កម្មករ​នៅ​តែ​មិន​សុខ​ចិត្ត​រឿង​ប្រាក់​ខែ​តិច

មនុស្ស​ប្រមាណ​ជាង ៥០០០ នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​រដ្ឋសភា​ដែល​ពួកគេ​បាន​ដាក់​ញត្តិ​ជូន​តំណាង​រាស្រ្ត ដែល​ទាមទារ​លក្ខខណ្ឌ​ការងារ​ប្រសើរ​ជាង​មុន។ ស្លាក​សរសេរ​ដៃ​មួយ​របស់​កម្មករ​ម្នាក់​បាន​សរសេរ​ថា៖«​គ្រប់​រោងចក្រ​កាត់​ដេរ​ទាំង​អស់​ត្រូវ​តែ​មាន​វេជ្ជបណ្ឌិត​ជំនាញ​»។

 

Thursday, 02 May 2013
មុំ គន្ធា និង Shane Worrell
ភ្នំពេញ ប៉ុស្តិ៍

ភ្នំពេញៈ បដា​ដែល​ស្នើ​សុំ​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​មុន និង​ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​ឃាតក​ពិត​ដែល​បាន​សម្លាប់​លោក ជា វិជ្ជា មេ​ដឹក​នាំ​សហជីព​ល្បី​ឈ្មោះ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​បដា​ជា​ច្រើន​ដែល​បាន​កាន់​ដោយ​កម្មករ​រាប់​ពាន់​នាក់ ដែល​បាន​ដើរ​ជា​ក្បួន​ពី​វត្ត​ភ្នំ​មក​រដ្ឋសភា កាល​ពី​ម្សិលមិញ នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ។

កម្មការិនី​ទាំង​ពី​រ​នាក់​ដែល​មុខ​របស់​ពួក​គាត់​សរសេរនិមិត្ត​សញ្ញា​ដុល្លារ​ ចូលរួម​នៅ​ក្នុង​ទិវាពលកម្ម​អន្តរជាតិ​​ ១ ឧសភា​ នៅ​ឯសួន​សេរី​ភាព​ រាជធានី​ភ្នំពេញ កាល​ពីថ្ងៃ​ម្សិលមិញ​។ រូបថត ហេង ជីវ័ន

 

ស្លាក​មួយ​ទៀត​សរសេរ​ថា៖«​រដ្ឋាភិបាល​ត្រូវ​ចាត់​ការ​ដើម្បី​គ្រប់​គ្រង​លើ​តម្លៃ​ថ្លៃ​ឈ្នួល​ផ្ទះ​ជុំវិញ​រោងចក្រ»។ កម្មករ​បាន​ថ្លែង​ថា ការ​រើស​អើង​ប្រឆាំង​បុរស​ក្នុង​វិស័យ​កាត់​ដេរ និង​ការ​យាយី​ផ្លូវ​ភេទ​លើ​ស្រ្តី ចាំ​បាច់​ត្រូវ​ដោះ​ស្រាយ ហើយ​កិច្ច​សន្យា​មាន​ថិរវេលា​កំណត់​ចាំ​បាច់​ត្រូវ​បោះ​បង់​ចោល។

ស្ត្រី​ផ្សព្វ​ផ្សាយ​ស្រាបៀរ​បាន​បង្ហាញ​ផលិត​ផល​របស់​ខ្លួន​ជា​ស្រាបៀរ មិន​មែន​ខ្លួន​ប្រាណ​របស់​ពួកគេ​ទេ ចំណែក​ឯ​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​គ្រាន់​តែ​ចង់​បាន​នូវ​ការ​គោរព​ប៉ុណ្ណោះ។គណបក្ស​នយោបាយ​ក៏​កំពុង​ខិត​ខំ​ចង់​បាន​ចំណុច​ដូច​គ្នា​នេះ​ដែរ​។ ក្នុង​រយៈ​ពេល​តិច​ជាង ៣ ខែ រហូត​ដល់​ការ​បោះឆ្នោត​តំណាង​រាស្រ្ត​នា​ខែ​កក្កដា​ខាង​មុខ​គណបក្ស​នយោបាយ បាន​លើក​ឡើង​ពី​គោល​នយោបាយ​របស់​ខ្លួន​លើ​លក្ខខណ្ឌ​ការងារ​និង​ប្រាក់​ឈ្នួល ដែល​ទាំង​នេះ​ជា​បញ្ហា​ដែល​ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​ព្យាករ​ថា នឹង​ជា​ចំណុច​សំខាន់។

ច្បាស់​ណាស់ ដោយ​ដឹង​អំពី​ចំណុច​នេះ​ក្រុម​សហជីព​បាន​អំពាវនាវ​ដល់​កម្មករ​ឲ្យ​គិត​គូរ​ពិចារណា​ក្នុង​ការ​បោះឆ្នោត​នៅ ថ្ងៃ​ទី២៨ ខែ​កក្កដា​ខាង​មុខ​នេះ​។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ថ្លែង​ថា នេះ​ពាក់​ព័ន្ធ​ជា​ពិសេស​ចំពោះ​មន្រ្តី​រាជការ​ដែល​ជា​ញឹក​ញាប់​ទទួល​បាន​ប្រាក់​ខែ​តិច​ជាង ៧៥ ដុល្លារ ក្នុង​មួយ​ខែ ដែល​ប្រាក់ ៧៥ ដុល្លារ​នេះ គឺជា​ប្រាក់​ឈ្នួល​អប្បបរមា​ថ្នាក់​ថ្មី​សម្រាប់​វិស័យ​កាត់​ដេរ។ លោក​ថ្លែង​ថា៖ «​យើង​ប្រើ​រយៈ​ពេល​២០​ឆ្នាំ ទាមទារ​លក្ខខណ្ឌ​ការងារ និង​ប្រាក់​ឈ្នួល​កាន់​តែ​ល្អ​ប្រសើរ…ប៉ុន្តែ​ពួកគេ​នៅ​តែ​មិន​ទទួល​បាន​លក្ខខណ្ឌ​ការងារ និង​ប្រាក់​ឈ្នួល​កាន់​តែ​ប្រសើរ​ឡើយ​។ យើង​គិត​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន គ្មាន​គំនិត​ថ្មី​ទេ ហើយ​នេះ គឺ​ជា​ពេល​វេលា​ក្នុង​ការ​រក​មេ​ដឹក​នាំ​ថ្មី​»។


លោក អាត់ ធន់ ប្រធាន​សហភាព​កម្មករ​កម្ពុជា បាន​ថ្លែង​ថា អ្នក​ណា​ក៏​ដោយ​ដែល​ឈ្នះ​ការ​បោះ​ឆ្នោត ត្រូវ​តែ​ដាក់​ឲ្យ​អនុវត្ត​នូវ​ប្រាក់​ឈ្នួល​អប្បបរមា​១៥០ ដុល្លារ​ក្នុង​មួយ​ខែ​ហើយ​ដំឡើង​ប្រាក់​ខែ​មន្រ្តី​រាជការ​រហូត​ដល់​យ៉ាង​តិច​២៥០ ដុល្លារ​ក្នុង​មួយ​ខែ​។

លោក​បន្ត​ថា៖ «រដ្ឋាភិបាល​ថ្មី​ក៏​ត្រូវ​លុប​បំបាត់​ការ​ប្រើ​ប្រាស់​តុលាការ​ប្រឆាំង​នឹង​សហជីព​និង​អ្នក​តវ៉ា ហើយ​បង្កើត​តុលាការ​ការងារ»។

លោក​បន្ថែម​ថា កម្មករ​ត្រូវ​ការ​យុតិ្តធម៌​សម្រាប់​កម្មករ​កាត់​ដេរ​បី​នាក់​ដែល​ត្រូវ​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​បាញ់​កាល​ពី​ឆ្នាំ​មុន។

អ្នក​ស្រី ស៊ីនឿន កម្មករ​កាត់​ដេរ អាយុ ២៦ ឆ្នាំ ថ្លែង​ថា អ្នក​ស្រី​បាន​បាត់​បង់​ទំនុក​ចិត្ត​លើ​រដ្ឋាភិបាល ហើយ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​រស់​នៅ​របស់​នាង​ក៏​ដូច​ជា​កម្មករ​ដទៃ​ទៀត​បាន​ប្រសើរ​ឡើង​។ អ្នក​ស្រី ស៊ីនឿន ថ្លែង​ថា អ្នក​ស្រី​នឹង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឬ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​គណបក្ស​ទាំង​ពីរ​សុទ្ធ​តែ​បាន​ថ្លែង​ទៅ​កាន់​ក្រុម​កម្មករ​កាល​ពី​ម្សិល​មិញ។

លោក កឹម សុខា ប្រធាន​ស្តីទី នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា គណបក្ស​របស់​លោក​នឹង​ដោះ​ស្រាយ​លក្ខខណ្ឌ​ការងារ​ប្រសិន​បើ​គណបក្ស​លោក​ឈ្នះ​។

លោក​បញ្ជាក់​ថា៖ «​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ការពារ​សិទិ្ធ​កម្មករ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ការងារ​និង​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​១៥០ ដុល្លារ»។

លោក ទេព នន្នរី តំណាង​រាស្រ្ត​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ថ្លែង​ថា លោក​គាំទ្រ​កម្មករ រាប់​ទាំង​ការ​ទាមទារ​របស់​ពួកគេ​លើ​ប្រាក់​ឈ្នួល​អប្បបរមា​១៥០ ដុល្លារ​។

ក្នុង​ខេត្ត​ព្រះ​សីហនុ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ក៏​បាន​ថ្លែង​អំពី​លក្ខខណ្ឌ​ការងារ​ផង​ដែរ​។ លោក​បញ្ជាក់​ថា ប្រាក់​ឈ្នួល​អប្បបរមា​បាន​កើន​ពី​៥០ ដល់​៧៥ ដុល្លារ ហើយ​ដោយ​សារ​មូលហេតុ​នេះ គណបក្ស​កាន់​អំណាច​មាន​ជំហរ​ល្អ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​អំពី​លក្ខខណ្ឌ​ការងារ​។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​បាន​ថ្លែង​ថា៖ «​ខ្ញុំ​គិត​ថា បញ្ហា​ការងារ​វា​ជា​បញ្ហា​ធំ​ព្រោះ​បក្ស​ប្រឆាំង​បាន​ប្រកាស​ប្រាក់​ឈ្នួល​ខ្ពស់​។ វា​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​ត្រូវ​ការពារ​ខ្លួន ហើយ​ប្រសិន​បើ​កម្មករ​អាច​បន្ត​ទាមទារ​ប្រាក់​ឈ្នួល​វា​នឹង​មាន​សម្ពាធ​»។ លោក​ថ្លែង​ថា ការ​ទាម​ទារ​របស់​កម្មករ​គឺ​សម​ហេតុ​ផល​ដោយ​សារ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច៕ TK


What Next?

Recent Articles

3 Responses to "កម្មករ​នៅ​តែ​មិន​សុខ​ចិត្ត​រឿង​ប្រាក់​ខែ​តិច"

  1. cheath says:

    អាចម៏ អាខ្លះថាជិតម៉ាម៉ឺន , អាខ្លះ ៥ពាន់ , អាខ្លះ ៧ពាន់ គា្រន់តែប្រភពព័ត៌មាន
    ពួកអ្ហែងវាបោកបាត់ទៅហើយ ពួកអាមាននិន្នាការប្រឆាំងរដ្ឋាភិបាលនោះ ។
    ពួកអាអស់នេះចេះបំប៉ោងព័ត៌មានអុចអាលដូច អាតិរិច្ឆានសមរង្សី អាតិរិច្ឆានកឹមសុខាណាស់
    ពួកអាមាត់ស្អុយ !

  2. cheath says:

    វិចារណកថា៖ គណបក្សប្រជាជន កម្ពុជា កាន់តែមានការ គាំទ្រខ្លាំងក្លា ពីប្រជាពលរដ្ឋ
    Thursday, 02 May 2013 09:48 ដោយ៖ ដើមអម្ពិល : (DAP) : ID-011

    ************************************************************************************
    សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាពលកម្មអន្តរជាតិលើកទី១២៧ ថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០១៣ បានបញ្ជាក់ថា សម្ដេចមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះគណបក្សប្រជាជនកម្ពុជាក្នុងការឈ្នះឆ្នោត នៅខែកក្កដាខាងមុខ ហើយ សម្ដេចជឿជាក់ថា គណបក្សប្រជាជនកម្ពុជាមិនធ្លាក់ អាសនៈពី ២ភាគ៣ មកនៅត្រឹម ៥០បូក១នោះទេ។ ដោយពិនិត្យ ទៅលើស្ថានភាព របស់គណបក្ស ប្រឆាំងបច្ចុប្បន្ន សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំមិនជឿថា ពួកគេអាចឈ្នះនោះទេ បើទោះបីជាពួកគេខំ ស្រែកក៏ដោយ ហើយខ្ញុំមិនជឿថា ជាង២ភាគ៣នៃអាសនៈអាចធ្លាក់ចុះក្រោម ៥០បូក១នោះទេ”។ ថ្លែងទៅកាន់កម្មករ និយោជិត មន្ត្រីបុគ្គលិកកំពង់ផែ ស្វយ័ត ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០១ខែឧសភា ឆ្នាំ ២០១៣ សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា គណបក្សប្រឆាំងមាន ឱកាសតិចតួច ប៉ុណ្ណោះ ក្នុងការទទួលបានអាសនៈ គ្រប់គ្រាន់ ដើម្បីមានឥទ្ធិពលនៅក្នុងរដ្ឋសភា តាមរយៈការបោះឆ្នោតខាងមុខ។
    សម្ដេចប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សសព្វថ្ងៃមានអាសនៈចំនួន ២៩កៅអីនៅក្នុងរដ្ឋសភា។ មុនឆ្នាំ ២០០៨ នៅពេលរដ្ឋធម្មនុញ្ញ ត្រូវបានធ្វើវិសោធន កម្មអំឡុងពេលជាប់គាំង របស់រដ្ឋាពិបាល អាសនៈ១ភាគ៣នៃអាសនៈ ១២៣នៅក្នុង រដ្ឋសភា អាចរារាំងការបង្កើតច្បាប់ ឬរារាំងការបង្កើតរដ្ឋាពិបាលបាន។ តែឥឡូវនេះ ប្រសិនបើគណបក្សសង្គ្រោះជាតិ ចង់ឲ្យមានសំឡេង អាចធ្វើ ដូច្នោះបាន ពួកគេត្រូវតែធ្វើយ៉ាងណាឲ្យទទួលបាន ៥០បូក១។ សម្ដេចតេជោហ៊ុន សែនបានលើកឡើងទៀតថា “ខ្ញុំគ្មានបារម្ភពីបញ្ហានេះទេ គណបក្សប្រជាជន កម្ពុជាបានកើនពី៥១អាសនៈដល់ ៦៤ និងពី ៦៤ដល់ ៧៣ និងពី ៧៣ដល់ ៩០ ដូច្នេះប្រសិនបើវាធ្លាក់ចុះ ៤០អាសនៈ វាមិនអាចទៅរួចទេ”។ ជាមួយគ្នានេះ សម្ដេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរំឭកផងដែរថា អ្នកនយោបាយមួយចំនួន ហ៊ានថ្កោលទោស ថ្ងៃទី១៧មេសា ១៩៧៥ ប៉ុន្តែពួកគេមិន ហ៊ានថ្កោលទោសថ្ងៃទី១៨មីនា ឆ្នាំ ១៩៧០នោះទេ ។
    សូមបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ក្រុមមេដឹកនាំគណបក្សប្រឆាំង ជាពិសេសលោក សម រង្ស៊ី និងលោក កឹម សុខា ដែលជាប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ បានបើកការវាយប្រហារ ខ្លាំងក្លាលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការវាយ ប្រហាររបស់ក្រុមមេដឹកនាំគណបក្ស ប្រឆាំងធ្វើឡើងក្នុងគោលបំណង ទាក់ទាញការ គាំទ្រពីប្រជាពលរដ្ឋក៏ប៉ុន្តែតាមពិនិត្យជាក់ស្ដែងប្រជាពលរដ្ឋមិនបានគាំទ្រគណបក្ស សង្គ្រោះជាតិគួរឲ្យកត់សម្គាល់ឡើយ។ ប្រការនេះមកពី ប្រជា ពលរដ្ឋ បានដឹងយ៉ាងច្បាស់ថា លោកសម រង្ស៊ី និងលោកកឹម សុខា មិនមែនជាអ្នកប្រជាធិបតេយ្យ ពិតប្រាកដ ហើយធ្វើនយោបាយ ដើម្បីបោក ប្រាស់គ្នាទៅវិញទៅមក។ លើសនេះទៅទៀតប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសបានដឹងយ៉ាងច្បាស់ថា លោក សម រង្ស៊ី និងលោកកឹម សុខា ធ្វើនយោបាយដើម្បីអំណាច និងផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនគិតគូរផលប្រយោជន៍ជាតិនោះទេ។
    ក្រុម អ្នក តាមដានស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា បានវាយតម្លៃថា បើទោះបីក្រុមមេដឹកនាំ គណបក្ស សង្គ្រោះជាតិខំប្រឹងប្រែង បែបណាក៏មិនអាចយកឈ្នះលើកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស កំពុងគ្រប់ គ្រងអំណាចបានដែរ។ មានន័យថា សុទិដ្ឋិនិយម របស់សម្ដេចតេជោហ៊ុន សែនគឺជារឿងសមស្រប ចំពោះគណបក្ស ប្រជាជនកម្ពុជាក្នុងការឈ្នះឆ្នោតនៅថ្ងៃទី២៨ខែកក្កដា ឆ្នាំ ២០១៣ គឺគណ បក្សប្រជាជនមិនអាចធ្លាក់អាសនៈពីជាង ២ភាគ៣មកក្រោម ៥០បូក១បានឡើយ។ ផ្ទុយទៅវិញ គឺគណបក្សសង្គ្រោះជាតិ ដែលជាការរួមកម្លាំងគ្នា របស់ រវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សទៅវិញទេ ដែលអាចបាត់បង់អាសនៈ ដោយសារតែអ្នកធ្លាប់គាំទ្រ គណបក្សទាំងពីរនេះ អស់ជំនឿលើមេដឹកនាំខ្លួន។ ជាក់ស្ដែងអ្នកដែលធ្លាប់គាំទ្រគណបក្សសម រង្ស៊ី មិនទៅចូលរួម គាំទ្រគណបក្សសង្គ្រោះជាតិឡើយ ដោយសារតែ គេមិនចូលចិត្តលោក កឹម សុខា រីឯអ្នកធ្លាប់គាំទ្រគណបក្ស សិទ្ធិមនុស្ស ក៏មិនទៅគាំទ្រគណបក្សសង្គ្រោះជាតិដែរ ព្រោះគេមិនចូលចិត្តលោក សម រង្ស៊ី។
    អ្នកសង្កេតការណ៍ឯករាជ្យមួយចំនួនបានវាយតម្លៃថា នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ ថ្ងៃទី២៨ខែកក្កដា ឆ្នាំ ២០១៣ មានតែគណ បក្សធំៗពីរ ប៉ុណ្ណោះ ដែលជាគូប្រជែងខ្លាំងក្លា គឺគណបក្សប្រជាជនកម្ពុជា កំពុងគ្រប់គ្រង អំណាច និង គណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី។ ក៏ប៉ុន្តែផ្នែកលើសន្ទុះគាំទ្រ របស់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ទៅលើគណបក្ស ប្រជាជនកម្ពុជាគឺគណបក្សសង្គ្រោះជាតិមិនអាចយកឈ្នះ លើគណបក្សប្រជាជនកម្ពុជា បាន ឡើយ បើទោះបីគណបក្សសង្គ្រោះជាតិប្រឹងប្រែងធ្វើប្រជាភិថុតិយ៉ាងណាក៏ដោយ។ ជាក់ស្ដែងនៅក្នុងការរៀបចំ បញ្ជីបេក្ខភាព តំណាងរាស្ត្រសម្រាប់ គណបក្សសង្គ្រោះជាតិកន្លងទៅថ្មីៗនេះ មានការ ប្រជែង គ្នាយ៉ាងខ្លាំងក្លារវាងមន្ត្រីជាន់ខ្ពស់គណបក្សសម រង្ស៊ី និងមន្រ្តីជាន់ខ្ពស់ គណបក្សសិទ្ធិមនុស្ស ព្រោះពួក គេសុទ្ធ តែប្រជែងចង់បាន លំដាប់លេខរៀងល្អៗ។ ម្យ៉ាងទៀតការជ្រើសរើសលោក យឹម សុវណ្ណ ឲ្យធ្វើជាប្រធាន ក្រុមការងារគណបក្សសង្រ្គោះជាតិប្រចាំរាជធានីភ្នំពេញ កំពុងធ្វើឲ្យគណបក្សសង្គ្រោះជាតិ បាត់បង់ប្រជាប្រិយភាព យ៉ាងគំហុក ព្រោះលោក យឹម សុវណ្ណមានរឿងអាស្រូវផ្ទាល់ខ្លូនយ៉ាងច្រើន គួរឲ្យស្អប់ខ្ពើមបំផុត៕

    ហាស! ហាស រឿងពិតវាអញ្ចឹង រឿងអាស្រូវផ្ទាល់ខ្លួនច្រើនអញ្ចឹង !
    *************************************************
    គិតដោយឡាក់ឡាំង -ពួកអាប្រឆាំង-មានសណ្ថានវា
    អាមេប្រពន្ធចុង- ជាប់កែងជើងវា- មីប្រពន្ធអត់គ្នា
    រកប្រុសដោះកូយ ។
    ឯអាបន្ទាប់- អានេះក៏គ្រប់- អត់ខុសតិចអី
    គឺដូចមេវា -ខុសត្រឹមតែស្រី- ដែលវាបានចុយ
    គឺប្រពន្ធគេ ។
    ឯប្រពន្ធវា- មិនចាញ់ពុះពារ- ក៏ស្រវាដែរ
    អាប្រុសកូនចៅ -ដែលនៅជិតក្បែរ -តាមខេត្តនានា
    យកចុយស្អំទ្រូង ។
    ឯអាកូនចៅជាបន្ទាប់- ខ្ញុំប្រាប់មិនស្អប់ច្បាស់ទើបថា
    អាខ្លះងប់បៀរភ្លេចគ្រួសារ -ទោះកូនក៏វាបញ្ចាំដែរ ។
    អាខ្លះប៉ិនផឹកប្រមឹកខួប- បានផឹកអុងអាត់ស្រែកឡូឡា
    ខ្លាំងគឺរូបវាជើងប៉ាវផ្សារ- ចុងចប់អាត្មាត្រូវគេវ៉ៃ ។
    រីអាតូចតាចចក់អាចែម- មិនល្មមសុទ្ធតែមនុស្សបាតផ្សារ
    មិនខំរកស៊ីសុទ្ធពារលា- ស្កាត់រកជួបគ្នាក្នុងបក្សពាល ។
    លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
    យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
    អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
    ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
    សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
    ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
    ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
    ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
    វាស្រែកហឺហារថាសង្គ្រោះ- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
    សង្គ្រោះអ្នកណាអាប្រកាច់- សម័យហ៊ុនសែនសុទ្ធផ្ទះធំ ។
    ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
    ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
    អញឆ្ងល់អ្ហែងដែរពួកប្រឆាំង- ដែលអ្ហែងស្រែកច្បាំងតែរាល់ថ្ងៃ
    អ្ហែងចង់សង្គ្រោះៗស្អី ? – ឫុអ្ហែងឃ្លានក្រៃអំណាចដឹង ? ។
    ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
    ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថាសង្រ្គោះ ។
    តើសង្គ្រោះស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
    សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
    អាចធ្វើអ្នកមាន ? ។
    អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលហួស
    ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
    តែអួតហួសឃ្លាន ។
    គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
    ថាចង់សង្គ្រោះ- តើសង្គ្រោះស្អី?- ប្រពន្ធជេរចាស់ដៃ
    ជេរ ព្រោះអត់ស៊ី ។
    អួតនេះអាខា -បងប្អូនដឹងទេ- វាអួតរាល់ថ្ងៃ
    អួតប្រូបោកប្រាស់- អួតអត់តម្លៃ-ឥឡូវវាច្នៃ
    ញឹងប្រពន្ធចូល ។
    កុំអោយគេថា- ប្រពន្ធវាជេរ- វាអួតសុខណាស់
    ទោះមានស្រីចុង- ប្រពន្ធអត់ឆ្នាស់- តែពេលដល់ផ្ទះ
    ត្រូវក្បាលវែកឆា ។
    ពិតណាស់អាខាវាកំសត់- ក្បាលគ្របសំពត់ក៏មានដែរ
    ក្បាលនិងកន្ថោរបូកអត់ល្ហែរ- អាខាតែវែឆ្កួតខ្លាចផ្ទះ ។
    ប្រទេសបានសុខ ប្រជាស្រណុក ទាំងកាយវាចារ
    សុខទាំងផ្លូវចិត្ត មានទ្រព្យហ៊ឺហារ ចុះអ្ហែងស្រែកឡា
    ចង់សង្គ្រោះស្អី ? ។
    ខ្លួនថោកសំគិះឆ្កួតតែវែ ហាឡើងខុសគេចង់ចាប់ថ្ងៃ
    មកចងអោយជាប់កាប់ឆា. ខ្វៃ សម្តីអត់ន័យ អួតអត់ខ្នាត ។
    ខ្លួនក្រកើតស្រែងសំញែងអេះ ខ្លួនកំជិលផេះតែប្រដៅ
    អោយគេអ្នកស្អាតតាមខ្លួនទៅ គ្មានផ្លូវអេះស្រែងតែឯងចុះ ។

  3. Kobe says:

    កុំជេគ្នាខ្លាំពេក