voters are Vietnames People including A Cheath, A JML, and their dogs.