នៅថ្ងៃទី៣ ខែឧសភា នឹងធ្វើការផ្លាស់ប្តូរផ្ទេរតំណែង អភិបាលសាលារាជធានីភ្នំពេញ

ថ្ងៃទី 2 ឧសភា 2013
ដោយ: មុនីរាជ
CEN

ភ្នំពេញ: ​នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៣ នឹង​មានការ​ប្រារព្ធ​ពិធី​ផ្លាស់ប្តូរ ផ្ទេរតំណែង​អភិបាល​សាលា​រាជធានី​ភ្នំពេញ ដោយ​ដាក់​លោក ប៉ា សុជាតិ​វង្ស អភិបាលរង រាជធានី​ភ្នំពេញ ឡើង​ជា​អភិបាល​រាជធានី​ភ្នំពេញ ជំនួស​លោក កែប ជុតិមា​។ ពិ​ធី​ផ្ទេរតំណែង​នោះ នឹងធ្វើ​នៅក្នុង​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ប៉ា សុជាតិ​វង្ស ត្រូវបាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៣​។ ក្រៅពីនោះ ក៏មាន​អភិបាលខេត្ត​ចំនួន ៩ រូប​ផ្សេងទៀត ក៏ត្រូវ​ផ្លាស់ប្តូរ​ផងដែរ​៕​

 

លោក ប៉ា សុជាតិ​វង្ស អភិបាលរង រាជធានី​ភ្នំពេញ នឹងឡើងកាន់តំណែងជា អភិបាលរាជធានីភ្នំពេញ នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៣

លោក ប៉ា សុជាតិ​វង្ស អភិបាលរង រាជធានី​ភ្នំពេញ នឹងឡើងកាន់តំណែងជា អភិបាលរាជធានីភ្នំពេញ នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៣

 

What Next?

Recent Articles