គណបក្សសង្រ្គោះជាតិមិនទាន់សម្រេចចិត្តចុះបញ្ជីនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ក្នុងខណៈពេល ដែលគណបក្សប្រជាជនកម្ពុជាបានចុះបញ្ជីនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួចហើយ។ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិបាននិយាយនៅថ្ងៃសៅរ៍នេះថា លោកចង់ឃើញ គ.ជ.ប. កែទម្រង់ មុនពេលគណបក្សសង្រ្គោះជាតិសម្រេចចុះបញ្ជី។
ថ្ងៃ សៅរ៍ 04 ឧសភា 2013
ដោយ គី សុខលីម
RFI

លោក កឹម សុខា និងលោក សម រង្ស៊ី ពេលជួបគ្នានៅម៉ានីល ប្រទេសហ្វ៊ីលីពីន (samrainsyparty.org)
លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិបានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា គណបក្សរបស់លោកមិនទាន់បានគិតពីការចុះឈ្មោះគណបក្សនយោបាយ និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅឡើយទេ។
មូលហេតុនៃការពន្យាពេលនៃការចុះបញ្ជីគណបក្សនៅស្ថាប័នរៀបចំការបោះឆ្នោតគឺដោយសារ គណបក្សសង្រ្គោះជាតិចង់ទាមទារអោយស្ថាប័នមួយនេះធ្វើការកែទម្រង់ជាមុនសិន មុនពេលដែលគណបក្សសង្រ្គោះជាតិត្រូវសម្រេចចិត្តចុះបញ្ជីជាផ្លូវការ។ លោក កឹម សុខា បានបញ្ជាក់ថា៖«យើងចូលរួមការបោះឆ្នោតដោយទើសទាល់ពីព្រោះការរៀបចំការបោះឆ្នោតធ្វើឡើងមិនបានត្រឹមត្រូវទេ»។
កាលពីពេលកន្លងមក គណបក្សសង្រ្គោះជាតិដែលកើតចេញពីការរួមបញ្ចូលគ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានចោទប្រកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា ធ្វើការមិនឯករាជ្យ មិនមានតម្លាភាព និងបានធ្វើអោយបាត់ចំនួនអ្នកបោះឆ្នោតជាង១លាននាក់។ ប៉ុន្តែការចោទប្រកាន់ខាងលើនេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាត់ចោលទាំងស្រុង។
បើយោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគិតត្រឹមថ្ងៃទី២ខែឧសភាឆ្នាំ២០១៣កន្លងមកនេះ មានគណបក្សនយោបាយចំនួន៥ បានដាក់ពាក្យចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។គណបក្សទាំង៥នោះរួមមាន៖ ទី១ គណបក្សប្រជាជនកម្ពុជា។ ទី២ គណបក្សសញ្ជាតិកម្ពុជា។ ទី៣ គណបក្សហ្វ៊ុនស៊ិនប៉ិច។ ទី៤ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងទី៥ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
សម្រាប់គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជាត្រូវបានគេដឹងថា ត្រូវបន្តឈរលេខរៀងទី១ នៅខេត្តកណ្តាល។ លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវឈរឈ្មោះលេខរៀងទី១ នៅមណ្ឌលភ្នំពេញ និង លោក ហេង សំរិន ប្រធានកត្តិយសគណបក្សប្រជាជនកម្ពុជាត្រូវឈរឈ្មោះលេខរៀងទី១ នៅខេត្តកំពង់ចាម។
សម្រាប់គណបក្សសង្រ្គោះជាតិឯណេះវិញ បើទោះបីជាការចុះបញ្ជីមិនទាន់បានធ្វើឡើងជាផ្លូវការក៏ដោយក្តី ក៏គណបក្សបានអោយដឹងថា លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិត្រូវឈរឈ្មោះលេខទីមួយនៅខេត្តកំពង់ចាម។ លោក ស្រី ជូឡុង ស៊ូមួរ៉ា ភរិយាលោក សមរង្ស៊ី ត្រូវឈរឈ្មោះលេខរៀងទី១នៅមណ្ឌលក្រុងភ្នំពេញ។ លោក ស្រី មួរ សុខហួរ ត្រូវឈរឈ្មោះលេខរៀងទីមួយទៅក្នុងខេត្តបាត់ដំបង។
រីឯ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលទើបចូលរួមជាមួយគណបក្សសង្រ្គោះជាតិត្រូវឈរឈ្មោះលេខរៀងទី១នៅខេត្តព្រះសីហនុ៕
CNRP should know how to resist with the skilled at tricked of NGO, who has always pushing Hun Sen to win the election directly. They are deliberately flouting the law in order to obtain an advantage over their competition. For this reason, CNRP should not dear to play with the skilled at tricked of NGO as Hun Sen’s game. CNRP should think well before you corporate with a scountrel who intend to give the incorrect resualt of the ballots.
គេបបួលកុំខាន ដល់គេបានកុំទៅ ! គំនិតមេបក្សនេះហាក់ដូចជារុញរាក្នុងការឡើងសៃវៀន តែមិនបានចំណេញដល់
ខ្មែរទេ ពីព្រោះកាលណាមិនចូល វាសនាស្រុកទេសទាំងមូលនិងធ្លាក់ដូចសម័យ ឆ្នាំ១៩៧៩ មិនខាន ។ យួនខុសច្បាប់
កំពុងរស់នៅកម្ពុជាសព្វថ្ងៃ ជាទាហានស៊ីវិល ដូចយួនធ្លាប់អនុវត្តន៍ នៅចំប៉ា នៅកម្ពជាក្រោម និងកំពុងនៅកម្ពជា
កណ្តាល ហើយអនាគតនិងបន្តទៅសៀម ក្នុងរយៈពេលវែងឆ្ងាយ… ៕
CNRP=Cambodian National Repression Party=Pol Pot?
ឆ្លាតណាស់បក្សសង្រ្គោះជាតិចាំដល់ថ្ងៃជិតផុតកំណត់បានយកទៅដាក់ព្រោះកុំឲ្យពួកអាចំអ្នក
ដែលចំណាយលុយដើម្បីបានឈរឈ្មោះបកជនសភាពេលវាអត់បានឈរពួកវានឹងរត់ចេញ
លែងទាន់។ខូចនិងឆ្លាតគឺមានតែសង្រ្គោះជាតិខ្ញុំនេះ។
http://www.facebook.com/photo.php?v=518465128199139&set=vb.100001069685698&type=2&theater
អើយ លោក អ្នកសង្គ្រោះជាតិ ឈ្មោះល្អៗ ! ភ្លេចមាតុភូមិ គរវត្ត យើងហើយ អី ! យកឈ្មោះល្អៗ
ទៅអស់ ទុកឲ តំបន់នេះ តែលតោល ហេលហាលតែឯង ឫអី ?។ សុខចិត្តនៅពីក្រោយរង់ចាំជួយ
អ្នកតំណាងរាស្ត្រ។ ចង់សួរអីដែរ ទេ ?។
ធម្មតាបើប្រៀបធៀបទៅនិងកាប្រឡងអ្នកដែលចេះពិតប្រាកដគេមិនរហ័សរហួនប្រញាប់យកក្រដាស ប្រឡងទៅដាក់ជួនគ្រូយ៉ាងប្រញាប់ប្រញាលនោះទេគឺតែងតែពិនិត្យមើលចំលើយរបស់គេម្តងហើយ ម្តងទៀតយ៉ាងហ្មត់ចត់ទើបគេយកក្រដាសប្រឡងនោះដាក់ជួនទៅគ្រូ។ មានតែអ្នកដែលចំលងព្រុយយ៉ុងទេដែលបន្ទាប់ពីចំលងចប់ភ្លាមគឺគេយកក្រដាសប្រលងទៅដាក់ជូនគ្រូភ្លាមមិនបាច់ពិនិត្យអ្វីច្រើននោះទេព្រោះបានដឹងមុនហើយថាខ្ឡួនពិតជាបានពិន្ទុច្រើនជាមុនហើយ។ យ៉ាងណាមិុញអ្នកដែលធ្លាប់តែឈ្នះដោយអាជ្ញាកណ្តាលជាក្រុមបង្កប់របស់ខ្លួនពេលណាគ្រាន់តែឮប្រកាស ទទួលពាក្សគឺងើបពីព្រលឹមយកពាក្សទៅដាក់នៅថ្ងៃតំបូងតែម្តងព្រោះខ្លាចគេក្លូបាត់និងខ្លាចបាត់លាបដែលកំពុងតែនៅក្នុងដៃរបស់ខ្លួន។ តែអ្នកដែលធ្លាប់តែចាញ់គឺគេ មិនរហ័សទៅដាក់ភ្លៀមៗនោះទេព្រោះគេចង់បង្ហាញឲ្យឃើញថាអាជ្ញារកណ្តាលមិនយុត្តិធម៌លំអៀងហើយ ប្រសិនបើគេចង់ប្រគួតគ្នាលើកនេះទៀតក៍អាជ្ញារកណ្តាលត្រូវតែយុត្តិធម៌មិនលំអៀងទើបគេប្រកួតជាមួយ។
អត់មានឈ្មោះ លោក អ្នកសង្គ្រោះជាតិណាល្អទៀត ជួយ ជ ទ បងទេ អី ?។
មិនទាន់ដាក់ពាក្យជាយុទ្ឋសាស្ត្រ ឬក័មិនទាន់ត្រូវគ្នារវាង សម រង្សី និង គឹម សុខា
អ្នកជាអ្នកយល់ខុស។ មានតែដៃគូរ របស់គេតែប៉ុណ្ណោះ ដែលងាយយល់។
រៀបចំយ៉ាងណាក៏បាន ឲតែបានស្រុះស្រួល ពេញចិត្តរួបរួមទាំងអស់គ្នា។ គ្រាន់តែចង់បាននៅក្បែរ
ជិតខាង ងាយស្រួលពិគ្រោះមតិចំរុងចំរើនជាមួយគ្នា។ អូខេ យល់ព្រមតាមទាំងអស់។
អគុណច្រើនលោកពូជបាត់ដីដែលបានបង្ហាញមតិជាច្រើននៅ website របស់លោកខាងលើ ចំពោះសំដីដ៏មហាសែន
អសុរោះរបស់លោកខឹមវាសនា ហើយគ្រប់មាតិទាំងអស់សុទ្ធតែគិតថាលោកគឺមវាសនាជាយ៉ងហ៊ុនសែន និងជាមេបក្ស
អត់បានការ១ដែលគ្មានពីណាចង់និយាយដល់ ។