ខ្មែរនៅអាមេរិក ជួយបង្កើតក្រុម​តន្ត្រី​ Rock ឲ្យកូនខ្មែរស្គាល់

ភ្នំពេញ: ផលិតកម្ម​បើក​ថ្មី​របស់​ក្រុម Cartoon Emo មាន​ឈ្មោះថា KD Extreme Entertainment ដែលជា​ក្រុម​តន្ត្រី Rock ដំបូងរបស់​ប្រទេស​កម្ពុជា បាន​ចាប់ដំណើរការកាលពី​យប់ ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៣ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។

 

ថ្ងៃទី 9 ឧសភា 2013
ដោយ: វិចិត្រ
CEN

ក្រុម​តន្ត្រី Rock នេះ បាន​ទៅ​សម្ដែង​នៅ​សហរដ្ឋអាមេរិក ក៏មាន​ការចាប់រ​ម្មណ៍​ពី​អាណិកជន​ខ្មែរ​ម្នាក់ បាន​ជួយ​ផ្គត់ផ្គង់ឲ្យ​ពួកគេមក​បើក​ជា​ផលិត​កម្មនេះ​ឡើង​។​

​ថ្វីត្បិតតែ​តន្ត្រី Rock ជា​ប្រភេទ​តន្ត្រី​របស់​ពួក​បរទេស ហើយ​ជាត​ន្ត្រី​មួយដែល​ប្រជាជន​ខ្មែរ​របស់​យើងនៅមានកម្រិត​ក្នុងការ​ទទួលស្គាល់​ក៏ដោយ លោក សាន់ សុវណ្ណ​ឌី​ត ដែលជា​ប្រធាន​ក្រុម Cartoon Emo បានឱ្យដឹងថា ៖ គោលបំណង​របស់ KD Extreme Entertainment គឺ​ចង់​លើកស្ទួយ​វិស័យ​សិល្បៈខ្មែរ​ទាំងអស់​នៅ​ទូទាំងប្រទេស ដែល​ពួកគាត់​មាន​សមត្ថភាព KD រីករាយ និង​ស្វាគមន៍ ហើយ KD គឺ​បើក​ចិត្ត​យ៉ាង​ទូលាយ​ចំពោះ​ស្នាដៃ​និពន្ធ​ទាំងអស់ យើង​មិន​យកគំនិត​តែ​ពីរ​បីនាក់មក​ធ្វើការ​នោះទេ​។​

​លោក សាន់ សុវណ្ណ​ឌី​ត បាន​បន្តថា ៖ “​ពួក​ខ្ញុំ​ដឹងថា ប្រជាជន​ខ្មែរមិនសូវ​គាំទ្រ​តន្ត្រី​បែប Rock នេះ​ទេ​។ ប៉ុន្តែ​ពួក​ខ្ញុំ​នៅតែ​ប្រឹង សង្ឃឹម​ថ្ងៃ​ណាមួយ​ពួកគាត់នឹង​ដឹងថា មាន​សារសំខាន់​ចំពោះ​អ្វីដែល​ពួក​ខ្ញុំ​បានផ្ដល់​ឲ្យ​”​។ លោក​បន្ថែមថា ៖ ក្រុម​របស់លោក គឺ​ធ្វើ​បទ​ថ្មី​ដោយ​ខ្លួនឯង មិន​លួច​ចម្លង​ពី​គេ​ទេ គឺជា​ស្នាដៃ​កូន​ខ្មែរ​ពិតៗ​។​

​លោក សាន់ សុវណ្ណ​ឌី​ត បាន​បន្តទៀតថា ៖ Cartoon Emo បាន​ផលិត​បទ​ចម្រៀង Rock បាន​មួយ​អាល់​ប៊ុ​ម ហើយ​ត្រៀម​នឹង​ចេញលក់​លើ​ទីផ្សារ​ក្នុងពេល​ឆាប់ៗ​។​

​ចំណែក​អ្នកស្រី អង្គ ឃឹម ជា​ម្ចាស់​ផលិតកម្ម ដែលជា​អាណិកជន​ខ្មែរ​មកពី​សហរដ្ឋអាមេរិក បាន​ថ្លែងថា ៖ “​ខ្ញុំ​មានបទពិសោធន៍ជាច្រើន​ក្នុងការ​បង្កើត Show ហើយ​មូលហេតុ​នាំឱ្យ​ខ្ញុំ​ផ្ដល់​ថវិកា​ច្រើន​ដើម្បី​ដំណើរការ​ក្រុម Cartoon Emo ដោយសារ​មើលឃើញ​ពី​សក្ដានុពល​ថានឹង​អាច​ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន ហើយ​ក្រុម​នេះអាច​នឹង​ល្បី ដូចជាតន្ត្រី Rock នានា​នៅ​អាមេរិក ព្រោះ​ខ្ញុំ​មាន​ជំនាញ​នេះ​ស្រាប់​”៕ S

 

What Next?

Recent Articles

4 Responses to "ខ្មែរនៅអាមេរិក ជួយបង្កើតក្រុម​តន្ត្រី​ Rock ឲ្យកូនខ្មែរស្គាល់"

  1. La Rosa says:

    SOUND GOOD BUT IMPOSSIBLE. DON’T TRUST MUCH KHMER-AMERICANS. THEY ARE CROOKS!!!

  2. Khmerologist says:

    Some peole want to show up beyond their affordability!

  3. បបរ says:

    គ្មានចំនូល គ្មានអារម្ភសប្បាយរីករាយទេ! អត់អីស៊ីជិតដាច់ខ្យល់ទាំងពូជហើយ តើមានអារម្ភណ៍ឯណាចង់ដឹង ចង់មើល ចង់ឮ????

    សប្បាយត្រឹមតែអ្នកមានអំណាច និងអ្នកមានលុយវីឡាប៉ុន្នោះ!

  4. បបរ says:

    គ្មានចំនូល គ្មានអារម្ភសប្បាយរីករាយទេ! អត់អីស៊ីជិតដាច់ខ្យល់ទាំងពូជហើយ តើមានអារម្ភណ៍ឯណាចង់ដឹង ចង់មើល ចង់ឮ????
    សប្បាយត្រឹមតែអ្នកមានអំណាច និងអ្នកមានលុយវីឡាប៉ុន្នោះ!

    ឆ្គួតមែនហ្មង យកមូលនិធិមកបង្កើតគំរោងអភិវឌ្ឍន៍ជួយអ្នកក្រីក្រនិងអ្នកអសមត្ថភាពមិនគិត បែរជាជួយអាល្បែងនាំអាតឲ្យបែកបាក់សាម្គីគ្នា

    ដោយសារជាន់ជើងគ្នារួចកាប់ចាក់គ្នាដាក់គុក ឬបង្កើតចោរដោយសារលួចលុយប្រពន្ធកូនយកទៅសប្បាយ។ នេះសុទ្ធតែភ្លើង! ចេះជួយដែរ ជួយខុស

    រឿង​ តើបានបុណ្យកុសលអីទៅ។ បានត្រឹមតែចូលរួមធ្វើបាប