ថ្ងៃទី 8 ឧសភា 2013
ដោយ: CEN
ភ្នំពេញ: ពៅ បញ្ញាពេជ្រ ដែលធ្លាក់ខ្លួនពិការ ដោយឃាដករបាញ់សម្លាប់ កាលពីឆ្នាំ២០០៧នោះ បានបង្ហើរសំនៀងរបស់នាងតាម ហ្វេសប៊ុក កាលពីថ្ងៃ៧ ឧសភា កន្លងមកនេះ ដែលធ្វើឲ្យអ្នកស្តាប់ខ្លោចចិត្តជាខ្លាំង។
គិតត្រឹមម៉ោងជិត៥រសៀល ថ្ងៃទី៨ឧសភានេះ មានអ្នកចុចLikeឲ្យបទចម្រៀងនោះជាង២៥០០នាក់ និងមានអ្នកShareចេញចំនួន៨០០។
កញ្ញា ពៅបញ្ញា ពេជ្យ អតីតៈតារាចម្រៀងដ៏ល្បីមួយរូបនោះបានរើសយកបទ “សង្ឃឹមថ្ងៃមួយមកច្រៀង” ដែលជាបទមួយប្រកបដោយ អត្ថន័យ មកច្រៀង។
បទចម្រៀងនោះចាប់ផ្តើមថា “ថ្វីបើជើងមេឃនៅឆ្ងាយ សព្វសត្វទាំងគូរទាំងឡាយ សប្បាយឆ្លងវេហា ខុសអីមនុស្សឈ្លោះតែគ្នា ចងកម្មចងពៀរវេរា ចិន្តាសាមាន្យដល់ណា”។ នាងបានច្រៀងបទនេះ គោកដោយគ្មានភ្លេងអមឡើយ។
ប្រីយមិត្តអាចចូលស្តាប់ការច្រៀងដ៏ស្រងេះស្រងោចរបស់នាងតាមរយៈអាស័យដ្ឋានfacebook.com/peou.panhapich ហើយសូមគិតក្នុងចិត្តដោយខ្លួនឯងចុះ។
កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៣ កន្លងមកនេះ កញ្ញាបានសម្តែងអាម្មរណ៍រីករាយ និងអគុណដល់អ្នកគាំទ្ររបស់ ខ្លួនដែលផ្ញើរពាក្យ ជូនពរជាច្រើនដល់នាងនាថ្ងៃខួបកំណើតរបស់នាង៕

គួរអោយអាណិតនាងពេជ្រ មានជិវិតដូចគ្មានជីវិតអញ្ជឹង
វាគ្មានរស់ជីវិតនៅលើលោកនេះទេ