គជប នឹង​បើក​ទូរស័ព្ទ ចំនួន ៥​ខ្សែ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ សាកសួរ រក​ឈ្មោះ​បោះឆ្នោត

ភ្នំពេញ: នៅ​ខែ​មិថុនា ឆ្នាំ​២០១៣ ខាងមុខនេះ គ​.​ជ​.​ប នឹង​បើក​ប្រព័ន្ធ​ទូរស័ព្ទ​ចំនួន ៥ ខ្សែ ដែល​ជា​ខ្សែ​ទូរស័ព្ទ ប្រើប្រាស់​ដោយ​មិន​គិតថ្លែ សំ​រាប់ឲ្យ​ប្រជាពលរដ្ឋ អ្នកបោះឆ្នោត ដែល​ចង់រ​ក​ឈ្មោះ​របស់​គាត់​។

 

ថ្ងៃទី 4 ឧសភា 2013
ដោយ: រតនា
CEN

 

អគ្គលេខាធិការ គជប លោក ទេព នីថា បានបញ្ជាក់​ថា ខ្សែ​ទូរស័ព្ទ​ទាំងនោះ មាន​ក្បាល ០១៦/ ០១១/ ០៩៩/ ០៨១/ ០៨៦ ៩៨ ៧៧ ៦៦​។ លេខ​នេះ​ប្រជាពលរដ្ឋ អាច​ហៅចូល​គ្រប់​ម៉ោង​ទាំងអស់ ហើយ​អ្នកប្រចាំការ នឹង​ប្រាប់​វិញ​អំពី​ឈ្មោះ និង​ទីតាំង​ការិយាល័យ​ជា​ដើម​។

​លោក ទេព នីថា បាន​ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​គណបក្ស​នយោបាយ និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៣​។ គឺជា​ការឆ្លើយតប​ទៅនឹង​ការទាមទារ​របស់​សង្គម​ស៊ីវិល​មួយចំនួន ដែល​ចង់ឲ្យ គ​.​ជ​.​ប បិទ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត នៅ​តាម​ភូមិ ចាប់ពី​ពេលនេះ​តទៅ ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ បាន​មើល និង​ផ្ទៀងផ្ទាត់​ឈ្មោះ​របស់​ខ្លួន​។​

​លោក ទេព នីថា លើក​ឡើង​យ៉ាង​នេះ​ថា “​មាន​អង្គការ​ខ្លះ ទាមទារ​ឲ្យ​បិទ​បញ្ជី​នៅ​តាម​ភូមិ ដែល​មាន​ជាង ១ ម៉ឺន ៤ ពាន់​ភូមិ ហើយ​បញ្ហា​នេះ គ​.​ជ​.​ប មាន​ការលំបាក​ណាស់ ពី​ព្រោះ​ប្រជាពលរដ្ឋ​មួយ​ភូមិ មិនមែន​មាន​ឈ្មោះ​នៅ​ការិយាល័យ​តែមួយ​ទេ គឺ​អាច​មាន​ឈ្មោះ​នៅ​តាម​ការិយាល័យ​ច្រើន នៅក្នុង​ឃុំ​សង្កាត់ ដូច្នេះ​បើ​ចង់​បិទ​បញ្ជី​មួយ​ភូមិ មិនមែន​បិទ​មួយ​ភូមិ​ទេ គឺ​បិត​បញ្ជី​មួយ​ឃុំ ឬ​មួយ​សង្កាត់​តែម្តង​”​។​

​លោក ទេព នីថា បញ្ជាក់ថា “​យើង​អត់​មាន​នីតិ​ហ្នឹង ដើម្បី​បិទ​នៅ​តាម​ភូមិ​ទេ ប៉ុន្តែ​យើង​ធ្វើ​កិច្ចការ​ច្រើន​ទៀត ដើម្បីឲ្យ​ប្រជាពលរដ្ឋ​បានដឹងថា គាត់​មាន​ឈ្មោះ នៅក្នុង​បញ្ជី​បោះឆ្នោត​។ ទី​១ នៅពេល គ​.​ជ​.​ប ផ្តល់​សុពលភាព​រួចហើយ នៅលើ​បញ្ជី​បោះឆ្នោត កាលពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១២ កន្លងទៅនេះ គ​.​ជ​.​ប បាន​ផ្សព្វផ្សាយ​បញ្ជី​នេះ ទៅ​តាម​វេបសាយ​។ ដូច្នេះ​អ្នក​ដែល​មាន​លទ្ធភាព​បើក​មើល​តាម​វេបសាយ​ហ្នឹង គឺ​អាច​មើល​បាន ទី​២ យើង​បាន​ថតចម្លង​បញ្ជី​បោះឆ្នោត​នេះ បញ្ជូនទៅ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ហើយ​នៅ​ទីនោះ ក្រុមប្រឹក្សាឃុំ សង្កាត់ អាច​ផ្តល់ឲ្យ​ប្រជាពលរដ្ឋ បាន​ពិនិត្យ​មើល​ឈ្មោះ​របស់​គាត់​បាន និង​អាច​ធ្វើជា​មូលដ្ឋាន​ដើម្បី​មេឃុំ ចៅសង្កាត់ ធ្វើ​ការបញ្ជាក់​ឈ្មោះ​លើ​បញ្ជី​បោះឆ្នោត​ជូន​បេក្ខជន ដើម្បី​ឲ្យ​គណបក្ស​នយោបា​យ​រៀបចំ​ជា​ឯកសារ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​។ នេះ​ជា​ការងារ​ពីរ ដែល​យើង​បាន​ធ្វើ​តាំងពី​ខែ​មករា ខែ​កុម្ភៈ ឆ្នាំ​២០១៣ មក​ម្លេះ​”៕​

 

What Next?

Recent Articles

3 Responses to "គជប នឹង​បើក​ទូរស័ព្ទ ចំនួន ៥​ខ្សែ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ សាកសួរ រក​ឈ្មោះ​បោះឆ្នោត"

  1. chourn says:

    បើមានតែទូរសព្ទ័ហើយប្រពន្ធ័បណ្តាញជង្អៀតពិបាកទាក់ទងក៍មិនអាចជួយអ្នកបាត់ឈ្មោះទាំងនោះ មិនបានដែរ។ ឮថាបាត់ឈ្មោះជាង១លាននាក់ហើយទូរសព្ទ័មានតែ៥ខ្សែរតើប្រជាជនចំណាចពេល ប៉ុន្មានថ្ងៃក្នុងកាហៅចូលនិងអាចទំនាក់ទំនងគ្នាបាន??? ខ្ញុំអាចមើលឃើញថាប្រសិនបើពេលនោះប្រ ជាជនជាង១លាននាក់ដែលបានបាត់ឈ្មោះនោះទូរសព្ទ័ទៅទាក់ទងគជបប្រាក់ជាមិនងាយទាក់ទង បាននោះទេព្រោះប្រពន្ធ័ទទួលទួរសព្ទ័មានតែ៥ខ្សែនោះ។ ម្យ៉ាងទៀតប្រសិនបើប្រជាជនដែលបាត់ ឈ្មោះនោះធ្វើការទំនាក់ទំនងទៅគជបពួកគេអាចខ្លាចរអែងគេគត់ឈ្មោះចំណាំនិងអាចធ្វើទុកទោស ទៅថ្ងៃក្រោយព្រោះឮថាអ្នកដែលបាត់ឈ្មោះបោះឆ្នោតភាគច្រើនសុទ្ធតែជាអ្នកគាំទ្របក្សជំទាស់។ តើគជបបង្ហាញពីភាពឯករាជ្យនិងការពារសុវត្តភាពជូនប្រជាជនដែលបាត់ឈ្មោះទាំងនោះដល់កំរិត ណាប្រសិនបើមានការទូរសព្ទ័ទាក់ទងទៅគជបតាមទូរសព្ទ័?

  2. chourn says:

    តើគជបមើលឃើញប្រជាជនទូទៅទាំងនោះសុទ្ធតែជាអ្នកមានលុយសម្រាប់ទិញកាតទូរសព្ទ័សម្រាប់ ទាក់ទងទៅគជបឬ? ប្រពន្ធ័ទូរសព្ទ័ទាំង៥ខ្សែនោះប្រសិនបើប្រជាជនមិនមានទិកប្រាក់ក្នុងទូរសព្ទ័តើ ប្រជាជនទាំងនោះអាចហៅចេញបានទេ? ខ្ញុំគិតថាវិធីសាស្ត្រដោះស្រាយគួរតែជាវិធីសាស្ត្រដែល ប្រជាជនមិនចំណាចប្រាក់ដើម្បីបន្ធូការចំណាចរបស់ពួកគាត់។

  3. មេត្តា says:

    មានច្បាប់អន្តោប្រវេសន៍ មានច្បាប់ ប្រឆាំងនិងអំពើពុករលួយ មានច្បាប់ឯកព័ន្ធភាព …….
    ឥឡូវមាន ប្រព័ន្ធទូរស័ព្ទចាំជួយប្រជាពលរដ្ឋដែលបាត់ឈ្មោះទៀត នេះបានចំជាព្រះរាជាណាចក្រ អច្ឆរិយមែន។