រដ្ឋ​សភា​ គ្រោង​ បើក សម័យ​ប្រជុំ អនុម័ត​ច្បាប់​ ​ថ្ងៃ​ទី ៧ ឧសភា

អគ្គ​លេខាធិការដ្ឋាន បានប្រកាសព័ត៏មានឲ្យ​ដឹង​នៅ​ថ្ងៃទី៣០មេសា នេះ ថា ​រដ្ឋសភា នីតិកាល​ទី​៤ នឹង​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​មួយចំនួន នា​ព្រឹក​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១៣​ ។

 

សេរី ភាព
Thursday 02 May 2013
The Free Press Magazine

យោងតាមសេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៣ បាន​បង្ហាញ​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៣០ ខែ​មេសា ឆ្នាំ​២០១៣ ក្រោម​អធិបតីភាព​ សម្ដេច​ ហេង សំរិន ប្រធានរដ្ឋសភា​។ ​របៀបវារៈ ក្នុងកិច្ចប្រជុំ​នោះ មានដូចខាងក្រោម​៖

១-​ការពិនិត្យ​លើ​សំណើសុំ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ២៨ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី​ ។​

២-​ការពិនិត្យ​លើ​សំណើ​សុំ​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩​នីតិកាល​ទី​៤ នូវ​៖ ១-​សេចក្តីព្រាងច្បាប់​ស្តីពីស​ហគ​មន៍​កសិកម្ម​។ ២-​សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្ម​មាត្រា​២៤៧ មាត្រា​៣៦៨ មាត្រា​៣៧២ និង​មាត្រា​៣៨២ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​។ ៣-​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​៖ ១-​កិច្ចព្រមព្រៀង រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តីពី ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ ២-​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី ការសម្រួល​ការដឹកជញ្ជូន​អន្តរ​រដ្ឋ ៣-​ពិធីសារ​ទី​៦ ស្តី​ពី​ស្ថានីយ​ព្រំដែន​ផ្លូវដែក និង​ស្ថានីយ​ប្តូរ​ខ្សែ​រថភ្លើង ៤-​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​បន្ថែម ណា​ហា​យ៉ា​-​កូឡា​ឡំ​ពួរ ស្តី​ពី​ការទទួលខុសត្រូ​វ​ផ្នែក​ច្បាប់​និង​សំណង​ការខូចខាត​ទៅ​នឹង​ពិធីសារ​កាតា​ហ្សេ​ណា ស្តីពី​ជីវ​សុត្ថិភាព​ ។​

៣-​ការពិនិត្យ​និង​សម្រេច​លើ​សេចក្តីព្រាងច្បាប់​របៀបវារៈ​ទី​១៤ ទី​១៥ ទី​១៦ ទី​១៧ នឹង​កាលបរិច្ឆេទ​បន្ត សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៤​ ។​

​សេចក្តីប្រកាស​លើក​ឡើង​ថា ក្រោយ​បាន​ពិភាក្សា អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានសម្រេច​៖

១-​ប្រគល់​ភារកិច្ច​ជូន​គណកម្មការ​នីតិកម្ម​និង​យុត្តិធម៌ ពិនិត្យ​និង​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ក្នុង​របៀបវារៈ​ទី​១​ ។​

២-​សម្រេច​បញ្ចូល​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩​នីតិកាល​ទី​៤​នូវ​៖
​ ​១-​សេចក្តីព្រាងច្បាប់​ស្តីពីស​ហគ​ម​ន៏​កសិកម្ម​
​ ​២-​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​២៤៧ មាត្រា​៣៦៨ មាត្រា​៣៧២ និង មាត្រា​៣៨២ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​
​ ​៣-​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​៖ ១-​កិច្ចព្រមព្រៀង​រវាងរដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិកសមាគ​ម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តីពី​ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ ២-​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​ការសម្រួល​ការដឹកជញ្ជូន​អន្តរ​រដ្ឋ ៣-​ពិធីសារ​ទី​៦ ស្តី​ពី​ស្ថានីយ​ព្រំដែន​ផ្លូវដែក និង​ស្ថានីយ​ប្តូរ​ខ្សែ​រថភ្លើង ៤-​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​បន្ថែម ណា​ហា​យ៉ា​-​កូឡា​ឡំ​ពួរ ស្តី​ពី​ការទទួលខុសត្រូ​វ​ផ្នែក​ច្បាប់​និង​សំណង​ការខូចខាត​ទៅ​នឹង​ពិធីសារ​កាតា​ហ្សេ​ណា ស្តីពី​ជីវ​សុត្ថិភាព​។​

៣-​សម្រេច​បញ្ចូល​របៀបវារៈ​ទី​១៤ ទី​១៥ ទី​១៦ និង​ទី​១៧ សម្រាប់​សម័យប្រជុំ​រដ្ឋ​សភា លើក​ទី​៩ នីតិកាល​ទី​៤ ដូចខាងក្រោម​៖

១២-​ការជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ថ្មី​ចំនួន​០១​រូប​ ។​

១៣-​ការពិភាក្សា​និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្ការ និង​ការ​ពន្លត់​អគ្គិភ័យ​ ។​

១៤-​សេចក្តីព្រាងច្បាប់​ស្តីពីស​ហគ​ម​ន៏​កសិកម្ម​

១៥-​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​២៤៧ មាត្រា​៣៦៨ មាត្រា​៣៧២ និង មាត្រា​៣៨២ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​

១៦-​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​៖ ១-​កិច្ចព្រមព្រៀង​រវាងរដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិកសមាគ​ម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តីពី​ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​។ ២-​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​ការសម្រួល​ការដឹកជញ្ជូន​អន្តរ​រដ្ឋ ៣-​ពិធីសារ​ទី​៦ ស្តី​ពី​ស្ថានីយ​ព្រំដែន​ផ្លូវដែក និង​ស្ថានីយ​ប្តូរ​ខ្សែ​រថភ្លើង​

១៧-​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​បន្ថែម ណា​ហា​យ៉ា​-​កូឡា​ឡំ​ពួរ ស្តីពី ការទទួលខុសត្រូវ​ផ្នែក​ច្បាប់ និង​សំណង​ការខូចខាត​ទៅ​នឹង​ពិធីសារ​កាតា​ហ្សេ​ណា ស្តីពី​ជីវ​សុត្ថិភាព​។​

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានសម្រេច​កំណត់​កាលបរិច្ឆេទ បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៩ នីតិកាល​ទី​៤ នៅ​ថ្ងៃ​អង្គារ ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៣ វេលា​ម៉ោង ៨:០០ ព្រឹក​៕​

 

What Next?

Recent Articles