កម្ពុជា នឹងទទួលបានរូបចម្លាក់ បុរាណ្យពីរ ពីសារៈមន្ទីរ Metropolitan

សេរី វ.គីម
Saturday 04 May 2013
The Free Press Magazine

រូបចម្លាក់បុរាណ្យខ្មែរ ដាក់តាំងនៅសារៈមន្ទីរសិល្បៈ សហរដ្ឋ អាមេរិក ឈ្មោះ Metropolitan

រូបចម្លាក់បុរាណ្យខ្មែរ ដាក់តាំងនៅសារៈមន្ទីរសិល្បៈ សហរដ្ឋ អាមេរិក ឈ្មោះ Metropolitan

យោងតាមសេចក្តីរាយការណ៍​របស់​កាសែត Los Angeles Times ដែលចេញផ្សាយនៅចុងសបា្តហ៏នេះ បានឳ្យដឹងថា សារៈ​មន្ទីរ​សិល្បៈ មួយ នៅ​ញូយ៉ក សហរដ្ឋ​អាមេរិក​ ឈ្មោះ​ The Metropolitan បាន​យល់ព្រម​ប្រគល់រូបចម្លាក់បុរាណខ្មែរ សម័យ សតវត្សរ៍​ទី១០ ​ចំនួន​ពីរ​ ទៅ​ឱ្យ​ ប្រទេស​ កម្ពុជា​វិញ​ បន្ទាប់ពីមាន មន្រ្តីរបស់ កម្ពុជា បានបង្ហាញនូវ ​ភស្តុតាង ​ដែល​ជឿ ​បាន​ថា ចម្លាក់​ទាំង​ពីរនោះ ត្រូវបានគេលួច ចេញពី បា្រសាទ កោះកេរ ដោយខុសច្បាប់ ក្នុងអំឡុង ឆ្នាំ១៩៧០ ។

រូបចម្លាក់​ទាំង​ពីរ​នេះ ស្ថាបនាឡើងពី ប្រភទថ្មភក់ ហើយត្រូបាន គេដាក់ ឈ្មោះថា ​«ឆ្មាំ​អង្គុយយាម» រូបចម្លាក់នេះ បាន​ដាក់​តាំង ​នៅ​ច្រកចូល ​ទៅកាន់​ វិចិត្រសាល​ អាស៊ី​អគ្នេ​យ៍ របស់​សារៈ​មន្ទីរ Metropolitan ​ ​អស់​រយៈពេល​ច្រើន​ឆ្នាំ ​មកហើយ ​ហើយ​ចម្លាក់​នេះ ​ស្ថិត​ក្នុង​ចំណោម​វត្ថុ​ ដែល​មាន ​តម្លៃ​បំផុត ​ក្នុង​តំបន់ ​ដែល​សារៈ​មន្ទីរ​ មាន ។

គេនៅមិនទាន់ដឹងពីពេលវេលាដែលនឹងប្រគល់មក ​ឱ្យប្រទេស​កម្ពុជាវិញ​នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែំមន្ត្រីអ្នក នាំពាក្យ សារៈមន្ទីរ​នេះ​ លោក Harold Holzer​ បានបា្រប់មក ដល់មន្ត្រី កម្ពុជាថា នឹងធ្វើឡើង ក្នុងពេលដ៏ខ្លី ខាងនេះ អំឡុងពេលនេះ ភាគីទាំងពីរ កំពុងរៀបចំ ឯកសារ ៕

What Next?

Recent Articles