ក្រសួងព័ត៌មាន ​ប្រារព្ធ​ទិវា​សេរីភាព​សារ​ព័ត៌មាន

ភ្នំពេញៈ ក្រសួង​ព័ត៌មាន បាន​រៀប​ចំ​សិក្ខា​សាលា​មួយ​នៅ​ថ្ងៃ​សុក្រ​ទី៣ ខែ​ឧសភា ដែល​ជា​ថ្ងៃ​នៃ​ទិវា​សេរី​ភាព​សារ​ព័ត៌មាន​ក្នុង​គោល​បំណង​អបអរសាទរ និង​ផ្តល់​ជា​វេទិកា​សន្ទនា​មួយ ដល់​អ្នកតំណាង​ប្រព័ន្ធ​ផ្សព្ធ​ផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ជជែក​វែកញែក​អំពី​ការ​ប្រឈម និង​បញ្ហា​នានា​ជុំវិញ​សុវត្ថិភាព​របស់​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា។

 

Friday, 03 May 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

 

ទិវា​សេរីភាព​សារព័ត៌មាន ត្រូវបាន​អនុម័ត​ដោយ​មហា​សន្និបាត របស់​អង្គការ​សហ​ប្រជាជាតិ នៅ​ឆ្នាំ​១៩៩៣ និង​ឆ្លង​តាម​ការ​អនុម័ត​របស់​សន្និសីទ​ទូទៅ របស់​អង្គការ​យូណេស្កូ លើក​ទី​២៦ ឆ្នាំ​១៩៩១។ ប្រធាន​នៅ​ឆ្នាំ​នេះ​គឺ «ការ​ធានា​សេរីភាព ក្នុងការ​បញ្ចេញ​មតិ នៅ​គ្រប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ»។

យ៉ាងណាក៏ដោយ យោង​តាម​របាយ​ការណ៍​សេរីភាព​សារ​ព័ត៌មាន​ឆ្នាំ ២០១៣​របស់ Freedom House ជា​អង្គការ​ឃ្លាំ​មើល​របស់​សហរដ្ឋ​អាមេរិក​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ បាន​ឲ្យ​ដឹង​ថា​ចំណាត់​ថ្នាក់​សេរីភាព​សារ​ព័ត៌មាន​កម្ពុជា​បាន​ធ្លាក់​ចុះ​ ក្នុង​រយៈ​ពេល ៦ ឆ្នាំ​ជាប់ៗ​គ្នា ដោយ​ធ្លាក់​ចុះ​៥ ចំណាត់​ថ្នាក់​មក​ត្រឹម​លេខ ១៤៩។

កម្ពុជា​មាន​ចំណាត់​ថ្នាក់​ទាប​ជាង​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ទីម័រ​ខាង​កើត ថៃ និង​ហ្វីលីពីន តែ​នៅ​ពី​លើ​ប្រទេស​ឡាវ មីយ៉ាន់ម៉ា សិង្ហបុរី ប៊្រុយណេ និង​វៀតណាម។ បើ​ទោះ​បី​ជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​១៦២ ក៏​ដោយ ក៏​ប៉ុន្តែ ប្រទេស​មីយ៉ាន់ម៉ា​មាន​ការ​រីក​ចម្រើន​ខ្លាំង​ធៀប​នឹង​ឆ្នាំ​មុន ដែល​មីយ៉ាន់ម៉ា​ជាប់​ចំណាត់​ថ្នាក់​លេខ ១៨៧។

photo53 photo54

លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានផ្សេងទៀត​ មកគោរពស្តុប វិញ្ញាណខក្ធ អ្នកសារព័ត៌មាន ដែល​បាន​ស្លាប់​ក្នុង​សម័យ​សង្រ្គាម។ រូបថត ហេង ជីវ័ន


 

What Next?

Recent Articles