លោក​នាយក​រដ្ឋ​មន្ត្រី​​ប្រតិកម្ម​តប​នឹង​ការ​រិះ​គន់​លើ​ខ្សែ​អាត់​សម្លេង

បទ​វិភាគ​ជា​ខ្សែ​អាត់​សម្លេង​អំពី​ការ​ចំអក​ឲ្យ​គ្នា​ថា​ជា​ «អាយ៉ង» របស់​មេ​បក្ស​ពីររូប​ ​ ត្រូវ​បាន​នាយក​រដ្ឋ​មន្ត្រី​ ​ធ្វើការ​ការពារ​គេហ​ទំព័រ​រដ្ឋាភិបាល ដែល​បាន​បង្ហោះ ​ រហូត​មាន​អ្នក​រិះគន់​ថា​ជា​ការ​ឃោស​នា​ពី​គណបក្ស​កាន់អំណាច​វាយ​ប្រហារ​លើ​គណបក្ស​ប្រឆាំង​ ក្នុង​ការ​ទាញ​យក​ប្រជា​ប្រិយ​ភាព​មុន​ការ​បោះ​ឆ្នោត​។

 

Thursday, 02 May 2013
ឆាយ​​ ច័ន្ទនីដា
ភ្នំពេញ ប៉ុស្តិ៍

 

 

ក្នុងពិធី​សម្ពោធ​សមិទ្ធិផល​នៅ​វត្តមួយ​នា​ខេត្តកំពង់​ចាម​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោ​ក​ហ៊ុន ​សែន​ ក៏​បាន​បង្ហាញ​ថា ការវិភាគ​ថត​ជា​សម្លេង​ពី​«អាយ៉ៃ​ឆ្លង​ឆ្លើយ​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ​» ត្រូវបាន​គេ​ផ្សព្វផ្សាយតាម​វិទ្យុ​បាយ័ន និង​គេហទំព័រ​អង្គភាព​ព័តមាន​និង​ប្រតិកម្ម​រហ័ស​​កាលពីថ្ងៃទី​១ ឧសភា នឹង​មាន​គេ​រៀប​ចំ​ដាក់​ក្នុង​ស៊ី​ឌី​ផងដែរ ហើយ​លោក​បញ្ជា​ឲ្យ​វិទ្យុ​នានា​អាច​ទៅ​ចាក់​ឲ្យ​ពលរដ្ឋ​ស្តាប់​ឲ្យ​បាន​ទូលាយ​។

លោ​កនិយាយ​ថា ក្រោយ​ការ​ផ្សព្វផ្សាយ​ មាន​អ្នក​វិភាគ​មួយ​ចំនួន​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​ឬ​គណបក្ស​កាន់​អំណាច​ បំពាន​គេ​ ឬ​វាយ​ប្រហារ​គេ​ជាដើម ប៉ុន្តែ​លោក​ថា​តាម​ការ​ពិត មាន​ការ​ផ្សព្វផ្សាយ​ជាច្រើន តាម​បណ្តាញ​សង្គម​ «ហ្វេស​ប៊ុក» រហូត​ដល់​ដាក់​បណ្តាសា​ដល់​មេ​បក្ស​ប្រជាជន​ ថា​បាន​ស្លាប់​ជាដើម តែ​គណបក្ស​នេះ មិន​បាន​ឆ្លើយ​តប​អ្វីឡើយ​។

What Next?

Recent Articles

6 Responses to "លោក​នាយក​រដ្ឋ​មន្ត្រី​​ប្រតិកម្ម​តប​នឹង​ការ​រិះ​គន់​លើ​ខ្សែ​អាត់​សម្លេង"

  1. លោ​កនិយាយ​ថា ក្រោយ​ការ​ផ្សព្វផ្សាយ​ មាន​អ្នក​វិភាគ​មួយ​ចំនួន​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​ឬ​គណបក្ស​កាន់​អំណាច​ បំពាន​គេ​ ឬ​វាយ​ប្រហារ​គេ​ជាដើម ប៉ុន្តែ​លោក​ថា​តាម​ការ​ពិត មាន​ការ​ផ្សព្វផ្សាយ​ជាច្រើន តាម​បណ្តាញ​សង្គម​ «ហ្វេស​ប៊ុក» រហូត​ដល់​ដាក់​បណ្តាសា​ដល់​មេ​បក្ស​ប្រជាជន​ ថា​បាន​ស្លាប់​ជាដើម តែ​គណបក្ស​នេះ មិន​បាន​ឆ្លើយ​តប​អ្វីឡើយ​។

    សំដីត្រង់នេះសូមគាំទ្រ! ព្រោះវាជាប្រជាធិបតេយ្យពិត ។

  2. តាមពីត ការធ្វើរបៀបហ្នឹងរបស់សំដាច់វាមិនខុសទេ ព្រោះវាជាប្រជាធិបតេយ្យ គេថាគាត់ គាត់ថាគេ តែត្រង់ថាវាមាន

    តំលៃសំរាប់ជាតិរឺអត់ ! បើមួយនិយាយពីការហិនហោចរបស់ជាតិ ឯ មួយទៀតគិតែពីញុះញុងអោយគេឈ្លោះគ្នានោះ ?

  3. ខ្មែរម្ចាស់ស្រុក says:

    រឿងយួនចូលស្រុកធ្វើសំបុត្រកំណើតជាជនជាតិខ្មែរ,រឿងកាប់បំផ្លាញព្រែឈើខុសច្បាប់
    សំដាច់ហ៌ុន សែន មិនដែលនិយាយទេ ពូកែរណាស់អារឿងញុះញុងបំបែកបំបាក់ធ្វើ
    អោយគេឈ្លោះគ្នា។

  4. raksasok says:

    ក្នុងផ្នត់គំនិតរបស់ខ្មែរ ខ្មែរស្អប់ខ្លាំងណាស់ចំពោះជនទាំងឡាយណាដែលចូលចិត្តនិយាមដើមគេ ចូរចិត្តបំបែកបំបាក់គ្រួសារគេ ចូរចិត្តដើរបង្កររឿងគេឯង ។ខ្មែរតែងតែជួយឈឺឆ្អាលចំពោះជន​ទាំងឡាយណាដែលរងគ្រោះដោយអំពើទាំងនោះ ។
    ការដែល CPP និងអ្នកដឹកនាំរបស់គេ ប្រើទង្វើបែបនេះ វាជាសញ្ញាណមួយបញ្ជាក់ថា CPP និងថ្នាក់ដឹកនាំរបស៉គេ ស្ថិតក្នុងមនុស្ស…………ទាំងនោះហើយ ។

  5. kumrou says:

    នេះជាល្បែងក្មេងបាចទឹកដាក់គ្នាគឺបាចទៅ បាចមក។ល្អណាស់សម្តេច។
    ប៉ុន្តែគួរចៀសវាងរឿងមួយ គឺបើឆ្កែឆ្គួតខាំ​កុំខាំវាវិញអី​ គួរយកដំបង
    សំពងវាវិញទៅ។ហាសហា!

  6. ការញុះញង់ឲខ្មែរ ឈ្លោះបែកបាក់គ្នា ទោះបីជាអ្នកមានឋាន:ជាអ្វីក៏ដោយ អ្នកមិនមែន

    ជាមនុស្សល្អសម្រាប់ប្រទេសខ្មែរទេ។