គ្រោះថ្នាក់ចរាចរណ៏នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៣ខែឧសភា ឆ្នាំ២០១៣ បានឆក់ស្រូបជីវិតមនុស្សយ៉ាងហោចណាស់៦នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល១០នាក់ទៀត។ នេះបើតាមតួលេខដែលស្រង់បានដោយនាយកដ្ឋាន សណ្ដាប់់ធ្នាប់ចរាចរណ៏ នៃ អគ្គស្នងការនគរបាលជាតិ។
យ. សណ្តាប់
Saturday 04 May 2013
The Free Press Magazine
របាយការណ៏ដែលគេរកឃើញនៅលើគេហទំព័រ ស្នងការនគរបាលជាតិបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងដល់ទៅ ០៩លើក (យប់ ០៥លើក), បណ្តាលឲ្យមនុស្ស ស្លាប់ ០៧ (ស្រី ម្នាក់) និងរបួសធ្ងន់ ០៦នាក់ (ស្រីម្នាក់) របួសស្រាល ០៤នាក់ (ប្រុស) ក្នុងនោះបានបង្កឲ្យខូចខាតយានយន្តសរុប ១២គ្រឿង ក្នុងនោះម៉ូតូ ០៧គ្រឿង , រថយន្នធុនតូច ០៤គ្រឿង , យាន្តផ្សេង ០៣ គ្រឿងនិង ថ្មើរជើង ម្នាក់ ។
របាយការណ៏ដដែលបន្តថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ស្លាប់និងរងរបួសនេះ គឺបណ្តាលមកពីល្បឿន ០៤លើក, ប្រជែងគ្រោះថា្នក់ ០១លើក, ស្រវឹង ០១លើក,កត្តាផ្សេងៗ ០៣លើក, ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ០៥នាក់ (យប់ ០២នាក់) ។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៣នេះ មានចំនួន ១១៥គ្រឿង គឺ រថយន្តទេសចរណ៍ ២៣គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ៦៨គ្រឿង, រថយន្តដឹកទំនិញធុនធំ ២៤គ្រឿង។
រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅ អធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ៤៥គ្រឿង, និង នៅស្នងការដ្ឋាននគរបាល រាជធានី/ខេត្ត ៧០គ្រឿង៕
