ចម្លាក់​ពីរ​ដែល​លួច​ពី​កោះ​កេរ​ នឹង​វិល​មក​កម្ពុជា​វិញ

ភ្នំពេញ​: សារមន្ទីរ​មួយ​នៅ​ញូយ៉ក សហរដ្ឋ​អាមេរិក​ ឈ្មោះ​ The Metropolitan Museum of Art (Met)​ បាន​យល់ព្រម​បញ្ជូន​ត្រឡប់​ឲ្យ​កម្ពុជា​វិញនូវ​រូបចម្លាក់​ចំនួន​ពីរ បន្ទាប់ពី​ពួកគេ​ទទួលបាន​ភស្តុតាង​ដែល​ជឿ​បាន​ថា ចម្លាក់​ទាំង​ពីរ​ត្រូវបាន​គេ​លួច​និង​រត់ពន្ធ​ចេញពី​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​។​នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​កាសែត Los Angeles Times​។

 

ថ្ងៃទី 4 ឧសភា 2013
ដោយ: CEN

ចម្លាក់មួយក្នុងចំណោមចម្លាក់ពីរដែលនឹងវិលមកកម្ពុជាវិញ​

ចម្លាក់មួយក្នុងចំណោមចម្លាក់ពីរដែលនឹងវិលមកកម្ពុជាវិញ​

ចម្លាក់​ខ្មែរ​សតវត្ស​ទី 10 ដែល​គេ​ស្គាល់​តាម​ឈ្មោះ​ហៅថា Kneeling Attendants បាន​ដាក់​តាំង​នៅ​ច្រកចូល​ទៅកាន់​វិចិត្រសាល​អាស៊ី​អគ្នេ​យ៍របស់​សារមន្ទី​រ ​Met ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ហើយ​ចម្លាក់​នេះ​ស្ថិត​ក្នុង​ចំណោម​វត្ថុ​ដែល​មាន​តម្លៃ​បំផុត​ក្នុង​តំបន់​ដែល​សារមន្ទីរ​មាន​។​

​ចម្លាក់​ត្រូវបាន​ទទួល​ក្នុង​សភាព​បែកបាក់​ក្នុង​រវាង​ឆ្នាំ 1987 និង​ឆ្នាំ 1992 ដែល​ជា​ការ​បរិច្ចាគជា​ចម្បង​ពី​លោក Douglas Latchford ដែលជា​អ្នក​ប្រមូល​សន្សំទុក​ជន​ជាតិ​អង់គ្លេស​ដែល​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​បាងកក​ ដែល​ជា​អ្នក​នៅ​កណ្តាល​នៃ​ការស៊ើបអង្កេត​សហព័ន្ធ​មួយ​ទៅលើ​វត្ថុ​បុរាណ​ដែល​លួច​ពី​ប្រាសាទបុរាណ​កោះ​កេរ​របស់​ខ្មែរ​។​

​មន្ត្រី​កម្ពុជា​បាន​ប្រកាស​កាលពី​ខែ​មិថុនា​ឆ្នាំ​មុន​ថា ​កម្ពុជា​នឹង​ស្វែងរក​ការបញ្ជូន​ត្រឡប់មកវិញ​នៃ​រូបចម្លាក់​នោះ​។ នៅពេល​នោះ​មន្ត្រី​ Met​ បាន​និយាយថា​ ពួកគេ​មិន​មាន​ព័ត៌មាន​បង្ហាញថា​រូបចម្លាក់​នោះ​ត្រូវបាន​គេ​លួច​នោះ​ទេ​។​

​កាលពី​ថ្ងៃ​សុក្រ Met​ មិន​បាន​ឲ្យ​ព័ត៌មាន​លម្អិត ទៅលើ​អ្វី​ដែល​ឲ្យ​សារមន្ទីរ​សម្រេចចិត្តថា​បញ្ជូន​រូបចម្លាក់​ត្រឡប់​ឲ្យ​កម្ពុជា​វិញ​នោះ​ទេ តែ​តាម​ការកត់សម្គាល់​របា​យ​ការណ៍​សារព័ត៌មាន​ថ្មីៗ​នេះ​និង​ព័ត៌មាន​ដែល​បាន​ផ្តល់​ដោយ​មន្ត្រី​អង្គការ​យូណេស្កូ គឺ​សារមន្ទីរ​បាន​ស៊ើបអង្កេត​ពី​ការ​លួច​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​អ្នកនាំពាក្យ​របស់​សារមន្ទីរ​ Met លោក Harold Holzer​ និយាយថា ​”​អ្វី​ដែល​ខ្ញុំ​អាចនិយាយបាន​គឺថា​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​ផ្តល់​ពន្លឺ​” ៕​Th

 

What Next?

Recent Articles