ព័ត៌មាន​សន្តិសុខ​សង្គម​និង​ឧក្រិដ្ឋ​កម្ម ដែល​កើត​ឡើង​ពី​ថ្ងៃ​ទី​ ២៧​មេសា-៣ឧសភា ២០១៣

Friday, 03 May 2013
ផាក់ ស៊ាង​លី និង​ សែន ដាវិត
ភ្នំពេញ ប៉ុស្តិ៍

 

ជន​ជាតិ​វៀត​ណាម​លួច​កាណូត​ពេល​ដឹក​អ្នក​ជម្ងឺ​ទៅ​ពេទ្យ

ពោធិ៍សាត់៖ នគរបាល​ស្រុក​កណ្តៀង​បាន​ចាប់​ខ្លួន​ជន​ជាតិ​វៀត​ណាម​ម្នាក់​អាយុ​២៣​ឆ្នាំ បន្ទាប់​ពី​គេ​បាន​លួច​កាណូត​មួយ​គ្រឿង​កាល​ពី​ថ្ងៃ​អាទិត្យ។ នគរ​បាល​បាន​ឲ្យ​ដឹង​ថា បុរស​ជា​កសិករ​អាយុ ៣១​ឆ្នាំ​ម្នាក់ ​បាន​ដឹក​កូន​ឈឺ​ទៅ​ពេទ្យ​តាម​កាណូត​នៅ​វេលា​យប់ ហើយ​ទុក​កាណូត​នៅ​ជិត​មណ្ឌល​សុខ​ភាព​ ពេល​នោះ​ជន​ជាតិ​វៀត​ណាម​រូប​នោះ​បាន​លួច​ បំណង​បើក​រត់។ ប៉ុន្តែ​ត្រូវ​ជន​រង​គ្រោះ​ប្តឹង​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៏​ចាប់​បាន​មក​វិញ។

អាវុធ​ហត្ថ​ឆ្មក់​ចាប់​កម្មករ​រោង​ចក្រ​សំងំ​ជក់​ថ្នាំ​ញៀន

កណ្តាល៖កម្មករ​រោង​ចក្រ​ពីរ​នាក់​អាយុ​២៣​និង​២៧​ឆ្នាំ​ត្រូវ​បា​នចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​ពេល​ជក់​ថ្នាំ​ញៀន​នៅ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង។ កងរាជ​អាវុ​ធហត្ថ​បាន​ឲ្យដឹ​ងថា​អាជ្ញាធ​រមូល​ដ្ឋាន​បាន​ផ្តល់​ព័ត៌មាន​ពី​ជន​សង្ស័យ​រឿង​លួច​ជក់​ថ្នាំ​ញៀន។ កម្លាំង​អាវុធហត្ថ​បាន​ឆ្មក់​ចូល​កន្លែង​ស្នាក់​នៅរបស់​ជន​សង្ស័យ ហើយឃើ​ញពួ​កគេ​កំពុង​ជក់​ថ្នាំ​ញៀន និង​ចាប់​ខ្លួន​តែ​ម្តង។ ឧប​ករ​ណ៏​ជក់​ត្រូវ​បាន​ដក​ហូត។

សង​សឹក​ស្ទាក់​វាយ​ម្នាក់​បែក​ក្បាល

​ភ្នំពេញ៖​ ជន​សង្ស័យ​៦​នាក់​បាន​ស្ទាក់​វាយ​កម្មករ​សំណង់​ម្នាក់​អាយុ​២៨​ឆ្នាំ​របួស​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ខណ្ឌ​ពោធិ៏​សែន​ជ័យ។ នគរ​បាល​បាន​ឲ្យ​ដឹង​ថា​បុរស​រ​ង​គ្រោះ​កំពុង​ដើ​រ​តែ​ម្នា​ក់ឯង ​ពេល​នោះ ពួក​ជន​សង្ស័យ​បាន​ស្ទាក់​វាយ​នឹង​ដំបង​បែក​ក្បាល​ ហើយ​បាន​នាំ​គ្នា​រត់​បាត់។ នគរ​បាល​បាន​សន្និដ្ឋាន​ថា​ករ​ណី​នេះ ជា​រឿង​គំ​នុំ ​ព្រោះ​ជន​រង​គ្រោះ និង​ពួក​ម៉ាក​គេ​កន្លង​មក​ធ្លាប់​មាន​បញ្ហា​ជាមួយ​នឹង​ជន​សង្ស័យ។ នគរ​បាល​កំពុង​តាម​រក​ពួកគេ៕

បើក​លឿន​វ៉ា​មិន​ផុត ​បុក​ស្រ្តី​ម្នាក់​របួស​ធ្ងន់

​ភ្នំពេញ៖​ ឡាន​មួយ​គ្រឿង​បាន​បើក​លឿន​ ហើយ​បុក​ស្រ្តីអាយុ​៣០​ឆ្នាំ​ម្នាក់​ របួស​ធ្ងន់​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ខណ្ឌ​ចំកាមន។ នគ​របាល​បាន​ឲ្យ​ដឹង​ថា​ឡាន​មួយ​គ្រឿង​នោះ​បើក​បរ​ដោយ​យុវជន​អាយុ​ខ្ទង់​២០​ឆ្នាំ​ម្នាក់។ គេ​បើក​លឿន ​ដើម្បី​វ៉ា​ម៉ួតូ​រប​ស់​ស្ត្រី​រង​គ្រោះ​ ​តែវ៉ា​មិន​​ផុត​ ក៏​បុក​ពី​ក្រោយ​តែ​ម្តង។ ស្រ្តី​រូប​នេះ​រង​បួស​ធ្ងន់ ​ហើយ​ត្រូវ​បាន​គេ​ដឹក​ទៅម​ន្ទីរ​ពេទ្យ។ ឡាន​និង​ម៉ូតូ​ត្រូវ​នគរបាល​យក​ទៅ​រក្សា​ទុក​ដើម្បី​ដោះ​ស្រាយ។

យុវ​ជន​ដាច់​យ៉ាយ​ចូល​លួច​ម៉ូតូ​ក្នុង​ឃ្លាំង

ភ្នំពេញ៖ យុវ​ជន​អាយុ១៨​ឆ្នាំ​ម្នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ ​ពេល​ចូល​លួច​ម៉ូតូ​នៅ​ក្នុង​ឃ្លាំង​មួយ​កន្លែង​ក្នុង​ខណ្ឌ៧មករា។ ម្ចាស់​ឃ្លាំង​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​បាន​ចូល​មក​ក្នុង​ឃ្លាំង​លក់​ម៉ូតូ ហើយ​បាន​កាច់​សោរម៉ូតូ​ដែល​ដាក់​លក់​មួយ​គ្រឿង​បំណង​ជិះ​រត់។ ប៉ុន្តែ​ត្រូវ​កម្មករ​នៅ​ទី​នោះ​ ចាប់​បាន​ប្រគល់​ឲ្យ​នគរបាល​តែ​ម្តង។ ជន​សង្ស័យ​បាន​សារភាព​តាម​ការ​ចោទ​ប្រកាន់។ នគរ​បាល​បាន​បញ្ជូន​គេ​ទៅ​តុលាការ​ដើម្បី​កាត់​ទោស​តាម​ផ្លូវ​ច្បាប់។

កម្មករ​សំណង់​ត្រូវ​គេ​ដេញ​វាយ​បែក​មុខ​និង​ក្បាល

ភ្នំពេញ៖ កម្មករ​សំណង់​អាយុ​២៣​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​វាយ​របួស​ធ្ងន់​កាល​ពី​ថ្ងៃ​សៅរ៏​ក្នុង​ខណ្ឌពោធិ៏សែន​ជ័យ។ នគរ​បាល​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ពី​ដើរ​លេង​វិញ ហើយត្រូ​វបុ​រស​ពីពីរ​ទៅ​បី​នាក់​ដេញ​វា​យប្រ​ហារ​នឹង​ដុំ​ថ្ម​និង​ដំប​ង​ឈើ។ គេ​បាន​ផ្តួល​ម៉ូតូ​ចោល​ទៅ​ប្រឡាយ​ទឹក​ហើយ​រត់​ស្រែក​ឲ្យ​គេ​ជួយ។ ករណី​នេះ​ នគរបា​ល​មិន​ទាន់​សន្និ​ដ្ឋាន​​ពីមូ​លហេ​តុនៃ​ការ​វាយ​ប្រហា​រនេះ​ទេ​។

ប្តីស្រ​វឹងវា​យបំ​ផ្លាញ​ទ្រព្យ​សម្បត្តិ​ និង​ដេញ​ចាក់​អ្នក​ជិត​ខាង

បាត់​ដំបង៖ នគរ​បាល​ក្រុង​បាត់​ដំបង​បាន​ចាប់​ខ្លួន​ប្តី​អាយុ​៣៩​ឆ្នាំ​ម្នាក់​កាល​ពី​ថ្ងៃ​សុក្រ ​បន្ទាប់​ពី​គេ​ផឹក​ស្រវឹង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​និង​ដេញ​ចាក់​គេ​ឯង។ នគរ​បាល​បាន​ឲ្យ​ដឹង​ថា​បុរស​ជា​ប្តី​និង​ប្រ​ពន្ធអាយុ​៣៤​ឆ្នាំ​បាន​ជួល​ បន្ទប់​ស្នាក់​នៅ​។ នៅថ្ងៃ​កើត​ហេតុ​ម្ចាស់​បន្ទប់ បា​នម​ក​ទារ​លុយ​ថ្លៃ​បន្ទប់​។ គេ​គ្មាន​អី​ឲ្យ ​ប្តី​ក៏​ផឹក​ស្រាស្រ​វឹង​រ​ក​រឿងប្រ​ពន្ធ​ និ​ងបោក​បំផ្លាញ​ទូរ​ទស្សន៏​មួយ​ចោល។អ្នក​ជិត​ខាត​បាន​ចូល​ទៅ​ឃាត់ ​ហើយ​បុរស​ជា​ប្តី​បាន​យក​ដែក​ឆាប​ដេញ​ចាក់​ថែម​ទៀត។ ម្ចាស់​ផ្ទះ​បាន​ប្តឹង​នគរបា​លឲ្យចា​ប់ខ្លួ​នតែ​ម្តង។

សិស្ស​បួន​នាក់​ជិះ​ម៉ូតូ​បុក​គ្នា​របួស​ធ្ងន់

ស្វាយ​រៀង៖ សិស្ស​បួន​នាក់​បាន​រង​របួស​ធ្ងន់ ​និង​ស្រាល​កាល​ពី​ថ្ងៃ​សុក្រ​បន្ទាប់​ពី​ជិះ​ម៉ូតូ​បុ​ក​គ្នា​ក្នុង​ស្រុក​ស្វាយ​ទាប​។ នគរបាល​បាន​ឲ្យ​ដឹង​ថា ​សិស្សវិ​ទ្យាល័​យម្នា​ក់​អាយុ​២២​ឆ្នាំ​ជិះ​ម៉ូតូ​តែ​ម្នា​ក់ឯង​។ ពេល​នោះ​មាន​សិស្សបី​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​យ៉ាង​លឿន​ពី​ក្រោយ ​ហើយ​បុក​គេ​ពេញ​ទំហឹង ​បណ្តាល​ឲ្យដួល​របួស​ធ្ងន់​និង​ស្រាល​ទាំង​អស់​គ្នា។ ពួ​ក​គេ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ ​ហើយ​ម៉ូតូ​ត្រូវ​យក​ទៅ​រក្សា​ទុក។

ស្រវឹង​ខឹង​ឪពុក​ស្តី ​ដុតស្រូ​វចោ​លម៉​ដ្ឋ

បន្ទា​យមា​ន​ជ័យ៖​ន​គរបាល​ស្រុក​អូរ​ជ្រៅ​បាន​ចាប់​ខ្លួន​បុរ​សអា​យុ៣​០​ឆ្នាំម្នា​ក់ បន្ទាប់​ពី​គេខឹ​ង​ឪ​ពុកដុ​តស្រូ​វចោ​លកា​លពី​យ​ប់ថ្ងៃ​ព្រហស្បត្តិ៏​។ នគរ​បាល​បាន​ឲ្យ​ដឹង​ថា​បុរស​ជាកូ​នបា​ន​ត្រ​ឡប់​ផ្ទះ​វិញ​ដោយ​អាការៈ​ស្រ​វឹង។​ ពេល​នោះ ​ឪពុ​កបា​នស្តីប​ន្ទោសធ្វើ​ឲ្យ គេ ខឹង ​ហើយ​​ដុត​ខ្ទិច​ស្រូវ​និង​អង្ករ​ចំនួន​១៣​ប៉ាវ​ និង​សំលៀក​បំពាក់​មួយ​ចំនួ​នទៀ​តនៅ​ក្នុង​ជង្រុក​មួយ។ បន្ទា​ប់ពី​ធ្វើស​កម្ម​ភាពហើ​យ ​កូនប្រុ​សមិ​នបា​នរត់​គេខ្លួ​ន​ទេ ហើយ​នគ​របា​លបាន​ចាប់​ខ្លួន​គេ។ កូន​ប្រុស​រូប​នេះ​បាន​សារភាព​ពី​ទង្វើ​រ​បស់គេ​ ហើយ​ថា​ដោយសារ តែ​គេស្រ​វឹង​ខ្លាំង​ពេក ទើប​ហ៊ាន​ដុត​បែប​នេះ។

មន្ត្រី​អាវុធ​ហត្ថ​ក្របួច​ចោរ​ពីរ​នាក់​លួច​កាច់​សោរ​ម៉ូតូ

ព្រះសី​ហនុ៖ កង​រាជអា​វុធ​ហត្ថ​ក្រុង​ព្រះ​សីហា​នុ​បានចា​ប់ខ្លួ​នបុ​រស​ពីរ​នាក់​អាយុ​២៧​និង​៣២​ឆ្នាំ បន្ទាប់​ពី​ពួក​គេ​លួច​ម៉ូតូ​មួយ​គ្រឿង។​ មន្ត្រីកង​រាជ​អាវុធ​ហត្ថបានឲ្យ​ដឹងថា​បុរសទាំ​ង​ពី​រនាក់​បានឃុ​បឃិត​គ្នាកា​ច់សោ​រម៉ូ​តូ​មួយ​គ្រឿង​របស់​ស្ត្រី​ម្នាក់​ ហើយ​បាន​ជិះ​គេច​ខ្លួន។ ប៉ុន្តែ​ត្រូវ​ចាប់​ខ្លួន​មួយ​ថ្ងៃ​ក្រោយ​មក។​ ពួ​ក​គេបាន​សារ​ភាព​ ថា​បាន​ប្រព្រឹត្ត​ ហើម៉ូ​តូ​នោះ ត្រូ​វប្រគល់​ឲ្យម្ចា​ស់ដើ​ម​វិញ។

ទើប​ចេញពី​គុក​ វាយ​បុរស​ម្នាក់ ​របួស ម្នាក់​ស្ទើ​សន្លប់

កំពង់ចាម: បុរស​ម្នាក់ ​ដែល​ទើបតែ​ចេញពី​ពន្ធនាគារ​ប្រហែល​ជិត​មួយ​ឆ្នាំ បាន​យក​បង្គោលរបង​វាយ​លើបុរស​ម្នាក់​ទៀត ​បណ្តាលឲ្យ​រងរបួស​ធ្ងន់ថ្ងៃអង្គារស្ថិតនៅ​ខាងក្រោយ​ភូមិ​អូរព​ពេល ឃុំ​ខ្ចៅ ស្រុក​កងមាស​។​ក្រោយពី​កើតហេតុ​អំពើហិង្សា​ វាយ​បង្ក​របួសស្នាម ក្រុមគ្រួសារ​ជនរងគ្រោះ ​បាន​ប្តឹង​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ខ្ចៅ គ្រាន់​តែ​ហៅភាគី​ទាំងពីរ​ មក​ធ្វើ​ការសម្រុះសម្រួល និង​បង្គាប់​​ឲ្យ​ខាង​ជន​បង្កចេញ​សំណង​ព្យាបាល​របួស​ ចំនួនប្រាំពីរ​ម៉ឺន​រៀល ឲ្យទៅ​ខាង​ជន​រងគ្រោះ ហើយ​បាន​ឲ្យ​ជនសង្ស័យ ដែល​កំពុង​ស្ថិត​ ក្នុង​កា​រ​ព្យួរទោស​ពី​បទ​សម្លាប់​មនុស្សឲ្យទៅ​ផ្ទះ​វិញ មិនបាន​ចាត់វិធានការ​ចាប់​ខ្លួន​ឡើយ​។​

ខឹង​ចោរ​លួច​ម៉ូតូ​ប្អូន​បាត់​មក​សួរ​រក​មុខ​ចោរ​ រួច​បាញ់​នៅ​កន្លែង​កើតហេតុ​អស់​ជិត​១០​គ្រាប់​

ភ្នំពេញ ​៖ ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​មក​បញ្ចេញ​កំហឹង​ដោយ​ដក​កាំភ្លើងខ្លី ​បាញ់​ចំនួន​៨​គ្រាប់​ រួច​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ដោយសារ​ខឹង​នឹង​ចោរ​លួច​ម៉ូតូ​របស់​ប្អូននៅខណ្ឌ​ឫស្សី​កែវ​រាជធានីភ្នំពេញកាល​ពីថ្ងៃអង្គារ​។បើ ​តាម​សាក្សី​ជា​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា កាល​វេលា​ពី​វេលា​ម៉ោង​​២​យប់ ​ថ្ងៃ​២៧ ខែមេសា ​មាន​បុរស​ម្នាក់​មកលេង​បន្ទប់​ជួល​នៅផ្ទះ​កើតហេតុ​ខាងលើ​បាន​បាត់​ម៉ូតូ​សេ ​១២៥​ មួយ​គ្រឿង​។ស្រាប់តែ ​នៅ​វេលា​ម៉ោង​៩​នឹង​៣០​យប់​ថ្ងៃ​២៨​ឆ្នាំ​២០១៣ ​មាន​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​អា​សង់ មកដល់​មុខ​ផ្ទះ ក៏​ដក​កាំភ្លើងខ្លី បាញ់​ជាច្រើន​គ្រាប់​ រួច​គេច​ខ្លួន​បាត់ ដោយ​សុវត្ថិភាព​ មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ។ ប៉ូលិសកំពុង​តាម​ស៊ើប​ចាប់ជន​សង្ស័យ​ដែល​បង្កភាចលចល​រូបនេះ។

យុវជន​ម្នាក់​ដេក​សន្លប់​នៅ​ក្នុង​ការ​ដ្ឋាន​សំណង់​មាន​ស្នាម​របួស​ច្រើន​កន្លែង​​

ភ្នំពេញ ​៖ ​យុវជន​ជា​កម្មករ​សំណង់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​សន្លប់​នៅក្នុង​ បន្ទប់​ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​អូ​ដឹ​ម ​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោសែន​ជ័យ​ កាលពីថ្ងៃអង្គារ ​ដោយមាន​ស្នាម​របួស​ក្បាល​និង​ផ្ទៃ​មុខ​ជា​ច្រើន​កន្លែង​មិនដឹង​ មូល​ហេតុ​​អ្វី​ឡើយ​ តែ​សមត្ថកិច្ច​សន្និដ្ឋាន​ថា​អាច​ត្រូវ​គេ​កាប់​ខណៈ​ពេល​ជន​រងគ្រោះ​ដើរ​លេង​ ពេល​យប់​ម្នាក់​ឯង។ ប៉ូលិស​និយាយ​ថា​ កាល​ពី​ល្ងាច​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ ចាក​​ចេញពី​ការដ្ឋាន​សំណង់​ថា​ទៅលេង​ផ្ទះ​មិត្តភ័ក្ដិ​តែ​មិន​ដឹង​ថា​ផ្ទះ​ មិត្តភ័ក្ដិ​នោះ​នៅ​ទីណា​ទេ ហើយ​ក៏​គេ​មិន​ដឹង​ថា​មានរឿង​អ្វី​នៅ​ទី​នោះ​ដែរ​ ស្រាប់តែ​នៅ​វេលា​ព្រឹក​ព្រលឹម​គេ​ក៏​ប្រទះ​ឃើញ​ជនរងគ្រោះ​មក​ដេក​សន្លប់​ នៅក្នុង​រោង​ស្នាក់នៅ​ក្នុង​ការដ្ឋាន​សំណង់​បែបនេះ​តែម្ដង។ ប៉ូលិសកំពុងស៊ើប​រក​មូលហេតុ។

ទំនាស់​ប្ដី​ប្រពន្ធ​ឈាន​ដល់​ការ​ទាញ​អាវុធ​ដេញ​ចាក់​គេឯង​ផ្អើល​ផ្ទះ​ជួល​ទាំងយប់​

បាត់ដំបង ​៖ ​ជនបង្ក​ម្នាក់​ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ចុះ​ឃាត់ខ្លួន​ ទាំងយប់​ដោយ​យោង​តាម​ពាក្យបណ្ដឹង​របស់​ម្ចាស់​ផ្ទះ​ជួល​ បន្ទាប់​ពី​ជន​នេះ​បាន​ផឹកស្រា​ស្រវឹង​រករឿង​ប្រពន្ធ​ និង​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​ ហើយ​ទាញ​អាវុធ​ដេញ​ចាក់​ម្ចាស់​ផ្ទះជួល​ និង​អ្នកជិតខាង​ផ្អើល​រត់​​ប្រសេចប្រសាច​កាលពីថ្ងៃអង្គារស្ថិត សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង។ ស្ត្រី ​រូបនេះ​បាន​បន្ត​ថា មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឮ​សំឡេង​ឡូឡា​បោកប្រាស់​សម្ភារៈ​ក្នុង​បន្ទប់ ហើយក៏​ឃើញ​បុរស​ជា​ប្ដី​ថ​បាន​លើក​ទូរទស្សន៍​ទៅ​បោក​ចោល​នៅ​ខាងក្រៅ​បន្ទប់​ រួច​ក៏​ចាប់​ផ្ដើម​ទាញ​ដែកឆាប​ដែល​គេ​បាន​ច្នៃ​ទុកជា​អាវុធ​សម្ងាត់​ដេញ​ចាក់ ​គេឯង​ដែល​មក​ជួយ​ឃាត់ ក្នុង​នោះ​ក៏​មាន​ម្ចាស់​ផ្ទះជួល​ផង​ដែរ ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ចលាចល​ទាំងយប់។ ដោយ​អត់ទ្រាំ​នឹង​អំពើ​ទាំងនេះ​មិនបាន​គាត់​ក៏​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​ឲ្យ​ ជួយ​អន្តរាគមន៍។ ប៉ូលិស​បញ្ជូន​ជន​នោះ​ទៅ​តុលាការ។

ចូល​ទៅ​កោស​ខ្យល់​ខឹង​អត់​បាន​បន្ទប់​ម៉ាស៊ីន​​ត្រជាក់​ឈ្លោះ​ប្រកែក​​ជា​មួយ​អ្នក​កោស​ជប់

ភ្នំពេញ ៖ ​បុរស​២​នាក់​ឈ្លោះ​ប្រកែក​​គ្នា​ជា​មួយ​ស្ត្រី​អ្នក​កោស​​ខ្យល់​​ហើយ​បាន​ ហូត​ខ្សែ​ក្រវាត់​​វាយ​ស្ត្រី​កោស​ជប់​រង​របួស តែត្រូវ​​ស្ត្រី​អ្នក​កោស​ជប់​​ព្រួត​គ្នា​វាយ​វិញ​បែក​ចិញ្ចើម កាល​ពីថ្ងៃអង្គារស្ថិតនៅ​ផ្ទះ​​កោស​ជប់​មួយ​កន្លែង​ក្នុង ខណ្ឌ​ចំការ​មនរាជធានីភ្នំពេញ។ ប៉ូលិសនិយាយថា ​ មុន​ពេល​កើត​ហេតុ​​ភ្ញៀវ​ជា​បុរស​២​នាក់ ស្ថិត​​ក្នុង​ស្ថាន​ភាព​ស្រវឹង​បាន​ចូល​ទៅ​រក​កោស​​ខ្យល់​ ហើយ​​សួរ​រក​បន្ទប់​​ម៉ាស៊ីន​ត្រជាក់ ប៉ុន្តែ​​ពួក​គាត់​បាន​ប្រាប់​ថា បន្ទប់​ម៉ាស៊ីន​​ត្រជាក់​​ភ្ញៀវ​ចូល​ពេញ​​អស់​ហើយ ​នៅសល់​តែ​បន្ទប់​កង្ហា​រធម្មតា​ប៉ុណ្ណោះ ​ពេល​នោះ​ជនសង្ស័យក៏ ស្រាប់តែ​ស្ទុះ​ងើប​មក​​ឈ្លោះ​ប្រកែក​ជា​មួយ​ស្ត្រី​ជា​អ្នក​​កោស​ជប់​ដោយ​​ និយាយ​​ថា ​មើល​ងាយ​ពួក​គាត់​​មិន​ព្រម​ឱ្យ​ពួក​គេ​ចូល​ក្នុង​បន្ទប់​ម៉ាស៊ីន​​ត្រជាក់ ហើយ​បាន​ហូត​ខ្សែ​ក្រវាត់​​វាយ​ទៅលើ​​ស្ត្រី​ជា​អ្នក​​កោស​ជប់​​នោះ​​ តែ​ពួក​នាង​បាន​នាំគ្នា​វាយ​វិញ បណ្តាល​ឱ្យ​​បែក​ចិញ្ចើម។

គាស់​រថយន្ត​លួច​ម៉ាស៊ីន​ថត​ត្រូវ​ម្ចាស់​ទាន់​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ភ្លាមៗ​

ភ្នំពេញ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ដេញចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរ​បាល​​ ប៉ុស្តិ៍​បឹង​ត្របែក​ ភ្លាមៗ​ ខណៈ​ដែល​ជនសង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​គាស់​​ទ្វារ​រថយន្ត​លួច​យក​ ម៉ាស៊ីន​ថត​រូប​ នៅ​ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​អង្គារ។​ប៉ូលិស​ថា ជន​សង្ស័យ​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង​ដែល​ម្ចាស់​គេ​ចត​ នៅ​មុខ​ផ្ទះ​នោះ​ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​គាស់​កញ្ជាក់​រថយន្ត​លួច​យក​ម៉ាស៊ីន​ថត​ ពី​ក្នុង​រថយន្ត​បំណង​រត់គេច​ខ្លួន​ តែ​ត្រូវ​ម្ចាស់​គេ​ទាន់​ស្រែក​ឆោឡោ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ នាំ​គ្នា​ដេញ​ព័ទ្ធ​ចាប់​បាន​ភ្លាមៗ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​ ត្របែក។ ប៉ូលិស​សម្រេច​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​គេ​ទៅ​ឃុំ​បណ្តោះ​អាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន​ ដើម្បី​ចាត់កា​តាម​ច្បាប់។

ឃាត់ខ្លួន​សន្ដិសុខ​ក្លិប​ម្នាក់​ពី​បទ​វាយ​ភ្ញៀវ​ចូល​រាំ​កម្សាន្ដ​

ភ្នំពេញ៖​ ក្រុម​សន្ដិសុខ​ម្នាក់​ក្នុង​ ចំណោម​៤​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ និង​៣​នាក់​ទៀត​បាន​គេចខ្លួន​បាត់​ បន្ទាប់​ ពី​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​លើ​ក្រុម​ យុវជន​ចូល​មក​រាំ​លេង​កម្សាន្ដ​ក្នុង​ក្លិប​ មួយ​ហើយ​បោក​កែវ​បែក​ អស់​១​ ព្រមទាំង​ជេរ​ប្រមាថ​លើ​ក្រុម​ សន្ដិសុខ​ថែម​ទៀត​ផង​ ស្ថិតនៅខណ្ឌពោធិសែនជ័យ​រាជធានី​ភ្នំពេញ។​ប៉ូលិសនិយាយថា ពួកគេបាន ចេញ​មក​ខាងក្រៅ​ក្លិប​ ស្រាប់តែ​ក្រុម​ជន​រង​គ្រោះ​បាន​ស្រែក​ជេរ​ ធ្វើ​ឱ្យ​ក្រុម​សន្ដិសុខ​ទ្រាំ​លែង​បាន​ក៏​នាំ​គ្នា​ ព្រួត​គ្នា​វាយ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ទាំង​ ៣​នាក់។​ក្រោយ​ពី​កើត​ហេតុ​សមត្ថកិច្ច​មូល​ ដ្ឋា​ន​ដែល​នៅ​ក្បែរ​នោះ​បាន​ចុះ​មក​ធ្វើ​ អន្ដរាគមន៍​ ព្រមទាំង​ចាប់​ជនសង្ស័យ​ បាន​ម្នាក់​ និង​ជន​រង​គ្រោះ​មក​សួរនាំ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ សាលាដំបូង​រាជធានី​ចាត់ការ​តាម​ច្បាប់​ ។

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​គាស់​រោង​ម៉ាស៊ីន​កិន​ស្រួ​វ​លួច​អង្ករ​

ពោធិ៍សាត់​ ៖​ យុវជន​២​នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់​ទៀត​ត្រូវ​កម្លាំង​ នគរបាល​ក្រុង​ពោធិ៍សាត់​ចាប់​ឃាត់ខ្លួន​ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ ដោយ​ជាប់​សង្ស័យ​លួច​គាស់​រោង​ម៉ាស៊ីន​ កិនស្រូវ​យក​អង្ករស្ថិតនៅ​ក្រុង​ពោធិសាត់​ កាល​ពី​ថ្ងៃ​អង្គារ។ ប៉ូលិស​និយាយ​ថា​ ជន​សង្ស័យ​​បាន​គាស់​ជញ្ជាំង​រោង​ម៉ាស៊ីន​របស់ជន​រង​គ្រោះ​យក​អង្ករ​អស់​ចំនួន​២​បាវ​ ស្មើ​និង​១០០​គីឡូក្រាម​កាលពី​យប់​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០១៣​ នៅពេល​ឃ្លាំង​មិន​ទាន់​មាន​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ពេល​យប់។​ ករណី​នេះ​ប៉ូលិស​បាន​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ ពោធិ៍សាត់​ដើម្បី​បន្ដ​តាម​នីតិវិធី​ ។

ប៉ុនប៉ង​ប្លន់​ទៅ​លើ​ស្ត្រី​ម្នាក់​មិន​បាន​សម្រេច​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ឃាត់ខ្លួន

កណ្តាល៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៤​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​ ឃាត់ខ្លួន​ នាំ​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​សាកសួរ​ បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​ និង​បក្ខពួក​បាន​ធ្វើ​សកម្មភាព​ចាក់​ស្ត្រី​ម្នាក់​ប្លន់​យក​ទ្រព្យ​សម្បត្តិ ​មិន​បាន​សម្រេច​ កាលពី​អំឡុង​ឆ្នាំ​២០០៩​ ស្ថិត​ក្នុងភូមិ​បា​រ៉េ​ន​លើ​ ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ​កាល​ពីថ្ងៃច័ន្ទ។​នៅ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៥៤៩​ ចុះ​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០០៩​ បាន​ចោទប្រកាន់​ឈ្មោះ​ អាត​ អៀង​ ហៅ​អួត​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​សៅ​ ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ពី​បទ​ប៉ុនប៉ង​ប្លន់​ ដែល​បាន​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០០៩​ នៅ​ភូមិ​បា​រ៉េ​ន​លើ​ ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង​ ។​ប៉ូលិស​បាន​ចាប់​ខ្លួន​យុវជន​រូប​នោះ​ទៅ​តុលាការ​តាម​ការ​ចោទ​ប្រកាន់​របស់​តុលាការ។

ចាប់​ខ្លួ​ន​ ​ចោ​រ​ ​២នា​ក់​ ​ម្នា​ក់​​​ ​ជំ​នា​ញ​​លួ​ច​ ​ម៉ា​ញ៉េ​តូ​

ភ្នំ​ពេ​ញ​ ​៖​ ជ​ន​ស​ង្ស័​យចំ​នួ​ន​ ​២​នា​ក់​ ​ដែ​ល​ ​ម្នាក់​ ​ជំ​នា​ញ​​ខាង​លួ​ច​ម៉ា​ញ៉េ​តូ​ម៉ូតូ​ ​និ​ង​ម្នា​ក់​ ទៀ​ត​ ​ប្រើ​កាំ​ភ្លើង​ជ័​រ​​ ដើ​​ម្បីធ្វើ​ស​ក​​ម្ម​ភាព​ ​ប្ល​ន់​ប្រ​ជា​ពល​រ​ដ្ឋ​ ​នៅ​ ​តា​ម​ផ្លូ​វនោះ​ត្រូ​វ​បា​ន​ ​ក​ម្លាំ​ង​ន​គ​រ​បា​ល​ ​ខ​ណ្ឌសែ​ន​សុ​ខ​ ​និង​​កម្លាំ​ង​ ​ន​គ​របា​ល​មូ​លដ្ឋា​ន​ ​ឃាត់​ខ្លួ​ន​បា​ន​ជាប​ន្ដ​ប​ន្ទា​ប់​ ​ប​ញ្ជូន​ទៅ​កា​ន់​សា​លា​ដំ​បូ​ង ​រា​ជ​ ​ធា​នី​ ភ្នំ​ពេ​ញ​ ចា​ត់​កា​រតា​ម​ ​ផ្លូ​វ​ច្បា​ប់​នៅខ​ណ្ឌ​​​សែ​ន​​​សុខ​កា​ល​ពី​ថ្ងៃ​ច័​ន្ទ ​។​ មន្ដ្រី​ន​គ​រ​បាល​បា​ន​ថា​ក្រោ​យកា​រ​ឃា​ត់ ​ខ្លួ​ន​ ក​ម្លាំ​ង​ស​ម​ត្ថ​កិច្ច​បា​ន​ដ​ក​ហូ​ត​ប្រដា​ប់​ ​ឆ្កឹះ​ ​ម៉ា​ញ៉េ​តូ​ ​សម្រា​ប់​ទុ​កធ្វើ​ស​ក​ម្ម​ភា​ព ​។​ ​ ​បើ​តា​មសម​ត្ថ​កិ​ច្ច​ ​ជន​ស​ង្ស័​យ​រូ​ប​នេះ ​កា​ល​ពី​ ​ពេល​ក​ន្លង​ទៅ​ ​ត្រូ​វ​ ​បា​ន​ប្រ​ជាព​ល​រ​ដ្ឋ​ឱ្យ​ដឹ​ង​ ថា​ ​ជា​ចោរ​ម្នា​ក់​ជំនា​ញ​លួ​ច​ម៉ាញ៉េ​តូ​ម៉ូ​តូ​  ​ប​ន្ទាប់​ពី​ប្រ​ជា​ពល​រដ្ឋ​ ​ទុ​ក​ម៉ូតូ​នៅ​ក​ន្លែ​ង​ណា​មួ​យ​នោះ ​ពោ​ល​គឺ​គ្រា​ន់តែ​រូ​ប​គេ​អ​ង្គុយ​លើ​ ​ម៉ូ​តូ​ ​គឺអា​ច​លួ​ច​បាន​ហើយ​ ​។​ប​ច្ចុ​ប្បន្ន​ជ​ន​ស​ង្ស័​យរូ​ប​នេះ​ ​ត្រូ​វបា​ន​ឃុំ ​ខ្លួ​ន​ជា​បណ្ដោះអា​សន្ន​ ​នៅ​អ​ធិ​ការដ្ឋា​ន​ន​គ​រ​ បា​ល​ ​ខ​ណ្ឌ​សែ​ន​សុខ​ ​ដើ​ម្បី​កសា​ង​សំណុំ​ ​រឿ​ង​ ប​ញ្ជូ​ន​ទៅ​តុលា​ ​កា​រ​ ចា​ត់​កា​រតា​ម​ផ្លូ​វ​ ​ច្បា​ប់ ​។


What Next?

Recent Articles