កម្មកររោងចក្រស្បែកជើងមីងដា ផ្ចុះបាតុកម្មបិទផ្លូវវ៉េងស្រេង ខណះដឹងថា ថៅកែរត់ចោល

កម្មករ​រោងចក្រ​ស្បែកជើងយីហោ​មីង​ដា (MINGDA) ​បាននាំគ្នា​ធ្វើបាតុកម្ម​ឈបិទផ្លូវ​ វ៉េងស្រេងតាំង​ពី​ព្រឹក​ព្រលឹម​​ថ្ងៃទី​៤​ ខែ​ឧសភានេះ បង្ក​ឱ្យ​ស្ទះ​ចរាចរណ៍​ ​ ខណៈទទួលដំណឹងថា​ រោង​ចក្រ​​​ត្រូវ​ក្ស័យ​​ធន ហើយថៅកែ​របស់​ពួកគេ​បាន​រត់គេចខ្លួនចោល ​​ដោយ​មិន​ទទួលខុសត្រូវ​។

 

សេរី វ.ឍ្ឍតី
Saturday 04 May 2013
The Free Press Magazine

 

ភាព​​ភ្ញាក់ផ្អើល​និង​ដឹង​ថា​ថៅកែ​ចិន​រត់ចោល​រោងចក្រ​តាំងពី​វេលា​ម៉ោង២១យប់​ថ្ងៃទី៣ ខែឧសភា ​ឆ្នាំ២០១៣ ដែល​រោងចក្រ​នេះ​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង ​ស្ថិត​ក្នុង​ភូមិ​ចោមចៅ​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

កម្មកររោង​ចក្រ​​ផលិត​ស្បែក​ជើង​យីហោមីងដា ​ជាង​៥០០នាក់ ក្នុងចំនួន​សរុប២៤.៦០នាក់ ក្រោយ​ពេល​ទទួល​ដំណឹង​ថា រោង​ចក្រ​​​ត្រូវ​ក្ស័យ​​ធន​ ហើយ​ថៅកែ​និងបុគ្គលិក​ជន​ជាតិចិន​​នាំគ្នា​វេច​បង្វេច​រត់​គេចខ្លួន​ចោល​ បាត់​ ដោយ​មិន​បាន​បើក​ប្រាក់​ឈ្នួល​ឱ្យ​ពួកគេ​ ទើប​នាំគ្នា​ប្រមូលផ្តុំ​​ធ្វើ​​បាតុ​កម្ម​ទាំងយប់ ដោយ​យក​គ្រែ​ដែល​ប្រជាពលរដ្ឋ​​ដាក់លក់​​អីវ៉ាន់​ដាក់បិទ​បាំង​ផ្លូវ​ចោមចៅ បង្កការកកស្ទះ​ចរាចរ​ណ៏ពេញដងផ្លូវ ។

កម្មករ​-កម្មការិនីបាន​និយាយ​ថា​ពួកគេ​ធ្វើ​កូដកម្ម​បែបនេះ​គឺ​ចង់​ឲ្យ​ថ្នាក់​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ជួយ​រក​ដំណោះស្រាយ​ដល់​ពួកគេ​ផង។

ចំណែកសមត្ថកិច្ចក្រោយពី​ទទួនបាននូវដំណឹង បាតុកម្ម​នេះភ្លាមៗ ​ក៏​បាន​ដាក់​​កំលាំង​​ការពារ​​ដែរ​ខ្លាចក្រែង​មាន​បាតុភាព​អ្វី​កើតឡើង​ជាយថា​ហេតុ៕

កម្មករ កម្មការិនី កំពុង បន្ត ធ្វើ បាតុកម្ម (រូបថត៖កោះសន្តិភាព)

កម្មករ កម្មការិនី កំពុង បន្ត ធ្វើ បាតុកម្ម (រូបថត៖កោះសន្តិភាព)

 

What Next?

Recent Articles