សន្និសីទថ្នាក់អន្តរជាតិស្តីពី “សិទ្ធិទទួលព័ត៌មាន” នឹងប្រព្រឹត្តទៅនៅចុងខែឧសភានេះ

 

ថ្ងៃទី 4 ឧសភា 2013
ដោយ: មុនីរាជ
CEN

ភ្នំពេញ: សន្និសីទ​ថ្នាក់​អន្តរជាតិ​មួយ ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៣០-៣១ ខែឧសភា ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ក្នុង​កិច្ចសហការ​រវាង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ការអប់រំ វប្បធម៌ និង​វិទ្យាសាស្ត្រ (UNESCO) ស្ថានទូត ប្រទេស​ស៊ុយ​អ៊ែត និង​វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោលនយោបាយ (API) និង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​។​

​គោលបំណង​នៃ​ការធ្វើ​សន្និសីទ​នេះ គឺ​ដើម្បី​បង្កើត​កិច្ចសន្ទនា​ក្នុងចំណោម​ក្រសួង ស្ថាប័ន​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍ ដែល​ពាក់ព័ន្ធ​នានា អំពី​បញ្ហា និង​ការ​ប្រឈម​នានា ដែល​ជាប់ទាក់ទង​ទៅនឹង​ការអនុម័ត​ច្បាប់ ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន កម្រិតស្តង់ដា​រអន្តរជាតិ​មួយ ក្នុងប្រទេស​កម្ពុជា​។

​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ មកពី​ប្រទេស​ស៊ុយ​អ៊ែត ថៃ ឥណ្ឌូណេស៊ី ឥណ្ឌា និង​ហ្វីលីពីន នឹង​ចែករំលែក​បទពិសោធន៍​របស់​ពួកគេ​អំពីការធ្វើ​សេចក្តីព្រាង ការអនុម័ត និង​អនុវត្តន៍​ច្បាប់​នេះ​នៅក្នុង​ប្រទេស​របស់​ពួកគេ​។

​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​សមាជិកសភា នឹងមាន​វត្តមាន​ក្នុង​សន្និសីទ​នេះ ហើយក៏​រំពឹង​ផងដែរ​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ថ្លែង​សុន្ទរកថា​បិទ​ស​ន្និសីទ​នេះ​៕ S

 

What Next?

Recent Articles