រូប​សំណាកវីរជន​កម្មករ ត្រូវ​បាន​​លើក​ដាក់​តាំង​​ជា​ផ្លូវ​ការ

ភ្នំពេញៈ រូប​សំណាក​លោក ជា វិជ្ជា អតីត​មេ​ដឹក​នាំ​សហជីព​សេរី​កម្មករ​ដែល​ត្រូវ​បាញ់​សម្លាប់​​​ត្រូវបាន​​លើក​ ឡើង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃសុក្រ ទី០៣ នេះ​នៅ​សួន​ច្បារ​ខាង​លិច​វិមាន​ឯករាជ្យ​ ជិត​វត្ត​លង្កា​ជា​ទីដែល​ឃាតក​បាញ់​សម្លាប់​លោក កាល​ពី​ឆ្នាំ​២០០៤។

 

Friday, 03 May 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

រូបសំណាកលោក ជា វិជ្ជា ត្រូវបានលើកដាក់តាំង។​ រូបថត ហេង ជីវ័ន

រូបសំណាកលោក ជា វិជ្ជា ត្រូវបានលើកដាក់តាំង។​ រូបថត ហេង ជីវ័ន

រូប​សំណាក​លោក ជា វិជ្ជា មាន​កម្ពស់ ១,៦៨ ម៉ែត្រ តាំង​ឈរ​នៅ​លើ​ថ្ម​ទម្រ​មាន​កម្ពស់​មួយ​ម៉ែត្រ​បែរ​មុខ​ទៅ​ទិស​ខាង​លិច​ដៃ​ ឆ្វេង​កាន់​មី​ក្រូ​ហ្វូន​ដៃ​ស្តាំ​ចង្អុល​ឡើង​បង្ហាញ​ពី​សកម្មភាព​ទាមទារ​ រក​យុត្តិធម៌​ជូន​កម្មករ​និង​ទាម​ទារ​ការ​ដំឡើង​ប្រាក់​ខែ​សម្រាប់​កម្មករ​។

សហជីព​សេរី ​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ថា រូប​សំណាក​លោក ជា វិជ្ជា ដែល​សហជីព​កម្មករ​ចាត់ទុកថា​ជា “​វីរជន​កម្មករ​” ត្រូវ​តម្កល់ បើក​សម្ពោធ​ជា​ផ្លូវ​ការ នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០១៣​។ រូបសំណាក​ធ្វើ​ពី​ថ្មភក់​នោះ ត្រូវ​តម្កល់​លើ​សួនច្បារ កែង​ច្រមុះ​ជ្រូក ខាងលិច​វិមាន​ឯករាជ្យ ជិត​តូប​លក់​កាសែត ជាប់​របង​វត្ត​លង្ការ ដែល​ជា​កន្លែង ឃាតក​បាញ់​សម្លាប់​លោក ជា វិជ្ជា កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៤​។​

នៅ​ពិធី​បើក​ការដ្ឋាន​សង់​រូប​សំណាក​លោក ជា វិជ្ជា កាល​ពី​ខែ​មុន លោក ម៉ាន់ សេង​ហាក់ ប្រធាន​គណៈ​កម្មការ​នៃ​សហជីព​សេរី​កម្មករ​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា រូប​សំណាក​លោក ជា វិជ្ជា បាន​សង់​រួច​ហើយ​ហើយ​រូប​នេះ​នឹង​ដាក់​តាំង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៣​ខែ​ ឧសភានេះ នៅ​សួនច្បារ​ជិត​វត្ត​លង្កា​ជា​ទីដែល​ឃាតក​បាញ់​សម្លាប់​លោក កាល​ពី​ឆ្នាំ​២០០៤។

​លោក សេង​ហាក់ បន្ត​ថា​៖ «យើង​មាន​អារម្មណ៍​រីក​រាយ ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​[យើង]​ដាក់​រូប​លោក ជា វិជ្ជា ដែល​កំពុង​ទាម​ទារ​យុត្តិធម៌​សម្រាប់​កម្មករ​។ ប៉ុន្តែ​យើង​មិន​រីក​រាយ​ទេ នឹង​ការ​រក​ឃាតក​មិន​ឃើញ»។

លោក​ប៊ន សំណាង​និង​លោក សុក សំអឿន ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២០​ឆ្នាំ​ពី​បទ​ប្រព្រឹត្ត​អំពើ​ ឃាតកម្ម​ទៅ​លើ​លោក ជា វិជ្ជា ប៉ុន្តែ​ក្រុម​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា​អ្នក​ទាំង​ពីរ​គ្មាន​កំហុស​ទេ។

ចំពោះ​ការ​សាង​សង់​នេះ លោក ម៉ាន់ សេងហាក់ ថ្លែង​ថា​សហជីព​សេរី​កម្មករ​មាន​កញ្ចប់​ថវិកា​ចំនួន​៨ពាន់​ដុល្លារ​អាមេរិក សម្រាប់​ការ​សាង​សង់​រូប​សំណាក​មួយ​នេះ​។ លោក​បន្ត​ថា ៣​ពាន់​ដុល្លារ​បាន​បរិច្ចាគ​ដោយ​សប្បុរសជន និង ៥ ពាន់​ដុល្លារ​ទៀត ឧបត្ថម្ភ​ដោយ​សាលា​រាជធានី​ភ្នំពេញ​។

 

What Next?

Recent Articles

5 Responses to "រូប​សំណាកវីរជន​កម្មករ ត្រូវ​បាន​​លើក​ដាក់​តាំង​​ជា​ផ្លូវ​ការ"

  1. អត់ដូចសូម្បីតែបន្តិច,

  2.   says:

    ចងចាំឈ្មោះ និងកិច្ចប្រឹងប្រែងរបស់លោក ជានិច្ច…

  3. Anonymous says:

    He is better than HS that lead own people to the hell, he break down Khmer society till bottom,
    HS don’t know what is the meaning of nation.
    He should change attitude.

  4. នាយ ឡេវ says:

    សូនវិញ្ញានក័ន្ខលោកជួយរកមុនឃាតកពិតផង!

  5. Strey Khmer says:

    I think, that is wasing money for hiring uncapable artist who doesn’t know how to design the similar picture to Chea Vichea. This sculpture its designer like a monkey that should not acceptable to the public.