រូបសំណាក​លោក ជា វិជ្ជា ត្រូវបាន​ដាក់តាំង​ហើយ​

​រូបសំណាក​ដែល​ធ្វើ​ពី​ថ្មរ​ភួ​ក កម្ពស់​១,៧០​ម៉ែត្រ និង មាន​កាន់​ក្បាល​មីក្រូ​របស់លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​កម្មករ​សេរី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវបាន​គេ​ផ្ដល់​រ​ហ័​ស្ស​​នាម​ថា​ជា “​វីរជន​កម្មករ​” ត្រូវបាន ដាក់តាំង​ហើយ​កាលពី​វេលា​ម៉ោង​ប្រមាណ​៧ ព្រឹក​ថ្ងៃទី ០៣ ខែ ឧសភា នេះ នៅ​ចុង​សួនច្បារ ខាងលិច​វា​មាន​ឯករាជ្យ ជិត​តូប​លក់​កាសែត ទី​ដែលមាន​ការបាញ់ប្រហារ មេដឹកនាំ​សហជីព​រូបនេះ កាលពី​ជាង​៩​ឆ្នាំមុន​។​

 

សិលាពល
Friday 03 May 2013
The Free Press Magazine

រូបសំណាកលោក ជា វិជ្ជា ដែលត្រូវ បាន គេ លើក តាំង បញ្ឈរ កាលពីព្រឹកមិញ

រូបសំណាកលោក ជា វិជ្ជា ដែលត្រូវ បាន គេ លើក តាំង បញ្ឈរ កាលពីព្រឹកមិញ

ពិធី​នេះ​មានការ​ចូលរួម​ពី​ក្រុមគ្រួសារ និង កម្មករ​-​កម្មការិនី​ជាច្រើន​នាក់ ។ លោក ជា មុនី ប្អូនប្រុស​របស់លោក ជា វិជ្ជា ដែល​បន្ត​តំណែង​ជា​ប្រធាន​សហជីព​កម្មករ​សេរី​នៃ​ព្រះ​រា​ជា​ណា​​ចក្រ​កម្ពុជា​ពី​បងប្រុស​របស់លោក បានធ្វើការ​អំពាវនាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ស្វែងរក​ចាប់ខ្លួន​ឃាត​កពិត ដែល​បាន​បាញ់សម្លាប់​បងប្រុស​លោក យកមក​ផ្ដន្ទាទោស​តាមច្បាប់​។​

​លោក ជា វិជ្ជា ត្រូវបាន​ក្មាន់កាំភ្លើង​បាញ់ប្រហារ កាលពី​ព្រឹក​ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០០៤ នៅ​ជិត​តូប​កាសែត ក្បែរ​របង​វត្ត​លង្កា ពី​ខាងលិច ខណៈដែល​លោក កំពុង​អង្គុយ​អាន​កា​សែ​ត​ ។ រហូតមកដល់​ពេលនេះ​រហូតមកដល់​ពេលនេះ​ទាំង​ក្រុមគ្រួសារ​ជនរងគ្រោះ​ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល​បាន​អះអាងថា​ឃាតក​ពិត​ពុំទាន់​ត្រូវបាន​គេ​រកឃើញ​ទេ ក្រៅតែពី​បុស​​ពីរ​នាក់​គឺ ប៊​ន សំណាង និង សុខ សំអឿន ដែលជា​ឃាតក​សប្ប​និម្មិត ត្រូវបាន​គេ​កាត់ទោស​ឲ្យ​ជាប់​ព័ន្ធ​នាគារ​ម្នាក់ៗ​២០​ឆ្នាំ នោះ ៕

 

What Next?

Recent Articles

2 Responses to "រូបសំណាក​លោក ជា វិជ្ជា ត្រូវបាន​ដាក់តាំង​ហើយ​"

  1. loplop says:

    It is so stupid. What did Chivichea do for Cambodia? How much?
    Sihanuk brough back independant for Cambodia.
    Hun Sen brough lives back for the whole Cambodia.

  2. Neak ta says:

    វា​គឺជាការឆោតល្ងង់​ដូច្នេះ​។ តើលោក ជា វិជ្ជា បានធ្វើ​អ្វីទៅ​សម្រាប់​ប្រទេសកម្ពុជា?
    ព្រះស៊ីហនុ​​បាននាំមកនូវ​ឯករាជ្យភាព​​សម្រាប់​ប្រទេសកម្ពុជា។​
    ​សម្តេចហ៊ុន​សែនបាន​នាំ​ត្រឡប់មកវិញ​​ជីវិតរស់នៅ​ក្នុងប្រទេសកម្ពុជា​ទាំងមូល​។