បក្ស​សង្គ្រោះ​ជាតិ​ចេញ​សារ​ពន្យល់​ពី​អ្វី​ជា​សង្គ្រាម​និង​សង្គ្រោះ

គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​រួបរួម​គ្នា​បង្កើត​ឡើង​ដោយ​បក្ស​ប្រឆាំង​ពីរ គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​ចេញ​លិខិត​ចំហ​មួយ​ជា​សារ​សម្រាប់​ប្រជាពលរដ្ឋ ដោយ​ពន្យល់​បង្ហាញ​ពី​អ្វី​ទៅ​ជា​សង្គ្រាម? អ្វី​ទៅ​ជា​សង្គ្រាម និង​អ្វី​ទៅ​ហៅ​ថា​ជាតិ?

 

ដោយ ខែ សុណង
2013-05-04
RFA

 


ស្តាប់សំឡេង ថតសំឡេង

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពិធី​ប្រគល់​រថយន្ត​ដឹក​អ្នក​ជំងឺ និង​សម្ភារៈ​ការិយាល័យ​ជូន​ពលរដ្ឋ នៅ​ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត កាល​ពី​ថ្ងៃ​ចន្ទ ទី២០ ខែ​កញ្ញា ឆ្នាំ​២០១២។ RFA/Uon Chhin

ការ​ចេញ​នូវ​លិខិត​ចំហ​នេះ មេ​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់​ខ្លាំងៗ​ទៅ​លើ​មេ​ដឹកនាំ​បក្ស​កាន់​អំណាច ថា​តែង​តែ​ប្រកាស​សង្គ្រាម​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ភ័យ​ខ្លាច។ ប៉ុន្តែ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ចាប់​អារម្មណ៍​ចំពោះ​បញ្ហា​នេះ​ទេ។

នៅ​ក្នុង​ពេល​ការ​បោះឆ្នោត​រើស​សមាជិក​សភា​អាណត្តិ​ទី៥ កាន់​តែ​ខិត​ជិត​មក​ដល់ អ្នក​នយោបាយ​ក៏​ចាប់​ផ្ដើម​ប្រើ​វោហារសាស្ត្រ ដើម្បី​បង្អាប់​គូប្រកួត​របស់​ខ្លួន ដោយ​ពាក្យ​សម្ដី​ប្លែកៗ។

អ្នក​នយោបាយ​ខ្លះ​បាន​ព្រមាន​ថា បើ​គណបក្ស​ខ្លួន​មិន​ជាប់​ឆ្នោត ស្រុក​អាច​កើត​មាន​សង្គ្រាម។ អ្នក​នយោបាយ​ខ្លះ​បាន​ពន្យល់​អ្នក​ស្រុក​ថា បើ​មិន​មាន​ការ​ប្ដូរ​អ្នក​កាន់​អំណាច​បច្ចុប្បន្ន​ទេ ជីវភាព​អ្នក​ស្រុក​នៅ​តែ​ក្រ​លំបាក ទឹក​ដី​បន្ត​បាត់បង់​ជាដើម។

ប្រជាពលរដ្ឋ​បាន​ដឹង​ថា គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​និយាយ​អំពី​អនាគត​មិន​ល្អ​របស់​ប្រទេស បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា មិន​ឈ្នះ​ឆ្នោត ឬ​រូប​លោក​មិន​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត។ លោក ហ៊ុន សែន បាន​ប្រកាស​សារ​នយោបាយ​របៀប​នេះ​ជា​ច្រើន​លើក និង​ច្រើន​កន្លែង​ដែល​លោក​អញ្ជើញ​ទៅ។

ដោយ​មិន​អាច​ទ្រាំ​បាន​ចំពោះ​ការ​បង្អាប់​បន្តុះ​នេះ មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឆ្លើយ​តប​ទៅ​នឹង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ការ​ចេញ​ឃោសនា​ទៅ​កាន់​សាធារណជន​កន្លង​មក គឺ​ជា​ការ​ប្រកាស​សង្គ្រាម​គំរាម​កំហែង​បំភិតបំភ័យ​ប្រជាពលរដ្ឋ នៅ​មុន​ការ​បោះឆ្នោត ថ្ងៃ​ទី២៨ កក្កដា ឆ្នាំ​២០១៣ មក​ដល់។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៤ ឧសភា ថា ការ​ចេញ​លិខិត​ចំហ​នេះ គឺ​មាន​គោល​បំណង​ឆ្លើយ​តប​ទៅ​កាន់​គណបក្ស​កាន់​អំណាច និង​ប្រជាពលរដ្ឋ​បាន​យល់​ពី​អ្វី​ទៅ​ជា​សង្គ្រាម។ លោក​ថា នេះ​ក៏​ជា​ឱកាស​ដើម្បី​បង្ហាញ​ពី​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្មាន​ផែន​ការ​សង្គ្រាម​ឡើយ។ លោក​ថា បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត និង​គ្មាន​សង្គ្រាម​ផ្ទៃ​ក្នុង​រវាង​ខ្មែរ និង​ខ្មែរ​ទេ។

ក្នុង​លិខិត​ចំហ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សរសេរ​ជូន​ទៅ​កាន់​ជន​រួម​ជាតិ​ខ្មែរ ស្ដីពី​សង្គ្រាម និង​សង្គ្រោះ។ លិខិត​នេះ​បាន​សរសេរ​ចោទ​ជា​សំណួរ​ផង និង​ឆ្លើយ​ផង​ថា អ្វី​ទៅ​សង្គ្រាម? អ្វី​ទៅ​សង្គ្រោះ? និង​អ្វី​ទៅ​ហៅ​ថា​ជាតិ? ក្នុង​លិខិត​បាន​បង្ហាញ​ពី​ទស្សនវិស័យ​រួម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ចង់​ផ្លាស់​ប្ដូរ​របៀប​ដឹកនាំ​សព្វថ្ងៃ ដែល​ថា​កំពុង​នាំ​ឲ្យ​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ទៅ​រក​របប​ផ្ដាច់​ការ ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ទុក្ខ​ដោយ​អំពើ​ពុក​រលួយ ភាព​អយុត្តិធម៌​សង្គម ការ​រំលោភ​សិទ្ធិ​មនុស្ស រំលោភ​ដីធ្លី​របស់​ពលរដ្ឋ ពិសេស​មិន​អើពើ​នឹង​ការ​ឈ្លាន​ពាន​របស់​បរទេស និង​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ដែល​កំពុង​ហូរ​ចូល​យ៉ាង​អានាធិបតេយ្យ។

លិខិត​ចំហ​នោះ បាន​សរសេរ​ទៀត​ថា ជាក់ស្ដែង ការ​លើក​ឡើង​ពី​សង្គ្រាម ពី​ការ​មិន​បន្ត​ធ្វើ​បុណ្យ ការ​ដក​យក​ម៉ាស៊ីន​បូម​ទឹក​វិញ ការ​មិន​បន្ត​កសាង​ផ្លូវ និង​ប្រព័ន្ធ​ធារាសាស្ត្រ ការ​កម្ទេច​ចោល​ស្នាដៃ​ដែល​មាន​ឈ្មោះ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បាន​បញ្ជាក់​ពី​ការ​ព្រួយ​បារម្ភ និង​ការ​ភ័យ​ខ្លាច​កម្លាំង​គណបក្ស​សង្គ្រោះ​ជាតិ ការ​លើក​ឡើង​បែប​នេះ គឺ​ជា​ការ​គំរាម​កំហែង និង​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ផ្លាស់​ប្ដូរ។

ការ​សរសេរ​នៅ​ក្នុង​លិខិត​ចំហ អំពី​ការ​មិន​បន្ត​ធ្វើ​បុណ្យ និង​ការ​ដក​យក​ម៉ាស៊ីន​បូម​ទឹក​វិញ គេ​ដឹង​ជា​ទូទៅ​ថា ជា​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ប៉ុន្តែ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ស្មាន ទៀត តប​វិញ​ថា នេះ​ជា​សិទ្ធិ​សេរីភាព និង​ជា​ទស្សនៈ​របស់​គណបក្ស​ប្រឆាំង។ ជា​ការ​ពិត គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ឡើង​ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ពីព្រោះ​គណបក្ស​ប្រជាជន បច្ចុប្បន្ន បាន​គិតគូរ​ពី​ប្រជាពលរដ្ឋ​ណាស់។

យ៉ាង​នេះ​ក្ដី គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅ​ក្នុង​លិខិត​ចំហ​នេះ​ថា នឹង​ប្ដូរ​ពី​ប្រាក់​ខែ​តិច​មក​ប្រាក់​ខែ​ច្រើន ប្ដូរ​ពី​ការងារ​បម្រើ​បក្ស​មក​បម្រើ​ជាតិ ប្ដូរ​ពី​ការ​ព្យាបាល​អ្នក​ក្រ​យក​ប្រាក់ ដោយ​មិន​បង់​ប្រាក់​វិញ ប្ដូរ​ពី​សាំង​ថ្លៃ​មក​ថោក​ដូច​ប្រទេស​ជិត​ខាង និង​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​តឹងរ៉ឹង ហើយ​ប្ដូរ​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​មក​ការពារ។ ជាង​នេះ​ទៅ​ទៀត ប្ដូរ​តំណាង​រាស្ត្រ​មន្ត្រី​នយោបាយ និង​ប្ដូរ​ពី​នាយក​រដ្ឋមន្ត្រី​គ្មាន​អាណត្តិ ទៅ​ជា​មាន​អាណត្តិ​ត្រឹម ១០​ឆ្នាំ​យ៉ាង​យូរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

8 Responses to "បក្ស​សង្គ្រោះ​ជាតិ​ចេញ​សារ​ពន្យល់​ពី​អ្វី​ជា​សង្គ្រាម​និង​សង្គ្រោះ"

  1. Strey Khmer says:

    We need to believe that our individual involvement is worthwhile, that what we need to do to protect our country from being sold to China and Viet by Hun Sen. The challege is as much
    psychological as political. We need to understand the cuture disesase – corruptted government, careless, not see far, denial-and we need to learn what it will take it to heal our society and our souls of Cambodia.
    We need to join together to defeat CPP and votes for CNRP, to help cure the culture diseases of CPP, who is destroying in our country for many years in it duty, as a puppet government under controlling of Viets.

  2. BaBaBoo says:

    សង្ឃឹមថា បក្សសង្រ្គោះជាតិ មិនបំផ្លាញជាតិដូចបក្សប្រជាជន ក្រោមការដឹកនាំដោយសម្តេចហ៊ុន សែនទេ ។ តែ

    បើថ្ងៃណាមួយ បក្សសង្រ្គោះជាតិកាន់អំណាចយូរ ក៏មិនខុសគ្នាប៉ុន្មានដែរ ពីព្រោះចំកោមមនុស្សខួក្បាលក្នុងបក្សនិ

    មួយៗ សុទ្ធតែមានយួនលាយសំរាប់តាមបំផ្លាញខ្មែរម៉ឺនៗឆ្នាំតទៅទៀត តាមផែនការឥណ្ឌូចិន ៕

  3. Strey Khmer says:

    We need CNRP limiting the primier to two tearms or maximume of ten years as in America.
    So everyone, who has the srtrong ability and educated whould have an opprtunity to work for a country as well.
    Such U.S. president Abraham Linconln was born in Kentucky. His family was poor, and his mother died while he was a young child. All in all, Lincoln figured that his shooling, to excited craving for knowledge. He read everything he could lay his hands. When he was 21 years old, he held whatever jobs he could find-store clerk, rail-splitter, surveyor, postmaster. In the evening, he read law books and eventually became a lawyer. Later, Lincoln served as captain in the Black Hawk War. This is the only military experience Lincoln had before be comming president.

  4. ឣាខាឣ្ហែងភ្លេចចំណុចសំខាន់ខ្លះទៀតហើយឣានេះគឺប្តូរពីឣ្នកដែលធ្លាប់មានប្រពន្ធ១ត្រូវមាន
    ប្រពន្ធចុង២ឬ៣ទៀតនិងត្រូវយកលុយបក្សមកចិញ្ចឹមស្រីចុងនេះហើយប្តូរពីឣ្នកមិនចេះលួច
    ត្រូវចេះលួចដូចមេបក្សប្តូរពីឣ្នកមិនចេះកុហកភូតត្រូវចេះភូតកុហកវិញនេះជាបាវចនាពិសេស
    របស់បក្សសង្រ្គប់ជាតិ!ឣាឣាចម៍១០០បង្គន់!

  5. Srey Khmer says:

    CNRP =Cambodian National Repression Party=Pol Pot?

  6. Srey Khmer, fuck you! CNRP=Cambodian National Rusty Party!

  7. chourn says:

    ការចេះបកស្រាយនូវអ្វីដែលអាចធ្វើឲ្យបតិមហាជនយល់ច្រឡំគឺសំខាន់ណាស់នៅក្នុងប្រទេសមួយ ដែលយកគំរូប្រជាធិបតេយ្យពិតប្រាកដ។ ការបកស្រាយដោយតម្លាភាព​និងសមហេតុសម​ផលមិន​កុហក់មិនបោកប្រាស់មិនសម្លុតបន្លំបំភណ្ឌ័គឺជានយោបាយធ្វើឲ្យប្រទេសជាតិមានស្ថេរភាពយូរអង្វែង។​ពាក្សកុហក់បន្លាច គំរៀមគំហែងមិនមែនជានយោបាយសម្រាប់ធ្វើឲ្យប្រទេសជាតិមានស្ថេរភាពយូរ អង្វែងនោះទេព្រោះថ្ងៃណាមួយប្រជាជននិងដឹងព្រោះអ្នកនយោបាទាំងនោះនិងលែងមានពាក្សភភូត និងគំរៀមគំហែងសំលុតបន្លាចបង្អារតទៀត។

  8. Kobe says:

    យួន! ជាប្រធានបទ សំរាប់អ្នកនយោបាយខ្មែរ វាជាគំនិតគ្មនការរីកជំរើន តាំងពីអតីតកាលមក
    ដោយសាតែចង់បានអំណាយតើអ្នកនយោបាយខ្មែរបានធ្វើអ្វីខ្លះ